" ភាគទី10 : បារម្ភពីគេ ''

3.6K 302 4
                                    


នៅក្នុងពេញមួយថ្ងៃថេយ៉ុងចំណាយពេលនៅកំដរ
យ៉ុនជុនមើលតុក្កាតារហូត គេមិនបាច់ខ្វល់ច្រើននោះ
ទេថ្ងៃស្អែកគេអាចទៅដើរលេងខាងក្រៅក៏បាន
ព្រោះតែហាងកាហ្វេណាមជុនបានបិទវារយៈពេល
ដល់ទៅបីថ្ងៃឯណោះ ដូចនេះគេក៏ទំនេរពេញបីថ្ងៃ
អាចជូនកូនទៅសាលា ទៅទទួលកូននៅសាលាដូច
អ្នកដទៃបានហើយ មិនបាច់រវល់ហើយផ្ញើរឲ្យអ្នក
ផ្សេងទៅទទួលកូនទៀតទេ។

ក្រឡេកមកមើលអ្នកដែលទើបតែមកដល់កោះជេជូ
នេះវិញ ម្នាក់ៗកំពុងតែចូលមកCheck Inចូលទៅ
កន្លែងស្នាក់ៗរៀងៗខ្លួន ដោយពួកគេជ្រើសរើសយក
ផ្ទះលំហែធំល្មមជាប់សមុទ្រដែលដែលបន្ទប់គេបួន
ជីមីននិងជុងហ្គុកនៅមួយបន្ទប់ ណាមជុននៅមួយ
បន្ទប់ ហូស៊ុកនៅមួយបន្ទប់ រីឯបន្ទប់មួយទៀតក៏ទុក
ទំនេរចោលព្រោះថេយ៉ុងមិនបានមកនោះទេ

'' គុកគី!! យើងទៅលេងខាងក្រៅល្អទេ? '' ជីមីន
ញញឹមចូលមកសួរជុងហ្គុកដែលកំពុងអង្គុយនៅ
លើសាឡុងក្នុងបន្ទប់

'' អឺម...បងថាយើងគួរតែងូតទឹកសម្អាតខ្លួនរួចរកអ្វីញ៊ាំសិនទៅល្អជាង បន្ទាប់មកចាំមេឃត្រជាក់បន្តិចចាំទៅដើរលេងនៅខាងក្រៅ '' ជុងហ្គុកតបវិញទើប
ជីមីនងក់ក្បាលយល់ស្របរួចប្រញាប់ទៅងូតទឹក
សម្អាតខ្លួនសិន

ក្រោយពីជីមីនចូលទៅក្នុងបន្ទប់ទឹកបាត់ រាងក្រាស់
ក៏រហ័សទាញយកទូរស័ព្ទមកចុចផ្ញើរសារទៅថេយ៉ុង
ជាច្រើនដង តែគេមិនបានចូលមើលនោះទេទើប
នាយចុចខលទៅគេតែម្ដងតែនៅតែទាក់ទងមិនបាន
នោះទេ ធ្វើឲ្យនាយបារម្ភកាន់តែខ្លាំង ខ្លាចថាគេឈឺ
ខ្លាំងមានបញ្ហាអ្វីទៅលើគេ គ្មានអ្នកណាមើលថែគេ
ព្រោះហូស៊ុក ណាមជុនក៏នៅទីនេះ ដូចនេះនៅខាង
ថេយ៉ុងមានតែយ៉ុនជុនម្នាក់ប៉ុណ្ណោះ គ្មានអ្នកណា
ទៀតទេ យ៉ុនជុនក៏នៅតូចមិចនឹងអាចមើលថែថេយ៍
បាននោះ?

កាន់តែគិតធ្វើឲ្យនាយកាន់តែបារម្ភខ្លាំងឡើងធ្វើអ្វី
ក៏មិនកើត ធ្វើអ្វីក៏មិនចេះព្រោះមិនបាននៅជិតគេ
ហើយក៏ទាក់ទងទៅគេមិនបាន។

មួយសន្ទុះក្រោយមកជីមីនក៏រួចរាល់ ជុងហ្គុកក៏ចូល
ទៅងូតទឹកសម្អាតខ្លួនដូចគ្នាព្រោះនាយក៏ស្អុះស្អាប់
ពួកគេបានកម្ម៉ង់អាហារញ៊ាំជាមួយគ្នាទាំងបួននាក់ បន្ទាប់មកក៏ដើរជុំគ្នា ដើរលេងតាមមាត់សមុទ្រ
មើលគេមើលឯងលេងៗសិន

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now