'' ភាគទី8 : អ្នកដែលឈឺគឺជាឯង ''

4.1K 308 5
                                    


ទាំងបីនាក់ប៉ាកូនកំពុងតែកាន់ដៃគ្នាដើរចូលទៅខាងក្នុងប្រៀបដូចគ្រួសារតូចមួយយ៉ាងអញ្ចឹង។
តែហេតុអីពួកគេមិនមែនជាគ្រួសារនិងគ្នា? តើគ្រប់យ៉ាងក្លាយមកជាបែបនេះគឺជាកំហុសអ្នកណា?

'' Mommy!! អូនចង់ជិះកន្ត្រកវិល '' យ៉ុនជុនពេប
មាត់អង្រួលដៃថេយ៉ុងតិចៗ ធ្វើឲ្យរាងតូចស្ងាត់មាត់
បន្តិចរួចងាកទៅមើលមុខជុងហ្គុកតែនាយក៏ញញឹម

'' អញ្ចឹងយើងឡើងជិះទាំងអស់គ្នាទៅល្អទេ? ''
ជុងហ្គុកសួរឡើង យ៉ុនជុនន៏ញញឹមងក់ក្បាលញាប់ៗ
ទើបថេយ៉ុងក៏មិនប្រកែកហើយពួកគេក៏ឡើងជិះ
កន្រ្តកវិញជាមួយគ្នា, កន្រ្តកវិលនេះមិនមែនបែប
លឿនៗនោះទេ គឺគ្រាន់តែជាកន្រ្តកវិលបែបយឺតៗ
ដែលអាចអោលមើលទេសភាពនៅទីក្រុងប៉ុណ្ណោះ

'' Mommy!! Mommy!! មើលន៎ក ពួកយើងឡើងខ្ពស់ណាស់ ហិហិ'' អាល្អិតយ៉ុនជុនសើចកក្អឹកនៅ
មិនស្ងៀមចង្អុលចុះទៅក្រោម

ខណៈពេលដែលកូនកំពុងតែនៅមើលនេះមើលនោះ
ក្រឡេកមកមើលជុងហ្គុកនិងថេយ៉ុងវិញ ម្នាក់ៗមិន
ហ៊ាននិយាយឬមើលមុខគ្នាឡើង មិនមែនព្រោះតែ
អ្វីនោះទេ គឺមកពីពួកគេកំពុងតែអៀនគ្នាទៅវិញទេ
តែហេតុអីក៏ត្រូវអៀនដែរ? ហេតុអីក៏ម្នាក់ៗមានអារម្មណ៍ថាខ្លួនដូចជាក្មេងដែលទើបតែDateជាមួយ
គ្នាលើកដំបូង? ហេតុអីបេះដូងលោតញាប់បែបនេះ?

បន្ទាប់ពីចុះពីជិះកន្រ្តកវិលរួចពួកគេក៏នាំគ្នាដើរ
មើលនេះមើលនោះនៅខាងក្នុងដោយមានអាល្អិត
ជុននីនិយាយពីនេះពីនោះរហូតមិនឲ្យស្ងាត់។

'' អត់ទោស!! តើពួកលោកមកជាគ្រួសារតើមែនទេ? ខាងសួនកម្សាន្តមានកម្មវិធីពិសេសសម្រាប់អ្នកមកជាគ្រួសារ, ពួកយើងមានការថតរូបបែបខ្ជូតៗជាគ្រួសារដោយឥតគិតថ្លៃ តើអ្នកទាំងពីរចង់ចូលរួមទេ? '' កំពុងតែដើរសុខៗបុរសម្នាក់ក៏ញញឹមចូលមកសួរពួកគេស្របពេលដែលថេយ៉ុងបម្រុងនិងឆ្លើយបដិសេធទៅហើយតែជុងហ្គុកក៏ឆ្លើយកាត់បានមុន

'' បាទបាន '' រាងក្រាស់តបទៅវិញរួចបុគ្គលិកក៏យក
បូរភ្នែកកង្កែបខ្ជូតៗដល់ទៅបីមកឲ្យពួកគេ ជុងហ្គុក
ទទួលវាយកមកពាក់ឲ្យខ្លួនឯងមួយ រួចគេពាក់បូរឲ្យ
មុននឹងនាយងាកបែរមុខទៅរកថេយ៉ុងរួចយកបូរនោះ
ស៊កពាក់ឲ្យរាងតូចថ្នមៗរួចញញឹមឡើងមកខណៈថេយ៉ុងកំពុងតែអៀននិងរំភើបស្ទើររឹងខ្លួនទៅហើយ រួចហើយទើបពួកគេឈរជុំគ្នាដោយឲ្យយ៉ុនជុនឈរនៅកណ្ដាល

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now