" ភាគទី15: អនុស្សាវរីយ៍ ''

3.8K 335 9
                                    


''ជុងហ្គុក...ពួកយើងមិនអាចធ្វើបែបនេះបានទេ...''
បន្ទាប់ពីបរិយាកាសបានស្ងៀមស្ងាត់ឮតែសម្លេងខ្យល់បក់និងរលកអស់មួយសន្ទុះថេយ៉ុងក៏និយាយ
ឡើងហើយរហ័សរុញជុងហ្គុកចេញ

  មែនហើយនេះជាឱកាសដែលគេអាចត្រឡប់មកដូចដើមវិញជាមួយជុងហ្គុកហើយនោះក៏ជាអ្វីដែលគេចង់បានដូចគ្នា...កីប៉ុន្តែគេមិនចង់បានបែបនេះនោះទេ គេមិនមានក្ដីសុខបំពេញបំណងរបស់ខ្លួនដោយបំបែកបំបាក់ចំណងគ្រួសារអ្នកដទៃឡើយគេមិនចង់បានវានោះទេ។

'' ថេយ៍...ថេយ៍ស្ដាប់បងណា...បងដឹងថាអ្វីៗកំពុងតែរញ៉ែរញ៉ៃទៅៗដោយសារតែបង តែថេយ៍បងមិនចង់ឲ្យវាក្លាយជាបែបនោះម្ដងទៀតនោះទេ'' នាយនិយាយចាប់កាន់ស្មាររាងតូចរួចបន្ត

'' កាលពីមុន បងជាមនុស្សប្រុសកំសាកញីម្នាក់ដែល
ខ្លាចអ្វីគ្រប់យ៉ាង, ខ្លាចប៉ាម៉ាក់របស់បង, ខ្លាចនឹងបន្ទុក
ដែលបងនឹងត្រូវទទួល...បងល្ងង់!! បងកំសាក!! បងជាមនុស្សអត្មានិយមបំផុតដែលចោលអូនពេលអូនកំពុងត្រូវការបង ហ្ហឹក..បងបានចាកចោលអូនម្ដងហើយ បងព្យាយាមប្រាប់ខ្លួនឯងឲ្យឈប់ស្រឡាញ់ឈប់ខ្វល់ពីអូនព្រោះតែបងភ័យខ្លាច...តែបងមិនអាចធ្វើបែបនេះម្ដងហើយម្ដងទៀតនោះទេថេយ៍ព្រោះការពិត...ការពិតបងនៅតែស្រឡាញ់អូន'' ជុងហ្គុកនិយាយស្របពេលដែលទឹកភ្នែកនាយកំពុងតែស្រក់ចុះមកស្ងាត់ៗកាន់តែខ្លាំងឡើងៗ

'' បងព្យាយាមរត់គេច , រត់ទៅឆ្ងាយពីអ្វីៗគ្រប់យ៉ាងប្រាប់ខ្លួនឯងថាបងបានកាត់ចិត្តពីអូនហើយតែបង...បងមិនអាចទេថេយ៍...មិនថាបងព្យាយាមប៉ុណ្ណាក្នុងចិត្តបងនៅតែមានអូន អ..អូនមិនដឹងនោះទេថាបងក៏មិនបានសប្បាយចិត្តក្នុងការចាកចេញដែរ អូនមិនដឹងនោះទេថាបងចង់ត្រឡប់មកវិញ មករកអូនមកនៅក្បែរអូនប៉ុណ្ណា..តែបងមិនអាចនោះទេ បងខ្លាចគ្រប់យ៉ាង ខ្លាចថាអូនបានស្អប់បងទៅហើយទីបំផុតពួកយើងក៏បានមកជួបគ្នាវិញហើយ ហ្ហឹក
បង...បងមិនចង់រត់ទៀតទេ បងពិតជាហត់ណាស់
ក្នុងការរត់ចេញពីក្ដីស្រឡាញ់និងក្ដីសុខរបស់ខ្លួនឯង''

" បងសូមទោសថេយ៍...បងសូមទោសសម្រាប់គ្រប់
យ៉ាងដែលបងបានធ្វើ , បងសុំទោសដែលបងបាន
ត្រឹមជាមនុស្សកំសាកដែលរត់គេចមិនហ៊ានប្រឈម
មុខទុកឲ្យអូនលំបាកតែឯង..តែបងមិនអាច...បងមិន
ចង់ចោលអូនទៀតនោះទេ...'' នាយយំកាន់តែខ្លាំងឡើងៗបង្ហាញពីអារម្មណ៍ដែលខំលាក់ទុកមកជាង
ប្រាំឆ្នាំនេះ., អារម្មណ៍នៃភាពឈឺចាប់ដែលនាយ
មានដោយសារតែភាពភ័យខ្លាចក្នុងនាមជាយុវវ័យ
របស់ខ្លួនកាលពីអតីតកាល ហើយទីបំផុតនៅបច្ចុប្បន្ន
នាយក៏មានស្ពាយភាពឈឺចាប់នៃកំហុសរបស់ខ្លួន

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now