" ភាគបញ្ចប់ : រៀបការជាមួយបងណា ''

5.6K 381 6
                                    


" ជុងហ្គុក... '' សម្លេងតូចផ្អែមបន្លឺឡើងទើបរាងក្រាស់ងាកទៅមើលក៏ឃើញថាថេយ៉ុងបានមកដល់
ហើយ នាយភ្លឹកបន្តិចសម្លឹងមើលមនុស្សស្រស់ស្អាត
ចំពោះខ្លួនដែលកំពុងតែគ្រោងឈុតស ជាមួយខោ
សាច់ក្រឡាត់ពណ៍ស អាវកិបឡេវពណ៍សដូចគ្នា
ព្រមជាមួយស្បៃពណ៍សតូចមួយរុំជុំវិញ.ករបស់គេ
ផ្ទៃមុខមានMakeupតិចៗជាមួយបបូរមាត់ផ្កាឈូក
រលោង មើលពីជ្រុងណាក៏ស្រស់ស្អាតរកពាក្យ
សរសើរមិនបានឡើយ នាយមើលរហូតដល់ភ្លឹក
ស្ទើរភ្លេចដកសង្ហើមឯណោះ។ ថេយ៉ុងញញឹមអឹមអៀនជាមួយក្រសែភ្នែករបស់ជុងហ្គុករួចក៏ដើរទៅរកនាយ។

'' អូនស្រស់ស្អាតណាស់ '' នាយនិយាយសរសើរជាមួយនិងស្នាមញញឹមរួចចាប់កាន់ដៃថេយ៉ុងទាំងគូយកមកកាន់រួចថើបបន្តិចធ្វើឲ្យនាយតូចកាន់តែអៀនមុខក្រហមលើសដើមឆ្ងល់នៅក្នុងចិត្តជាមួយកាយវិការប្លែកៗរបស់នាយនិងហូស៊ុកហ្យុងដែលសុខៗក៏ចាប់គេយកមកតែងខ្លួនរួចនាំគេយកមកទីនេះតែម្ដង គិតៗ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


'' អូនស្រស់ស្អាតណាស់ '' នាយនិយាយសរសើរ
ជាមួយនិងស្នាមញញឹមរួចចាប់កាន់ដៃថេយ៉ុងទាំង
គូយកមកកាន់រួចថើបបន្តិចធ្វើឲ្យនាយតូចកាន់តែ
អៀនមុខក្រហមលើសដើមឆ្ងល់នៅក្នុងចិត្តជាមួយ
កាយវិការប្លែកៗរបស់នាយនិងហូស៊ុកហ្យុងដែល
សុខៗក៏ចាប់គេយកមកតែងខ្លួនរួចនាំគេយកមកទីនេះ
តែម្ដង គិតៗទៅចម្លែកខ្លាំងណាស់

'' យើងទៅអង្គុយទៅ '' ជុងហ្គុកនិយាយកាន់ដៃ
ថេយ៉ុងដើរទៅរកតុមួយដែលរៀបចំយ៉ាងស្អាតបាត
មានភ្លើងទៀតនៅជិតលើដំបូលអាចមើលឃើញ
ទេសភាពរបស់ទីក្រុងនេះទាំងមូល។ នាយទាញកៅ
អីឲ្យថេយ៉ុងអង្គុយរួចដើរទៅអង្គុយចំពោះមុខគេ
ព្រមទាំងញញឹមមិនបាត់ធ្វើឲ្យរាងតូចកាន់តែចម្លែក
ចិត្តអន់នឹងឆ្ងល់មិនបាន

'' ហ្គុក...តើយើងមកទីនេះ...ក្នុងឱកាសអ្វី? '' ថេយ៉ុងសួរទើបនាយញញឹមបន្តិច

'' គ្មានអ្វីទេ បងគ្រាន់តែចង់នាំអូនមកទីនេះ....
បងអាចនិយាយវាម្ដងទៀតបានទេ? អូនពិតជាស្អាត
ខ្លាំងណាស់មានដឹងខ្លួនទេ? មិនមែនតែថ្ងៃនេះនោះទេតែថេយ៉ុងរបស់បងស្អាតជានិច្ច'' ជុងហ្គុក

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now