☆ វីឡាMin
លោកMin ដែលជាឱពុករបស់ស្រស់ស្រី hyungjin កំពុងនិយាយបញ្ចុះបញ្ចូរកូនស្រីខ្លួនអោយប្រញ៉ាប់និយាយរឿងរៀបការជាមួយ Jungkook ខណះគាត់អន្ទះសាររង់ចាំតទៀតស្ទើលែងបាន , ចង់ក្តោបក្តាប់អំណាចទាំងអស់របស់រាងក្រាស់
" ហឹម , កូនល្ងង់ឫធ្វើជាល្ងង់ហាស hyungjin, នេះប៉ាខំអោយឯងទៅរៀនតនៅបរទេស សង្ឈឹមថាពេលឯងមកវិញអាចជួយសម្រាលបន្ទប់ប៉ាបានខ្លះ តែនេះគ្មានទេ " លោក Min ដំឡើងសម្លេងទៅកាន់កូនស្រីទាំងមួម៉ៅ អោយទៅរៀន អោយមកវិញឆ្លាតជាងមុនបន្តិច តែមកវិញល្ងង់លើសដើម ,
" ធ្វើមិចក៏ដោយអោយតែមានកូនរបស់ Jungkook ក្នុងពោះឯង , មិនបាច់បង្ខំគេអោយរៀបការជាមួយក៌បាន " លោកMin
" លោកប៉ា, នេះបានន័យថាមិច Jungkook គេគោរពនិងអោយតម្លៃកូនណាស់ , គេមិនដែលនិងប៉ះពាល់កូនទេ , ហើយកូនក៏គ្មានគំនិតអី គិតអាក្រក់ដូចប៉ាទេ " hyungjin ស្រែកដាក់លោកmin ហើយរត់ចេញទៅក្រៅ
ទោះនាងស្រលាញ់រាងក្រាស់ខ្លាំងប៉ុណ្ណាតែនាងគ្មានបំណងទៅចង់ជើងគេទុកទេ បើមាននិស្ស័យជាមួយគ្នាក៏រស់នៅជាមួយគ្នាទៅ , បើរាងក្រាស់បានជួបអ្នកល្អជាងនាង នាងក៏សុខចិត្តអោយគេទៅ ។
☆ ក្រុមហ៊ុនjeon
រាងក្រាសព្យាយាមអោយមនុស្សតាមរករាងតូចគ្រប់កន្លែង ចាត់មនុស្សអោយដើររកគ្រប់ប្រទេស នេះប្រើរយះពេលជិត 3 ខែហើយគ្មានដំណឹងអីសោះ
" ចៅហ្វាយ, ខ្ញុំគិតថាចៅហ្វាយគួតែទៅលេងនិងអ្នកប្រុស minho តាមការអញ្ជើញរបស់ក្រុមគ្រួសាររបស់គាត់ ហើយចំណាយពេលដើរលេងទីនោះមួយរយះសិនក៏បាន ចាំទីនេះខ្ញុំមើលការខុសត្រូវ " ជំនិត Dun ផ្តល់ជាយោបល់អោយរាងក្រាស់ព្រោះគេឃើញ រាងក្រាស់ឥឡូវ ហាក់គ្មានអារម្មណ៏ក្នុងខ្លួនទេ ថែមទាំងស្គមជាងមុនទៀត តែភាពឃោឃៅលើសដើម , ស្គមយ៉ាងមិចក៏គេនៅតែសង្ហាហើយទាក់ទាញដែរ
" ចាំរួចការងារធំសិន , ហឹម , អឺ ថ្ងៃនេះទាក់ទង Dungyong អោយជួបយើងផង យើងអង្វរគេក៏បាន " Jungkook គ្រប់ពេលគេហត់នឿយ គេពិតជាចង់មានអ្នកនិយាយ ពិភាក្សាជាមួយណាស់ តែDungyong មិនព្រមមកជួបគេទាល់តែសោះ
YOU ARE READING
Release ( ដោះលែង)
Romanceស្នេហាមួយដែលកើតឡើងដោយក្តីស្រលាញ់តែម្ខាងវាមិនស្ថិតស្ថេរបានយូរទេ ទោះបីជាយើងខំព្យាយាមរក្សាក្តីស្រឡាញ់នោះអោយនៅបានយូរប៉ុណ្ណាក៏ដោយ គង់មានថ្ងៃណាមួយយើងហត់ យើងនិងដើរចេញ។ចូលសាច់រឿងយើងវិញ : jeon jungkook កើតក្នុងគ្រួសារត្រកូលអភិជនមានអំណាចមួយក្នុង...
