" ភាគទី13 : វិប្បដិសារី ''

3.9K 313 6
                                    


   ...ជាមិត្តឬ?
សម្រាប់មនុស្សដែលមានអតីតកាលជ្រាលជ្រៅជាមួយគ្នាដូចអ្នកទាំងពីរនេះ មិនដឹងថាតទៅវាប្រែជា
បែបណានោះទេតែសម្រាប់ថេយ៉ុងប៉ុណ្ណោះគឺវាល្អ
សម្រាប់គេហើយ។ គេជាមួយជុងហ្គុកមើលទៅគ្មាន
ឱកាសត្រឡប់មកដូចដើមនោះទេ ហើយគេក៏ពិបាក
ក្នុងការខឹងស្អប់នាយដែរ ដូច្នេះហើយ «មិត្ត»គឺជា
ពាក្យដ៏ល្អបំផុតសម្រាប់ស្ងានភាពបែបនេះ។

  គេមិនចង់គេចមុខពីនាយឡើយតែគេនឹងព្យាយាម
កាត់ចិត្ត...តែបើកាត់ចិត្តមិនបានប្រហែលជាគេត្រូវ
នៅក្បែរនាយក្នុងឋានៈជាមិត្តនេះហើយដែល្អបំផុត
វាអាចនឹងពិបាកសម្រាប់គេ តែយ៉ាងហោចណាស់ក៏
គេមានឈ្មោះជាមិត្តរបស់នាយ ដូចនេះហើយវាក៏
ងាយស្រួលសម្រាប់គេមិនបាច់ត្រូវឆ្គាំឆ្គង នៅមិន
ស្រណុកក្នុងចិត្តដែលនៅក្បែរនាយហើយអ្វីដែល
សំខាន់ដែលគេបបួលជុងហ្គុករាប់អានគ្នាត្រឹមមិត្តភក្តិ
នេះគឺដើម្បីឲ្យជុងហ្គុកនេះឯងបានងាយស្រួលក្នុងចិត្ត
វិញមានន័យថាគេលើកទោសឲ្យនាយហើយមិនបានខឹងស្អប់នាយនោះទេ នាយក៏មិនបាច់ត្រូវស្ពាយវិប្បដិ
សារីមកជាប់ខ្លួនទៀតដែរ...

   គេចង់ឲ្យជុងហ្គុករីករាយនូវជីវិតរបស់នាយផ្ទាល់
ដោយធូរស្បើយក្នុងចិត្ត មិនបាច់ត្រាំត្រែងក្នុងអតីត
កាលជាមួយគេទៀតនោះទេ។

  តើបើសួរថាគេបានធូរស្បើយក្នុងចិត្ត ស្រណុកចិត្ត
ដូចនាយឬអត់នោះ ...គេមិនដឹងនោះទេ ត្រឹមបាន
ឃើញមនុស្សប្រុសដែលគេស្រឡាញ់អាចរស់នៅ
បានល្អនេះគឺល្អណាស់ហើយ។

'' នេះធ្វើយ៉ាងម៉េចទៅ? មើលទៅភ្លៀងមិនរាំងទាល់
តែសោះ '' ថេយ៉ុងនិយាយសម្លឹងមើលទៅរាងក្រាស់
ដែលកំពុងតែអង្គុយជូតសម្ងួតសក់ជាមួយនិងកូនកន្សែងតូចមួយខណៈពេលនាយកំពុងស្ងិតនៅក្នុងសម្លៀកបំពាក់របស់ថេយ៍ដោយសារសម្លៀកបំពាក់នាយបានសើមអស់ទៅហើយ

'' អឺម...បងគេងនៅទីនេះបានទេ? '' ជុងហ្គុកលើក
ចិញ្ចើមសួរឡើងធ្វើឲ្យថេយ៉ុងភ្ញាក់ផ្អើលបន្តិច ចិត្តមួយទៀតក៏មិនចង់ឲ្យនាយនៅព្រោះអាផាតមិនគេ
មានតែបន្ទប់តូចមួយដែលជាបន្ទប់របស់គេនិងជុននី
ប៉ុណ្ណោះទោះឲ្យគេងក៏មិនដឹងគេត្រង់ណាដដែល

វិលថែស្នេហ៍អូន (ចប់)Donde viven las historias. Descúbrelo ahora