" ភាគទី16 : ការពិត ''

4K 306 5
                                    


'' ថេយ៍...ប៊េប៊ី '' នេះជាអ្វីដែលជុងហ្គុកធ្វើមុនគេ
បន្ទាប់ពីបើកមើលប្រអប់នោះរួច គឺនាយរហ័សស្រវ៉ា
យកទូរស័ព្ទមកចុចខលទៅថេយ៉ុងមុនគេ

<< ហ្ហឹម បងមានរឿងអីឬ? >> ថេយ៉ុង

'' ថេយ៍...ហ្ហឹកៗ '' នាយមិនបានតបតែបែរជាបន្លឺ
សម្លេងអណ្ដឺតអណ្ដក់យំឲ្យអ្នកខាងនោះបានស្ដាប់
ទៅវិញ រាងតូចក្រោយពីឮហើយប្រែជាបារម្ភពី
នាយលើសដើម

<< ហ្គុក, បងកើតអី? ហេតុអីយំ? >> ថេយ៉ុងសួរមក
នាយវិញតែជុងហ្គុកមិនបាននោះទេឮតែសម្លេងយំ
រង៉ូវៗប៉ុណ្ណោះ កាន់តែគិតនាយតូចក៏អាចស្មានដឹង
ថាមកពីហេតុអ្វីទើបគេញញឹមបន្តិចរួចនិយាយបន្ត

<< បងបើកប្រអប់នោះហើយឬ? >> ថេយ៉ុង

'' អ្ហឹមម ''

<< អា៎ៗបានហើយៗ ហិហិ ហើយនេះបងយំធ្វើអី? ដឹងអញ្ចឹងអូនមិនឲ្យបងមើលនោះទេ >>

'' អឹមថេយ៍...ប-បងស្រឡាញ់អូនណា '' ពាក្យផ្អែម
ល្ហែមពីមាត់ជុងហ្គុកបន្លឺឡើងទើបថេយ៉ុងញញឹមហើយស្ងាត់បន្តិចមុននឹងតបវិញ

<< អូន...ក៏ស្រឡាញ់បងដែរ >>

'' អូនកំពុងធ្វើអី? ពួកយើងអាចជួបគ្នាពេលនេះបាន
ទេ? បងចង់ជួបអូនណាស់ '' ជុងហ្គុក

<< អឺ...អូនកំពុងតែធ្វើការនៅឡើយទេ ចាំល្ងាចទៅ
បានទេ? >> រាងតូចតបវិញទើបជុងហ្គុកក្រឡេក
មើលទៅនាឡីកាដែលដាក់ព្យួរនោះសិនរួចតប

'' តើពេលអូនចេញពីធ្វើការថ្ងៃត្រង់បានទេ? ចាំបងទៅទទួលនៅហាងណា បងទ្រាំចាំដល់ល្ងាចមិនបានទេថេយ៍...ណា '' ស្ដាប់សម្លេងជុងហ្គុក
ពេលនេះគួរឲ្យស្រឡាញ់យ៉ាងខ្លាំងធ្វើឲ្យនាយតូច
សើចចេញពីខ្សែរម្ខាងទៀត

<< អូខេៗ ឥឡូវឈប់យំទៅហើយទៅលុបមុខ ជូត
សំបោរផងហិហិ ចាំថ្ងៃត្រង់ជួបគ្នាណា...>>

'' អឹម ''

<< អញ្ចឹងបានហើយ អូនរវល់បន្តិច បាយបាយ>>
ថេយ៉ុងនិយាយរួចក៏ចុចបិទបន្សល់ទុករាងក្រាស់ឲ្យ
នៅអង្គុយមើលម៉ោងទាំងអន្ទះសារតែម្នាក់ឯង តែធ្វើ
ការហ្នឹងក៏នាយធ្វើលែងចូលដែរ អ្វីដែលនាយត្រូវការ
ពេលនេះគឺជួបមុខថេយ៉ុងរួចឱបគេឲ្យណែនៗនៅក្នុង
រង្វង់ដៃនាយតែប៉ុណ្ណោះ

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now