'' ភាគទី19 ''

3.8K 287 2
                                    


ក្រោយពេលបានដោះស្រាយគ្រប់យ៉ាងរួចជុងហ្គុក
ក៏រហ័សបើកឡានសម្ដៅមកកាន់អាផាតមិនថ៍របស់ថេយ៉ុងទាំងសប្បាយចិត្ត អាចថាធូរក្នុងចិត្តច្រើនជាងព្រោះគេមិនបាច់ត្រូវមើលថេយ៉ុងតឹងតែងក្នុងចិត្តទៀតនោះទេ ហើយនាយក៏មិនបាច់ត្រូវនៅឆ្ងាយពីថេយ៉ុងនិងកូនទៀតដែរ ព្រោះអ្វីៗកំពុងតែ
ដំណើរការទៅយ៉ាងល្អហើយ ។ ក្រោយមកដល់ខាងមុខអាផាតមិននាយក៏ទាញទូរស័ព្ទចុចខលប្រាប់ថេយ៍ជាមុនសិន។

'' ថេយ៍ ''

<< ហ្ហឹមជុងហ្គុក? >>

'' អូនកំពុងធ្វើអី? ''

<< អូនក៏...ដាក់យ៉ុនជុនឲ្យគេង បងមានរឿងអីមែនទេ? >> ថេយ៉ុង

'' បងមកដល់អាផាតមិនអូនហើយ ចាំបើកទ្វារឲ្យបង
ផងណា '' នាយពោលឡើងទាំងញញឹមបោះជំហាន
ឡើងទៅខាងលើ

<< តែ- >>

'' គ្មានតែអ្វីទេ បងមកដល់ជាន់ទីពីរហើយ ចាំជួបគ្នា
ណា '' ជុងហ្គុកបញ្ចប់ប្រយោគរួចក៏ចុចបិទរហ័ស
រត់តែម្ដង មិនដឹងថាមានអ្វីនោះទេតែនាយមានអារម្មណ៍ថានឹក ចង់ជួបមុខថេយ៉ុងខ្លាំងយ៉ាងចម្លែកទោះបីខានឃើញមុខគ្នាតែប៉ុន្មានម៉ោងក៏ដោយ ហើយថ្ងៃនេះនាយក៏មានគម្រោងនៅគេងនៅទីនេះ
ដូចគ្នា

តុក!! តុក!!
ឮសម្លេងគោះទ្វាររាងតូចក៏ចេញមកបើកទ្វារតែម្ដង
ព្រោះគេដឹងថាម្នាក់នេះជាអ្នកណាច្បាស់ណាស់ទោះ
បីគេបានហាមជុងហ្គុកមិនឲ្យមកទៀតហើយតែឮថា
នាយមកដល់ទីនេះទៅហើយ អ្នកណាទៅដាច់ចិត្ត
មិនបើកទ្វារឲ្យនោះ?

'' ថេយ៍~~ '' នាយញញឹមពព្រាយដាក់រាងតូចរួចដើរ
ចូលទៅខាងក្នុង ថេយ៉ុងក៏បិទទ្វាររួចដើរទៅតាម
ក្រោយជុងហ្គុកដែលកំពុងតែអង្គុយលើគ្រែក្នុងបន្ទប់មើលទៅយ៉ុនជុន

'' ហេតុអីក៏បងមកទៀត? ក្រែងនិយាយគ្នារួចហើយ
មែនទេ? '' ថេយ៉ុងឈរសួរទៅកាន់ទាំងខឹងបន្តិចដែរ
បើនាយកាន់តែមកជិត គេនឹងកាន់តែពិបាកចិត្តមិន
ខានទេ ម្យ៉ាងទៀតគេមិនចង់មើលមកជាមនុស្ស
ដណ្ដើមប្ដីមិត្តនោះទេ តែបើជុងហ្គុកបែបនេះឲ្យគេ
ធ្វើយ៉ាងម៉េច? ដេញក៏មិនកើត គេឯណាទៅហ៊ាន
ស្រែកដេញនោះ?

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now