EP03 : ថ្ងៃដែលរង់ចាំ🔥

1.6K 128 0
                                    

      ព្រឹកថ្ងៃថ្មីជាពេលវេលាដែលគ្រប់គ្នាចេញទៅធ្វើការនិងសិក្សាយកចំណេះដឹង តែក្រឡេកមកមើលរាងតូចគេងនៅលើសាឡុងដោយរូបកាយអាក្រាតមានតែភួយតូចមួយប៉ុណ្ណោះសម្រាប់បិទបាំងពីខាងក្រៅ។
     " ហ្អឹកៗ តើខ្ញុំសល់អីទៀត? " ជុងវ៉ុន ក្រោកពីគេងក៏យំយកៗតែម្ដងក្រោយពីនឹកឃើញរឿងកាលពីយប់មិញ ទឹកភ្នែកហូរដូចជាទឹកទំនប់ខ្លួនប្រាណដែលល្អស្អាតត្រូវគេជាន់ឈ្លី ចាប់បង្ខំធ្វើរឿងស្មោករោគ ហេតុអ្វីបុរសម្នាក់នោះឃោរឃៅយ៉ាងនេះ?
        / ក្រាក /
      សម្លេងទ្វាបានបើកដោយកម្លាំងដៃរាងក្រាស់ រាងតូចដែលអង្គុយយំអោបក្បាលជង្គងក៏បែរមកចាប់អារម្មណ៍វត្តមានរបស់គេ គ្រាន់តែ ជេយ៍ ដើរចូលមកជុងវ៉ុនមិនហ៊ានមើលមុខដ៏ឃោរឃៅរបស់នាយនោះទេ។
      " ឆាប់ស្លៀកវាទៅ.... " ជេយ៍ ឧទានព្រមទាំងបោះសម្លៀកបំពាក់អោយរាងតូច តែគេចមុខចេញមិនខ្វល់សម្ដីនាយដែលនិយាយមិននេះធ្វើឱ្យគេចាប់ផ្ដើមក្ដៅគុម្ពត្រចៀក
     " យើងសួរតែម្ដងទៀតទេ? ឯងស្លៀកឬមិនស្លៀក? " ជេយ៍ ស្ងប់អារម្មណ៍បន្ដិចមុននឹងសួរទៅអ្នកម្ខាងទៀត ជុងវ៉ុនស្ដាប់សម្ដីនាយក៏មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងដូច្នេះគេតបទាំងមិនហ៊ានមើលមុខនាយ
      " លោកចេញសិនទៅ " ជុងវ៉ុន ឱទានពេល ជេយ៍ អង្គុយសម្លឹងខ្លួន តើអោយស្លៀកពាក់គេរបៀបមិច បើនាយមិនចេញផង?

" ហេតុអីយើងត្រូវស្ដាប់តាមបញ្ជាឯង? ឥលូវឯងចង់ស្លៀកនៅទីនេះឬក៏ចង់បន្ដ..... " ជេយ៍ និយាយតែត្រឹមនេះក៏សម្លឹងរាងតូចពីលើដល់ក្រោម ជុងវ៉ុន ក៏យល់ពីន័យរបស់គេភ្លាមទើបព្រមរើសខោអាវហើយស្លៀកនៅចំពោះមុខនាយ ដល់ដំណាក់កាលនេះហើយទោះជាមិនចង់ក៏ត្រូវតែធ្វើដែរ។
#ភូមិគ្រឹះត្រកូលយ៉ាង
រយៈពេលមួយយប់មួយថ្ងៃហើយដែល ជុងវ៉ុន បាត់ខ្លួន លោកយ៉ាងបារម្ភពីកូនប្រុសរហូតដល់មិនបានសម្រាក បាយទឹកក៏មិនពិសារធ្វើឱ្យណាមជូនបារម្ភពីសុខភាពគាត់ណាស់។
     " លោកប៉ាពិសារបាយបន្ដិចទៅ ប៉ាមិនបានពិសារអីតាំងពីព្រឹកម្ល៉េះ? " ណាមជូន ឃើញគាត់ដូចភ្លឹកៗទើបហៅគាត់ នាយមិនចង់ឃើញប៉ាស្ថិតក្នុងសភាពបែបនេះទេ ដឹងថាគាត់បារម្ភពីប្អូន ប៉ុន្ដែបើគាត់កើតអីម្នាក់ទៀតនោះ តើអោយគេប្រាប់ប្អូនថាមិច?
