☆ភូមិគ្រឹះjeon
បន្ទាប់ពីបីរាងតូចដាក់លើគ្រែថ្នមៗ ដែលលង់លក់ក្នុងវង្វង់ដៃមុននេះរួច រាងក្រាស់ចុះទៅក្រោមប្រាប់មេដោះអោយរៀបចំអាហារពេលយប់សម្រាប់រាងតូចនិងគេ ហើយរាងក្រាស់ក៏ចូលទៅសម្អាតខ្លួនតាមធម្មតា ។ ត្របកភ្នែកបើកឡើងសន្សឹមៗ ក្រោយពីមានសម្លេងរំខានពីទូស័ព្ទក្នុងខៅប៉ាវខោ រោទិ៍ឡើង
( ហឹម ) Tae ឆ្លើយទាំងបិទភ្នែកបន្ទាប់ពីចុចទទួល
( Tae ឯងមិនកើតអីទេមែនទេ ) Yungul សួរទៅកាន់មិត្ត ,គេបានឃើញពត៌មានរបស់ Tae និង Jungkook ទើបគេ call ទៅខ្លាចមានរឿងអីមិនល្អចំពោះរាងតូច
(យើងមិនអីទេ , ចាំយើង call ទៅឯងពេលក្រោយ ) Tae ងងុយពេកខ្ជិលនិយាយច្រើន ,គេហត់ចង់សម្រាក ហត់នៅរឿងគ្រប់យ៉ាង , ។ គ្រប់សកម្មភាពរបស់ Jungkook បានធ្វើឡើងនៅប្រលានយន្តមុននិង សារពត៌មានល្បីៗគ្រប់ជាន់ថ្នាក់ទាំងតូចទាំងធំ បានចុះផ្សាយព្រងព្រាត , ប៉ុន្តែ Jungkook គេបែរជាមិនខ្វល់នូវរឿងដែលកើតឡើងទៅវិញ , ពត៌មានទាំងអស់នោះបើគេហាមាត់អោយបិទតែបន្តិចគឺគ្មានអ្នកណាហ៊ានផ្សាយទេ តែម្ចាស់ខ្លួនគេធ្វើដូចគ្មានអីកើតឡើង គេក៏បានឃើញពត៏មានទាំងអស់នោះដែរ នៅឡើយតែរាងតូចមិនទាន់ដឹង ។
រាងតូចភ្ញាក់ឡើងម្តងទៀត មើលជុំវិញខ្លួនមិនឃើញម្ចាស់បន្ទប់ ក៏ទាញទូរសព្ទមកមើលព្រោះឃើញ yungul chat មកច្រើនទើបគេចុចចូលមើលទាំងឆ្ងល់ មិចបាន yungul ដឹងថាគេនៅកូរ៉េ ? រាងតូចញ័រដៃមិនស្ទើទេបន្ទាប់ពីឃើញពត័មានគេនិងរាងក្រាស់ចុះផ្សាយស្ទើរគ្រប់គេហះទំព័រ , ប៉ុន្តែពិតជាវាយប្រហារមកលើរាងតូចខ្លាំងណាស់ សុទ្ធតែពាក្យខមិនមិនល្អមកលើរាងតូច , Tae អានទាំងស្រក់ទឹកភ្នែក ( គ្រប់គ្នាសុទ្ធតែចាត់ទុក Jungkook ជាទេវបុត្រ ជាសុភាពបុរសល្អគ្រប់ដប់ ដែលស្រីៗជាច្រើនប្រាថ្នាចង់បាន តែពីគេឃើញ Jungkook ធ្វើបែបលក្ខណៈហួងហែងទៅលើ Tae រប្រៀបសង្សាបែបនេះ ហើយអ្នកដែលបាននៅកន្លែងនោះផ្ទាល់បានខមិនលើសារពត៌មានថា ហៅគ្នាសុទ្ធតែបងអូនទៀតនោះវាកាន់តែធ្វើអោយ មានមតិមិនល្អជាច្រើនមកលើរាងតូច , អ្នកខ្លះថាប្រហែលដោយសាររាងតូចទើប Jungkook មិនបើកភ្នែកមើលស្រីផ្សេង, អ្នកខ្លះទៀតជេរាងតូចអោយចេញពី Jungkook បើអ្នកទាំងពីរជាសង្សារគ្នាមែន ព្រោះវាមើលមកមិនសមគ្នាទល់តែសោះ , ថាអោយរាងតូចប្រៀបដូចសម្រាមចឹង , ...) ។
YOU ARE READING
Release ( ដោះលែង)
Romanceស្នេហាមួយដែលកើតឡើងដោយក្តីស្រលាញ់តែម្ខាងវាមិនស្ថិតស្ថេរបានយូរទេ ទោះបីជាយើងខំព្យាយាមរក្សាក្តីស្រឡាញ់នោះអោយនៅបានយូរប៉ុណ្ណាក៏ដោយ គង់មានថ្ងៃណាមួយយើងហត់ យើងនិងដើរចេញ។ចូលសាច់រឿងយើងវិញ : jeon jungkook កើតក្នុងគ្រួសារត្រកូលអភិជនមានអំណាចមួយក្នុង...
