EP22 : គាត់ទៅហើយ~

1.1K 115 2
                                    

     #ក្រុមហ៊ុនជេយ៍
     ការប្រជុំបានបញ្ចប់ ជេយ៍ ក៏ចាកចេញពីក្រុមហ៊ុនទាំងប្រញាប់ប្រញាល ថែមទាំបើកឡានទៅដោយខ្លួនឯងទៀត បើទាយមិនខុសទេសង្ស័យតែទៅមន្ទីរពេទ្យ ព្រោះចង់ទៅមើលមនុស្សជាទីស្រឡាញ់ដែលសម្រាកព្យាបាលនៅទីនោះ។ នៅតាមផ្លូវដែលរាងក្រាស់កំពុងតែធ្វើដំណើរគឺមានសភាពស្ងាត់គ្មានរថយន្ដបើកឆ្លងកាត់សូម្បីមួយគ្រឿង ដោយសារតែការទុកចិត្តនឹងចិត្តក្ដៅចង់ទៅជួបមនុស្សសំខាន់ផងនាយក៏បើកឡានដោយប្រើល្បឿនលឿនបំផុត។
/ ងុឺត~ /
ខណៈពេលដែលនាយកំពុងតែផ្ដោតលើការបើកបរស្រាប់តែមានឡានមួយគ្រឿងចេញពីណាមិនដឹងធ្វើអោយនាយភ្ញាក់ក៏រ៉េចង្កួតទៅបុកជ្រុងផ្លូវប្រឡាប់ឡើងពីរបីតង់ ចំណែកឯនាយត្រូវសន្លប់ភ្លាមៗនៅកន្លែងកើតហេតុ។
     #បន្ទប់សង្រ្គោះបន្ទាន់
     ជេយ៍ ត្រូវបញ្ចូលមកមន្ទីរពេទ្យភ្លាមៗក្រោយទទួលបានដំណឹងពីអ្នកដំណើរដែលឆ្លងកាត់ទីនោះ ពេលនេះក្រុមគ្រូពេទ្យកំពុងតែញាប់ដៃញាប់ជើងជួយសង្រ្គោះរាងក្រាស់ដែលដេកស្លូកស្ដឹងនៅលើគ្រែអ្នកជំងឺ។ ស្នាមរបួសជាច្រើនកន្លែងប៉ះនឹងរបស់មុតស្រួចដូចជាកញ្ចក់និងរបស់ផ្សេងទៀត នៅលើមុខរបួសមានការហូរឈាមច្រើនធ្វើអោយក្រុមគ្រូពេទ្យអត់បារម្ភមិនបាន។
     " រៀបចំសម្ភារៈវះកាត់ជាបន្ទាន់ អ្នកជំងឺកំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ "
     " លោកដុកទ័រតែបើធ្វើការវះកាត់ពួកយើងមានសង្ឃឹមតិចណាស់ ខ្ញុំខ្លាចថា.... "
     " មិនថាសង្ឃឹមតិចឬច្រើន ពួកយើងត្រូវតែធ្វើ ពេលនេះស្ថានភាពអ្នកជំងឺមិនសូវល្អទេ ត្រៀមសម្ភារៈឱ្យព្រមរយៈពេល៥នាទី "
      " ចាស៎/បាទ " ក្រោយពីឮបញ្ជាពីលោកដុកទ័រ គ្រូពេទ្យដែលជាជំនួយការរបស់លោកកំពុងតែជួយគ្នារៀបចំសម្ភារៈវះកាត់។
     បន្ទាប់ពីទទួលបានពត៌មានរាងក្រាស់ជួបគ្រោះថ្នាក់ចរាចរណ៍ ជុងវ៉ុន ពិតជាស្លុតចិត្តខ្លាំងណាស់រហូតដល់សន្លប់ ដោយសារតែរាងតូចមានសុខភាពខ្សោយផង ពេលដឹងរឿងរបស់ ជេយ៍ ទៀតធ្វើឱ្យគេរន្ធត់ចិត្តជាខ្លាំងពេទទួលបានដំណឹងមួយនេះលោកយ៉ាងពិតជាបារម្ភពីសុខភាពកូនខ្លាំងណាស់ គាត់មិនចង់ជឿទេថា ជុងវ៉ុន មានចិត្តទៅលើបុរសឃោរឃៅដូចជាគេសោះ តែគាត់ក៏មិនហាមដែលព្រោះវាជាក្ដីស្រឡាញ់រវាងមនុស្សពីរនាក់។
     " កូនជីន! ប្អូនយ៉ាងមិចហើយ? "
     " ជុងវ៉ុន មិនបានកើតអីធ្ងន់ធ្ងរ គ្រាន់តែតក់ស្លុតរឿងលោកជេយ៍ខ្លាំងពេកទើបបណ្ដាលឱ្យសន្លប់ សម្រាកតែបន្ដិចលែងអីហើយ បើអស់កិច្ចការខ្ញុំសុំទៅធ្វើការសិនហើយ "
