EP23 : គ្រប់យ៉ាងល្អចាំតែពេលវេលាប៉ុណ្ណោះ

1K 103 3
                                    

     ពិធីបុណ្យសពរបស់កម្លោះសង្ហាដែលជាម្ចាស់ក្រុមហ៊ុន ជេយ៍ ផាក បានទទួលមរណៈភាពកាលពីប៉ុន្មានម៉ោងមុននេះដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងពិធីមានគ្រួសារនិងភ្ញៀវទាំងជិតទាំងឆ្ងាយមកចូលរួមរំលែកទុក្ខដល់គ្រួសាររបស់សព ការបាត់បង់ជីវិតរបស់នាយធ្វើឱ្យមនុស្សគ្រប់គ្នាសោកស្ដាយខ្លាំងណាស់ មនុស្សដែលសង្ហា ឆ្លាត ពូកែគ្រប់យ៉ាង ហេតុអីចាកចេញទៅលឿនយ៉ាងនេះ? មិនថាតែគ្រួសារផាកទេដែលទទួលយកមិនបានសូម្បីតែគ្រប់គ្នាក៏ទទួលយករឿងនេះមិនបានដូចគ្នា។
ក្រឡេកមកមើលរាងតូចដែលអង្គុយយំសម្លឹងរូបថតមួយសន្លឹកដែលមានផ្កាព័ទ្ធជុំវិញឯណេះវិញ គួរឱ្យស្រណោះខ្លាំងណាស់ មនុស្សដែលធ្លាប់តែនៅក្បែរពេលនេះគេចាកចេញពីខ្លួនហើយ ចាកចេញរហូតគ្មានថ្ងៃត្រឡប់។
     " ស៊ូនូ ឯងមកក៏ល្អហើយជួយបងរឿងមួយបានទេ? " ណាមជុន ឧទានពេលឃើញ ស៊ូនូ ដើរមកឈរក្បែរខ្លួន មូលហេតុដែលនាយហៅគេមកព្រោះតែមានរឿងខ្លះឱ្យក្មេងម្នាក់នេអជួយ ចំណែកឯ ស៊ូនូ ងក់ក្បាលក៏ដើរទៅរកមិត្ត
" ជុងវ៉ុនហា៎! យើងដឹងឯងកំពុងខូចចិត្ត តែឯងគួរតែញុំាអីបន្ដិចទៅ បងជុនប្រាប់ថាឯងមិនបានញុំាអីតាំងពីព្រឹកម្ល៉េះ? ឯងមិនឃ្លានតែក្មេងនៅក្នុងពោះគេឃ្លាន ឯងមិនមែនខ្លួនមួយដូចពីមុនទេណា៎ បើមិនអាណិតខ្លួនឯងក៏អាណិតក្មេងផង " ស៊ូនូ ព្យាយាមនិយាយបញ្ចុះបញ្ចូលឱ្យក្មេងក្បាលរឹងម្នាក់នេះព្រមញុំាអាហារព្រោះពីព្រឹករាងតូចមិនទាន់ញុំាអីនៅទេ ហើយថ្នាំក៏មិនទាន់បានលេបដែរ មិនត្រឹមតែ ណាមជុន និង លោកយ៉ាង ទេដែលបារម្ភសូម្បីតែកបារម្ភពីមិត្តដែរ
     " តែ.... "
     " គ្មានតែទេណា! អូនមិនញុំាបងមិនថាទេ តែក្មួយបងគេត្រូវការ " ណាមជុន ចេញមកពីណាមិនដឹងក៏ចូលមកនិយាយម៉ាត់ៗធ្វើឱ្យ ជុងវ៉ុន ប្រញាប់ងាកទៅរកគាត់ទាំងទឹកមុខក្រៀមក្រំ បងប្រុសក៏និយាយត្រូវម្យ៉ាងដែរ ពេលនេះក្មេងប្រាកដជាឃ្លានខ្លាំងហើយ តើខ្លួនកំពុងគិតអីបានជាបង្អត់អាហារកូនបែបនេះ? បន្ទាប់ពីសន្ទនាគ្នាចប់ ណាមជុន ក៏នាំប្អូនៗទៅហាងអាហារដែលនៅក្បែរនោះ។
