" ភាគទី22 "

3.7K 279 4
                                    


ក្រោយពីដាក់យ៉ុនជុននៅសាលារៀនរួចជុងហ្គុកក៏
បាននាំថេយ៉ុងមកកន្លែងណាក៏មិនដឹង ទោះបីជារាង
តូចខំសួរប៉ុណ្ណាក៏នាយមិនប្រាប់ហើយគិតតែពីញញឹម
តែប៉ុណ្ណោះ។ ជាងមួយម៉ោងក្រោយមកពួកគេក៏បាន
មកដល់នៅខាងមុខផ្ទះវីឡាធំមួយ។

'' ដល់ហើយឬនៅ? '' ថេយ៉ុងសួរខណៈពេលខ្លួនឯង
ត្រូវជុងហ្គុកកាន់ដៃដើរទៅមុខដោយសារតែនាយ
ចចេសចង់ចងភ្នែកគេ

'' ចាំបន្តិចៗ ជិតដល់ហើយ '' ជុងហ្គុកញញឹមកាន់ដៃ
ថេយ៉ុងមកដល់ខាងមុខច្រកចូលដែលមានទីធ្លាធំទូ
លាយមុននឹងព្រលែងដៃចេញ

'' បងរាប់មួយដល់បីអូនស្រាយក្រណាត់ចេញទៅ
អូខេណា? មួយ...ពីរ...បី!! '' ក្រណាត់ដែលចង់នឹងភ្នែកថេយ៉ុងក៏ត្រូវនាយតូចទាញទម្លាក់ចុះ មិនប៉ុន្មាននាទីក្រោយមកគេក៏ជ្រួញចិញ្ចើមមើលទៅ
ផ្ទះនៅខាងមុខខ្លួនទាំងទឹកមុខពិបាកអានដាច់ធ្វើឲ្យ
ជុងហ្គុកភ័យបុកពោះភឹបៗខ្លាចខ្លួនសម្រេចចិត្តខុស

<<ឈប់សិន....!!! >> ថេយ៉ុងគិតក្នុងចិត្តសម្លឹង
មើលផ្ទះខាងមុខខ្លួនព្យាយាមរកនឹកថានេះជាកន្លែង
ណាតែគេមិនធ្លាប់ស្គាល់ហើយក៏មិនដែលឃើញទីនេះដែរ ចម្លើយមួយក៏បានលោតឡើងមកភ្លាម
អាចធ្វើឲ្យគេទាយដឹងថាជុងហ្គុកនាំគេមកទីនេះធ្វើ
អី...ចម្លើយនោះគឺមានតែមួយគត់ កែវភ្នែកទាំងគូរបស់នាយតូចស្រាប់តែដក់ទឹកឡើងរលីងរលោងសម្លឹងមើលទៅរាងក្រាស់ធ្វើឲ្យនាយស្លន់ស្លោភ្លាមៗ

'' អូ-អូនចូលចិត្តទីនេះទេ? '' ជុងហ្គុកចូលទៅកាន់ដៃ
ថេយ៉ុងរួចសួរគេ

'' ហេតុ...ហេតុអីបងនៅអូនមកទីនេះ? '' ថេយ៉ុង
សួរបកទៅវិញរាងក្រាស់ក៏ញឹមៗដៃអេះ.កតិចៗ

'' បងទិញវា...អូនមិនចូលចិត្តមែនទេ?'' នាយសួរម្ដងទៀតចាំផ្ទៀងចាំស្ដាប់ចម្លើយខ្លាចថាថេយ៉ុង
នឹងស្រែកដាក់ខ្លួន មែនហើយថេយ៉ុងឯណាទៅកាចហ៊ានធ្វើបែបនេះនោះ? ត្រឹមវាយមូសក៏គេមិនហ៊ានផងតែនាយចេះតែខ្លាចៗទៅណា។ ឮបែបនេះថេយ៉ុង
ក៏កាន់តែយំលើសដើមរួចចូលទៅឱបនាយទើបរាង
ក្រាស់រហ័សអង្អែលខ្នងគេតិចៗទាំងមិនយល់ថាហេតុ
អីបានជាអ្នកខាងណោះយំទាល់តែសោះ

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now