EP01 : ស្វាគមន៍មកកាន់ឋាននរក

3.8K 187 1
                                    

     #ប្រលាន្ដយន្ដហោះអ៊ីនឈុន
    នៅប្រលាន្ដយន្ដហោះបង្ហាញអោយឃើញកម្លោះរូបសង្ហា ផាក ជេយ៍ ក្នុងឈុតអាវធំវែនតាខ្មៅ កំពុងធ្វើដំណើរចេញពីប្រលាន្ដដោយមានអក្សរពីរនាក់ដើរតាមពីក្រោយ។ ចេញមកដល់ខាងក្រៅក៏មានឡានធំខ្មៅចតចាំទទួល មិនយូរឡានក៏បានចាកចេញពីទីនេះ ហើយត្រឡប់ទៅភូមិគ្រឹះត្រកូលផាកដែលធំស្កឹមស្កៃដូចជារាជវាំង។
     " សូមស្វាគមន៍ក្នុងការត្រឡប់មកវិញ ម្ចាស់តូច " ស្រ្ដីចំណាស់ស្លៀកពាក់ក្នុងឈុតអ្នកមប្រើបានអោនគោរពនិយាយទៅកាន់ ជេយ៍ ដែលកំពុងតែដើរចូលក្នុងផ្ទះនាយឮគាត់និយាយតែបានត្រឹមតែងកង់ក្បាលប៉ុណ្ណោះ។
      #ភូមគ្រឹះត្រកូលយ៉ាង
    " ម៉ែដោះ! ខ្ញុំមកវិញហើយ ចុះលោកប៉ានិងបងប្រុស? " ជុងវ៉ុន ជម្រាបម៉ែដោះអោយដឹងពីវត្តមានរបស់ខ្លួន ហើយក៏សួររកលោកប៉ាព្រោះតាំងពីចូលមកខាងក្នុងផ្ទះ គឺមានសភាពស្ងាត់ដូចជាគ្មានមនុស្សអញ្ចឹង
     " ចា៎ គាត់មិនទាន់មកទេ តែគាត់ខលមកប្រាប់ថាមានការងារជាបន្ទាន់ទើបអោយអ្នកប្រុសតូចញុំាបាយមុន បើចឹងចាំអ៊ំទៅរៀបចំអោយអ្នកប្រុស " ម៉ែដោះ រៀបនឹងដើរទៅផ្ទះបាយហើយតែត្រូវរាងតូចហាមទោះជាឃ្លានខ្លាំងប៉ុណ្ណាក៏រាងតូចគ្មានអារម្មណ៍ញុំាដែរ
     " មិនបាច់ទេ...ខ្ញុំមិនឃ្លាន បើចឹងខ្ញុំសុំទៅបន្ទប់ហើយ " ជុងវ៉ុន ប្រាប់គាត់រួចក៏ឡើងទៅបន្ទប់របស់ខ្លួនទាំងទឹកមុខស្រពោន តើពេលណាគ្រួសារគេបានញុំាបាយជុំគ្នាម្ដងទៅ? មួយថ្ងៃៗលោកប៉ានិងបងប្រុសគិតតែពីការងារមិនខ្វល់ពីអារម្មណ៍គេសោះ រាងតូចដឹងថាគាត់ខំធ្វើការដើម្បីរកលុយប៉ុន្ដែបើមានលុយហើយគ្មានសេចក្ដីសុខ តើមានប្រយោជន៍អីទៅ? មកដល់បន្ទប់ជុងវ៉ុនដកសៀវភៅពីក្នុងកាតាបយកមកធ្វើកិច្ចការដែលគ្រូដាក់អោយ បន្ទាប់ពីធ្វើរួចរាងតូចក៏ចូលទៅងូតទឹកនឹងអាលចូលគេងព្រោះស្អែកមានរៀនទាំងព្រឹក។
     #ភូមគ្រឹះត្រកូលផាក៚
