EP28 : សុបិន្ដល្អអូនសម្លាញ់

1.2K 106 1
                                    

#បន្ទប់ទទួលភ្ញៀវ
     ក្រោយពីសន្ទនាជាមួយលោកយ៉ាងនិងណាមជុនរួច ដល់ពេល ជេយ៍ និយាយរឿងខ្លះជាមួយរាងតូចម្ដង ណាមជុននិងលោកប៉ាមិនចង់ធ្វើជាឆ្អឹងទទឹងកក្មេងៗ ពួកគាត់ក៏នាំគ្នាឡើងទៅបន្ទប់រៀងៗខ្លួន។ រាងក្រាស់ប្រលែងដៃចេញពីដៃរាងតូចហើយសម្រុតខ្លួនអង្គុយលុតជង្គងនៅចំពោះមុខ ជុងវ៉ុន នាយតូចបើកភ្នែកធំៗពេលឃើញនាយធ្វើបែបនេះ។
     " លោក! លោកកុំធ្វើបែបនេះ ឆាប់ងើបមក... " ជុងវ៉ុន ឧទានទាំងអន្ទះសារមិនចង់អោយនាយធ្វើចឹងវាមើលទៅមិនសមសោះ ជាពិសេសជើងនាយនៅមិនទាន់ជាទៀត បើលុតជង្គងយូរអាចបណ្ដាលអោយឈឺឬប៉ះពាល់ដល់ឆ្អឹងបាន នាយមិនស្ដាប់សម្ដីអ្នកម្ខាងទៀតគិតតែពីសម្លឹងមុខគេ ដៃមាំក្រាស់ស៊ូកទៅចាប់ដៃតូចៗហើយក្ដាប់យ៉ាងណែន
     " ជុងវ៉ុន...បងសុំទោសដែលកន្លងមកបងធ្វើមិនល្អដាក់អូន បងមិនសុំអោយអូនអភ័ទោសអោយបងទេ សុំត្រឹមតែអូនមិនស្អប់បងទៅបានហើយ "
     " ខ្ញុំមិនដែលស្អប់លោកទេ ហើយក៏មិនអាចស្អប់លោកដែរ ព្រោះលោកជាមនុស្សតែម្នាក់ដែលខ្ញុំស្រឡាញ់ ហើយស្រឡាញ់ខ្លាំងទៀតផង សន្យាបានទេ? បងនឹងមិនទៅណាចោលអូននិងកូន "
     " បាទ~បាទបងសន្យា " ជេយ៍ ញញឹមព្រមទាំងយកដៃទៅអង្អែលពោះរបស់រាងតូច កាលបើឃើញស្នាមញញឹមបុរសម្នាក់នេះធ្វើអោយនាយតូចញញឹមបិទមាត់មិនជិត។ បន្ទាប់ពីថើបអង្អែលពោះរាងតូចអស់ចិត្តហើយនាយក៏ងើបមកអង្គុយក្បែរគេវិញព្រមទាំងឱនមុខទៅថើបថ្ពាល់ប៉ោងៗទន់ៗរបស់គេទៀតផង រាងតូចវិញអៀនឡើងនិយាយមិនចេញ រាងក្រាស់កាន់តែក្រើតពេលឃើញថ្ពាល់រាងតូចឡើងក្រហម បើតាមតែចិត្តនាយណាចង់តែចាប់ក្រញិចទេតែខ្លាចអ្នកខាងនោះខឹង សួរថាអ្នកណាមិនខឹងបើលេងមកច្របាច់ថ្ពាល់គេទាំងស្រស់ៗបែបនេះ។
     Skip~
កន្លងផុតទៅច្រើនខែសម្ព័ន្ធភាពរវាងត្រកូលទាំងពីរក៏ប្រែជាល្អដូចជាគ្រួសារតែមួយ លោកយ៉ាងក៏បានអ្វីៗគ្រប់យ៉ាងមកវិញរួមទាំងក្រុមហ៊ុនរបស់លោកផងដែរ មិនតែប៉ុណ្ណោះ ជេយ៍ បានប្រគល់សណ្ឋាគារផ្កាយប្រាំរបស់ខ្លួននៅឯទីក្រុងប៊ូសានដល់លោកយ៉ាងទៀតផង ចំណែកឯលោកស្រីផាកគាត់នឹងរស់នៅប្រទេសកូរ៉េវិញ ព្រោះតែចង់នៅក្បែរកូនៗ។
