EPISODE 40《អូនគេងអោយឆ្អែតចុះ , បងនិងនៅទីនេះ រហូតដល់អូនបើកភ្នែក 》

4.8K 238 6
                                        


____

កន្លងផុតទៅមួយអាទិត្យរាងតូចស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ គេនៅមិនទាន់ដឹងខ្លួននៅឡើយទេ , ដោយសារមានការជួយសង្រ្គោះទាន់ពេលវេលា មានពេទ្យពូកែៗ ទើបរាងតូចអាចមានសង្ឈឹមរស់បានខ្លះ ប៉ុន្តែអវយវខាងក្នុងគេខូចស្ទើរតែទាំងស្រុង , វាត្រូវការប្តូអវយវចេញទាំងអស់ ទើបរាងតូចអាចមានជីវិតដញចមនុស្សទូទៅវិញ , ។ Jungkook វិញលែងនឹកបាយនឹកទឹកអីហើយ , គេស្ទើរឆ្កួតហើយ អង្គុយតែមុខបន្ទប់រាងតូច , គេមិនគិតថាវាលឿនដល់ថ្នាក់នេះទេ , គេមិនទាន់បានត្រៀមខ្លួនក្នុងការដែលអោយរាងតូចទោចោលគេ ,

" Tae , បើកភ្នែកមកនិយាយជាមួយបងមួយមាត់មក Tae , អូនកុំស្ងាត់បែបនេះ , ហ្កិក ៗ Tae , អូនកុំគេងយូរពេក " Jungkook យំឡើងក្រោះទឹកភ្នែកហើយ , អារម្មណរាងក្រាស់ពេលនេះគ្មានអ្នកយល់ទេ , បើអាចគេចង់ប្តូអវយវះគេទាំងមូលអោយទៅរាងតូច តែវាជាការខុសច្បាប់ក្នុងប្រទេសមហាអំណាចមួយនេះ , រាងក្រាសព្រមអស់គ្រប់យ៉ាង អោយតែរាងតូចអាចនៅក្បែរគេបានដូចដើម ជាតិនេះគេមិនសុំអីច្រើនទេ សុំត្រឹមបានក្បែរ Tae គឺគ្រប់គ្រាន់ហើយ

" អូនក្បត់ពាក្យសន្យាហើយTae , អូនថានិងនៅក្បែរបងអស់មួយជីវិត , អូនថាអូននិងបង្កើតកូនអោយបងពេលអូនជា តែនេះជាអីហាស Tae , អូនចង់អោយបងយល់ពីការឈឺចាប់ដូចដែលបងធ្វើដាក់អូនដល់ពេលណា , ហេតុអី Tae ?ហេតុអីអូនមិនព្រមទុកពេលអោយបងមើលថែរអូនអោយយូរជាងនេះ , បើអូននៅតែបែបនេះ បងរស់នៅក៏គ្មានន័យអីដែរ , បងចាំអូនណា Tae បងចាំអូន , អូនគេងអោយឆ្អែតចុះ , បងនិងនៅទីនេះ រហូតដល់អូនបើកភ្នែក , បងចង់អោយអូនឃើញបងមុនគេ Tae , ហ្កិក ហឹមៗ បងសុំអង្វរអោយកុំស្ងាត់បែបនេះអីណា "Jungkook គេយំកាន់ដៃរាងតូច គេអង្គុយកៅអីជិតគ្រែរាងតូចជាប់ជានិច្ច , គេស្ទើរឆ្កួតហើយ តែយ៉ាងណាសង្ឈឹម 10 % ដែលពេទ្យបានប្រាប់គេនោះ គេនៅអាចតស៊ូចាំរាងតូចបើកភ្នែកមកញញឹមដាក់គេបាន គេអាចទ្រាំ ..

" ចៅហ្វាយ, គួរតែទៅសម្អាតខ្លួនសិនទៅ " កូនចៅរាងក្រាស់ គេអាណិតចៅហ្វាយគេខ្លោចចិត្ត នៅក្បែរម៉ាហ្វៀឈាមត្រជាក់មកជិតកន្លះជីវិតហើយគេមិនដែលឃើញមកពិបាកចិត្តដូចថ្ងៃនេះទេ , គេបានត្រឹមលួងលោម និងផ្តល់ជាកម្លាំងចិត្ត គ្មានអ្វីដែលអាចជួយរាងក្រាស់បានឡើយ , ការងារគ្រប់យ៉ាងគេបានស្នើរសុំអោយ Dungyong មកជួយ , ទោះ Dungyong ធ្លាប់ខឹងនិងស្អប់គេប៉ុណ្ណាក៏គេមិនដាច់ចិត្តដែរ ព្រោះគេទទួលស្គាល់ថារាងក្រាស់ ទុកចិត្តគេខ្លាំងទើបអោយគ្រប់យ៉ាងមកគេចាត់ចែង យ៉ាងណាក៏ជាចៅហ្វាយនិងកូនចៅពី មិត្តភាពរបស់ពួកគេគ្មានអ្វីមកប្រៀបបានឡើយ , ឃើញរាងក្រាស់ទៅជាបែបនេះគេក៏អាណិតមិនតិចដែរ

Release ( ដោះលែង)Tempat cerita menjadi hidup. Temukan sekarang