'' ភាគទី12 : មិត្ត ''

3.7K 308 3
                                    


ក្រោយពីដាក់ឲ្យយ៉ុនជុនគេងរួចរាល់ពេលនេះគឺម៉ោង
10យប់ជាងទៅហើយ ថេយ៉ុងដកដង្ហើមធំបន្តិចមុន
នឹងដើរចេញពីបន្ទប់គេងមកខាងក្រៅវិញ។ នាយតូច
ស្ងៀមស្ងាត់សម្លឹងមើលទៅទឹកភ្លៀងដែលកំពុងបង្អុរ
ចុះមកបណ្ដើរៗហើយក៏កាន់តែខ្លាំងឡើង។

   ថេយ៉ុងមិនមាត់ដើរមកដាក់ខ្លួនអង្គុយលើឥដ្ឋឱប
ជើងសម្លឹងមើលដំណក់ទឹកភ្លៀងដែលកំពុងតែ
សម្រក់មកនោះទាំងចិត្តកំពុងតែវិលវល់នូវអ្វីដែល
បានកើតឡើងមកប៉ុន្មានថ្ងៃនេះ គេពិតជាមានរឿង
ច្រើនណាស់ដែលត្រូវគិត។

<<ទីង>>
សម្លេងចុចកណ្ដឹងបន្ទប់របស់ថេយ៉ុងបន្លឺឡើង រាងតូច
ក៏ជ្រួញចិញ្ចើមបន្តិចមើលទៅនាឡិកាដែលព្យួរលើ
ជញ្ជាំងនោះឃើញថាយប់ជ្រៅណាស់ហើយថ្មើរនេះទៅហើយ តើមាននរណាមករកអីទៀត? ឬមួយក៏ជាហូស៊ុកហ្យុងទេដឹង? គិតដល់ត្រឹមនេះនាយតូចក៏រហ័សដើរទៅបើកទ្វារបង្ហាញឲ្យឃើញរាងសង្ហារខ្ពស់ស្រឡះម្នាក់ដែលមនុស្សដែលធ្វើឲ្យគេកំពុងតែស្មុគស្មាញនេះឯង

'' ជុង...ហ្គុក?! '' ថេយ៉ុងឧទានឡើងទាំងភ្ញាក់ផ្អើលសម្លឹងមើលទៅមនុស្សចំពោះមុខដែលកំពុងតែមើលមកគេដូចគ្នាថែមទាំងសម្លៀកបំពាក់នាយសើមជោគទៀតផង

'' ហេតុអីក៏អូនគេចមុខពីបង? '' មិននិយាយកាច់កុងច្រើនជុងហ្គុកក៏លើកយកសំណួរដែលនាយកំពុងតែចង់ដឹងនោះមកនិយាយឡើងធ្វើឲ្យថេយ៉ុងភ្ញាក់ព្រើត មែនហើយ!គេខំគេចមិនលើកទូរស័ព្ទ មិនមើលសារនាយព្រោះគិតថានឹងបានគេចមុខនាយយ៉ាងងាយស្រួលតែគេភ្លេចឲ្យឈឹងថាជុងហ្គុកបានស្គាល់កន្លែងគេរស់នៅបាត់ទៅហើយ សំណួរមួយនេះធ្វើឲ្យថេយ៉ុងទម្លាក់កែវភ្នែកចុះមិនហ៊ានមើលមុខនាយចំនោះឡើយ

'' អឺ...គឺ...ខ្ញុំមិនបានគេចមុខលោកទេ '' ថេយ៉ុងពោលតបវិញតែជុងហ្គុកបែរជាដកដង្ហើមធំហើយដើរចូលទៅខាងក្នុងយ៉ាងព្រងើយទើបរាងតូចរហ័សបិទទ្វារហើយដើរទៅតាមនាយ

'' អូនមិនចង់ជួបមុខបងត្រូវទេ? '' ម្ដងនេះនាយសួរ
ទាំងទឹកមុខស្រពាប់ស្រពោនវិញម្ដង

'' ... '' មិនមានការឆ្លើយតប តែថេយ៉ុងក៏ដើរទៅ
ដាក់ខ្លួនអង្គុយលើសាឡុងជាមួយជុងហ្គុកគ្រាន់តែ
គេខិតឆ្ងាយពីនាយ

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now