EP04 : កុំសង្ឃឹមគេចពីយើងផុតឱ្យសោះ

1.5K 121 0
                                    

      / ក្រាក / សម្លេងបើកទ្វាដោយកម្លាំងដៃនារីម្នាក់ បណ្ដាលអោយរំខានដល់ដំណេកក្មេងតូច។ ជុងវ៉ុនបើកភ្នែកយឺតៗមើលទៅមាត់ទ្វាក៏ឃើញនារីម្នាក់កំពុងដើរសំដៅមកខ្លួនរាងតូចកម្រើកខ្លួនបន្ដិចក៏មានអារម្មណ៍ថាឈឺពេញខ្លួន តើគេសន្លប់យូរប៉ុណ្ណាហើយ? ព្រោះស្ទើរតែភ្លេចថាខ្លួនត្រូវបុរសឃោរឃៅម្នាក់នោះវៃឡើងទ្រោបទៅហើយ។
     " អូយ៎! ឈឺ " ជុងវ៉ុន ព្យាយាមងើបអង្គុយទាំងវេទនាពេលឃើញនាងដើរចូលមក ចំណែកឯនាងតូចឃើញសភាពរាងតូចទ្រុតទ្របពេកក៏ចូលទៅជួយ
     " ចាំខ្ញុំជួយ! អង្គុយត្រង់នេះសិនហើយ " នាងតូច ជួយគ្រាកាយតូចមកអង្គុយលើសាឡុងហើយនាងក៏ទម្លាក់ខ្លួនអង្គុយក្បែររាងតូច ជុងវ៉ុនពិតជាឆ្ងល់ខ្លាំងណាស់ ហេតុអីនាងមកជួយខ្លួនឬនាងត្រូវបុរសឃោឃៅម្នាក់នោះបញ្ចូលមក?
     " ខ្ញុំឈ្មោះ យូមី ជាកូនស្រីមេផ្ទះ ចៅហ្វាយបញ្ជាអោយខ្ញុំមកទទួលឯង " នាងតូច ណែនាំខ្លួនរួចក៏និយាយប្រាប់ពីបំណងដែលខ្លួនចូលមកព្រោះតាមកែវភ្នែកគេកំពុងតែមានចម្ងល់
     " ទទួលខ្ញុំ?? " ជុងវ៉ុន គ្រាន់តែឮសម្ដីនាងតូចក៏ចងចិញ្ចើមឆ្ងល់មិចក៏នាងនិយាយថាមកទទួលខ្លួនឬមួយគេយកខ្លួនទៅកន្លែងផ្សេងទេដឹង?
      " ក៏ចេញពីទីនេះ ឬមួយឯងចង់នៅកន្លែងបែបនេះ? " យូមី ក៏ស្រាយចម្ងល់រាងតូចតែដោយឃើញគេដូចជាមិនចង់ទៅជាមួយខ្លួនទើបសួរហើយសម្លឹងជុំវិញបន្ទប់នេះ
     " អត់ទេ! តែបងស្រីចង់នាំខ្ញុំទៅណា? " ជុងវ៉ុន ឮនាងសួរថាខ្លួនចង់នៅទីនេះក៏ប្រញាប់ប្រកែកភ្លាម តើអ្នកណាដែលចង់នៅកន្លែងបែបនេះទៅ ងងឹតក៏ងឹតហើយថែមទាំងគួរខ្លាចទៀត
      " ចេញទៅសិនទៅដឹងហើយ មោះខ្ញុំជួយគ្រាអ្នកប្រុស " យូមី និយាយចប់ក៏ជួយគ្រាជុងវ៉ុនចេញពីទីនេះ។ ក្រោយពីជេយ៍ ចេញទៅបានមួយសន្ទុះក៏ខលមកប្រាប់អ្នកនៅទីនេះអោយទៅយករាងតូចចេញហើយជួយមើលគេ (ចេះបារម្ភពីគេដែរតើស៎) តែបើមិនបាន ឆាល ជួយនិយាយបញ្ចុះបញ្ចូលទេ ជុងវ៉ុន ប្រាកដជាដេកឈឺនៅក្នុងបន្ទប់ក្រោមដីមិនខាន។