ពីមួយថ្ងៃទៅមួយថ្ងៃពោះ ជុងវ៉ុន ចាប់ផ្ដើមធំៗទៅដោយសារតែការលូតលាស់របស់ទារកនៅក្នុងផ្ទៃ បើស្មានមិនខុសទេពោះរាងតូចប្រហែលប្រាំពីរទៅប្រាំបីខែហើយ នៅសល់មិនប៉ុន្មានខែទៀតក៏ដល់ថ្ងៃសម្រាលហើយ។ កន្លងមក ជេយ៍ បំពេញតួនាទីជាស្វាមីដ៏ល្អតាមសម្ដីដែលខ្លួនធ្លាប់សន្យា ពេលនេះមនុស្សគ្រប់គ្នាសុទ្ធតែច្រណែន ជុងវ៉ុន ដែលមានស្វាមីដូច ជេយ៍ ចាំមើលថែនិងតាមចិត្តគេគ្រប់យ៉ាង។
/ តុក តុក /
" ជុងវ៉ុន...ហើយឬនៅ? អូនចូលទៅយូរហើយណា " ជេយ៍ គោះទ្វាបន្ទប់ទឹក បន្ទាប់ពីអង្គុយចាំរាងតូចចូលទៅងូតឡើងជិតកន្លះម៉ោង
" បាទ រួចហើយ! រួចហើយ~ មិចក៏អន្ទះសារអីសម្បើមម្ល៉េះ អូនគ្រាន់តែចូលងូតទឹកសោះ មានបានកើតអីឯណា " ជុងវ៉ុន ស្រែកពីខាងក្នុងហើយក៏ប្រញាប់ស្លៀកសម្លៀកពាក់អាលមកបើកទ្វាអោយរាងក្រាស់ដែលឈរចាំខ្លួន
" មិនអោយបងអន្ទះសារយ៉ាងមិច បើអូនចូលទៅឡើងកន្លះម៉ោងហើយ ដឹងទេបងភ័យណាស់ លើកក្រោយមិនអោយអូនចូលទៅតែម្នាក់ឯងទេ បងមិនទុកចិត្ត " ជេយ៍ ចូលទៅទប់រាងតូចហើយនិយាយទាំងក្ដីបារម្ភ ចាប់ពីពេលនេះទៅនាយឈប់អោយគេចូលទៅម្នាក់ឯងទៀតហើយព្រោះវាងាយបង្កគ្រោះថ្នាក់ បើបាននាយនៅជិតទើបធូរចិត្តខ្លះ
" តែ.... " រាងតូចចង់ប្រកែកតែត្រូវរាងក្រាស់និយាយកាត់
" កុំប្រកែកអី បងធ្វើក៏ព្រោះតែបារម្ភពីអូននឹងកូន យល់ចិត្តបងផង " ដូចដែលនិយាយនាយធ្វើក៏ព្រោះតែបារម្ភ នាយដឹងរាងតូចខ្មាស់អៀនតែទៅខ្មាស់អីបើនាយឃើញគ្រប់កន្លែងនៃរាងកាយរបស់រាងតូចហើយ
" បានៗ អូនយល់ព្រម ហើយពួកយើងចុះទៅខាងក្រោមទៅ អូនឃ្លានហើយ " ឃើញទឹកមុខនាយហើយរាងតូចក៏យល់ព្រមធ្វើតាមសម្ដីរបស់នាយ
     " បាទ អូនសម្លាញ់ " ជេយ៍ ជួយទប់ប្រពន្ធហើយក៏ចុះទៅខាងក្រោម ដើម្បីទទួលទានអាហារពេលល្ងាចជុំគ្នាជាមួយម៉ាក់ បងប្រុស និងប្អូនប្រុស។
     មកដល់ខាងក្រោមពួកគេក៏ដើរសំដៅទៅផ្ទះបាយដែលមានស្រ្ដីចំណាស់ម្នាក់និងអ្នកកម្លោះបីនាក់កំពុងតែអង្គុយចាំពួកគេ រាងក្រាស់ដកកៅអីថយក្រោយបន្ដិចដើម្បីអោយរាងតូចងាយស្រួលចូលអង្គុយ ហើយខ្លួនក៏ចូលទៅអង្គុយតាមក្រោម។
     " ទម្រាំតែឯងទាំងពីរមក បងឆ្អែតល្មម " ជីមីន និយាយបែបលេងសើចពេលដែលពួកគេចូលអង្គុយនៅកន្លែងរៀងៗខ្លួន ក៏ត្រូវដែលនេះអោយគេនិងម៉ាក់អង្គុយចាំឡើងយូរ ធ្វើចឹងសមឬអត់?
