" ភាគទី2: ជីវិតរបស់គីម ថេយ៉ុង ''

5.1K 394 9
                                    


   '' ប្រាំឆ្នាំក្រោយមក ''

   នេះវាកន្លងមកប្រាំឆ្នាំហើយបន្ទាប់ពីថ្ងៃនោះ...ថ្ងៃដែលគេបានប្រាប់ទៅមនុស្សដែលគេស្រឡាញ់ជាទី
បំផុតប្រាប់ថាគេកំពុងតែពរពោះកូនរបស់នាយ..តែអ្វីដែលគេទទួលបាននោះគឺភាពទទេស្អាត នាយចាក
ចេញទៅ ចាកចេញដោយមិនខ្វល់ពីគេឬកូនសូម្បីតែបន្តិច...

   បន្ទប់ពីថ្ងៃដែលថេយ៉ុងបានប្រាប់ជុងហ្គុកនោះមក
នាយស្រាប់តែបាត់ខ្លួនឈឹង បាត់ចេញពីជីវិតរបស់ថេយ៉ុង មិនថាគេខំតាមរកនាយប៉ុណ្ណាក៏រកមិនឃើញ
នាយបានចាកចេញទៅបាត់ហើយ...នាយមិនស្ដាយស្រឡោះស្រឡាញ់គេសូម្បីតែបន្តិចឬ?មិនយូរប៉ុន្មាន
នៅពេលដែលថេយ៉ុងទទួលដំណឹងថាជុងហ្គុកបាន
ចាកចេញទៅរៀនបន្តនៅសហរដ្ឋអាមេរិកបាត់ទៅ
គេក៏បោះបង់ចោល, បោះបង់ចោលក្នុងការរង់ចាំ
នាយ។ មែនហើយនាយសាកសមនឹងទទួលបាន
អនាគតល្អជាងនោះ

  បន្ទាប់ពីនោះថេយ៉ុងក៏បានឈប់រៀនទាំងមិនទាន់
បានបញ្ចប់ថ្នាក់វិទ្យាល័យផង, គេក៏បានបង្កើតកូន
ប្រុសម្នាក់ដែលមានឈ្មោះថាចន យ៉ុនជុន។ អ្វីៗកន្លង
ទៅលឿនណាស់ ទីបំផុតក្មេងប្រុសអាយុ16ឆ្នាំម្នាក់
នេះក៏បានបង្កើតកូន ចិញ្ចឹមកូនប្រុសម្នាក់រហូតធំធាត់
បានយ៉ាងល្អបំផុត។ 

  '' ត្រឡប់មកបច្ចុប្បន្នវិញ ''

   '' រីងៗៗ~~ ''
សម្លេងនាឡិការោទិ៍បន្លឺឡើងឥតឈប់ ដៃស្រឡូន
ទាំងគូក៏លើកមកឈីភ្នែករបស់ខ្លួនឯងតិចៗ។ ថេយ៉ុង
ក្រោកអង្គុយយឺតៗទាំងមិនទាន់អស់ងងុយនៅឡើយ
មុននឹងឈោងដៃទៅបិទសម្លេងម៉ោងរោទិ៍ នាយតូច
បញ្ចេញស្នាមញញឹមស្រាលៗនៅលើផ្ទៃមុខខណៈ
ពេលដែលគេកំពុងតែសម្លឹងមើលទៅកូនប្រុសរបស់
ខ្លួនដែលកំពុងតែគេងខ្ញុលរួញខ្លួនចូលគ្នាមើលទៅ
ហាក់ដូចជាស្កប់ស្កល់ណាស់។

'' ហ្គូដម៉នីង '' ថេយ៉ុងបន្លឺឡើងតិចៗរួចឱបទៅថើបថ្ពាល់អាល្អិតមួយខ្សឺតទោះបីដឹងថាយ៉ុនជុនមិនបានឮ
ក៏ដោយតែគេតែងតែធ្វើបែបនេះរាល់ព្រឹក

        ក្រោយមកថេយ៉ុងក៏ប្រញាប់ក្រោកឡើងរួច
ចូលទៅងូតទឹកសម្អាតខ្លួនដើម្បីប្រញាប់ចេញមកធ្វើ
អាហារពេលព្រឹកទុកឲ្យកូនប្រុសរបស់គេ។ រាងតូច
ឈរសម្លឹងមើលទៅរាងកាយតូចច្រឡឹងសាច់ណែន
របស់ខ្លួននៅក្នុងកញ្ចក់មុននឹងប្រើម្រាមដៃអង្អែលលើ
ស្នាមនៅលើពោះរបស់គេតិចៗដែលកើតឡើងពីការ
សម្រាលយ៉ុនជុននោះ វាមិនល្អមើលនោះទេតែគេ
មិនដែលស្ដាយក្រោយឡើយដែលសម្រេចចិត្តទុក
និងបង្កើតគេចេញមក ព្រោះពេលនេះជីវិតគេល្អ
ជាងមុនក៏ព្រោះតែកូនប្រុសររបស់គេនេះហើយ

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now