     " ហ្អឹក! ហ្អឹក! កូនជេយ៍ ក្រោកឡើងមកនិយាយជាមួយម៉ាក់មកកូនជេយ៍ ម៉ាក់សុំទោស ម៉ាក់ជាម៉ាក់មិនល្អ ហ្អឹកៗ!! " អ្នកស្រីផាក ទ្រហោរយំសុំឱ្យកូនប្រុសក្រោកឡើងមកនិយាយជាមួយគាត់ គាត់ពិតជាមិនអាចទទួលយកបានទេកូនដែលខំចិញ្ចើមបីបាច់មកតាំងពីតូចស្រឡាញ់ដូចជាកែវភ្នែកបែរជាចាកចេញពីគាត់គ្មានថ្ងៃត្រឡប់។ ជីមីន និង ស៊ុងហ៊ុន ដែលអង្គុយនៅក្បែរនោះពិតជាបារម្ភពីម៉ាក់ខ្លាំងណាស់ គាត់សុំមិនឈប់បែបនេះពួកគេខ្លាចគាត់សន្លប់ម្ដងទៀត សុខភាពគាត់ក៏ខ្សោយទៀតព្រោះតែនៅតក់ស្លុតរឿងដែល ជេយ៍ បាត់បង់ជីវិត។
     Skip~
     ក្រឡេកមកមើលកម្លោះសង្ហាអង្គុយញញឹមពព្រាយពេលដែលឃើញព័ត៌មានចុះផ្សាយពីការបាត់បង់ជីវិតម្ចាស់ក្រុមហ៊ុន ជេយ៍ ផាក ហើយម្នាក់នោះគ្មានអ្នកណាក្រៅពី ហ្វាង ជីហុង អ្នកជំនួញវ័យក្មេងឡើយ។
•ត្រឡប់ទៅ២ឆ្នាំមុន សហរដ្ឋអាមេរិក
រឿងរាល់កាលពី២ឆ្នាំមុនធ្វើអោយ ហ្វាង ជីហុង បំភ្លេចមិនបានគឺ ផាក ជេយ៍ បានសម្លាប់ឪពុករបស់ខ្លួន តាំងពីពេលនោះមក ជីហុង ស្អប់ ជេយ៍ ដល់ថ្នាក់តាមសម្លាប់គេជាច្រើនលើកតែមិនបានសម្រេច ដូច្នេះនាយក៏រៀបផែនការថ្មីតាមដាន ជេយ៍ ពេលណាមានឱកាសនាយនឹងចាត់ការគេតែម្ដង។
#ឃ្លាំងចាស់
នៅក្នុងឃ្លាំងចាស់មួយកន្លែងគឺជាកន្លែងសម្រាប់អ្នករកសុីខុសទុកដោះដូរទំនិញគ្នា ហើយថ្ងៃនេះដែល លោកហ្វាង និង ជេយ៍ បានណាត់គ្នាដោះដូរទំនិញដោយសារលោកហ្វាងជាមនុស្សខិលខូចលេងល្បិច គាត់ចង់បានរបស់តែមិនព្រមឱ្យលុយ ពេលរបស់ទៅដល់ដៃគាត់ក៏លើកកាំភ្លើងបាញ់តម្រង់មក ជេយ៍ តែសំណាងដែលនាយរហ័សទើបដកកាំភ្លើងចេញពីចង្កេះហើយបាញ់គាត់មួយគ្រាប់ចំស្មាខាងឆ្វេង ដោយសារតែខាង ជេយ៍ មានព្រៀបជាងគាត់ក៏ព្យាយាមរត់ រាងក្រាស់រត់តាមក៏ព្រោះតែចង់បានរបស់ខ្លួនមកវិញ។ មិចក៏គាត់លេងវិធីខិលខូចបែបនេះយករបស់តែមិនឱ្យលុយ របស់ទាំងនេះមិនមែនបានមកដោយងាយៗទេណាគឺចំណាយលុយរាប់មុឺនទម្រាំតែធ្វើបាន មិចនឹងអាចឱ្យគាត់យកទៅហ្វីៗទៅ ជេយ៍ និង លោកហ្វាង វាយតបគ្នារកឈ្នះរៀងៗខ្លួនលោកក៏មិនខ្ចីចុះចាញ់ស៊ូវៃជាមួយអ្នកកម្លោះទាំងដៃខាងឆ្វេងត្រូវរបួស លោកហ្វាង ចូលទៅក្បែរខ្លួន ជេយ៍ ហើយក៏ប្រើក្បាច់ដែលគាត់បានរៀនមកដកកាំភ្លើងពីចង្កេះខោវនាយ ហើយថយទៅក្រោយដើម្បីគម្រាមមិនឱ្យនាយចូលមកជិតខ្លួន។ ជេយ៍ ឈរស្ងៀមលើកដៃឡើងលើមិននិយាយអីសូម្បីមួយមាត់ព្រោះរកវិធីឆក់កាំភ្លើងពីដៃរបស់គាត់មកវិញ ភាពរហ័សរហួនដែលអ្នកកម្លោះមានក៏ស្ទុះចូលទៅដណ្ដើមកាំភ្លើងពីគាត់ ពួកគេទាំងពីរមួលចូលគ្នាដូចជាស្ករតាំងម៉ែ ចំណែកឯកាំភ្លើងវិញម្ដងតម្រង់ទៅ ជេយ៍ ម្ដងតម្រង់ទៅលោកហ្វាង ធ្វើឱ្យពួកគេភ័យរៀងៗខ្លួន ដណ្ដើមយូរៗស្រាប់តែកាំភ្លើងបែរទៅខាងលោកហ្វាង
/ ផាំង /
" លោកប៉ា!! " សម្លេងកូនប្រុសតែម្នាក់ ហ្វាង ជីហុង ស្រែកហៅលោកប៉ាពីចម្ងាយពេលដែលឃើញគាត់កំពុងតែដេកនៅលើថ្លុកឈាម នាយកម្លោះរត់សំដៅទៅរកគាត់ហើយលើកគាត់ឱ្យដេកនៅលើភ្លូវរបស់នាយ ជីហុង ចាប់ដៃលោកប៉ាឱ្យគាត់ទ្រាំគេនឹងបញ្ចូលគាត់ទៅមន្ទីរពេទ្យតែគួរឱ្យស្ដាយ លោកហ្វាង បាត់បង់ជីវិតទៅហើយ។ ជេយ៍ ឈរកាន់កាំភ្លើងសម្លឹងមើល ជីហុង ដោយក្រសែភ្នែកអាណិតអាសូរ នាយគ្មានបំណងសម្លាប់គាត់ទេគ្រាន់តែចង់បានរបស់នាយមកវិញប៉ុណ្ណោះ ហើយក៏មិននឹកស្មានមានរឿងបែបនេះកើតឡើងឡើយ ជីហុង ក្រោកឈរសម្លក់ ជេយ៍ ដោយក្រសែភ្នែកចងគំនុំ «យើងនឹងសម្លាប់ឯងដោយផ្ទាល់ដៃរបស់យើង ជេយ៍ ផាក» សម្ដីរឹងកំព្រើសពោរពេញដោយការស្អប់ខ្ពើមបានបន្លឺនៅក្បែរត្រចៀកនាយក្រាស់ដែលឈរធ្មឹងដូចជារូបចម្លាក់។
Skip~
/ រីង រីង /
សម្លេងទូរសព្ទដែលទុកនៅក្នុងហោប៉ៅក៏រោទ៍ ជីមីន ដកទូរសព្ទមកមើលឃើញថាជាលេខម្ចាស់ចិត្តទើបប្រញាប់ដកខ្លួនចេញទៅខាងក្រៅដើម្បីនិយាយជាមួយគេ។