     " បាទ " លោកយ៉ាង ឮអនាគតកូនប្រសារនិយាយបែបហ្នឹង គាត់ក៏ធូរចិត្តបន្តិចដែលម្យ៉ាងពេលនេះ ជុងវ៉ុន មិនមែនខ្លួនមួយទៀតទេ ដូច្នេះគាត់កាន់តែបារម្ភទ្វេដង។ ជីន ដើរកាត់លោកយ៉ាងក៏ឱនក្បាលបន្ដិចព្រោះជាសុជីវធម៌ដែលក្មេងៗគួរតែគោរព ហើយគេក៏ត្រឡប់ទៅធ្វើការបស់ខ្លួនបន្ដ ចំណែកឯលោកយ៉ាងក៏ចូលទៅខាងក្នុងដើម្បីមើលកូនដែលកំពុងតែគេងនៅលើគ្រែ។
     ក្រោយពីសម្រេចចិត្តវះកាត់អ្នកជំងឺហើយលោកដុកទ័រក៏ចាប់ផ្ដើមហើយក៏បានបញ្ចប់ត្រឹមរយៈពេល២ម៉ោង លោកដើរចេញមកវិញជាមួយនឹងទឹកមុខក្រៀមក្រំ ធ្វើអោយក្រុមគ្រួសារអ្នកជំងឺអត់គិតមិនបានពីស្ថានភាពរបស់រាងក្រាស់។
     " លោកដុកទ័រ កូនខ្ញុំយ៉ាងមិចហើយ លោកដុកទ័រ? " គ្រាន់តែទ្វាបន្ទប់បើកភ្លាម លោកស្រីផាក ប្រញាប់ងើបពីកៅអីដើរទៅរកលោកដុកទ័រ ដើម្បីសួរពីអាការៈកូនយ៉ាងអន្ទះសារ
     " លោកដុកទ័រ បងខ្ញុំយ៉ាងមិចហើយ ហេតុអីក៏លោកឈរស្ងៀម? " ស៊ុងហ៊ុន ដែលឈរជិតម៉ាក់ឧទានពេលដែលឃើញលោកគ្រូពេទ្យឈរស្ងៀមជាមួយនឹងទឹកមុខសោកសៅ
     " ពួកយើងប្រឹងអស់ពីសមត្ថភាពហើយ សូមចូលរួមសោកស្ដាយចំពោះគ្រួសារអ្នកជំងឺផង "
     " ហ្អឹកៗ....មិនពិតទេ! កូនជេយ៍? លោកដុកទ័រលលេងជាមួយខ្ញុំមែនទេ លោដុកទ័រ?? " លោកស្រី កាលបើឮសម្ដីលោកដុកទ័រគាត់ស្ទុះទៅអង្រួនដុទ័រហើយទ្រហោយំ ព្រោះតែគាត់មិនជឿថាកូនប្រុសគាត់ស្លាប់ ទឹកភ្នែកក៏ស្រក់មកប្រណាំងគ្នាដូចជាទឹកទំនប់លោកស្រីដែលមាននាមជាម្ដាយកាលបើឮបែបនេះគាត់ពិតជាទទួលយកមិនបានទេ កូនប្រុសដែលធ្លាប់បីបាច់មកតាំងពីតូចៗក្រូចឆ្មាមកស្លាប់ក្នុងអាយុវ័យក្មេងបែបនេះ អ្នកណាៗក៏ធ្វើចិត្តមិនបានដែរ
      " បន្ដិចទៀតខ្ញុំនឹងចេញលិខិតមរណៈភាពរបស់អ្នកជំងឺ បន្ទាប់មកក្រុមគ្រួសារអាចយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីបាន បើចឹងខ្ញុំសុំលាសិនហើយ "
     " ម៉ាក់....ម៉ាក់!! " ពាក្យចុងក្រោយដែលលោកស្រីឮហើយក៏សន្លប់បាត់ស្មារតីគឺលិខិតមរណៈ ជីមីន និង ស៊ុងហ៊ុន ដែលឈរជិតនោះក៏ប្រញាប់ចូលទៅទប់ម៉ាក់ហើយបីគាត់ទៅបន្ទប់អ្នកជំងឺ ដើម្បីឱ្យលោកគ្រូពេទ្យពិនិត្យ។
     កន្លងទៅកន្លះម៉ោង ជុងវ៉ុន ក៏ដឹងខ្លួនហើយអ្វីដែលគេគិតដល់មុនគេនោះគឺ ជេយ៍ រាងតូចបម្រុងនឹងឈានជើងចុះពីលើគ្រែទៅរករាងក្រាស់ហើយ ស្រាប់តែមានកម្លោះសង្ហាកម្ពស់ខ្ពស់ស្រឡះដើរចូលទាំងទឹកមុខស្រពាប់ស្រពោន។
     " លោកជាអ្នកណា ចូលមកក្នុងបន្ទប់ខ្ញុំមានការអី? " ជុងវ៉ុន ត្រូវអង្គុយមួយកន្លែងព្រោះតែមានបុរសម្នាក់ឈរសម្លឹងមកខ្លួនដោយក្រសែភ្នែកសោកសៅ ក្នុងចិត្តកំពុងតែឆ្ងល់ តើគេជាអ្នកណា? ហើយមកទីនេះមានការអី ឬគេស្គាល់ខ្លួន?
