" ភាគទី5: ខឹងឬ? ''

4.5K 364 8
                                    


ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ ថ្ងៃនេះជាថ្ងៃដែលថេយ៉ុងត្រូវធ្វើការផងដែរ ចំណែកយ៉ុនជុនក៏ត្រូវ
ណាមជុនជូនទៅសាលារៀនបាត់ហើយ។ ដូច

រាល់ដងគេជាបុគ្គលិកធ្វើការហាងកាហ្វេម្នាក់ វាមិនហត់ពេកនោះទេ តែក៏មិនងាយស្រួលដែរ គ្រាន់តែគេចូលចិត្តឆុងកាហ្វេខ្លាំងណាស់ទោះបីគេមិនអាចផឹក
កាហ្វេបានក៏ដោយ តែគេពិតជាចូលចិត្តក្លិនរបស់វា
ណាស់ណាមួយធ្វើការនៅទីនេះងាយស្រួលផងដែរ
ព្រោះម្ចាស់ហាងជាមនុស្សល្អទុកគេដូចជាប្អូនប្រុស
ម្នាក់យ៉ាងអញ្ចឹង។

'' សុំIce Americanoមួយ- អូហ៌សួស្ដី '' សម្លេង
ប្រហែលៗបន្លឺឡើងទើបថេយ៉ុងងើបមុខសម្លឹងមើល
ទៅប្រភពសម្លេងឃើញថាម្នាក់នោះគឺជាប្រពន្ធ
របស់ជុងហ្គុកនេះឯង គេចាំបាន។ ជីមីនបើកភ្នែកធំៗ
ទាំងសប្បាយចិត្តរួចប្រញាប់ស្រវាមកចាប់ដៃថេយ៉ុង

'' សួ...ស្ដី '' ថេយ៉ុង

'' លោកចាំខ្ញុំបានទេ? ខ្ញុំគឺជីមីនណា ពួកយើងធ្លាប់ជួបគ្នាកាលពីថ្ងៃមុននៅផ្សារទំនើបនោះអី '' ជីមីន

'' ចាំបាន ''

'' តើលោកឈ្មោះអ្វី? '' ជីមីនសួរទាំងញញឹមព្រោះគេហាក់ចូលចិត្តមនុស្សចំពោះមុខខ្លួននេះខ្លាំងណាស់

'' ថេយ៉ុង...គីម ថេយ៉ុង '' ថេយ៉ុងតបទៅវិញ

'' ថេយ៉ុងធ្វើការនៅទីនេះមែនទេ? '' ជីមីនសួរបន្ត
ទៀតតាមទម្លាប់របស់គេ ណាមួយអាចនិយាយបានថាគេពិតជាចូលចិត្តថេយ៉ុងខ្លាំងណាស់

'' មែនហើយ ''

'' ពួកយើងអាចអង្គុយនិយាយគ្នាលេងបានទេ? ''
ជីមីនលើកសំណើរស្នើរឡើងទើបថេយ៉ុងស្ងាត់មាត់
បន្តិចងាកមើលហាងឃើញថាមិនសូវមានមនុស្សនោះទេ រួចក៏ងាកមកមើលមនុស្សដែលកំពុងតែ
ញញឹមមកកាន់គេនោះមុននឹងងក់ក្បាលតិចៗ

បន្តិចក្រោយមកថេយ៉ុងក៏កាន់Ice Americano
មួយកែវរួចដើរសម្ដៅទៅកាន់តុដែលមានជីមីនកំពុង
តែអង្គុយនោះរួចរាងតូចដាក់ខ្លួនអង្គុយទល់មុខគេ ។
ខណៈពេលដែលជីមីនហាក់ដូចជាសប្បាយចិត្តតែ
ថេយ៉ុងវិញគេមានអារម្មណ៍ថាធ្វើខ្លួនមិនស្រួលទៅ
វិញ...មិនមែនថាគេស្អប់ជីមីនឡើយ តែគេមិន
ស្រណុកក្នុងចិត្តទាល់តែសោះ គេមិនចង់ស្គាល់នរណាដែលពាក់ព័ន្ធជាមួយចន ជុងហ្គុកនោះឡើយ

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now