#Skip~
     " ប៉ា! ប៉ាដឹងហើយលោកគ្រូពេទ្យ? " ណាមជូន ប្រែជាញញឹមពេលឃើញដៃលោកប៉ាកម្រើកហើយគាត់ក៏បើកភ្នែកមើលមុខកូនប្រុសដែលអង្គុយនៅចំពោះមុខគាត់ ស្របពេលនោះនាយក៏ស្រែកហៅពេទ្យ
      " ជូន! បងចេញទៅចាំនៅខាងក្រៅសិនទៅ បន្ដិចទៀតលោកគ្រូពេទ្យពិនិត្យរួចនឹងចេញមកប្រាប់ពីអាការៈលោកប៉ា " ជីន ដែលជាសង្សារបស់នាយក៏ចូលមកប្រាប់ណាមជូន ព្រមជាមួយសម្ដីទនភ្លន់នាយយល់ក៏ងក់ក្បាហើយចេញទៅចាំនៅខាងក្រៅជាមួយកូនចៅរបស់នាយ។ (ចង់បកស្រាយតិច : នៅក្នុងរឿងនេះក៏មានបងៗ BTS យើងដែរ តែចេញទៅតាមវគ្គតែប៉ុណ្ណោះ វគ្គ១ ក៏មានវត្តមានគូរ ណាមជីន យ៉ុនមីន ចំណែកវគ្គបន្ទាប់រង់ចាំសិន)។
     " ប៉ាយ៉ាងមិចហើយ គ្រាន់ធូរខ្លះទេ? " ណាមជូន អង្គុយកៅអីក្បែរគ្រែអ្នកជំងឺហើយសួរទាំងទឹកមុខបារម្ភ
     " ប៉ាអស់អីហើយ ហើយចុះប្អូននោះ? " លោកយ៉ាង ញញឹមតិចចង់ប្រាប់កុំអោយកូនបារម្ភតែក៏ត្រូវប្ដូរទឹកមុខក្រោយនឹកដល់រឿងនោះ
     " គ្មានដំណឹងអីទេ ពេលនេះមានតែរង់ចាំពួកគេទាក់ទង់មកប៉ុណ្ណោះ កូនក៏ធ្វើអ្វីមិនបានដែរព្រោះពួកគេខ្សែធំណាស់ កូនសុំទោស! " ណាមជូន ក្រោយពីលោកប៉ាចូលពេទ្យនាយក៏បញ្ជាអោយកូនចៅស៊ើបរកលេខដែលទាក់ទងមកនោះក៏ដឹងថាជា ជេយ៍ ផាក តែគេពិតជាធ្វើអីគេមិនបានពិតមែន?ដូច្នេះមានតែរង់ចាំនិងសង្ឃឹមថាគេមិនបំពាន់លើប្អូនទៅទៀតទៅចុះ
      " សុំទោសធ្វើអី? មិនមែនជាកំហុសកូនផង វាជាកំហុសប៉ាទៅវិញទេ បើពេលនោះប៉ាមិនធ្វើ.....ក៏គ្មានរឿងបែបនេះកើតឡើងដែរ " លោកយ៉ាង មើលមុខកូនហើយគាត់ក៏រអៀសចិត្តពេលឮកូនបន្ទោសខ្លួនឯង គាត់ស្ដាយក្រោយណាស់អតីតកាលដ៏អាក្រក់វានៅជាប់ចិត្តលោកគ្មានជានិច្ច
     " ប៉ាកំពុងតែនិយាយអី? " ណាមជូន ចងចិញ្ចើមឆ្ងល់សម្ដីលោកប៉ារបស់ខ្លួន តើគាត់ចង់បានន័យយ៉ាងមិច?