     " ខ្ញុំជាប្អូនប្រុសបងជេយ៍ ឈ្មោះ ផាក ស៊ុងហ៊ុន ហើយខ្ញុំមកចង់ប្រាប់រឿងមួយឱ្យឯងបានដឹង គឺ...ប~បងជេយ៍ ទៅហើយ!! " ស៊ុងហ៊ុន និយាយទាំងដួលដើមក ប៉ុន្ដែនាយនៅតែខំប្រឹងទប់អារម្មណ៍ មុននឹងប្រាប់រឿងដ៏សោកសៅបំផុតទៅកាន់រាងតូចដែលអង្គុយចាំស្ដាប់នាយនៅលើគ្រែ
     " ទៅហើយ~ លោកចង់បានន័យយ៉ាងមិច? " ជុងវ៉ុន អាចយល់ពាក្យទៅហើយ តែគេមិនចង់គិតរឿងអវិជ្ជមាន ទើបសុំឱ្យម្នាក់ទៀតបកស្រាយពីអត្ថន័យពាក្យនេះ
     " គាត់លែងនៅលើលោកនេះទៀតហើយ គាត់ស្លាប់ហើយ.... " សម្ដីចុងប្រយោគឮច្បាស់ៗពេញត្រចៀកធ្វើឱ្យអ្នកម្ខាងទៀតគាំងនិយាយអីមិនចេញ មិនគួរឱ្យជឿមនុស្សដែលខ្លួនស្រឡាញ់លែងនៅលើលោកនេះហើយ ត្របកភ្នែកតូចៗត្រូវបានបិទហើយបើកមកវិញព្រមជាមួយនឹងទឹកថ្លាៗកំពុងតែហូរកាត់ថ្ពាល់ទន់ៗ។ ចំណែកឯ ស៊ុងហ៊ុន ឯណេះវិញឈរស្ងៀមសម្លឹងមើលរាងតូចដែលអង្គុយយំព្រោះតែការចាកចេញរបស់បងប្រុសខ្លួន ស្របពេលនោះទ្វាបន្ទប់ក៏បើកដោយដៃលោកយ៉ាង ធ្វើឱ្យអ្នកកំពុងតែឈរងាកទៅរកគាត់ ដោយឃើញកូនអង្គុយយំគាត់ក៏ចូលទៅក្បែរកូនហើយក្រសោបគេឱ្យនៅក្នុងរង្វង់ដៃដ៏សែនកក់ក្ដៅ។
" ហ្អឹកៗ លោកប៉ា! លោកប៉ា គេទៅហើយ គេទៅចោលកូននឹងកូនរបស់គេហើយ ហ្អឹកៗ!! " ជុងវ៉ុង ទ្រហោយំត្អូញប្រាប់លោកប៉ាទាំងមិនសុខចិត្ត ហេតុអីក៏នាយដាច់ចិត្តទៅចោលគេម្ល៉េះ? អ្វីដែលសំខាន់នាយមានដំណក់ឈាមនៅក្នុងពោះរាងតូចទៀតផង នាយដាច់ចិត្តទៅចោលគេនឹងកូនពិតមែនហ្អេ? ស៊ុងហ៊ុន បម្រុងនឹងដើរចេញស្រាប់តែឮពាក្យ «កូនរបស់គេ» ក៏បញ្ឃប់ដំណើរហើយសម្លឹងមើលរាងតូចដោយការសង្ស័យ នាយពិតជាចង់ចូលទៅសួរនាំរាងតូចខ្លាំងណាស់ តែដោយសារឃើញសភាពមិនស្រួលទើបសម្រេចចិត្តដើរចេញទាំងមានចម្ងល់ពេញខួរក្បាល។
សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now