     " ប៉ាលេបមិនចូលទេ ឯងញុំាចុះប៉ាទៅបន្ទប់ហើយ ទីង! " លោកយ៉ាង បម្រុងនឹងក្រោបចេញស្រាប់តែសម្លេងសារមួយលោតឡើង គាត់យកទូរសព្ទមកមើលសិនតែធ្វើឱ្យជ្រួញចិញ្ចើមព្រោះជាលេខមិនស្គាល់
    " លោកប៉ាមានរឿងអី អ្នកណាផ្ញើសារមក? " ណាមជូន ឃើញមុខប៉ាដូចជាមានចម្ងល់អីទើបសួរ ព្រោះមុននេះមានអ្នកផ្ញើសារមកក្រែងមានរឿងអីមិនល្អកើតឡើងឬអាចជាពួកចាប់ជម្រិតប្អូនក៏ថាបាន
      " ប៉ាមិនដឹងដែលតែគេផ្ញើវីដេអូមក " លោកយ៉ាង ហុចទូរសព្ទឱ្យកូនប្រុស ណាមជូន ក៏ទទួលពីដៃអ្នកជាឪពុកហើយក៏ចុចមើលគ្រាន់តែមើលវីដេអូបានបន្ដិចនាយអង្គុយគាំងតែម្ដងយំក៏យំមិនចេញចង់និយាយប្រាប់អ្នកជាឪពុកតែមិនដឹងថាគួរនិយាយពីត្រង់ណាបំពងក៏ចាប់ផ្ដើមដួលណែននិយាយមិនចង់ចេញ
     " កូនជូន! កូនជូនវីដេអូមានអីឬពួកចាប់ជម្រិតផ្ញើរូបប្អូនមក ប៉ាសុំមើលបន្ដិច? " លោកយ៉ាង ឃើញទឹកមុខកូនប្រុសមិនល្អគាត់ក៏ចង់ដឹងដែលទើបសុំកូនប្រុសមើលព្រោះឃើញ ណាមជូន អង្គុយធ្វើក្រៀមក្រំនិយាយមិនចេញទើបចង់មើលដោយផ្ទាល់ភ្នែក
      " កូនថា....កុំមើលអីល្អជាង " ណាមជូន មើលរួចទឹកភ្នែកស្ទើរតែស្រក់ចេញមកហើយ ប៉ុន្ដែដោយខ្លាចលោកប៉ាបារម្ភទើបនាយព្យាយាមនិយាយហាមគាត់មិនឱ្យមើលតែគាត់មិនព្រម ពេលនាយកាន់តែហាមគាត់កាន់តែចង់ដឹង តើមានរឿងអីបានជាកូនប្រុសគាត់មិនចង់អោយមើល?ដោយអស់ជម្រើសណាមជូនក៏ព្រមហុចទូរសព្ទអោយគាត់ លោកយ៉ាងមើលមិនបានប៉ុន្មានផងបេះដូងចាប់ផ្ដើមលោតញាប់ជាប់គាំងធ្វើអោយគាត់ពិបាកដកដង្ហើម ណាមជូន ក៏ប្រញាប់មកទ្រអ្នកជាឪពុកហើយដកទូរសព្ទចេញពីដៃគាត់
       " ប៉ា! ប៉ា! ប៉ាឮកូនហៅទេ? មានអ្នកណានៅខាងក្រៅឬអត់ជួយផង! " ណាមជូន ស្រែកហៅប៉ាម្ដងហើយម្ដងទៀតព្រោះតែគាត់ស្ងាត់មិនតបនឹងនាយ ណាមជូន បានស្រែកហៅអ្នកជួយក្រែងមានកូនចៅប៉ាគេនៅក្បែរនោះ ស្របពេលនោះកូនចៅគាត់ពីនាក់ក៏ចូលមកឃើញចៅហ្វាយសន្លប់នៅលើដៃកូនប្រុសក៏ចូលទៅជួយលើកហើយក៏បញ្ចូនគាត់ទៅមន្ទីរពេទ្យ។
       #ភូមិគ្រឹះត្រកូលផាក