     " បានហើយ ប៉ាចង់សម្រាក កូនទៅធ្វើការចុះកុំអោយខាតការងារដោយសារតែប៉ា នៅទីនេះក៏មានគ្រូពេទ្យចាំមើលហើយកុំបារម្ភអី " លោកយ៉ាង គាត់មិនក្លាហានដែលនិយាយរឿងនេះប្រាប់កូនទេ ព្រោះគាត់បានសាងកំហុសធំខ្លាំងណាស់រហូតគ្មានភាពក្លាហាននិយាយបើកូនៗដឹងហើយ តើពួកគេនៅស្រឡាញ់គាត់ឬអត់? ចំណែកណាមជូនក៏មិនចង់នៅរំខានគាត់ទៀតដែរទើបមិនសួរនាំច្រើន។
       រាងក្រាស់បានមកដល់កំពង់ផែក៏ដើរត្រួតពិនិត្យទំនិញ (គ្រឿងញៀន) មុននឹងបញ្ចូលទៅអោយអតិថិជនដែលនៅក្រៅប្រទេស ដោយសារតែអតិថិជនរបស់នាយជាអ្នកមានអំណាចហើយថែមទាំងជាដៃគូររកសុីមកជាច្រើនឆ្នាំទៀត ដូច្នេះនាយមិនអាចប្រហែសនឹងការងារលើកនេះបានទេ។
     " យ៉ាងណាៗទំនិញលើកនេះត្រូវតែប្រគល់អោយដល់ដៃលោក គ្រីសស្ដាល យល់ទេ? " ជេយ៍ ពិនិត្យទំនិញរួចក៏ផ្ដាំកូនចៅមុននឹងពួកគេកាប៉ាល់ចេញដំណើរ
     " បាទ យល់ចៅហ្វាយ " កូនចៅម្នាក់ក្នុងចំណោមនោះក៏តបយល់តាមដែលសម្ដីដែលចៅហ្វាយបានប្រាប់
      " ផ្ដាំប្រាប់លោកផង យើងរវល់ការងារមិនអាចទៅបានទេ ពួកឯងទៅចុះកុំអោយខាតពេល " ជេយ៍ និយាយចប់ក៏បញ្ជាអោយកូនចៅឆាប់ទៅ ក្រែងទៅមិនទាន់ពេលណាត់
     " បាទ លាសិនហើយចៅហ្វាយ " ក្រោយពីនិយាយប្រាប់កូនចៅចប់សព្វគ្រប់ រាងក្រាស់ឈរមើលពួកគេចេញកាប៉ាល់ទៅ ទើបនាយនិងឆាលត្រឡប់ទៅក្រុមហ៊ុនវិញ ព្រោះមានការងារខ្លះដែលត្រូវត្រួតពិនិត្យ។
#Skip~
     " អរគុណបងស្រីណាស់ដែលជួយលាបរបួសឱ្យ ហើយនៅជួយរៀបចំបន្ទប់អោយទៀត អរគុណពិតមែន " ជុងវ៉ុន អង្គុយលើគ្រែតូចល្មមគេងបានមួយនាក់ និយាយអរគុណដល់នាងតូចដែលកំពុងតែរៀបខោអាវតិចតួចដាក់ក្នុងទូរ
     " ចា៎ មិនអីទេ ខ្ញុំរីករាយនឹងជួយបើចឹងខ្ញុំសុំទៅជួយម៉ែធ្វើអាហារសិនហើយ អ្នកប្រុសសម្រាកចុះ " យូមី រៀបចំអាវរាងតូចដាក់ក្នុងទូររួចក៏សុំរាងតូចទៅត្រៀមអាហារពេលល្ងាចសម្រាប់ចៅហ្វាយ
      " បាទ បើចឹងខ្ញុំគេងហើយ អឹម....ស្រីហា៎! ជួយបិទទ្វាអោយផង " ជុងវ៉ុន និយាយចប់ក៏គេងបែរខ្នងដាក់នាងតូច ធ្វើអោយនាងខ្នាញនឹងចរិកក្មេងម្នាក់នេះចង់តែចាប់ក្រញិចទេ ក្រោយឃើញរាងតូចគេងហើយនាងក៏ជួយបិទទ្វាបន្ទប់អោយជុងវ៉ុនហើយដើរសំដៅទៅផ្ទះបាយ ឯបន្ទប់ជុងវ៉ុនកំពុងនៅគឺបន្ទប់សម្រាប់អ្នកបម្រើហើយបន្ទប់គេក៏នៅជិតបន្ទប់យូមីដែរ។