" អាឡូ គឺបង ខាងនោះយ៉ាងមិចដែរ? " យ៉ុនហ្គី ស្រដីឡើងពេលអ្នកម្ខាងទៀតចុចទទួល
" មិនសូវល្អប៉ុន្មានទេ ពេលនេះសុខភាពម៉ាក់ខ្សោយណាស់ អូនបារម្ភពីគាត់ណាស់ ហើយចុះ...? " ជីមីន តបទាំងទឹកមុខព្រួយបារម្មណ៍ ឯអ្នកម្ខាងទៀតគ្រាន់តែឮសម្ដីក៏ដឹងទៅហើយថាមនុស្សជាស្រឡាញ់របស់ខ្លួនកំពុងតែពិបាកចិត្ត នាយតូចនិយាយមិនទាន់ចប់ប្រយោគផងនាយក៏តប
" គ្រប់យ៉ាងល្អចាំតែពេលវេលាប៉ុណ្ណោះ ពេលណាអូនមកទីនេះ? " យ៉ុនហ្គី ជជែកទូរសព្ទតែភ្នែកសម្លឹងមើលទៅមនុស្សម្នាក់ដែលកំពុងតែគេងដាក់អុកសុីសែននៅក្នុងបន្ទប់ ICU នាយសង្ឃឹមថាគេនឹងដឹងខ្លួនក្នុងពេលឆាប់ៗនេះ
" ពិធីបុណ្យសពចប់អូននឹងទៅ អូនផ្ញើមើលថែគេផង " ពេលឮនាយសួរពេលវេលាដែលខ្លួនទៅវិញ ជីមីន ក៏តបទាំងមិនស្ទាក់ស្ទើរព្រោះតែគេរៀបចំជើងហោះហើរទៅសហរដ្ឋវិញហើយ
" វាជាតួនាទីបងស្រាប់ហើយ ប៉ុណ្ណឹងបានហើយបងរវល់បន្ដិច " យ៉ុនហ្គី សុំបញ្ចប់ការសន្ទនាដោយសារនាយត្រូវទៅសញ្ញេឯកសារនៅក្រុមហ៊ុន ទោះបីជានាយរវល់ប៉ុណ្ណាក៏ដោយតែបើម្ចាស់ចិត្តត្រូវការជំនួយហើយនាយស្ម័គ្រចិត្តជួយពេញទំហឹង
" បាទ " ប្រព័ន្ធទូរសព្ទត្រូវផ្ដាច់បន្ទាប់ពីពួកគេទាំងពួកគេសន្ទនាគ្នាចប់ ជីមីន ដកដង្ហើមធំមួយខ្សាវមុននឹងដើរចូលទៅខាងក្នុង។
       បន្ទាប់ពីជូនប្អូនមកញុំាអីហើយ ណាមជុន ក៏ជូនគេមកកន្លែងពិធីវិញ ជុងវ៉ុន ដើរចូលទៅខាងក្នុងតាំងចិត្តចូលទៅរកអ្នកស្រីផាក ទឹកមុខគាត់ដូចជាមិនសូវល្អសោះគាត់ប្រហែលជាពិបាកចិត្តខ្លាំងហើយ រាងតូចដើរទៅដោយមាន ស៊ូនូ និង ណាមជុន ដើរទៅតាមពីក្រោយ។
     " ណាមជុន! ជីមីន! " ពួកគេឧទានឈ្មោះគ្នាទៅវិញទៅមកព្រមគ្នា រីឯ ជីមីន មិនហ៊ានមើលមុខ ណាមជុន ចំឡើយព្រោះតែរអៀសរឿងដែលប្អូនខ្លួនធ្វើដាក់ប្អូនប្រុសគេ
