EPISODE 42《ចាំអូនយូរទេ》

3.4K 197 3
                                    


រាងក្រាស់ដើរទៅដើរមកនៅមុខបន្ទប់វះកាត់ដែលមានរាងតូចក្នុងនោះ គេសឹងតែស្លឈាមហើយ មួយនាទីស្មើរនិងមួយម៉ោងរបស់រាងក្រាស់ហើយ ,..

" កុំកើតអីណា Tae អូនត្រូវឆាប់ដឹងខ្លួន " Jungkook ឆ្លេឆ្លាពេញនិងអស់ហើយ ចិត្តគេច្របូកច្របល់មិនស្ទើរទេ ,

" ចៅហ្វាយត្រជាក់ចិត្តសិនទៅ , អ្នកប្រុសគង់តែដឹងខ្លួនឆាប់ៗនេះទេ , បើអ្នកប្រុសតូចបើកភ្នែកមកឃើញសភាពចៅហ្វាយបែបនេះ គាត់ក៌មិនសប្បាយចិត្តដែរ " កូនចៅ , គេរកហេតុផលដើម្បីអោយរាងក្រាស់បានញាំអីចូលពោះបានខ្លះ ,

" ក៏បានឯងទៅរៀបចំទៅ ពួកឯងនៅមុខបន្ទប់នេះហើយ , " Jungkook គេអោយកូនចៅគេទៅរៀបចំអាហារនិងសម្លៀកបំពាក់សម្រាប់គេហើយប៉ុន្មានអ្នកដែលនៅសល់ត្រូវយាមមុខបន្ទប់រាងតូច , ។ អ្នកដែលរាងតូចត្រូវប្តូអវយវះនោះគេជានិស្សិតបានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរត្រូវក្បាលធ្ងន់ធ្ងរ តែកន្លែងផ្សេងនៅល្អដូចដើម ទើបកូនចៅរាងក្រាស់ទាក់ទងទៅសាច់ញាតិសុំការបរិចាគអោយមករាងតូច ហើយគ្រួសារគេចិត្តបុណ្យក៏ព្រមអោយ ។

@ យប់

រាងតូចត្រូវបានវះកាត់បានរួចរាល់ចង្វាក់បេះដូចដំណើរការធម្មតាតែយប់បន្តិចគ្រូពេទ្យថាទើបដឹងខ្លួន យ៉ាងយូរស្អែក

" Tae , របស់បង បន្តិចទៀតបាននិយាយរកបងហើយ " Jungkook អង្អែលមុខដ៏រលោងរបស់រាងតូច ទោះបីគេសន្លប់យូរប៉ុណ្ណាតែគេមិនបានប្រែសម្រស់ទៅណាឡើយ

" អូននៅក្រអូបដូចដើម " Jungkook អោនទៅថើបថ្ងាស់រាងតូច , បានអីមិនក្រអូបបើរាងក្រាស់ប្រើក្លិនរបស់រាងតូចបាញ់អោយគ្រប់ពេល , ស្នាមញញឹមនៃក្តីសុខ បានលេចឡើងលើផ្ទៃមុខដ៏ស្រស់សង្ហារបស់រាងក្រាស់ យប់នេះគេប្រហែលមិនគេងទេមើលទៅ នៅអង្គុយចាំដល់រាងតូចដឹងខ្លួន

" ត្រូវហើយពេលអូនភ្ញាក់អូនប្រាកដជាឃ្លាន " Jungkook, គិតហើយក៏ក្រោកទៅបើកទូរទឹកកករដើម្បីធ្វើអាហារដែលរាងតូចតែងតែសុំអោយគេធ្វើពីមុនតែគេមិនដែលបានធ្វើអោយញាំសោះ , រាងក្រាស់ស្នាដៃមានទៅអន់អីគ្រាន់តែគេជាប្រុសមិនចូលចិត្តរឿងកំបិចកំបុកអីបែបនេះ ..
មួយម៉ោងកន្លងផុតទៅ រាងក្រាស់ក៏ចម្អិនរួចរាល់តែរាងតូចនៅមិនទាន់ដឹងខ្លួន , យប់ម៉ោងជិត11 ហើយ រាងតូចត្រូវដឹងខ្លួនយប់នេះបើតាមសម្តីគ្រូពេទ្យ

Release ( ដោះលែង)Where stories live. Discover now