    " សុំអនុញ្ញាតទាន " ឆាល ដែលជាជំនិត ជេយ៍ បានសុំអនុញ្ញាតចៅហ្វាយមុននឹងដើរចូលមករករាងក្រាស់ដើម្បីរាយការណ៍ការងារដែលនាយបានបញ្ជា
     " ហ្អឹម....អង្គុយមក " ជេយ៍ ងើបមុខបន្ដិចក៏ងក់ក្បាលហើយហៅកូនចៅអោយអង្គុយទល់មុខខ្លួនទើបចាប់ផ្ដើមនិយាយការងាររបស់ពួកគេ
     " ចៅហ្វាយ! របស់ដែលចៅហ្វាយត្រូវការគឺនៅក្នុងនេះ " ឆាល បានហុចឯកសារមួយច្បាប់ដែលដាក់ក្នុងសីមីអោយទៅចៅហ្វាយ រាងក្រាស់ទទួលពីដៃកូនចៅហើយបើកវាមើល ក្នុងនោះនិយាយពីប្រវត្តិគ្រួសារត្រកូលយ៉ាង ដែលរាងក្រាស់បញ្ជាអោយកូនចៅទៅស៊ើបហើយនៅមានរូបថតលោកយ៉ាងនឹងរូបថតក្មេងប្រុសវ័យ18ឆ្នាំម្នាក់ទៀត។
      " អស់កិច្ចការឯងហើយទៅសម្រាកចុះ " ជេយ៍ អង្គុយអានប្រវត្តិត្រកូលយ៉ាង យ៉ាងយកចិត្តទុកដាក់មិនឱ្យខ្វះសូម្បីមួយពាក្យពេលអានជិតចប់ស្នាមញញឹមនៅលើផ្ទៃរាងក្រាស់ក៏លេចឡើង ចំណែកឯឆាលកាលបើអស់កិច្ចការហើយក៏ប្រញាប់ចេញពីបន្ទប់ចៅហ្វាយ។
      " ជួបគ្នាឆាប់ៗ យ៉ាង ជុងអ៊ុន !! " ជេយ៍ កាន់រូបថតបុរសវ័យ50ឆ្នាំនៅក្នុងដៃព្រមជាមួយញញឹមដ៏គួរឱ្យខ្លាច ជេយ៍ បើកថតតុហើយលូកយកដែកកេសរួចក៏ដុតរូបថតដែលនាយកំពុងតែកាន់។
    #Skip~
     ថ្ងៃនេះជុងវ៉ុនក្រោកពីព្រលឹមដើម្បីរៀបចំខ្លួនទៅសាលា ព្រោះនាយតូចមានរៀនទាំងព្រឹក។ ជុងវ៉ុនចុះពីលើផ្ទះមកឡើងញាប់ជើងស្អេកដោយសារខ្វះតែកន្លះម៉ោងទៀតម៉ោង7ហើយពេលដល់ខាងក្រោមរកដើរហួសបន្ទប់អាហារ ស្រាប់តែមានសម្លេងវ័យចំណាស់អាយុប្រហែល50បន្លឺឡើង។
       " កូនវ៉ុនប្រញាប់ម្ល៉េះ? មិននៅញុំាអីជាមួយប៉ាសិនទេអី? " លោកយ៉ាង ក្រឡេកឃើញកូនប្រុសពៅរកដើរហួសបន្ទប់អាហារគាត់ក៏សួរ ហើយបំណងថ្ងៃនេះគាត់ចង់ពិសារអាហារជាមួយប្រុសពៅម្ដងព្រោះកន្លងមកគាត់រវល់ខ្លាំងពេកទើបគ្មានពេលឱ្យកូន
      " បាទអត់ទេ ខ្ញុំមានរៀនពេលព្រឹកប៉ាពិសារចុះ ខ្ញុំលាសិនហើយ " ជុងវ៉ុន បញ្ឃប់ដំណើរនិយាយជាមួយប៉ាសិនមុននឹងប្រញាប់ចេញទៅទុកអោយលោកប៉ាអង្គុយពិសារបាយម្នាក់ឯង ចំណែកឯជុងវ៉ុនប្រញាប់ពេកក៏មិនបានញុំាអាហារពេលព្រឹកដែរ។
