EP18 : ចង់ក្បែរ

1.1K 117 2
                                    

•បន្ទប់ជេយ៍
" អ៊ួក....អ៊ួកៗៗ ហុឹម!! " សម្លេងក្អួតចង្អោលបន្លឺចេញពីបន្ទប់ទឹកធ្វើឱ្យអ្នកដែលឈរចាំនៅខាងក្រៅមានការបារម្មណ៍ជាខ្លាំង
   " អ្នកប្រុស! អ្នកប្រុសយ៉ាងមិចហើយ? " ពេលជុងវ៉ុនដើរចេញពីបន្ទប់ភ្លាមយូមីក៏ចូលមកជិតហើយសួរទាំងក្ដីបារម្មណ៍
    " ខ្ញុំមិនអីទេ...បងកុំបារម្ភអី " ជុងវ៉ុន តបទាំងស្នាមញញឹមបង្ហាញថាគេមិនអីទេ
    " មិនឱ្យបងបារម្ភយ៉ាងមិច បើនៅសុខៗអ្នកប្រុសក៏ក្អួត មិនស្រួលខ្លួនទេដឹង? " យូមី ខិតទៅជិតរាងតូចព្រមទាំងមានទឹកមុខមិនសូវល្អ
     " ខ្ញុំមិនអីពិតមែន កុំធ្វើមុខបែបហ្នឹងអី! ខ្ញុំដឹងថាបងបារម្ភ តែបងមើលទៅខ្ញុំនៅដើរបានមានកើតអីឯណា " ជុងវ៉ុន បញ្ចេញស្នាមញញឹមយ៉ាងស្រស់ស្អាតទៅកាន់ យូមី ពេលឃើញទឹកមុខនាងបារម្ភពីខ្លួនបែបនេះមានអារម្មណ៍ថារីករាយ យ៉ាងហោចណាស់ក៏នៅមាននាងម្នាក់ទៀតដែលតែងតែនៅមើលថែនឹងក្បែរគេដែរ
     " ចា៎ៗ បងជឿហើយ តែអ្នកប្រុសមិនទាន់ញុំាអាហារពេលព្រឹកទេ មើលចុះនៅពេញចាន នេះបងតាំងចិត្តធ្វើឱ្យអ្នកប្រុសណា៎ មិនញុំាបន្ដិចទេហេ៎! " យូមី ក្រឡេកមើលចានអាហារដែលនាងបានរៀបចំឱ្យរាងតូចនៅលើតុគឺនៅទាំងអស់ទើបនាងនិយាយ។
    ជុងវ៉ុន ដឹងថានាងប្រាកដជាអន់ចិត្តដែលខ្លួនមិនញុំាអាហារនាងខំធ្វើឱ្យ គេក៏បម្រុងនឹងញុំាដែរខ្លាចអ្នកធ្វើអន់ចិត្ត តែដោយសារវាមានក្លិនឆ្អាបពេកទើបរាងតូចមិនអាចញុំាបាន
    " តែខ្ញុំ.....ខ្ញុំមិនឃ្លានទេ បងញុំាចុះ អញ្ចឹងខ្ញុំសុំទៅកាត់ផ្កាសិន " ជុងវ៉ុន ថាហើយក៏ប្រញាប់ដើរទៅយ៉ាងលឿន កុំឱ្យនាយតាមទាន់
    " អ្នកប្រុស! អ្នកប្រុសគឺ....ហ៊ួយ!! មិចក៏មិនបារម្ភពីសុខភាពខ្លួនឯងបែបនេះ " យូមី ខំហៅតែរាងតូចដើរទៅមិនខ្វល់ពីនាងសោះ យ៉ាប់មែនក្មេងម្នាក់នេះ!
