" ភាគទី6 : អន់ចិត្ត? ''

4.5K 343 9
                                    


នៅថ្ងៃអាទិត្យជាថ្ងៃសម្រាកនោះជីមីនបានបបួលថេយ៉ុងចេញទៅក្រៅទៀតហើយ លើកនេះគឺទៅ
តាមខេត្តព្រមទាំងសុំឲ្យថេយ៉ុងយកយ៉ុនជុនមកទៀតផង ព្រោះអាចនិយាយបានថាជីមីនស្រឡាញ់ក្មេងណាស់ ពេលដែលដឹងថាថេយ៉ុងជាអ្នកពរពោះកូន
ដោយខ្លួនឯងនោះគេពិតជាភ្ញាក់ផ្អើលហើយក៏មានអារម្មណ៍អន់ចិត្តនិងខ្លួនឯងបន្តិចបន្តួចផងដែរ ព្រោះគេមិនអាចពរពោះ មិនអាចមានកូនជាមួយនិងជុងហ្គុក
បាននោះទេ តែណ្ហើយចុះគេកំពុងគិតបបួលជុងហ្គុកសុំយកក្មេងពីមណ្ឌលកុមារកំព្រាយកមកចិញ្ចឹមដូចគ្នា គ្រាន់តែមិនទាន់គិតច្រើនព្រោះគេនៅក្មេងដែរ មិនទាន់ចង់មានបន្ទុក គេចង់ចំណាយពេលតែពីរនាក់នាយច្រើនជាង។

ឮសំណើរបែបនេះថេយ៉ុងក៏មិនប្រកែក តែគេក៏សុំ
បបួលមិត្តភក្តិរបស់គេទៅដូចគ្នា ជីមីនក៏រីករាយនឹង
យល់ព្រមព្រោះគេក៏ចង់ស្គាល់មនុស្សថ្មីបង្កើនមិត្ត
អីបែបនេះហើយម្យ៉ាងទៀតទៅដើរលេងគ្នាច្រើន
កាន់តែសប្បាយអ៊ូអរនោះអី។

ថេយ៉ុងកំពុងតែដើរកាន់ដៃយ៉ុនជុនដោយមាន
ហូស៊ុកនិងណាមជុនដើរជាមួយពួកគេ។ នេះហើយគឺ
ជាអ្នកដែលថេយ៉ុងបបួលទៅជាមួយនោះ ពួកគេកំពុង
តែដើរនៅក្នុងផ្សារមើលឥវ៉ាន់បន្តិចបន្តួចនិងសម្លៀក
បំពាក់ថ្មីៗសម្រាប់ទៅដើរលេងតាមខេត្តនោះ។

ដំបូងហូស៊ុកមិនចង់ទៅនោះទេ ព្រោះដឹងហើយថាគេពិតជាមិនចង់ជួបមុខជុងហ្គុកនោះទេ មិនមែនគុំគួនគ្រាន់តែគេមិនដែលបំភ្លេចអ្វីដែលនាយធ្វើធ្វើទៅលើក្មេងប្រុសដ៏ស្មោះត្រង់ម្នាក់នេះនោះ តែចុងក្រោយគេនៅតែយល់ព្រមព្រោះថេយ៉ុងប្រាប់ថាមិនចង់ទៅ
តែឯងគ្មានគ្នានោះទេ រីឯណាមជុនក៏គ្មានបញ្ហាស្រាប់
ហើយព្រោះគាត់គ្មានបញ្ហាអ្វីឡើយ នាយមិនបានដឹង
រឿងរវាងពួកគេអ្វីនោះទេ។

គេពិតជាមិនយល់ហេតុអីថេយ៉ុងទៅជិតស្និតជាមួយ
ប្រពន្ធរបស់សង្សារចាស់ទៅវិញ? ឈឺចិត្តទទេៗ

'' ថេយ៉ុង!!! '' សម្លេងស្រែកមួយបន្លឺឡើងថេយ៉ុង
ក៏ងាកទៅមើលឃើញថាជាជីមីនកំពុងតែរត់មករក
គេជាមួយនិងស្នាមញញឹមដោយមានជុងហ្គុកដើរ
តាមពីក្រោយមក

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now