      #ក្រុមហ៊ុន ជេយ៍ក្រុប
    ឡានសេរីទំនើបពណ៌ខ្មៅសេរីចុងក្រោយបង្អស់បានបើកមកឈប់នៅពីមុខក្រុមហ៊ុនដ៏ធំជាងគេនៅក្នុងប្រទេសកូរ៉េ កម្លោះសង្ហាមាឌធំរាងខ្ពស់ឈានជើងចុះពីឡានធ្វើអោយបុគ្គលិកទាំងស្រីទាំងប្រុសសម្លឹងមកនាយដោយក្រសែភ្នែកខុសៗគ្នា អ្នកខ្លះគ្រាន់តែឃើញជេយ៍ក៏លង់ភ្លាម ចំណែកអ្នកខ្លះទៀតច្រណែនព្រោះតែនាយសង្ហារឆ្លាតពូកែ ថែមទាំងជាម្ចាស់ក្រុមហ៊ុនទៀតផង។
      " អូយ៎! សង្ហាណាស់ " បុគ្គលិកស្រីម្នាក់ ងាកទៅឃើញជេយ៍ ក៏ឧទានទាំងភ្ញាក់ផ្អើល
      " ពិតមែនហើយឯង " ដោយឮមិត្តរួមការងារនិយាយសរសើរពី ជេយ៍ បុគ្គលិកស្រីម្នាក់ទៀតក៏បន្ថែមពីក្រោយ ប៉ុន្ដែក៏មានសម្លេងស្រ្ដីវ័យចំណាស់បន្លឺឡើងនៅក្បែរត្រចៀកពួកនាង
     " ពួកនាងឈរមើលស្អី មិនគិតនាំគ្នាទៅធ្វើការទេអី ឬចង់អត់ការងារធ្វើ? " អ្នកស្រីចាត់ការដើរមកដល់ក៏ស្ដីអោយបុគ្គលិកស្រីៗដែលកំពុងនាំគ្នាឈរមើលប្រុសស្អាតភ្លេចតួនាទីរបស់ខ្លួន
     " អូស៎! អ្នកស្រីចាត់ការ? " គ្រាន់តែឮសម្លេងគាត់ពួកគេក៏ដឹងភ្លាមថាជានរណាទើបរត់ចែកជើងគ្នាទៅធ្វើការរៀងខ្លួន បើមិនដូច្នោះទេអត់ការងារធ្វើមិនខានហើយទម្រាំក្លាយជាបុគ្គលិកនៅក្នុងក្រុមហ៊ុននេះមិនងាយនោះទេ បើត្រូវគេដេញស្ដាយស្លាប់ហើយ។
  •ការិយាល័យជេយ៍៚
" លោកប្រធាន ខ្ញុំឈ្មោះ ចាង សុី ជាអ្នកចាត់ការនៅទីនេះ តើមានអីអោយខ្ញុំបម្រើឬអត់ទាន? " អ្នកស្រីចាង ដែលជាអ្នកចាត់ការផ្នែកបុគ្គលិកក៏ចូលមករាក់ទាក់ម្ចាស់ក្រុមហ៊ុនដើម្បីជាការស្គាល់គ្នា
" អត់ទោសអ្នកស្រីចាង ចៅហ្វាយត្រូវការបញ្ចីចំណូលចំណាយនៅឆ្នាំនេះនិងឆ្នាំមុន សូមមេត្តារៀបចំអោយផង " ឆាល ឃើញទឹកមុខចៅហ្វាយសម្លឹងមកខ្លួនទើបនឹកឃើញថាចៅហ្វាយចង់ពិនិត្យការងារក៏ចូលខ្លួននិយាយជាមួយអ្នកស្រីចាងជំនួសគាត់