     " ជម្រាបសួរ ខ្ញុំឈ្មោះ ជុងវ៉ុន អ្នកមីងនៅចាំខ្ញុំបានឬអត់? " រាងតូចទម្លាក់ខ្លួនអង្គុយនៅក្បែរគាត់ហើយណែនាំខ្លួនឱ្យគាត់បានដឹងក្រែងគាត់ចាំខ្លួន កាលនៅក្មេងៗអ្នកស្រីផាកស្រឡាញ់ចូលចិត្ត ជុងវ៉ុន ណាស់ព្រោះគេជាក្មេងល្អ ចេះស្ដាប់បង្គាប់ចាស់ទុំ អ្នកស្រីសម្លឹងមុខក្មួយមិនដកភ្នែកសោះគាត់ពិតជានឹកក្មេងម្នាក់ណាស់ ហើយក៏អាណិតដែលពេលឮថាកូនប្រុសខ្លួនវាយធ្វើបាបក្មេងតូចម្នាក់នេះ គាត់សោកស្ដាយណាស់ដែលពេលនោះធ្វើប្រងើយតាមចិត្តកូនប្រុសមិនជួយក្មួយចេញមក
     " ចាស៎ កូនវ៉ុនអោយមីងសុំទោសជំនួសកូនប្រុសមីងផង ដែលធ្វើមិនល្អដាក់ក្មួយ មីង~ " អ្នកស្រី បម្រុងនិយាយតស្រាប់តែរាងតូចកាត់សម្ដីគាត់មុន
     " បាទ ខ្ញុំមិនប្រកាន់ខឹងនឹងគាត់ឡើយ មើលទៅអ្នកមីងដូចជាអស់កម្លាំង ខ្ញុំគិតថាអ្នកមីងគួរតែទៅសម្រាកសិនល្អជាង បើអ្នកមីងកើតអីម្នាក់ទៀត បងហ៊ុន និង បងមីន គិតយ៉ាងមិច? មើលចុះពួកគាត់បារម្ភពីអ្នកមីងណាស់ អ្នកមីងប្រាកដជាដឹងមិនចាំបាច់ឱ្យខ្ញុំបកស្រាយទេ " ជុងវ៉ុន ក៏ពិបាកចិត្តមិនចាញ់គាត់ដែរ តែនាយតូចមិនចង់ឃើញគាត់នៅក្នុងសភាពបែបនេះឡើយទើបជួយនិយាយឱ្យគាត់យល់ ពេលនេះរាងក្រាស់មិននៅតែគាត់នៅមានកូនពីរនាក់ទៀតដែលនៅក្បែរគឺ ជីមីន និង ស៊ុងហ៊ុន ដូច្នេះគាត់ត្រូវតែមើលសុខភាពខ្លួនដើម្បីបាននៅជិតកូនៗអោយយូរ មិនមែនដាក់ទំនាយតែវាជាការពិត
     " ជុងវ៉ុន និយាយត្រូវម៉ាក់កុំបារម្ភអីចាំកូននៅទីនេះជាមួយប្អូនគេនឹងមិនឯកោ ស៊ុងហ៊ុន មើលថែម៉ាក់ផង " ជីមីន យល់ស្របតាមគំនិតរាងតូច គេនិយាយត្រូវទាំងអស់ ហេតុអីក៏ក្មេងម្នាក់នេះគួរឱ្យស្រឡាញ់ម្ល៉េះ? ចេះដឹងពីទុក្ខធុរៈមនុស្សចាស់ទៀត សមជាមនុស្សដែលប្អូនគេស្រឡាញ់ពិតមែន!
     " បាទ ខ្ញុំក៏ដូចគ្នា ស្អែកខ្ញុំនឹងប្រញាប់មក ចឹងខ្ញុំទៅសិនហើយ " ស៊ុងហ៊ុន ក្រោកឈរហើយជួយទប់ម៉ាក់ ដោយសារតែមិនអាចទុកពិធីចោល ជីមីន ក៏ស្ម័គ្រនៅទីនេះ ចំណែកឯប្អូនប្រុសទៅផ្ទះជាមួយម៉ាក់ ស្អែកជាថ្ងៃបញ្ចប់ដូច្នេះពួកគេនឹងមកព្រឹកដើម្បីជូនដំណើរ ជេយ៍ ជាលើកចុងក្រោយ។
     សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now