EPISODE 07《អូននិងរស់នៅជីវិតថ្មីដែលគ្មានបង》

4.4K 271 2
                                    

" បាទ ចៅហ្វាយ" Dungyong តបអោនគម្លាតរួចដើរចេញទៅ

' បាត់ទៅទាំងមិនបានប្រាប់ , ហឹម ! ងាប់បាត់ហើយដឹង , ទាក់ទាញចំណាប់អារម្មណ៍, ឫគេចាប់បាត់ហើយ ទេមិនអាចទេ ' JUNGKOOK គិតក្នុងចិត្ត មិនអាចទេព្រោះអាម្នាក់ដែលតាម Tae នោះ គេកំចាត់រកចោលស្រុកបាត់ហើយ jungkook គេបញ្ចាអោយមនុស្សដុតកាបាល់និងបំផ្លាញ់បនល្បែងរបស់ម្នាក់នោះ ព្រមទាំងប្តឹងប៉ូលីសថែមទៀតផង * ខ្លួនឯងរកខុសច្បាប់ដែលសោះកុំតែមានអំណាច មានលុយតាសហាស *យកមុខមាត់ហាស ។ ម្នាក់មួយអោយកូនចៅតាមដាន Tae និងគេចង់បានកោះរបស់លោកតា Tae តែកូនចៅដែលការបញ្ជូនទៅនិងបាត់ដំណឹងមិនមានសូម្បីស្រមោលត្រឡប់មកវិញ ដោយសារJungkook គេចាប់យកទៅដាក់គុកងងឹតអស់ហើយ ហើយគេដឹងមេឃ្លោងដោយសារគេគំរាមសម្លាប់ទាំងពូជទើបពួកអស់ព្រមឆ្លើយ ។ មូលហេតុបែបនិងទើប Jungkook គេលែងអោយមនុស្សតាមពីក្រោយ Tae ទើបបាត់ Tae គ្មានដំណឹង , គេក៏បានសួរបុគ្កិលចាត់ការ Condo និងដែរនិងសុំឆាក camera មើលថា tae ចេញពី condo តាំងពីពេលណា ជាមួយអ្នកណា , តែបានត្រឹមឃើញនិងរកមិនឃើញដដែល ។ __ 

☆ ត្រឡប់ទៅថ្ងៃដែល Tae រត់ចេញពីក្រុមហ៊ុនJungkook

• ក្នុងឡាន

' ហឹម ហិហិ ' Tae យំបណ្តើរបើកឡានឆ្ពោះទៅ condo ដើម្បីរើឥវ៉ានចេញពីទីនោះបណ្តើរ គេឈឺមិនគ្រប់មែនទេ បានជាមកជាន់គេអោយឈឺបន្ថែមទៀត នៅមានម្នាក់ស្រីនោះថាខ្លួនជាសង្សាររាងក្រាស់ទៀត ចុះគេជាស្អី 