" ចា៎  " អ្នកស្រីចាង ងកក្បាលតិចៗហើយក៏ប្រញាប់ដកខ្លួនទៅយកឯកសារដែលរាងក្រាស់ត្រូវការ។ មួយសន្ទុះគាត់ក៏ដើរមកជាមួយបុគ្គលិកស្រីម្នាក់មានសៀវភៅផ្ទុកឯកសារពេញដៃហើយយកទៅដាក់លើតុនៅក្បែរសាឡុងទើបពួកគេចេញទៅវិញ។
" ចៅហ្វាយ បើគ្មានកិច្ចការអីទេខ្ញុំសុំទៅធ្វើការសិនហើយ " ឆាល ដែលទើបតែកាន់ឯកសារមកតាមក្រោយក៏ទុកវានៅកន្លែងតែមួយហើយសុំអនុញ្ញាតចៅហ្វាយទៅធ្វើការរបស់ខ្លួន ជេយ៍ ដែលតែអង្គុយឆ្ងោកមើលឯកសារក៏ងើបមុខនិយាយទៅកាន់កូនចៅ
" កុំទាន់! យើងមានការងារអោយឯងធ្វើ? មើលរូបថតនេះរួចឯងប្រាកដជាដឹងថាយើងត្រូវការអី.....! បើយល់ហើយចេញទៅចុះ " ជេយ៍ មិនទាន់អនុញ្ញាតឱ្យ ឆាល ទៅដោយសារមានការងារសំខាន់មួយអោយគេធ្វើរួចក៏ដករូបថត ជុងវ៉ុន ក្នុងឯកសណ្ឋានសិស្សអោយកូនចៅមើល
" បាទ " ឆាល មើលរួចក៏យល់ពីន័យរបស់ចៅហ្វាយភ្លាមទើបប្រញាប់ទៅចាត់ការ ជេយ៍ អង្គុយមើលរូបថតនាយតូចដោយក្រសែភ្នែកគុំគួនមួយសន្ទុះរូបថតក៏ត្រូវខ្ទេចក្រោមស្នាដៃរបស់នាយ។
" យ៉ាង ជុងអ៊ុន យើងនឹងធ្វើអោយឯងឈឺជាងយើងមួយពាន់ដង "
#សកលវិទ្យាល័យសេអ៊ូល
ម៉ោង៥:០០នាទី កណ្ដឹងសាលាក៏បន្លឺឡើងនិស្សិតទាំងអស់ចាប់ផ្ដើមរៀបចំកាតាបរបស់ខ្លួនហើយធ្វើដំណើរត្រឡប់ទៅផ្ទះ ក្រឡេកមកមើល ជុងវ៉ុន ឯណេះកំពុងតែឈរចាំអ្នកបើកឡានមកទទួល។
" ជុងវ៉ុនស្មាលនឹងហើយនៅមិនទាន់ទៅទៀត? " ស៊ូនូ ដែលទើបតែដើរចេញមកក៏ឃើញជុងវ៉ុនឈរម្នាក់ឯងនៅក្បែររបងសាលាក៏ចូលទៅសួរព្រោះរាល់ដងឃើញមានឡានមួយគ្រឿងចាំទទួលមិត្តស្រាប់តែថ្ងៃនេះឃើញ ជុងវ៉ុន ឈរធ្វើមុខស្អុយ
" អឹម....កំពុងតែចាំអ៊ំប្រុសមកទទួលប្រហែលជាគាត់មានធុរៈហើយទើបមកទទួលគ្នាយឺត " ជុងវ៉ុន ឮមិត្តសួរហើយក៏តបទៅវិញទោះជាគាត់មិនបានប្រាប់តែ ជុងវ៉ុន គ្រាន់តែស្មានប៉ុណ្នោះព្រោះដឹងថា ស៊ូនូ បារម្ភពីខ្លួនដែលចេញមកឈរចាំហាលវាលតែម្នាក់ឯងបែបនេះ
" បែបនេះទេហ៎!ឡានក្រុងមកហើយចាប់អារម្មណ៍ទៅជាមួយគ្នាទេ? " ស៊ូនូ ក៏អស់ចម្ងល់ស្របពេលឡានក្រុងមកដល់ល្មមដោយបារម្ភពីមិត្តដែលឈរនៅទីនេះម្នាក់ឯង ស៊ូនូ ក៏សាកបបួលជុងវ៉ុនទៅជាមួយ
