EP15 : ភាពភ័យខ្លាច

1.1K 106 0
                                    

   #ក្រុមហ៊ុន ជេយ៍ ផាក
   កម្លោះថ្ពាល់ខូចនៃត្រកូលយ៉ាងគឺ គីម ណាមជុន ហោះជំហានយ៉ាងអន្ទះសារចូលក្នុងក្រុមហ៊ុនរបស់ ជេយ៍ ទាំងទឹកមុខមាំ។ បុគ្គលិកជាច្រើនទាំងស្រីទាំងប្រុសកំពុងតែស្រឡាំងកាំងពេលឃើញវត្តមានរបស់នាយ ពួកគេធ្លាប់តែឃើញតាមកញ្ចក់ទូរសព្ទឬតាមទូរសព្ទ ប៉ុន្ដែឥឡូវបានជួបផ្ទាល់ពិតជាសង្ហាខ្លាំងណាស់។
" លោកណាមជុន!! ស៊យហើយ? " ឆាល ឧទានពេលឃើញវត្តមានរបស់ណាមជុនកំពុងតែដើរតម្រង់មកបន្ទប់ធ្វើការជេយ៍ សង្រ្គាមលើកទី៣នឹងផ្ទុះក្នុងពេលបន្ដិចទៀតនេះ
" ផាក ជុងស៊ុង នៅឯណា? " ណាមជុន សួរលេខាស្រីដែលកំពុងតែអង្គុយធ្វើការទាំងកុំរោល
" ចា៎ លោកប្រធាននៅខាង....អេ!លោកចូលមិនបានទេ លោក!! លោកប្រធានគឺ..." លេខាស្អាតចាប់ផ្ដើមភ័យក្រោយពី ណាមជុន បានរុញទ្វាចូលទៅខាងក្នុងទាំងមិនមានការអនុញ្ញាត
" នាងចេញទៅចុះ " ជេយ៍ មើលមុខ ណាមជុន បន្ដិចមុននឹងងាកទៅរកលេខាដែលឈរនៅជ្រុងម្ខាងទៀត គ្រាន់តែមើលក៏ដឹងថានាងកំពុងតែភ័យដែរ តែនាយមិនបានរករឿងឬស្ដីឱ្យឡើយគ្រាន់តែបញញ្ជាឱ្យនាងចេញទៅវិញប៉ុណ្ណោះ
" ចា៎ " លេខាស្អាតឱនគោរពរាងក្រាស់តិចមុននឹងចេញទៅខាងក្រៅ ជេយ៍ គ្រាន់តែកូនចៅចេញទៅផុតនាយក្រោកពីកៅអីហើយដើរតម្រង់ទៅអង្គុយលើសាឡុង
" ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ..... ជាថ្ងៃល្អពិតមែន! ហើយក៏...ជាថ្ងៃដែលមានកិត្តិយសបំផុតដែលលោក ណាមជុន អញ្ញើញមកដោយផ្ទាល់ តើលោកមករកខ្ញុំមានការអ្វីដែរ ឬជារឿងការងារ? " ជេយ៍ ទម្លាក់ខ្លួនអង្គុយលើសាឡុងមុននិងនិយាយទៅកាន់អ្នកដែលមានអាយុបង
" ប្អូនយើងនៅឯណា? " ណាមជុន មិនបានចាប់អារម្មណ៍នឹងសម្ដីរបស់ ជេយ៍ និយាយឡើយព្រោះគោលបំណងមករកនាយគឺចង់ដឹងថាគេទុកប្អូនខ្លួននៅឯណា? មិនតែប៉ុណ្ណោះណាមជុននឹងធ្វើគ្រប់យ៉ាងដើម្បីយកប្អូនត្រឡប់មកវិញ
" ប្អូនលោកបាត់មានពាក់ព័ន្ធអីនឹងខ្ញុំ " ជេយ៍ តបហីៗតែធ្វើឱ្យអ្នកម្ខាងក្ដៅដល់គុម្ពត្រចៀក ហេតុអីជេយ៍និយាយថាមិនពាក់ព័ន្ធ? ទាំងដែលនាយជាអ្នកចាប់ ជុងវ៉ុន ទៅហើយថែមទាំងបញ្ចូលវីដេអូដែលនាយបំពានលើប្អូនផ្ញើទៅលោកយ៉ាងទៀត
" ឈប់ធ្វើពើទៅ យើងដឹងណាជាឯង តើប្អូនយើងទៅធ្វើអីខុស បានជាឯងចាប់គេទៅ? " ណាមជុន សម្រួលអារម្មណ៍មុននិយាយទៅកាន់មនុស្សដែលអង្គុយនៅចំពោះមុខ
