" ភាគទី3 : ការជួបគ្នាម្ដងទៀត ''

5.2K 415 6
                                    


បន្ទាប់ពីចេញពីក្នុងហាងនោះមកថេយ៉ុងក៏កាន់ដៃ
យ៉ុនជុននាំគ្នាមកអង្គុយនៅលើបង់អង្គុយមួយនៅក្បែរហាងនោះ។ ពេលនេះដៃគេញ័រទទ្រើត គេមិនដឹងថាត្រូវធ្វើបែបណានោះទេ ប្រាំឆ្នាំ, ប្រាំឆ្នាំបន្ទាប់ពេលដែលនាយចាកចេញពីគេដោយមិនលាសូម្បីតែមួយម៉ាត់, គេមិនមានអារម្មណ៍ថាខឹងសម្បារនោះទេតែផ្ទុយពីនោះវិញ គេបែរជាមានអារម្មណ៍ថាគេកំពុងតែខូចចិត្តទៅវិញ...គេប្រាប់ខ្លួនឯងថាមិនអីទេទាំងដែលគេដឹងក្នុងចិត្តច្បាស់ថាគេមិនមែនបែបនោះ

' នៅក្នុងបេះដូងគេមានចន្លោះមួយដែលនាយជាអ្នក
បំពេញ ហើយបន្ទាប់ពីថ្ងៃដែលនាយចាកចេញមក
ចន្លោះមួយនោះបែរជាទទេស្អាតវិញហើយគេក៏មិន
ធ្លាប់ចង់បំពេញចន្លោះទទេមួយនោះទេ '

'' Mommy!! Mommyកើតអីមែនទេ? '' អាល្អិត
យ៉ុនជុនបន្លឺឡើងដៃអង្រួនដៃរាងតូចតិចៗទាំងបារម្ភ
នៅពេលដែលឃើញគេភ្លឹកៗមិននិយាយស្ដីបែបនេះ

'' ហ...ហ្ហា៎ស? Mommyមិនអីទេ '' ថេយ៉ុងភ្ញាក់
ចេញពីការគិតរួចញញឹមអង្អែលក្បាលកូនប្រុសតិចៗ

'' ម៉េចMommyស្ងាត់ៗចឹង? Mommyឈឺមែន
ទេ?'' យ៉ុនជុនពេបមាត់ឡើងធ្វើឲ្យថេយ៉ុងសើចបន្តិច
រួចចាប់ក្រសោបថ្ពាល់ទាំងសងខាងរបស់គេ

'' Mommyមិនអីទេ តោះយើងទៅប៉ាអ៊ំជុន និងអ៊ំ
ហូស៊ុកវិញល្អទេ? ចាំយើងទៅញ៊ាំការ៉េមវិញណា
ព្រោះមើលទៅហាងនោះមនុស្សច្រើនណាស់''

'' អូខេបាទ '' យ៉ុនជុនព្រិចភ្នែកម្ខាងយ៉ាងគួរឲ្យស្រឡាញ់ទើបរាងតូចសើចបន្តិចរួចកាន់ដៃគេដើរចេញ
ទៅទាំងមិនបានឃើញថាមនុស្សម្នាក់កំពុងតែលួច
មើលគេពីខាងក្នុងហាងមកជាមួយនិងក្រសែភ្នែក
សោកសៅ...ព្រមទាំងអារម្មណ៍នឹកនាផងដែរ

បន្ទាប់ពីដើរលេងរួចណាមជុនក៏ជូនពួកគេត្រឡប់
មកអាផាតមិនវិញរួចទើបចេញទៅផ្ទះរបស់នាយវិញ
រីឯហូស៊ុកក៏នៅជាមួយថេយ៉ុងសិនព្រោះចង់នៅលេង
ជាមួយនិងយ៉ុនជុន។ តាំងពីពេលថ្ងៃមកថេយ៉ុងហាក់
ដូចជាភ្លឹកៗយ៉ាងចម្លែក ហូស៊ុកក៏ចាប់អារម្មណ៍ដឹង
ដូចគ្នាតែមិនទាន់ហ៊ានសួរនាំនៅឡើយ។ ក្រោយ
ពេលញ៊ាំអាហារជុំគ្នារួចថេយ៉ុងក៏ដាក់កូនឲ្យគេង
រួចអានសៀវភៅរឿងនិទានឲ្យគេស្ដាប់តាមទម្លាប់
ទាំងចិត្តមិនស្ងប់នៅឡើយ បន្ទាន់ពីជុននីគេងលក់
ថេយ៉ុងក៏ចេញមករកហូស៊ុកនឹងប្រាប់គាត់ដោយខ្លួន
ឯងតែម្ដង ព្រោះគេមិនស្ងប់នោះទេ បើមិនបានពិភា
ក្សាប្រាប់នរណានោះ

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now