EPISODE 26《បងមិនទុកអូនចោលទៀតទេ Tae》

5.8K 250 10
                                        


រាងក្រាស់អង្គុយក្នុងបន្ទប់សៀវភៅ យ៉ាងស្ងាប់ស្ងាត់ , នេះកន្លងផុតទៅ 3 ខែហើយដែលរាងតូចចាកចេញពីគេ ហើយគេមិនបានទទួលតម្រុយពីរាងតូចអីបន្តិច , គេមិននឹកស្មានថាកូនចៅគេអសមត្ថភាពដល់ថ្នាក់មនុស្សម្នាក់តាមរកមិនឃើញសោះ ,

' អូនលាក់ខ្លួនបានល្អណាស់ Tae , អូនដាច់ចិត្តណាស់មានដឹងទេ , ថ្ងៃណាដែលបងរកអូនឃើញម្តងទៀត បងដាក់ច្រវ៉ាក់អូន មិនអោយអូនចេះតែរត់ចោលបងបែបនេះទៀតទេ ' JUNGKOOK និយាយដោលសម្លឹងទៅមើលកន្លាស់អាវរាងតូច , គេដាក់វាជាប់ខ្លួនរហូតប្រៀបដូចជាមាន Taehyung នៅក្បែរខ្លួនគេរហូត

' Tae , បងយល់អារម្មណដែលត្រូវគេទុកចោលហើយ , បងមិនដែលគិតទេថាពេលគ្មានអូនវាពិបាកបែបនេះ ,បងក៏មិនយល់អារម្មណខ្លួនឯងដែរ' jungkook ពោលឡើងទាំងទឹកមុខមិនសូវញញឹម , ហេតុអីគេបែបនេះ , ហេតុអីពេលមាន Tae គេមានអារម្មណថាធុញទ្រាន់ តែគេបែបជាមានអារម្មណថាឯការពេលគ្មានរាងតូច ..

' បងមិនថាអីអោយអូនទៀតទេ Tae , បងមិនស្តីអោយអូន , បងមិនដេញអូនចេញពីជីវិតបងដូចដែលបងធ្លាប់ដេញអូនទៀតទេ , ទោះជាមានរឿងអីក៏ដោយក្រែងអូនថាមិនចាកចោលបងមែនទេ , ចុះពេលនេះ ? ' jungkook សម្លឹងមើលទៅរូបថតអ្នកដែលទៅចោលគេដោយមិនលាសូម្បីមួយមាត់ , គេទទួលស្គាល់ថាវាជាកំហុសរបស់គេដែលពីមុនគេមិនដែលមើលថែរ មិនដែលខ្វល់ ពីរាងតូច តែពេលដែលគ្មាន Tae គេពិតជាទទួលបានអារម្មណដូចបាត់អីម្យ៉ាងដែលគេមិនចង់បាត់

* jung , កុំទុកអូនចោលបានទេ , បងអាចមានអ្នកណាក៏បានដែរ jung , អូនសុំត្រឹមបាននៅក្បែរបង វាគ្រប់គ្រាន់ក្នុងជីវិតអូនហើយ , អូនមិនសុំការស្រលាញ់ពីបងក្នុងនាមសង្សារទៀតទេ jung , អូនសុំត្រឹមក្តីអាណិតអាសូរក្នុងនាមជាមិត្តឫប្អូនប្រុសម្នាក់របស់បងក៏បានដែរ , អូននិងមិនរំខានបងទៀតទេ បើសិនជាបងរវល់ , ទោះអូនមិនមានតម្លៃស្មើរមនុស្សស្រីដែលញាំបាយពេលល្ងាចក៏ដោយ , តែអូនចង់អោយបងដឹងថា អូនស្រលាញ់បងជាងអ្វីដែលបានឃើញ , អូនអាចមើលថែរបងបានលើសពួកគេ ..អូនឈឺណាស់ jung គ្រប់ពេលដែលបង ប្រាប់ថារវល់ , បងថាធុញ , បងមិនចង់ឃើញមុខអូន , បើអាចចេញពីបងបាន អូនចេញយូរហើយ , មិនទ្រាំអោយបងមើលអូនត្រឹមស្រមោលឫខ្យល់ដែលហោះកាត់មុខបងទេ , ថ្ងៃណាមួយអូននិងចេញ បើបងនៅតែមើលមិនឃើញតម្លៃរបស់អូនទៀត , អូននិងស្រលាញ់ រស់នៅជាមួយមនុស្សដែលគេស្រលាញ់អូន មិនថាម្នាក់នោះប្រុសឫស្រីទេ ,...* Jungkook បានបើមើលសៀវភៅដែលរាងតូចទុកចោលក្នុងកេះឥវ៉ាន , វាជាសៀវភៅដែលគេគូសរូបលេងពេលគេអផ្សុក ,ទឹកភ្នែកដែលស្រក់លើសៀវភៅនឹងទោះបីវាស្ងួតពិតមែន តែស្នាមនៅដិតជាប់មិនរលប់ ប្រៀបបាននិងការឈឺចាប់ ស្នាមរបួសផ្លូវចិត្តរបស់ម្ចាស់សៀវភៅដែលមិនអាចនិងភ្លេចបាន

Release ( ដោះលែង)Where stories live. Discover now