     " អោយខ្ញុំសុំទោសផង ដោយសារតែខ្ញុំទើបធ្វើអោយគ្រប់គ្នាចាំយូរ " ជុងវ៉ុន និយាយទាំងអោនមុខចុះ
     " អា៎...បងលេងសើចទេកុំអន់ចិត្តអី មោះឆាប់ញុំាបាយទៅ ឯងឃ្លានហើយ ត្រូវទេជេយ៍ " ជីមីន ឃើញទឹកមុខក្មេងម្នាក់នេះក៏ប្រញាប់បកស្រាយអោយគេយល់ មិញនាយនិយាយលេងប៉ុណ្ណោះមិនគួរណាគេឆាប់អន់ចិត្តយ៉ាងនេះសោះ ដូចដែលថាមនុស្សដែលមានផ្ទៃពោះ ឆាប់ខឹង ឆាប់អន់ចិត្ត បែបនេះហើយ
     " បាទ មែនហើយ មោះចាំបងដួសអាហារដែលអូនចូលចិត្តអោយ ហើយឆាប់ញុំានឹងឆាប់បានសម្រាក " ជេយ៍ និយាយសម្ដីឡើងពិរោះដើម្បីជាការលួងលោមប្រពន្ធ មើលទៅបងប្រុសគេនិយាយលេងសោះរាងតូចអន់ចិត្តដល់ម្លឹង ក្មេងអើយក្មេងពូកែអន់ចិត្តពិតមែន
     " បាទ អរគុណ " រាងតូចក៏ប្រែមកជាញញឹមវិញពេលរាងក្រាស់ដួសអាហារអោយខ្លួន ចំណែកឯលោកស្រីវិញអង្គុយមើលកូនៗក៏មានសេចក្ដីសុខដែរ។ ជីមីន និង យ៉ុនហ្គី ក៏មិនណយដែលស្វីតមិនមើល ស៊ុងហ៊ុន ដែលអង្គុយក្បែរនឹងសោះ គ្នាឯនេះវិញអង្គុយមើលពួកបងៗស្វីតឡើងលើសជាតិស្ករហើយ។
     អាហារពេលល្ងាចក៏បានបញ្ចប់រាងក្រាស់ក៏នាំប្រពន្ធទៅខាងលើវិញ ពេលមកដល់បន្ទប់នាយក៏អោយប្រពន្ធលើសាឡុងសិនហើយខ្លួនដើរទៅរៀបចំលើគ្រែ រាងតូចតាមសម្លឹងរហូតដល់នាយរៀបចំកន្លែងគេងរួច។ ជុងវ៉ុន អង្គុយលើគ្រែរាងក្រាស់ក៏ចូលទៅអង្គុយក្បែរ មិនតែប៉ុណ្ណោះថែមទាំថើបអង្អែលពោះ ជុងវ៉ុន ធ្វើអោយសាមីខ្លួនគេឡើងស្រៀវតែម្ដង។
" ជេយ៍ឈប់លេងបានហើយ ឆាប់ទៅងូតទឹកទៅអូនងងុយគេងហើយ " ជាធម្មតាម៉ោង៨ រាងតូចចូលគេងហើយ ណាមួយគេមានកូនទៀតទើបឆាប់ងងុយ ម៉ោងជិត៨មែនទែនហើយ ជុងវ៉ុន ចាប់ផ្ដើមទន់ត្របកភ្នែកក៏ដេញអោយនាយទៅងូតទឹក
" បាទ ទទួលបញ្ជា " ជេយ៍ លើកដៃមួយជំហៀងស្មើរនឹងចញ្ចើមដូចគោរពមេប្រពន្ធ នាយញញឹមហើយក៏ចុះពីលើគ្រែដើរសំដៅទៅទូរយកកន្សែងរួចចូលទៅបន្ទប់ទឹក។ រាងក្រាស់ចូលបន្ទប់បាត់ ជុងវ៉ុន ក៏យកទូរសព្ទអង្គុយមើលក្មេងៗតូចៗតាម YouTube ក្មេងៗទាំងអស់នោះគួរឱ្យស្រឡាញ់ខ្លាំងណាស់ មើលពួកគេពិតជាមានក្ដីសុខណាស់ រាងតូចអង្គុយមើលជក់ពេកមិនបានចាប់អារម្មណ៍រាងក្រាស់ដែលចេញពីបន្ទប់ទឹកកំពុងតែឈរមើលខ្លួន។
" ជុងវ៉ុនហា៎! ក្រែងប្រាប់បងថាងងុយនោះអី ហេតុអង្គុយមើលទូរសព្ទទៀតហើយ? " ជេយ៍ ឈរមើលរាងតូចទាំងហួសចិត្ត អ្នកណានិយាយថាមុននេះងងុយគេនោះ មិចក៏អង្គុយមើលទូរសព្ទទៅវិញ ពិតជាក្បាលខូចពិតមែនក្មេងនេះ
" អង្គុយចាំបងអង្សុកពេកក៏មើលវាទៅ ហ្អឹម!!អូនឈប់មើលហើយចូលគេងល្អជាង រាត្រីសួរស្ដីបងសម្លាញ់ " ជុងវ៉ុន ញញឹមមិនសូវសមឡើយពេលឃើញរាងក្រាស់ឈរសម្លឹងខ្លួន ដោយខ្លាចនាយខ្លះដែលក៏ប្រញាប់បិទទូរសព្ទហើយទុកនៅលើតុ រួចរាងតូចក៏ប្រញាប់ទម្រេតខ្លួនគេង។ ជេយ៍ ក៏អស់សំណើចបន្ដិចដែលពេលឃើញកាយវិការរាងតូច នាយមិននិយាយអីច្រើនក៏ដើរទៅបិទភ្លើងហើយចូលទៅគេងក្បែររាងតូច។
" សឺត...សុបិន្ដល្អអូនសម្លាញ់ " នាយថើបថ្ងាសរាងតូចមួយខ្សឺតហើយក៏បិទភ្នែកសង្ងំគេង ចំណែកឯអ្នកម្ខាងទៀតញញឹមខ្ចិបពេលរាងក្រាស់និយាយពាក្យរាត្រីសួរស្ដីមកកាន់ខ្លួន។
សូមរង់ចាំភាគបញ្ចប់...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Onde histórias criam vida. Descubra agora