" អឹម មិនអីទេឯងទៅមុនទៅគ្នាអាចចាំបាន " ជុងវ៉ុន បដិសេធមិនមែនមានន័យថាគេស្អប់ខ្ពើមនិងរួមដំណើរជាមួយនិងអ្នកដទៃនោះទេ គ្រាន់តែគេមិនទម្លាប់ជិះវាព្រោះតាំងពីតូចរហូតដល់ប៉ុណ្ណេះនាយតូចតែងតែមានអ្នកបើកឡានដែលប៉ាបញ្ចូលអោយមកយកខ្លួនរហូតទើបក្លាយជាទម្លាប់
" ចឹងយើងទៅហើយ bye ស្អែកជួបគ្នា " ស៊ូនូ ដឹងច្បាស់ណាស់ថា ជុងវ៉ុន នឹងបដិសេធតែក៏មិនជាបញ្ហាដែលព្រោះគេយល់ពីមិត្តច្បាស់ជាងអ្នកណាទាំងអស់ ទើបនិយាយលាមិត្តហើយក៏ឡើងឡានក្រុងទៅបាត់ ចំណែកជុងវ៉ុនក៏មិនបានទៅណាទេគឺឈរចាំអ្នកបើកឡានមកទទួលនៅកន្លែងដដែរ។
/ រីងៗៗ /
" អាឡូ លោកអ៊ំ " ជុងវ៉ុន ឈរសុខៗសម្លេងទូរសព្ទក៏រោទ៍នាយតូចក៏ស៊ូកដៃចូលខោប៉ៅដកទូរសព្ទមកមើលក៏ប្រញាប់ទទួលហើយនិយាយទៅកាន់គាត់ទាំងអន្ទះសារ
" បាទ អាឡូអ្នកប្រុសតូច ពេលនេះអ៊ំមិនអាចទៅទទួលអ្នកប្រុសបានទេព្រោះឡានខូចតាមផ្លូវ ហើយក៏នៅឆ្ងាយពីសាលាអ្នកប្រុសទៀត បែបនេះទៅចាំអ៊ំខលអោយគេទៅទទួលអ្នកប្រុស " លោកអ៊ំ
" បាទមិនអីទេ ខ្ញុំទៅខ្លួនឯងបានចឹងប៉ុណ្ណឹងសិនហើយជម្រាបលា " ជុងវ៉ុន មិនចង់រំខានអ្នកផ្សេងព្រោះតែខ្លួនទើបបដិសេធមិនឱ្យគេមកយក ណាមួយគេក៏ចង់ប្ដូរបរិយាកាសមកដើរវិញម្ដងដើម្បីខួរក្បាលស្រឡះកុំឱ្យគិតច្រើន
" បាទ អ្នកប្រុសប្រយ័ត្នខ្លួនផង " និយាយចប់ប្រព័ន្ធទូរសព្ទក៏បានកាត់ផ្ដាច់ ជុងវ៉ុន ដាក់ទូរសព្ទចុះហើយធ្វើដើរទៅផ្ទះ។ ផ្លូវទៅផ្ទះក៏ឃ្ងាតគួរសមដែរហើយពេលនេះមេឃចាប់ផ្ដើមងងឹតតាក់សុីក៏គ្មានទៀត ជុងវ៉ុន ដើរបណ្ដើរភ័យបណ្ដើរ ហើយផ្លូវក៏ស្ងាត់ទៀតសូម្បីតែឡានមួយក៏គ្មានកំពុងតែខ្លាចផងស្រាប់តែមានឡានខ្មៅមួយគ្រឿងបើកមកកៀក ជុងវ៉ុន វិះនឹងដួលខណៈពេលនោះក៏មានបុរសម្នាក់ពាក់អាវខ្មៅបិទមុខជិតចុះមកចាប់នាយតូចហើយយកកន្សែងមកខ្ទប់ចម្រុះគេរហូតដល់សន្លប់។
   " ស្វាគមន៍មកកាន់ឋាននរក យ៉ាង ជុងវ៉ុន " ??
#សូមរង់ចាំភាគបន្ដ....

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now