" ភាគទី7 : Date "

4.2K 313 2
                                    


នៅពេលនេះជិតពាក់កណ្ដាលយប់ទៅហើយ នៅក្នុង
បន្ទាប់មួយបើកបង្ហាញឲ្យឃើញរាងកាយមាំក្រាស់
របស់ជុងហ្គុកកំពុងតែអង្គុយនៅក្នុងបន្ទប់ធ្វើការរបស់
នាយដើម្បីធ្វើការ តែមើលទៅចិត្តនាយហាក់នៅមិន
សុខទាល់តែសោះ។ ជុងហ្គុកអង្គុយផ្នែកខ្នងនិងកៅអី
ដៃញីសក់ខ្លួនឯងទាល់តែរញ៉េរញ៉ៃអស់ នាយដក
ដង្ហើមធំបន្តិច មុននឹងស្រវ៉ាឈោងយកទូរស័ព្ទដៃ
មកមើលហើយទុកវាវិញយ៉ាងលឿន

'' គួរខលទៅគេឬអត់? '' រាងក្រាស់ចងចិញ្ចើមសម្លឹង
មើលទៅកញ្ចក់អេក្រង់ទូរស័ព្ទដៃទំនើបរបស់នាយ
រួចចុចវាចូលទៅកន្លែងចុចខលទំនាក់ទំនង, នាយ
ញញឹមមើលទៅឈ្មោះដែលមានដាក់សេវថា
< ថេយ៉ុង > នោះ

មែនហើយ គឺនាយកំពុងតែស្រ្តេសរឿងនេះឯង
នាយទទួលបានលេខរបស់ថេយ៍កាលពីល្ងាចមិញ
នេះដោយសារតែជីមីនចង់បានលេខរបស់ថេយ៉ុងតែគេមិនបានយកទូរស័ព្ទមក ទើបគេយកទូរស័ព្ទនាយឲ្យថេយ៉ុងចុចបញ្ចូលលេខគេមក , តើនាយគួរតែចុចខលទៅគេឬអត់? នាយហាក់ចិត្តនៅមិនស្ងប់ទាល់តែសោះ ទោះបីនាយព្យាយាមមិនគិតយ៉ាងណាក៏ដោយនាយចង់ផ្ញើរសារ ចង់ខលទៅគេ តែនាយមិនហ៊ានទាល់តែសោះ ហេតុអីនាយនឹកគេ ចង់និយាយជាមួយគេ ចង់ឮសម្លេងគេ?
ថេយ៉ុងមិនទាំងចង់ឃើញមុខនាយផង ចុះបើនាយខលទៅស្រាប់តែធ្វើឲ្យគេខឹងហើយឈប់សូម្បីតែជួបនាយនោះ?

'' អើយ ធ្វើយ៉ាងម៉េចទៅ? '' ជុងហ្គុកស្រែកឡើង
មួយវ៉ាសព្រោះតែធុញថប់ខ្លាំងពេក គិតអីមិនចេញ
ទាល់តែសោះនៅពេលនេះ , អង្គុយមួយសន្ទុះជុងហ្គុកក៏ចាប់យកទូរស័ព្ទមកកាន់ម្ដងទៀត, នាយគិតថានិងចុចផ្ញើរសារទៅគេវិញ ព្រោះបើខលទៅនាយហារមាត់និយាយអ្វីមិនចេញនោះទេ កំពុងតែចិត្តរារែកសុខៗដៃរបស់នាយក៏ចុចប៉ះខលទៅថេយ៉ុងដោយអចេតនាធ្វើឲ្យនាយស្លន់ស្លោតែម្ដង

'' ចប់ហើយៗ អាគុកអើយ ចប់មិនខានទេ '' ជុងហ្គុក
ភ្ញាក់ព្រើតបម្រុងនឹងចុចបិទវិញតែមិនទាន់នោះទេ
ព្រោះថេយ៉ុងបានចុចលើកបាត់ទៅហើយ

<< សួស្ដី... >> សម្លេងផ្អែមស្រទន់ចេញពីមាត់អ្នក
ម្ខាងទៀតធ្វើឲ្យជុងហ្គុកញញឹមចេញមកដោយមិន
ដឹងខ្លួន...ហេតុអីក៏នាយសប្បាយចិត្ត?

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now