" ភាគទី14: មិត្តបែបណាធ្វើបែបនេះ?''

4K 316 7
                                    


ពេលនេះថេយ៉ុងកំពុងតែអង្គុយនៅមាត់ឆ្នេរសមុទ្រ
មើលទៅជីមីន ជុងហ្គុក ហូស៊ុកនិងយ៉ុនជុនដែលកំពុង
តែលេងទឹក បាចទឹកដាក់គ្នាយ៉ាងរីករាយ ចំណែកគេ
គេមិនចេះហែលទឹកឡើយ អាចនិយាយបានថាខ្លាច
ទឹកច្រើនជាង ហេតុនេះហើយទើបគេអង្គុយគូសគំនូរ
មើលពួកគេលេងជំនួសវិញ។

ដោយសារតែសុខៗជុងហ្គុកជាអ្នកផ្ដើមគំនិតបបួល
ពួកគេមកលេងទីនេះភ្លាមៗតែម្ដងនៅពេលដែលយ៉ុន
ជុនចេញពីរៀន មកប៉ះប៉ូវការខាតជើង មិនជុំគ្នាកាល
ពីលើកមុន តែពួកគេមកត្រឹមសមុទ្រដែលនៅជិត
សេអ៊ូលប៉ុណ្ណោះ ប្រហែលជាមេឃងងឹតបន្តិចទើប
ត្រឡប់ទៅវិញ។ អាចថាលើកនេះវាល្អជាលើកមុន
ដែលគេអាចអង្គុយមើលទៅជុងហ្គុកដោយមិនបាច់
តឹងចិត្តដូចមុន អាចថាពួកគេអាចមើលគ្នា ញញឹមដាក់
គ្នាដោយស្ងប់ចិត្តហើយ...

'' ហ្យុង ហិហិហិ '' សម្លេងអាល្អិតយ៉ុនជុនសើចឡើង
កក្អឹកខណៈពេលគេកំពុងលេងបាចទឹកដាក់គ្នាទៅ
វិញទៅមក

'' មើស៎កុំរត់ ហា៎សហា!!! » សម្លេងជុងហ្គុកក៏បន្លឺ
ឡើង នាយនិងយ៉ុនជុនកំពុងតែរត់លេងបាចទឹកដាក់
គ្នាចំណែកឯជីមីនក៏លេងជាមួយហូស៊ុក អាចថាពីរ
នាក់នេះជិតស្និតជាមួយគ្នាជាងមុនហើយព្រោះហូស៊ុកមិនចូលចិត្តតែជុងហ្គុកប៉ុណ្ណោះឯជីមីនគឺផ្សេង

ថេយ៉ុងដែលកំពុងតែអង្គុយលើកម្រាលនៅមាត់ឆ្នេរមើលពួកគេពីចម្ងាយនោះក៏ញញឹមស្រាលៗជាមួយនិងទឹកភ្នែករលីងរលោងបន្តិចដែរក្រោយបានឃើញវត្តមានរបស់ពីរនាក់ឪពុកកូននេះកំពុងលេងជាមួយគ្នាយ៉ាងសប្បាយរីករាយជាមួយនឹងស្នាមញញឹមដែលមិនធ្លាប់មានពីមុនមក ។

បេះដូងគេអាចមានអារម្មណ៍ថាពេញលេញបន្តិច
បានក្រោយពេលឃើញបែបនេះ ភ្លាមៗនោះនៅក្នុងខួរក្បាលរបស់គេស្រាប់តែដឹងអំពីអារម្មណ៍ឈឺចាប់ព្រមជាមួយភាពទទេស្អាតក្រោយពេលគេនឹកដល់ការពិតដែលពួកគេមិនអាចមានជីវិតរីករាយដូចពេលនេះបានរហូតទេគេអាចកាត់ចិត្តយល់ច្បាស់បានហើយថារវាងគេនិងជុងហ្គុកមិនអាចបកត្រឡប់ទៅដូចពីមុនបានប៉ុន្តែគេនៅតែសប្បាយចិត្តនៅពេលដែលឃើញសកម្មភាពបន្តិចបន្តួចនេះ...

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now