" ភាគទី21 "

3.8K 290 3
                                    


ងាកមកមើលពេលនេះវិញព្រឹកព្រះអាទិត្យរះជិតខ្ពស់
ទៅហើយនៅឡើយតែគូស្នេហ៍ដែលទើបនិងត្រូវគ្នា
កាលពីយប់មិញនេះកំពុងតែគេងឱបគ្នាយ៉ាងណែន
ស្អិតរមួតគ្នានៅលើគ្រែទៅវិញ។ ម្នាក់ៗបានភ្ញាក់ពី
គេងអស់ហើយនៅតែយ៉ុនជុនប៉ុណ្ណោះ ប៉ុន្តែជុងហ្គុក
ទាមទារចង់គេងឱបគ្នាបន្តទៀតទើបថេយ៉ុងមិនបាន
ប្រកែក នៅសម្ងំជាមួយនាយជាងមួយម៉ោងហើយ។

'' ថ្ងៃនេះអូនមិនធ្វើការទេឬ? '' ជុងហ្គុកសួរឡើងបបូរ
មាត់គិតតែពីថែលថើបថ្នមៗលើផ្ទៃមុខនាយតូចដៃរបស់នាយក៏កំពុងតែនៅខាងក្រោមអាវស្ដើងរបស់
ថេយ៉ុងបបោសអង្អែលចង្កេះនិងពោះគេថើរៗ

'' មិនអីទេ មានគេទៅជំនួសវេនអូនហើយ...ថ្ងៃនេះ
ជុននីក៏មិនរៀនដែរ '' ថេយ៉ុងនិយាយ ញញឹមចូល
ចិត្តការប៉ះពាល់របស់នាយមកលើគេ

'' ល្អណាស់ បែបនេះពួកយើងបាននៅជុំគ្នាពេញមួយ
ថ្ងៃហើយ '' ជុងហ្គុក

'' អូនស្អាតណាស់... '' នាយសុខៗក៏និយាយឡើង
ព្រមទាំងថើបបបូរមាត់គេធ្វើឲ្យនាយតូចញញឹមមុខ
ក្រហមអឹមអៀនជាមួយការសរសើររបស់នាយ

'' អូនថាបងអូនរកទៅធ្វើអីញ៊ាំសិនណា '' នាយតូច
ក្រោកឡើងថើបថ្ពាល់ជុងហ្គុកមួយខ្សឺតរួចទើបដើរ
ចេញទៅ។ រាងក្រាស់ក៏ក្រោកដើរទៅតាមគេ អាច
និយាយបានថានាយមិនចង់ឃ្លាតតែម្ដងហើយ

'' អូនធ្វើអីញ៊ាំ? '' ជុងហ្គុកសួរភ្នែកមើលទៅអ្វីដែល
ថេយ៉ុងកំពុងធ្វើ តែនាយតូចក៏ទម្លាក់ទឹកមុខងាកមក
មើលជុងហ្គុកវិញទាំងខ្មាស់និងនាយ ដោយសារតែ
កន្លែងរបស់គេគ្មានអ្វីញ៊ាំទេក្រៅពីមីពីរកំប៉ុងនិងទឹកសុទ្ធតែប៉ុណ្ណោះ

'' សុំទោស..., អូនថាពួកយើងទៅញ៊ាំអីខាងក្រៅវិញបានទេ? '' ថេយ៉ុងសួរទើបរាងក្រាស់ដើរមក
ឱបគេអង្អែលខ្នងគេតិចៗ

'' ស្ដាប់បងណាថេយ៍...បងសូមទោសដែលបងមិន
បាននៅក្បែរអូនទុកឲ្យអូនលំបាកតែម្នាក់ឯងជាមួយ
កូន តទៅបងសន្យាថាមិនឲ្យអូនពិបាកទៀតនោះទេ
បងនឹងមើលថែអូននិងកូនរបស់យើងឲ្យបានល្អ ''
នាយលែងចេញពីការឱបរួចឱនមុខបន្តិចមើលទៅ
ទឹកមុខរបស់រាងតូចព្រមទាំងអង្អែលថ្ពាល់គេថ្នមៗ
ថេយ៉ុងក៏ងក់ក្បាលតិចៗ ជឿជាក់លើនាយ

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now