EPISODE 32《សង្សារ? សង្សាររបៀបណាដែរទៅ មិចបានជាខ្ញុំមិនចាំលោក ?》

5.6K 242 9
                                        

☆ ភូមិគ្រឹះ Su

គ្រប់គ្នានៅទីនោះដូចជារៀបចំគ្រឿងតុបតែងសម្បើមណាស់ ,

" មានកម្មពិធីអីមែនទេអីមែនទេ " Tae សួរទៅកាន់អ្នកមើលថែររបស់គេ

" មនុស្សសំខាន់ណាអ្នកប្រុស "  អ្នកបម្រើស្រីពីរនាក់ដើរមកនិយាយជាមួយគេ និង gigu ដែលពួកគេទើបមកដល់ផ្ទះមុននេះបន្តិច

" អូ, លឺ minho Hyun ប្រាប់ដែរ " Tae ញញឹមតិចទាំងក្នុងចិត្តដឹងច្បាស់ណាស់ថាជាអ្នកណា អោយគេធ្វើយ៉ាងម៉េចទៅស្អែកនេះ

" ចាស , មិនតែប៉ុណ្ណោះទេ លឺថានាំអនាគតភរិយាមកជាមួយទៀត " អ្នកបម្រើម្នាក់និយាយចេញមកបន្ទាប់ពីនាងលឺចៅហ្វាយនាងប្រាប់បែបនេះ , ដុប Tae គេសឹងតែទប់ទឹកមិនបានតែគេខំព្យាយាមទប់បន្ទាប់ពីលឺមនុស្សដែលខ្លួនស្រលាញ់ជិតរៀបការ,  gigu បានតែសម្លឹងមើលរាងតូចពីក្រោយទាំងក្នុងចិត្តការចង់ចូលលួងពេលនេះខ្លាំងណាស់ តែគេបានត្រឹមឈរមើល

" ចឹងហើយបានពួកយើងរៀបចំអោយបានស្អាតទទួលសមាជិកថ្មី " មើលទៅពួកគេសប្បាយអរដល់ហើយ , ខុសស្រឡះពីអ្នកដែលអង្គុយលើរទេះ ញញឹមដោយក្តីឈឺចាប់ គេត្រូវធ្វើចិត្តបែបណា ពេលដែលឃើញមនុស្សខ្លួនស្រលាញ់ជិតរៀបការនិងស្រីផ្សេង , គេដឹងច្បាស់ទៅហើយថាគង់មានថ្ងៃនិង តែសូមអោយថ្ងៃនោះគ្មានវត្តមានគេ តែពេលនេះស្អី គេនៅឆ្ងាយសែនឆ្ងាយហើយនៅមកឃើញទិដ្ធភាពដ៏ឈឺចាប់នេះទៀត ...

" បាទ , ចឹងខ្ញុំសុំឡើងទៅលើមុនហើយ ,តោះ gigu " Tae គេះដៃgigu អោយនាំគេឡើងទៅលើ

@ បន្ទប់

" ហឹម , ហ្កឹក " Tae ចាប់ផ្តើមបន្លែងទឹកភ្នែកអោយហូរមក

" Tae , កុំយំអី , បន្តិចទៀតឯងគង់តែភ្លេចពីគេទេ " Gigu លុតជង្គង់នៅមុខរទេះ Tae យកដៃជូតទឹកភ្នែក និងលួងគេអោយបាតយំ

" ហឹម , អោយយើងធ្វើយ៉ាងម៉េចទៅ " Tae ពោលទាំងទឹកនេត្រា

" ដូចយើងប្រាប់ឯងចឹង ឯងត្រូវប្រឈមមុខនិងគេ ហាមយំមុខគេ ធ្វើជា Miyu មិនមែន Tae , " gigu ចូលទៅអោបលួងលោមរាងតូច

" យើងនិងនៅក្បែរឯងជានិច្ចមិនថាមានរឿងអីកើតឡើងទេ , លុះត្រាតែឯងធុញយើង " gigu អង្អែលខ្នងរាងតូចតិចៗជាការលួងអោយគេឈប់យំ

Release ( ដោះលែង)Où les histoires vivent. Découvrez maintenant