" ហឹស៎....ខុសអី? តាមពិតរឿងនេះលោកគួរតែដឹងហើយមិនចាំបាច់ខ្ញុំប្រាប់ទេ " ជេយ៍ ស្រដីធ្វើឱ្យ ណាមជុន ដឹងគ្រប់យ៉ាងដែលនាយចង់សំដៅទៅដល់ដូចច្នេះទើបណាមជុនគិតបន្ដិចមុននឹងសួរទៅកាន់នាយ
" ឯងត្រូវការអី? " ណាមជុន សួរទាំងទឹកមុខប្រាកដប្រជា
" គ្រប់យ៉ាងដែលត្រកូលយ៉ាងមាន.... " វ៉ាវ! ជេយ៍ កំពុងតែនិយាយអ្វី? ចម្លើយចេញពីបបូរមាត់ក្រាស់ធ្វើឱ្យ ណាមជុន ឈរគាំងមួយកន្លែងគ្មានពាក្យវាចា។ គ្រប់យ៉ាងដែលនាយចង់សំដៅនោះគឺ ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ភូមិគ្រឹះ នឹងទ្រព្យសម្បត្តិ។
    #Skip~
     បន្ទាប់ពីញុំអាហារពេលព្រឹករួច ជុងវ៉ុន ក៏ជួយការងារអ៊ំស្រីនិងយូមីបន្ដិចមុននឹងឡើងទៅបោះសំអាតបន្ទប់រាងក្រាស់។ រាងតូចកាន់ស្រោមខ្នើយនិងស្រោមពូកដែលទើបតែបោករួចឡើងទៅខាងលើដើម្បីប្ដូរឱ្យនាយ មិនទាន់ដើរទៅដល់បន្ទប់រាងក្រាស់ផង ជុងវ៉ុនស្រាប់ តែដួលអុកគូទព្រោះមាននរណាម្នាក់ដើរមកបុកខ្លួន។
" សុំទោសៗ....មានត្រូវត្រង់ណាឬអត់? " លីតា និយាយពាក្យសុំទោសទៅកាន់រាងតូចពេលដឹងថាខ្លួនខុស
" ទេ....មិនអីទេ! អ្នកនាង! អ្នកនាងមិនបាច់ទេ...ចាំខ្ញុំជាអ្នកធ្វើវិញ " ជុងវ៉ុន ប្រញាប់ក្រោកហើយហាមនាងមិនឱ្យរើរបស់ដែលជ្រុះអម្បាញ់មិញ
" មិនបានទេ...ខ្ញុំជាអ្នកដើរបុកឯងដូច្នេះខ្ញុំត្រូវតែទទួល នេះរួចហើយ ហើយក៏សុំទោសម្ដងទៀតដែលដើរមិនបានមើល ទើបធ្វើឱ្យឯងដួល
" មិនអីទេ ខ្ញុំក៏មិនបានមើលដូចគ្នា បើអញ្ចឹង....ខ្ញុំសុំទៅធ្វើការសិនហើយ "
" ចា៎ ខ្ញុំក៏ត្រូវចេញទៅខាងក្រៅដែរ លាសិនហើយល្ងាចជួបគ្នា " លីតា លារាងតូចហើយក៏ចុះទៅខាងក្រោមដោយមានអ្នកបើកឡានឈរចាំ ចំណែកឯជុងវ៉ុនតាមសម្លឹងស្រីស្រស់រហូតដល់នាងចេញទៅផុត។
" នាងមិនត្រឹមតែស្អាតទេ ថែមទាំងមានអាកប្បកិរិយាល្អទៀតផង " រាងតូចឈរសរសើរស្រីស្អាតដែលទើបតែចាកចេញអម្បាញ់មិញនេះ « មិនចម្លែកទេដែលរាងក្រាស់ស្រឡាញ់នាងព្រោះនាងជាមនុស្សល្អ »
បន្ទាប់ពីឈរគិតអស់មួយសន្ទុះរាងតូចក៏ចាប់ផ្ដើមធ្វើការងារបស់ខ្លួនបន្ដ មកដល់ខាងក្នុងជុងវ៉ុនក៏បោះសំអាតនិងជួយរៀបចំបន្ទប់ឱ្យរាងក្រាស់ កំពុងតែជូតសុខៗស្រាប់តែឃើញប្រអប់ខ្មៅមួយនៅលើទូររាងតូចក៏ឈោងយកវាមកហើយបើកមើល។
" ពូផាក! មិចក៏រូបថតរបស់គាត់មកនៅទីនេះ ឬគាត់ជា.... " ??