     " ហ្អឹកៗ.....លោកឆ្គួតហើយ ហេតុអីក៏ធ្វើបែបនោះ ហ្អឹ!អាមនុស្សចិត្តខ្មៅ អាឆ្គួតនឹងអំណាច ហ្អឹក?? " ជុងវ៉ុន គ្រាន់តែឃើញវីដេអូដែល ជេយ៍ លួចថតកាលពីយប់មិញពេលពួកគេធ្វើវា.....ក៏ស្រែកយំខ្លាំងៗព្រមទាំងជេរនាយទៀត ព្រោះអី? ព្រោះនាយបានផ្ញើវាអោយទៅលោកប៉ារបស់គេ ចំណែកអ្នកដែលត្រូវគេជេរក៏ចាប់ផ្ដើមក្ដៅគុម្ពត្រចៀកតែម្ដង ប៉ុន្ដែនាយនៅអង្គុយធម្មតាហើយសួរទៅរាងតូចម្ដងទៀត
     " ឯងនិយាយម្ដងទៀតទៅមើល៍..... " ជេយ៍ ទម្លាក់ទូរសព្ទចុះពីដៃហើយបាញ់ក្រសែភ្នែកកំណាចមួយគូរសម្លឹងរាងតូចដូចជាមានគំនុំនឹងគ្នាតាំងពី10ជាតិមុនចឹង
     " ក៏និយាយថាលោកឆ្គួតនឹងហើយ អាឆ្គួត! ស្ដាប់បានទេ អាមនុស្សឆ្គួត ហ្អឹក! " ជុងវ៉ុន ក្រោយមើលទឹកមុខរាងក្រាស់ក៏ស្ទាក់ស្ទើរនិងការនិយាយអោយនាយស្ដាប់ម្ដងទៀតដែរ តែពេលនោះរាងតូចខឹងខ្លាំងណាស់ទើបហ៊ាននិយាយវាចេញមកទាំងដែលជេរមិនខ្លាចថាពេលខាងមុខនឹងមានរឿងអីកើតឡើងនោះទេ
     " យើងឆ្គួតហ្ហេស៎? បាន....បើឯងបានជានិយាយថាយើងឆ្គួតទៅហើយ ដូច្នេះយើងឆ្គួតបន្ដទៀតក៏គ្មានបញ្ហាដែរ " ជេយ៍ ក្រោបឈរពេញកម្ពស់ព្រមទាំងញញឹមចុងមាត់ ហើយដើរទៅយកខ្សែតីដែលទុកនៅលើតុក្បែរនោះ
     " លោក! លោកចង់ធ្វើអី? " ជុុងវ៉ុន ចាប់ផ្ដើមភ័យកែវភ្នែកកំណាចរបស់នាយមែនទែនហើយជាពិសេសខ្សែតីដែលនៅក្នុងដៃគេទឹកភ្នែកដែលហូរក៏បាត់ទៅនៅសល់តែភាពភ័យខ្លាច
      " ក៏ធ្វើអីឆ្គួតៗនោះអី ក្រែងឯងអ្នកនិយាយមិនចឹង? " ជេយ៍ ឮរាងតូចសួរនាយក៏អស់សំណើចបន្ដិចព្រមទាំងនិយាយឌឺដងផ្កែផ្លាឱ្យរាងតូចទៀតផង
      " ហ្អឹកៗ! ខ្ញុំសុំអង្វរ កុំអី? ខ្ញុំសន្យាថាមិននិយាយអីមិនល្អដាក់លោកម្ដងទៀតទេ ខ្ញុំសុំទោស.... " ជុងវ៉ុន លើកដៃសំពះអ្នកម្ខាងទៀតដែលកំពុងតែដើរចូលជិតខ្លួនតែនាយមិនខ្វល់សម្ដីរាងតូចឡើយ បើនាយសម្រេចចិត្តហើយគ្មានអ្នកណាអាចហាមនាយបានឡើយ
      " វាយឺតពេលហើយក្មេងតូច " ជេយ៍ ដើរមកជាប់ច្របាច់ថ្គាមរាងតូចឱ្យងើបមើលមុខកំណាចរបស់គេ ហើយក៏រាងតូចចេញសឹងតែបាក់កទៅហើយស្របពេល ជុងវ៉ុន មិនបានត្រៀមខ្លួននាយក៏យាខ្សែតីវាយរាងតូចចំកណ្ដាលខ្នង
