'' ភាគទី20 "

3.7K 282 1
                                    


  ក្រឡេកមកមើលជីមីនវិញ ពេលនេះម៉ោងជិត2ភ្លឺ
ទៅហើយតែគេកំពុងតែបើកឡានចេញទៅណាក៏
មិនដឹងជាមួយនិងវ៉ាលីខោអាវមកជាមួយដែរ។ជាង
កន្លះម៉ោងក្រោយមកគេក៏មកដល់ខាងមុខអគារធំ
មួយរួចចតឡានទាញវ៉ាលីដើរចូលទៅខាងក្នុង។

រីង~~ រីងៗ~~
នាយតូចមកដល់នៅខាងមុខបន្ទប់មួយរួចុចកណ្ដឹង
យកតែម្ដងមិនប៉ុន្មាននាទីក្រោយមកទ្វារក៏បើកឡើង

'' ហ្ហឹមម អ្នកណាគេមករកស្អីថ្មើរនេះ? '' នាយកម្លោះ
ម្នាក់ទៀតដែលមើលទៅទំនងជាម្ចាស់បន្ទប់ក៏
និយាយឡើងទាំងភ្នែកមិនទាន់បើកផង ដៃជ្រោងសក់រញ៉ៃរញ៉ៃមើលមិនយល់តែម្ដង

'' យ៉ុន... '' ជីមីនពោលឈ្មោះនាយកម្លោះឡើងមក
ធ្វើឲ្យនាយនោះបើកភ្នែកធំៗឡើង

'' ហ្ហឹម?? ជីមីន ផាក? '' នាយកម្លោះសម្បុរ.សស្គុស
សក់ពណ៍សនោះក៏ភ្ញាក់ឡើងសម្លឹងមើលទៅជីមីនទាំងមិនយល់នៅពេលដែលឃើញគេមកឈរនៅ
ទីនេះទាំងថ្មើរនេះស្ងាត់មនុស្សអស់ទៅហើយថែម
ទាំងមានកាបូបវ៉ាលីមកជាមួយទៀតផង

'' សុំចូលក្នុងសិនបានទេ? យើងទន់ភ្នែកអស់កម្លាំងណាស់ '' ជីមីនពោលឡើងជាមួយទឹកមុខមិនល្អ
បែបអស់កម្លាំងតែម្ដងសូម្បីតែភ្នែកគេក៏ហើមដែរ
ថារួចគេក៏ដើរអូសវ៉ាលីចូលទៅខាងក្នុងតែម្ដង

'' កើតអី? ហេតុអីមករកយើងទាំងមេឃមិនទាន់
ភ្លឺបែបនេះ? '' យ៉ុនហ្គីនិយាយហុចទឹកមួយកែវឲ្យនាយតូចរួចដាក់ខ្លួនអង្គុយក្បែរគេ

'' យើងសុំនៅទីនេះមួយរយៈសិនបានទេ? '' ជីមីន

'' ហា៎ស? នៅជាមួយយើង? ទីនេះ? '' នាយកាន់
តែភ្ញាក់ផ្អើលថែមទៀតលាយជាមួយចម្ងល់ ជីមីនក៏
ងក់ក្បាលតិចៗជាចម្លើយ

'' ហេតុអី? មានរឿង? '' យ៉ុនហ្គី

'' គឺ....អឺ...គឺកុំទាន់សួរបានទេ? សុំគេងសិនហើយ
ចាំស្អែកចាំនិយាយ '' ជីមីនមិនចង់និយាយច្រើន
មិនចង់រំឮកច្រើនខ្លាចយំទៀត ណាមួយគេក៏ហត់ខ្លាំង
ទន់ត្របកភ្នែកពិតមែនទ្រាំលែងបានហើយ

'' អូ...អូខេ ទៅគេងក្នុងបន្ទប់យើងចុះ!! '' ឮយ៉ុនហ្គី
និយាយបែបនេះទើបជីមីនញញឹមខ្សោះដាក់នាយបន្តិចរួចដើរចូលទៅខាងក្នុងទុកឲ្យនាយកម្លោះនៅ
ឈរមើលគេទាំងឆ្ងល់ក្នុងចិត្ត

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now