' ត្រូវហើយអូនគ្រាន់តែជាមនុស្សអរូបប៉ុណ្ណោះ អូនមិនសមនៅទ្រាំយូរដល់ថ្នាក់នេះទេ បងធ្វើអោយអូនស្លាប់ចិត្ត បងធ្វើបែបនេះវាឈឺលើសមនុស្ស10មកចាក់សម្លាប់អូនទៀត ,នេះបងមិនដែលគិតអាណិតមួយវិនាទីសោះមែនទេ ?ហេតុអី អូនធ្វើអីខុស នេះសូម្បីសិទ្ធស្រលាញ់បងក៏អូនគ្មានសិទ្ធដែរមានទេ ?, មែនអូនគ្មានសិទ្ធទេអូនដឹង អូនដឹងគ្រាប់យ៉ាងថាអូនមិនសាកសមនិងមនុស្សល្អដូចបង , បងល្អជាមួយអ្នកបានហេតុអីបងមិនអាចល្អជាមួយអូន អូនមិនសុំអោយបងមកអាណិត មកស្រលាញ់អូនទេ តែអូនសុំត្រឹមញាំបាយជាមួយបងដោយភាពរីករាយមួយពេល ,ថ្ងៃកំណើត បងមិនចាំបាច់មានកាដូអោយអូនក៏បាន ,មិនចាំមាននំអោយអូនបាន ,អូនសុំត្រឹមពាក្យជូនយ៉ាងខ្លីពីបងក៏អូនអស់ចិត្តដែរ តែបងអត់សោះ បងមិនចាំថ្ងៃកំណើតអូនក៏មិនអីដែរ តែពេលអូនប្រាប់បងហើយមិចក៌ពាក្យជូនពរមួយមាត់ក៏គ្មាន? , អូនទទួលស្គាល់ថាអូន អន់ចិត្ត អូនមិនបានស្អប់បងទេ តែអូនស្អប់ខ្លួនឯងដែលស្រលាញ់បង អូនស្អប់ខ្លួនឯងដែលកាត់ចិត្តពីបងមិនបាន , អូនមិនគួរស្គាល់បងតាំងពីដំបូង អូនមិនគួរសោះ ,អូនគួរតែស្រលាញ់មនុស្សដែលគេស្រឡាញ់អូន , អូនមិនគួរមកស្រលាញ់មនុស្សដែលខ្ពើមមុខអូនដូចបងទេ jung បើអូនដឹងថាវាឈឺដល់ថ្នាក់អូនចេញពីជីវិតបងតាំងពីបងដេញអូនថ្ងៃដំបូងបាត់ហើយ , អូនស្អប់ខ្លួនឯង ស្អប់ដែលមិនព្រមជឿសម្តីបង jung , បងធ្លាប់ប្រាប់អូនហើយថាបងគ្មានថ្ងៃអាណិតស្រលាញ់អូនឡើយទោះនៅលើលោកនេះមានតែបងហើយអូន , jung ហា អូនឈឺណាស់ jung ,អូនមិនគួរជឿជាក់ខ្លួនឯងខ្ពស់ពេកទេ អូនគិតថាថ្ងៃណាមួយបងនិងអាណិតអូនខ្លះ ,jung ហេតុអីបងស្អប់អូន ? អូនគ្រាន់តែចង់ដឹងចម្លើយ ថាអូនជាអ្វីក្នុងកែវភ្នែកបង jung អូនចង់បានចម្លើយពីមាត់បងមុខអូនស្លាប់jung , អូនសង្ឈឹមថាបងនិងឆ្លើយនៅសំណួររបស់អូន ពេលថ្ងៃនោះមកដល់ , jung អូនសន្យាថានិងមិនអោយបងមានអារម្មណ៍ទើសទល់អូនទៀតទេ , ពាក្យសន្យាជាមួយលោកតាបង បងមិនចាំបាច់គោរពតាមពេកទេ ព្រោះក៌បានធ្វើតាមហើយតែ , អូនធំហើយអូនរឹងមាំហើយ អូនមិនចំបាច់មានបងទៀតទេ ពីថ្ងៃនេះទៅ បងរស់នៅជាជីវិតរបស់បង ,អូនរស់នៅដោយអូន , អូននិងរស់នៅជីវិតថ្មីដែលគ្មានបង តែអូនមិនហ៊ានសន្យាទេថាអូនអាចលុបឈ្មោះបងចេញពីជីវិតរបស់អូន , ' Taehyung និយាយក្នុងចិត្តទាំងទឹកភ្នែកហូរមកចង់ខ្សោះអស់ពីខ្លួនហើយ គេហាក់ដូចមនុស្សគ្មានប្រលឹងក្នុងខ្លូន។

TAE បោះជំហានមួយចេញពីឡាន នេះភ្នែកស្រវាំងអស់ហើយដោយសារគេយំខ្លាំងពេក , ចូលទៅដល់បន្ទប់ភ្លាមគេរត់ទៅក្នុងបន្ទប់ទឹកឆ្លុះមើលសភាពក្នុងឯងក្នុងកញ្ចក់