       / ឆ្វាច់ /
      " អា៎...អូយ៎! ហ្អឹកៗ ខ្ញុំ~ខ្ញុំសុំទោស ហ្អឹក!ឈប់ទៅ " ជុងវ៉ុន ស្រែកដោយការឈឺចាប់សុំអង្វរអ្នកម្ខាងទៀតឱ្យឈប់វាយខ្លួន ពេលនេះ ជេយ៍ ដូចជាខ្មោចចូលស្ថិតអញ្ចឹងស្ដាប់មិនឮសម្ដីរាងតូចសុំអង្វរឡើយមិនតែប៉ុណ្ណោះវាយ ជុងវ៉ុន ខ្លាំងៗតាមកម្លាំងដៃរបស់ខ្លួនដោយមិនខ្វល់ថាអ្នកដែលត្រូវគេវាយឈឺចាប់ប៉ុណ្ណានោះទេ។
      " ហ្អឹកៗ លោក! បានហើយខ្ញុំសុំអង្វរ ខ្ញុំទ្រាំលែ~លែងបានហើយ..... " សម្លេងយំដោយការអង្វរក៏កាន់តែខ្សោយៗទៅរហូតដល់រាងតូចសន្លបាត់ ជេយ៍ ឃើញដូច្នេះទម្លាក់ខ្សែតីហើយដើរចេញទៅខាងក្រៅដោយមិនខ្វល់ថារាងតូចស្លាប់ឬរស់ទេ?
     " ថ្ងៃដែលឯងឈឺចាប់បំផុត គឺជាពេលដែលយើងរីករាយបំផុត យ៉ាង ជុងវ៉ុន " ជេយ៍ និយាយចប់ក៏ដើរចេញទៅបាត់ ទុកអោយក្មេងតូចដ៏គួរអោយអាណិតគេងនៅលើឥដ្ឋទាំងមានស្នាមរបួសពេញខ្លួន ឈាមក៏ហូរចេញមកតាមមុខរបួសដែលរលាត់សាច់ដ៏ធ្លាប់តែសស្អាតប្រែជារុំព័ទ្ធដោយស្នាមរបួសជាច្រើនកន្លែងបើម្ចាស់សាមីខ្លួនងើបឡើងមិនដឹងជាឈឺប៉ុណ្ណានោះទេ។
      " ចៅហ្វាយ? " ឆាល គ្រាន់តែឃើញជេយ៍ដើរចេញមកក៏ហៅសព្វនាមអ្នកជាចៅហ្វាយភ្លាម ព្រោះមិញនេះគេបានឮសម្លេងរាងតូចសម្រែកដោយការឈឺចាប់គេពិតជាអាណិតរាងតូចខ្លាំងណាស់ គួរឱ្យសោកស្ដាយដែលគេមិនអាចជួយបានព្រោះគ្មានសិទ្ធហាមចៅហ្វាយឡើយ
      " ត្រៀមឡានទៅកំពង់ផែ " ជេយ៍ មិនបានខ្វល់សម្ដីនិងទឹកមុខកូនចៅទេ នាយខ្វល់តែមួយប៉ុណ្ណោះគឺទៅកំពង់ផែពិនិត្យទំនិញដែលត្រៀមដឹកចេញដំណើរនៅបន្ដិចទៀត
      " បាទ ចៅហ្វាយ " ឆាល ក៏មិនមែនជាមនុស្សចេះដឹងរឿងចៅហ្វាយច្រើនដែរ បើចៅហ្វាយបញ្ជាអីគេត្រូវតែធ្វើ ទោះរឿងនោះល្អឬអាក្រក់គេក៏មិនអាចប្រកែកបានដែរ ព្រោះម្នាក់ដែលឈរនៅចំពោះមុខគេ គឺជាអ្នកមានគុណ។
    សូមរង់ចាំភាគបន្ដ.....

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now