" អ្នកប្រុស!! កំពុងធ្វើអីហ្នឹង? " យូមី ដើរចូលមកឃើញ ជុងវ៉ុន អង្គុយបែរខ្នងកំពុងតែអោនមើលអ្វីម្យ៉ាងក៏សួរ រាងតូចបើកភ្នែកធំៗភ័យនឹងសម្លេងនាងពេកទើបរបូតស៊ុមរូបថតចេញពីដៃធ្វើឱ្យកញ្ចក់បែកខ្ទៀតពេញឥដ្ឋ
" បងស្រីធ្វើយ៉ាងមិចទៅ វាបែកហើយខ្ញុំគ្មានចេតនាទេ! ចុះបើគេដឹងនោះខ្ញុំនឹង...បងស្រី!! " ជុងវ៉ុន ងាកមកនិយាយជាមួយ យូមី ទាំងភ័យ គេញ័រដៃអស់ហើយនេះបើសិនជាជេយ៍មកវិញហើយដឹងថាគេ ជាអ្នកធ្វើបែកនោះប្រាកដណាស់គេត្រូវរបស់នាយមិនខាន
" បងក៏មិនដឹងធ្វើយ៉ាងមិចដូចគ្នា អញ្ចេះសិនទៅអ្នកប្រុសជួយបងបោះសំអាតវាសិន ចាំរកវិធីដោះស្រាយជាមួយចៅហ្វាយនៅពេលក្រោយ អូខេ? " យូមី ក៏គិតមិនចេញដែលពេលភ្លាមៗបែបនេះ តែយ៉ាងណានាងនឹងជួយរកវិធីជួយរាងតូច
" បាទ " ជុងវ៉ុន ឮដូច្នេះក៏ជួយបោះកម្ទេចកញ្ចក់ចេញ ចំណែកឯយូមីយករូបថតទុកនៅក្នុងប្រអប់វិញហើយជួយ ជុងវ៉ុន បោះកម្ទេចកញ្ចក់ចេញ។ បន្ទាប់ពីធ្វើរួចពួកគេក៏ចុះទៅខាងក្រោម ឯរូបថតទុកនៅទីនោះពេលជេយ៍មកវិញយូមីនិងរកវិធីនិយាយជាមួយនាយ។
#ក្រុមហ៊ុន ជេយ៍-ផាក
" បើលោកបានគ្រប់យ៉ាង តើលោកព្រមដោះលែងជុងវ៉ុនទេ? " ណាមជុន សួរអ្នកកម្លោះដែលអង្គុយគោងទាក់ខ្លាយ៉ាងសង្ហា
" ប្រាកដហើយ " ជេយ៍ តបដោយគ្មានការស្ទាក់ស្ទើល នាយសម្លឹងមុខណាមជុនមុននឹងចាប់ផ្ដើមគិត គឺនាយមិននឹកស្មានថាណាមជុនហ៊ានប្រគល់គ្រប់យ៉ាងដើម្បីតែប្អូនប្រុសម្នាក់ (ជេយ៍មិនចង់ជឿព្រោះមុននឹងណាមជុនសម្រេចចិត្តលើអ្វីមួយគឺត្រូវតែមាន ការយល់ព្រមពីលោកយ៉ាងសិន អញ្ចឹងហើយទើបនាយឆ្ងល់) តែជេយ៍មិនដឹងនោះទេ! សម្រាប់លោកយ៉ាងកូនប្រៀបដូចជាកែវភ្នែក មិនថាធ្វើបែបណាឡើយឱ្យតែតែជុងវ៉ុនត្រឡប់មកវិញ គាត់ព្រមធ្វើគ្រប់យ៉ាង។
បន្ទាប់ពីសន្ទនាចប់ណាមជុនក៏ត្រឡប់ទៅវិញ ឯពាក្យសម្ដីដែលបានចចារគ្នាអម្បាញ់មិញណាមជុនក៏ព្រមឱ្យគ្រប់យ៉ាងដែលជេយ៍ត្រូវការ ហើយនាយក៏ត្រូវដោះលែងជុងវ៉ុនដូចគ្នា។
បន្ទាប់ពីណាមជុនចេញទៅផុតជេយ៍ក៏ចូលទៅអង្គុយធ្វើការរបស់នាយបន្ដ តែខួរក្បាលដូចជាមិនគិតរឿងការងារសោះបែរជាគិតទៅដល់មនុស្សម្នាក់ដែលខ្លួនបានគេងជាមួយកាលពីយប់មិញទៅវិញ។ រាងក្រាស់យកដៃឈ្លីក្បាលបន្ដិចដើម្បីបំបាត់រាងតូចចេញពីការគិតរបស់ខ្លួន តែនៅតែគ្មានប្រយោជន៍ ហេតុអីនាយមានអារម្មណ៍ថាខ្លាច ឬខ្លាចបាត់បង់រាងតូច? ហេតុអី? ព្រោះកន្លងមកនាយចាត់ទុករាងតូចត្រឹមតែជាទាសករវាយធ្វើបាបដើម្បីតែការសងសឹងប៉ុណ្ណោះ។ តើនាយកំពុងតែស្រឡាញ់គេមែនទេ? ចម្លើយមួយនេះគ្មានអ្នកណាអាចឆ្លើយបានក្រៅពីនាយម្នាក់គត់។
សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)जहाँ कहानियाँ रहती हैं। अभी खोजें