 ' មើលចុះ គ្រាន់តែរឿងតូចតាចប៉ុណ្នឹងឯងឆ្លងកាត់មិនរត់ផងឯងអូនអ្នកណាគេមកអាណិតស្រលាញ់ឯង , tae ឯងគិតថាឯងនេះមានតម្លៃគ្រប់គ្រាន់អោយគេមកស្រឡាញ់ឯងមែនទេ គ្មានអ្នកណាគេមកស្រលាញ់មនុស្សទន់ជ្រាយ ងាកយំៗ ដូចឯងទេ , ឈប់យំ យើងប្រាប់ថាអោយឈប់យំ ផាច់ៗៗៗៗៗ' Tae ឈរបង្ហូទឹកភ្នែកនៅមុខកញ្ចក់ យកដៃសងងាកទះថ្ពាល់សររលោងរបស់ខ្លួនឯង ទាំងពីសរទៅជាក្រហមងាំដូចមនុស្សស្រវឹងស្រា ។

 បន្ទាប់ពីយំនិងទះខ្លួនឯងអស់ចិត្តហើយគេក៏ទៅសម្អាតខ្លួន ចេញមកវិញគេរើសម្លៀកបំពាក់ហើយយកឥវ៉ាដែលពាក់ព័ន្ធនិងរាងក្រាស់ដាក់មួយផ្នែកសម្រាប់គេយកទៅបោះចូល ។រៀបចំសព្វគ្រប់អស់ហើយ គេឆ្ពោះដំណើរទៅភូមិគ្រឹះ Jeon ដើម្បីយករបស់របរគេដែលពីមុខគេរស់នៅទីនោះឆ្នាំគួសមដែរចឹងគួរតែមានរបស់ខ្លះនៅទីនោះ ,ម្តងនេះគ៏ដាច់ចិត្តចេញពីជីវិត Jungkook មែនទែនហើយ គេនិងយកឥវ៉ានគេចេញអោយអស់ មិនទុកអោយរាងក្រាស់ទើសភ្នែកទេ មិនថាឥវ៉ានគេពីក្មេង ឫឥវ៉ានដែល គេអោយជាកាដូរដល់ Jungkook ទេគេយកទៅទាំងអស់ មិនអោយសល់សូម្បីសរសៃសក់របស់គេ * Tae ចិត្តដាច់ណាស់ សរសៃរសក់ក៏មិនទុកអោយ kook យើងឃើញដែរ ។

 " អៅអ្នកប្រុសតូចមកតាំងពីស្មើម៉ាន " មេដោះ

 " មេដោះ " Tae ទៅអោបមេដោះ ទាំងយំក្នុងចិត្ត មេដោះល្អនិងគេណាស់ អ្នកនៅទីនេះសុទ្ធតែល្អនិងគេលើកលែងម្នាក់នោះ ...

"ចាំមេដោះទៅធ្វើអីឆ្ងាញ់អោយអ្នកប្រុស " មេដោះនិយាយប្រុងនិងដើរទៅធ្វើ

" ចាំលើកក្រោយទៅ ថ្ងៃ នេះTae រវល់ណាស់ អឺភ្លេចរបស់ទើប Tae មកយក ចាំថ្ងៃក្រោយ Tae មកលេងទៀតណា ហើយ Tae និងមកអោយបានយូរជាងនេះ Tae លា សិនហើយ" Tae តបទាំងអោបមេដោះជាលើកចុងក្រោយ មិនដឹងថ្ងៃដែលមកលេងនិងមានឫអត់ទេ គេថានិងមិនមកទីនេះទៀតទេ ព្រោះវាជាកន្លែងធ្វើអោយគេឈឺចាប់...។

 ____

TO BE CONTINUED

BY WINTER BEAR

Release ( ដោះលែង)Where stories live. Discover now