" ភាគទី18 ''

3.9K 299 4
                                    


'' ថេយ៉ុង...គឺជាសង្សារចាស់របស់បង '' ជុងហ្គុក

ខណៈពេលពេលនេះជីមីនកំពុងតែភាំងវវង្វេងវង្វាន់
អស់នៅហើយនូវអ្វីដែលបានគេបានឮនោះ។ថេយ៉ុង
ជាសង្សារចាស់របស់ជុងហ្គុកអញ្ចឹងឬ? វាមិនកំប្លែង
ពេកទេ? ហេតុអ្វីគេមើលមិនដឹង?

'' ថា..ថាម៉េច? ពីពេលណា..? '' ជីមីន

'' ប្រាំឆ្នាំមុន... '' នាយដកដង្ហើមធំសម្លឹងមើលមុខ
ជីមីនដែលកំពុងតែគាំងនោះ នាយយល់ថាគេប្រាកដ
ជាភ្ញាក់ផ្អើលហើយ

នាយមិនដឹងថាត្រូវធ្វើបែបណានោះទេ មិនមែន
នាយចង់បោះចោលជីមីនពាក់កណ្ដាលផ្លូវពេលបានត្រូវគ្នាជាមួយសង្សារចាស់នោះទេ នាយមិនចង់ឲ្យគេឈឺចាប់ដូចគ្នា ជីមីនជាមនុស្សល្អមិនសាកសមជួប
រឿងរញ៉េរញ៉ៃនិងភាពឈឺចាប់ទាំងអស់ដោយសារ
នាយនោះទេ ។ នាយដឹងថានាយបានបំផ្លាញ ធ្វើឲ្យ
មនុស្សល្អដល់ទៅពីរនាក់ត្រូវឈឺចាប់ដោយសារ
នាយក៏ប៉ុន្តែនៅម្ខាងទៀត នាយក៏ធូរចិត្តដែលទីបំផុត
នាយអាចនិយាយពាក្យពិតចេញមកបានដែលមិន
មែនជាការកុហកទៀតនោះទេ។

សម្រាប់ថេយ៉ុង, នាយមិនដឹងពីទុក្ខលំបាកអ្វីដែល
ថេយ៍បានជួបនោះទេ អ្វីដែលនាយដឹងនោះដោយ
សារតែទង្វើរបស់នាយបានធ្វើឲ្យគេរងទុក្ខច្រើន
លើសលុបណាស់ហើយ, កន្លងមកជាងប្រាំឆ្នាំដែល
នៅឆ្ងាយពីគ្នានាយគិតថានាយឈប់ស្រឡាញ់ថេយ៍
ទៀតហើយ តែអត់នោះទេ, នាយនៅតែស្រឡាញ់
មនុស្សម្នាក់ដែលមានឈ្មោះថាគីម ថេយ៉ុងដដែល
នាយស្រឡាញ់ចង់មើលថែគេម្ដងទៀត, ចង់ចាប់
ផ្ដើមជាថ្មីប៉ះប៉ូវនូវអ្វីដែលនាយបានសាងឡើង
នាយចង់ធ្វើជាប៉ារបស់កូនដោយពេញសិទ្ធ, ចង់រួម
រស់ជាមួយពួកគេដោយក្ដីសុខ , នាយមិនរត់គេច
មិនខ្លាចទៀតនោះទេ មិនថាមានអ្វីកើតឡើងក៏ដោយ
នាយនឹងកាន់ដៃថេយ៍ឲ្យជាប់មិនលែងឡើយ។

រីឯជីមីន, ទទួលស្គាល់ថានាយចូលចិត្តគេ ប៉ុន្តែការ
ចូលចិត្តមិនដូចទៅនិងការស្រឡាញ់នោះទេ អ្វីដែល
នាយបានធ្វើលើជីមីនគឺមកពីការចូលចិត្ត អាណិត
និងតួនាទីតែប៉ុណ្ណោះ ជីមីនមិនខុសអ្វីនោះទេគ្រាន់តែ
នាយពិតជាមិនបានស្រឡាញ់គេ នាយចង់បញ្ចប់អ្វីៗ
នៅពេលនេះ ចង់ឲ្យគេបានចាប់ផ្ដើមជាថ្មីដូចគ្នា សង្ឃឹមថាគេបានជួបមនុស្សល្អម្នាក់ ស្រឡាញ់គេ
ពិតប្រាកដរួចកាន់ដៃស្រឡាញ់គ្នាដល់ចាស់ដែល
មិនមែនជាចន ជុងហ្គុកនោះទេ។

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now