" ភាគទី11 : វិប្បដិសារីតែមួយគត់ ''

3.9K 320 4
                                    


ធ្មិចបើកៗបីថ្ងៃក៏បានកន្លងផុតទៅហើយចំណែកអ្នក
ទាំងបួនដែលបានទៅកម្សាន្តនៅជេជូនោះ ក៏បានត្រឡប់មកវិញដូចគ្នា។ អាចនិយាយបានថាការទៅដើរ
លេងលើកនេះសប្បាយខ្លាំងណាស់ ប៉ុន្តែមិនមែន
សម្រាប់ជុងហ្គុកនោះទេ ព្រោះអីចិត្តនាយគឺមិនបាន
ស្ងប់ នៅមិនសុខ នៅមានរឿងជាច្រើនដែលកំពុង
ចាត់ដោតជាសំណួរសម្រាប់នាយរាល់ថ្ងៃ កាលដែល
ត្រឡប់មកវិញនេះគឺពិតជាល្អខ្លាំងណាស់ ព្រោះថា
នាយកំពុងតែចង់ព្យាយាមស្វែងរកចម្លើយនៃសំណួរ
បញ្ហាដែលមានដក់នៅក្នុងចិត្តនាយ

'' មីន!! អូនមិនទៅណាទេឬ?'' ជុងហ្គុករហ័សចោតជាសំណួរទៅកាន់នាយតូចដែលកំពុងតែអង្គុយចុចទូរស័ព្ទនោះ ព្រោះរាល់ដងឃើញគេចេញទៅរកថេយ៉ុងរហូតតែថ្ងៃនេះដូចជាមិនឃើញគេដូចចង់ទៅណាសោះ

'' អត់ទេ...បងមានការអីឬ? '' ជីមីន

'' បងគ្រាន់តែឆ្ងល់...ព្រោះមិនឃើញអូនចេញទៅ
រកថេយ៉ុងនោះទេ ក្រែងគេឈឺហ្ហេ៎ស? '' ជុងហ្គុក

'' ថេយ៍ហេ៎ស? គេខលប្រាប់អូនរួចហើយតាំងពី
នៅជេជូ គេមិនបានកើតអីទេទើបអូនមិនសូវបារម្ភ
ណាមួយថ្ងៃនេះអូនហត់បន្តិចចង់នៅផ្ទះវិញ '' ជីមីន
តបមកវិញទាំងញញឹមចម្លែកចិត្តដែលជុងហ្គុកចេះ
សួរនាំគេខុសពីធម្មតាតែក៏មិនបានគិតច្រើនអ្វីដែរ

ខណៈពេលជុងហ្គុកកំពុងតែភ្ញាក់ផ្អើលក្រោយពេលដែលឮថាថេយ៉ុងបានទាក់ទងមកជីមីនតាំងពីយូរហើយ ចុះនាយនោះ? នាយខំប្រឹងខលទៅគេផ្ញើរសាររាល់ថ្ងៃ ហេតុអីគេមិនតប មិនលើក? តើថេយ៉ុងមានចេតនាគេចមុខពីនាយឬ? តើគេមានរឿងអីក្នុងចិត្តឬ? ហេតុអីចាំបាច់គេចមុខនាយនោះទាំងដែលប៉ុន្មានថ្ងៃមុន នាយនិងគេនិងកូនមានក្ដីសុខធម្មតាតើ?

'' បង...បងទៅធ្វើការហើយ '' រាងក្រាស់ថារួចក៏រហ័សដើរចេញទៅបាត់ តែនាយមិនទាន់ទៅក្រុមហ៊ុននោះទេ ពេលនេះឡានរបស់ជុងហ្គុកកំពុងតែឈប់នៅខាងមុខអគារអាផាតមិនរបស់ថេយ៉ុងយ៉ាងស្ងៀមស្ងាត់ ភ្នែកសម្លឹងមើលទៅមាត់បង្អួចកញ្ចក់ដែលឃើញថាបានបិទវាំងននបិតជិតបង្ហាញថាគេមិនបាននៅនោះទេ ថ្មើរនេះទៅហើយប្រហែលជាគេទៅធ្វើការបាត់ហើយ

វិលថែស្នេហ៍អូន (ចប់)Donde viven las historias. Descúbrelo ahora