" ភាគទី23 "

3.6K 271 2
                                    


ថេយ៉ុងឈរញញឹមសម្លឹងមើលទៅទិដ្ឋភាពដ៏គួរឲ្យ
ស្រឡាញ់របស់ជុងហ្គុកនិងយ៉ុនជុនកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួតលើគ្រែមុខមាត់ពេលគេងលក់អស់
បែបនេះទៅពីរនាក់ប៉ាកូននេះដូចជាកូនទន្សាយមួយគូយ៉ាងអញ្ចឹង។

គេសើចគ្រវីក្បាលតិចៗមុននឹងដើរចេញពីក្នុងបន្ទប់
ទៅរកធ្វើអាហារពេលព្រឹកសម្រាប់ឲ្យកូនទន្សាយ
មួយគូរបស់គេ។ ក្រោយពេលរៀបចំអ្វីរួចរាងតូច
បម្រុងនឹងទៅដាស់ពីរនាក់ប៉ាកូននោះតែក៏មាន
ទូរស័ព្ទលោតជាសម្លេងសារឡើងមកទើបគេរហ័ស
ទាញវាយកមកមើលហើយនោះគឺជាសារមកពី
'' ជីមីន ''

អត្ថន័យនៅក្នុងសារ:

" សួស្ដីថេយ៉ុង!
ជាដំបូងឲ្យយើងសូមទោសផងដែលធ្វើឲ្យរឿងរញ៉េ
រញ៉ៃ បើយើងដឹងពីដំបូងថាឯងនិងជុងហ្គុកជាអ្វីនឹងគ្នា
យើងប្រាកដជាចាកចេញតាំងពីដំបូងមិនឲ្យអ្វីៗក្លាយ
ជាបែបនេះឡើយ ហើយសម្រាប់រឿងលែងលះយើង
និងជុងហ្គុកកំពុងរៀបចំហើយឯងកុំបារម្ភអី💕

ទោះបីជាឯងមិនចូលចិត្តឬខឹងយើងក៏ដោយ យើងក៏
អាចយល់បានតែយើងពិតជាចូលចិត្តឯងណាស់ហើយយើងក៏រីករាយដែលបានធ្វើជាមិត្តរបស់ឯងដែរ
ទោះបីក្នុងរយៈពេលខ្លីក៏ដោយ, យើងសង្ឃឹមថាពួក
យើងនឹងអាចនៅតែជាមិត្តនិងគ្នារហូត ប៉ុន្តែពេលនេះ
យើងសុំនៅស្ងាត់ៗមួយរយៈសិន បើឯងគិតទាក់ទង
យើងនោះ ប្រហែលយើងមិនបានតបនោះទេ កុំគិត
ច្រើនថាយើងស្អប់ខឹងឯងអី យើងគ្រាន់តែចង់នៅ
ម្នាក់ឯងមួយរយៈសិនប៉ុណ្ណោះ យើងនឹងត្រឡប់មកធ្វើជាមិត្តរបស់ឯងនិងជុងហ្គុកវិញ។

យើងមិនដែលខឹងស្អប់ឯងនោះទេ យើងសង្ឃឹមថា
ឯងនឹងមានក្ដីសុខជាមួយជុងហ្គុក កុំឲ្យដូចមុនទៀត
សង្ឃឹមថាគ្រប់គ្នានឹងរីករាយក្នុងការចាប់ផ្ដើមថ្មីនេះ
យើងក៏នឹងចាប់ផ្ដើមសារជាថ្មីដូចគ្នា កុំបារម្ភអី

ស្រឡាញ់ឯង
ពី: ផាក ជីមីន ''

ក្រោយអានចប់ថេយ៉ុងក៏ញញឹមដោយទឹកភ្នែករួច
តបទៅវិញទោះជីមីនមិនបានអានក៏ដោយចុះ '' យើងមិនដែលខឹងស្អប់ឯងនោះទេ ហើយក៏គ្មានថ្ងៃនោះដែរ
យើងក៏ស្រឡាញ់ហើយរីករាយដែលបានស្គាល់ឯងដែរជីមីន '' គេក៏សង្ឃឹមថាជីមីននឹងមានក្ដីសុខ។

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now