" ភាគទី17 : ការពិតដែលលាក់ទុក ''

3.9K 322 2
                                    


ក្រោយពេលស្ដាប់ជុងហ្គុកអង្គុយរៀបរាប់ពីជីវិត
របស់នាយក្នុងរយៈពេលជាងប្រាំឆ្នាំមកនេះមកហើយ
ថេយ៉ុងក៏នៅស្ងាត់បន្តិចហាក់កំពុងតែគិតពីអ្វីម្យ៉ាង
មួយសន្ទុះក្រោយទើបគេដកដង្ហើមធំបន្តិចរួចនិយាយ

'' ហ្គុក...អូនថារឿងរវាងយើងគួរតែបញ្ចប់ឲ្យដាច់
ស្រេចពេលនេះហើយ អូន...គឺបងអាចមកមើល
យ៉ុនជុនបានគ្រាន់ពេលអូនមិនថាអីទេ...បងគួរតែ
ត្រឡប់ទៅរស់នៅជីវិតរបស់បងដូចដើមវិញ'' ឮបែប
នេះជុងហ្គុកក៏ងាកមកមើលមុខនាយតូចទាំងទឹកមុខ
ភ្ញាក់ផ្អើលហើយក៏ឈឺចាប់(?) ទាំងដែលគេខំរៀប
រាប់មកនេះព្រោះចង់ឲ្យថេយ៍យល់ហើយព្រមលើក
លែងត្រឡប់មកត្រូវគ្នាវិញដូចមុន ប៉ុន្តែចម្លើយគេ
មិនបានដូចអ្វីដែលនាយគ្រងទុកឡើយ

'' ថេយ៍...អូនថាម៉េច? '' ជុងហ្គុកស្ទុះមកចាប់ដើម
ដៃនាយតូច

'' រវាងពួកយើងមិនអាចនោះទេជុង...បងរៀបការ
មានគ្រួសាររួចហើយ អូនធ្វើខុសនឹងជីមីនច្រើនណាស់ទាំងដែលគេល្អនិងអូន ...អូនមិនចង់ឲ្យទំនាក់ទំនងបងនិងមីនមានបញ្ហាទេ ម្យ៉ាងទៀត...ពួកយើងមិនគួរធ្វើបែបនេះតាំងតែពីដើម អូនមិនអាចឲ្យក្ដីស្រឡាញ់របស់អូនមកធ្វើឲ្យជីវិតបងកាន់តែរញ៉េរញ៉ៃជាងមុននោះទេ ដូច្នេះហើយយើងគួរតែបញ្ចប់-"

" អ...អត់ទេថេយ៍ មិនយល់ព្រមនោះទេ!! បងស្រឡាញ់អូនណា បងមិនចង់ចេញពីអូនទៀតនោះទេ
បងស្រឡាញ់អូន '' ជុងហ្គុកនិយាយថេយ៉ុងបាន
ត្រឹមតែឱនមុខចុះមិនដឹងគួរតបបែបណា កាន់តែគិត
គេកាន់តែខុសដែលចាប់ផ្ដើមរឿងនេះមកពីដំបូង
បើមិនមែនមកពីគេឆ្កួតឡប់បណ្ដោយឲ្យអារម្មណ៍
ទាំងនោះចូលមកគ្រប់គ្រងខ្លួនទេ ជុងហ្គុកក៏មិនបាច់
ត្រូវមកពាក់ព័ន្ធនឹងគេទៀតនោះទេ ហើយមើល
ពេលនេះចុះគេកំពុងតែធ្វើខុសជាមួយអតីតគូស្នេហ៍
ដែលជាប្ដីរបស់មិត្តភក្តិសម្លាញ់ល្អនឹងគេមករហូតនោះ
គេពិតជាអាក្រក់ណាស់មែនទេ?

ទោះបីជាពួកគេរៀបការជាមួយដោយសារតែការ
រៀបចំរបស់ចាស់ៗក៏ពិតមែន ប៉ុន្តែពួកគេក៏មើលទៅ
រស់បានក្ដីសុខមានសុភមង្គលជាមួយគ្នាហើយបើមិន
មានគេចូលមកនោះ ជុងហ្គុកក៏ចូលចិត្តជីមីន ចំណែក
ជីមីនក៏ស្រឡាញ់ជុងហ្គុកខ្លាំង គេមិនអាចអត្មានិយម
បំផ្លាញគ្រួសាររបស់គេនោះទេ

វិលថែស្នេហ៍អូន (ចប់)Where stories live. Discover now