      " អូស៎! ចៅហ្វាយ..... " មីន កំពុងតែរៀបចំចានដាក់លើតុស្រាប់តែឃើញ ជេយ៍ ដើរចូលមកសម្លឹងមកខ្លួន ដូចជាមានគំនុំគំគួនតាំងពីជាតិណាមកអញ្ចឹង
     " អាល្អិតនោះនៅឯណា? " ជេយ៍ រិតតែសម្លឹងមុខនាងជាងមុនបន្ទាប់ពីនាងតូចនៅឈរទ្រឹងដូចជារូបចម្លាក់មិនព្រមតប
     " គឺ....គឺៗនៅក្នុងបន្ទប់ " យូមី និយាយរដាក់រដុបឈ្មោះឃើញទឹកមុខចៅហ្វាយដូចជាមានរឿងអីមិនស្រួល ចំណែករាងក្រាស់ដឹងហើយថាបន្ទប់មួយណាព្រោះនាយជាអ្នកបញ្ជាអោយនាងរលបចំវាឱ្យរាងតូច
       " តែយើងមិនឃើញ ឬនាងនាំវារត់? " ជេយ៍ ឮនាងតូចប្រាប់ថានៅក្នុងបន្ទប់ក៏រហ័សប្រកែកភ្លាមព្រោះនាយទៅមើលហើយមុននឹងដើរចូលមកសួរតែពេលនាយចូលទៅដល់ក្នុងបន្ទប់ទទេស្អាតគ្មានវត្តមានរាងតូចដែលនាយកំពុងតែចង់រកនោះទេ។
     " ចាស៎? អត់ទេ!ខ្ញុំមិចនឹងអាចធ្វើចឹងបានទៅ គឺមុននឹងខ្ញុំចេញមកខ្ញុំឃើញអ្នកប្រុសគេងនៅលើគ្រែច្បាស់ណាស់ អ្នកប្រុសមិចនឹងអាចរត់ទៅបានទៅ! " យូមី ប្រកែកពាក្យសម្ដីដែលចៅហ្វាយបានចោតខ្លួន ទោះជានាងអាណិតជុងវ៉ុនប៉ុណ្ណាក៏នាងមិនហ៊ានធ្វើបែបនោះដែរព្រោះនាងដឹងច្បាស់ថាចរិកចៅហ្វាយគេបែបណា
      " ចៅហ្វាយ! ចៅហ្វាយ! អ្នកប្រុសជុងវ៉ុនពិតជាលួចរត់ពិតមែនទាន " ឆាល ដែលរត់ចូលមកទាំងត្រហេបត្រហ៊បក៏បានប្រាប់ពីដំណឹងរាងតូចលួចរត់ចេញផ្ទះរាងក្រាស់គ្រាន់តែឮភ្លាមនាយក្ដៅជាងទឹកពុះ100អស្សាទៅទៀត។
     " បើដឹងហើយ មិចក៏មិនតាមទៅរកភ្លាមទៅ ហុឺយ!កុំសង្ឃឹមថារត់គេចពីយើងបានអោយសោះ យ៉ាង ជុងវ៉ុន " ជេយ៍ ស្រែកខ្លាំងៗព្រមទាំងវៃតុមួយទំហឹងទៅតាមកម្លាំងដៃធ្វើអោយយូមីដែលឈរនៅជិតនោះភ្ញាក់ស្ទើរតែធ្លាក់ចានពីដៃ ឆាល ដែលឈរនៅក្បែរនោះក៏មានអារម្មណ៍មិនសូវស្រួលដូចគ្នាព្រោះទឹកមុខនាយនៅពេលនេះគួរអោយខ្លាចជាងបិសាចជញ្ជក់ឈាមទៅទៀត។ ឆាល មិនចង់ចាំយូរក៏ប្រញាប់ចេញទៅតាមបញ្ជាចៅហ្វាយបើមិនចឹងមានអ្នកស្លាប់ពុំខានចំណែក ជេយ៍ ក៏ដើរចេញទៅទាំងកំហឹងនាយដើរតម្រង់ទៅឡានហើយក៏បើកចេញទៅយ៉ាងលឿនគ្មានទៅណាក្រៅពីតាមរកជុងវ៉ុននោះទេ។
" កុំសង្ឃឹមថា គេចពីយើងផុតអោយសោះ "
  សូមរង់ចាំភាគបន្ដ....

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now