     " បណ្ដោយសិនទៅ....ពេលអ្នកប្រុសឃ្លានគាត់នឹងមកញុំាដោយខ្លួនឯង " អ៊ំស្រី និយាយប្រាប់កូនទាំងភ្នែកកំពុងសង្ឃឹមផែនខ្នងរាងតូច តាមក្រសែភ្នែករបស់គាត់ដូចជាដឹងពីអ្វីម្យ៉ាងចឹង
     " ចា៎ " យូមី ក៏យល់ស្របតាមសម្ដីគាត់ដែរ តែនាងនៅតែបារម្ភដដែល ព្រោះរាងតូចមិនគិតញុំាអ្វីតតែសោះតាំងតែពីយប់មិញ។
#Skip~
នៅក្នុងភោជនីដ្ឋានដ៏ល្បីមួយកន្លែងនៃទីក្រុងសេអ៊ូលមានភ្ញៀវវីអាយភីពីរនាក់កំពុងអង្គុយរង់ចាំអ្នកដែលខ្លួនបានណាត់ជួប ហើយភ្ញៀវពីរនាក់ដែលយើងសំដៅដល់នោះគ្មានអ្នកណាឆ្ងាយទេគឺ លោកយ៉ាង នឹងកូនប្រុសច្បង។
    " លោកប៉ា....ប្រាកដចិត្តហើយ " ណាមជុន អង្គុយសម្លឹងមុខលោកប៉ាយ៉ាងយូរទើបដាច់ចិត្តសួរ
     " ហឹម....ឬកូនចង់ប្ដូរចិត្ត? " លោកយ៉ាង តបហើយមើលទៅមុខកូនប្រុស ហេតុអីគាត់ប្រញាប់តបម្ល៉េះ? ព្រោះមុននឹងគាត់មកដល់ទីនេះគាត់គិតច្បាស់ហើយ តែពេលឃើញទឹកមុខកូនប្រុសមិនសូវល្អទើបគាត់សួរ
     " បាទ អត់ទេតែសុខភាពប៉ា? " មិនមែននាយចង់ប្ដូរចិត្តទេ តែនាយបារម្ភពីសុខភាពលោកប៉ាទៅវិញទេ គាត់មានជំងឺហើយត្រូវការព្យាបាលចុះបើពួកគាត់ប្រគល់គ្រប់យ៉ាងឱ្យទៅជេយ៍នោះ តើមានលុយឯណាព្យាបាលគាត់?
    " ប៉ាមិនអីទេ កូនកុំបារម្ភអី " លោកយ៉ាង គាត់ញញឹមកុំឱ្យកូនបារម្ភពេក ធម្មតាមនុស្សយើងអាយុកាន់តែច្រើនជំងឺចេះតែមាន កើតចាស់ឈឺស្លាប់ជារឿងធម្មតា តែអ្វីដែលគាត់ត្រូវការបំផុតគឺបាននៅជួបជុំគ្រួសារយ៉ាងមានសុភមង្គលគឺគ្រប់គ្រាន់ហើយ។
     / ក្រាក /
  សម្លេងទ្វាបន្ទប់បន្លឺឡើងបង្ហាញឱ្យឃើញកម្លោះសង្ហាម្ចាស់ក្រមហ៊ុន ជេយ៍-ផាក ដើរចូលមកទាំងស្នាមញញឹម នាយបញ្ឃប់ដំណើរមុននឹងនិយាយគួរសមទៅកាន់អ្នកទាំងពីរ។
    " សួរស្ដីលោកជុន ហើយនឹងលោក....យ៉ាង!! " ជេយ៍ ចូលមកដល់ឃើញមុខលោកយ៉ាងនាយចង់តែហក់ទៅដាល់គាត់ទេ តែនាយមិនអាចទើបនិយាយសួរស្ដីទៅពួកគាត់ជាការគួរសមវិញ តែពាក្យចុងក្រោយនាយរៀងសង្កត់សម្លេងបន្ដិចព្រោះនាយស្អប់!!
    " បាទ សួរស្ដី សូមអញ្ជើញអង្គុយ " ណាមជុន មិនបានខឹងឬចងគំនុំអ្វីឡើយ ដូច្នេះក៏អញ្ជើញនាយឱ្យអង្គុយព្រោះពួកគេមានរឿងដែលត្រូវពិភាក្សា
     " អរគុណ " ជេយ៍ អង្គុយទល់មុខលោកយ៉ាងនឹងណាមជុនហើយសម្លឹងមើលមុខអ្នកទាំងពីរ ចំណែកឯឆាលបានត្រឹមតែឈរនៅក្បែររង់ចាំចៅហ្វាយបញ្ជាប៉ុណ្ណោះ
    " កុំឱ្យវែងឆ្ងាយ! ចូលសាច់ការតែម្ដងទៅ....នេះជារបស់ដែលឯងត្រូវការ " លោកយ៉ាង ជាអ្នកផ្ដើមក្រោយពីបរិយាកាសស្ងប់ស្ងាត់ គាត់បានហុចឯកសារដែលបានត្រៀមមកហុចឱ្យជេយ៍មើល
     " លោកពិតជាគោរពតាមពាក្យសម្ដីមែន ហឹមម! បើចង់ប្ដូរចិត្តនៅទាន់ " ជេយ៍ យកឯកសារមកមើលទាំងមានស្នាមញញឹមនៅលើផ្ទៃមុខ ពេលមើលជិតចប់នាយក៏និយាយទៅកាន់អ្នកទាំងពីរ កាលបើនាយចុះហត្ថលេខាពេលណាគ្រប់យ៉ាងនឹងក្លាយជារបស់នាយ ហើយពួកគេគ្មានសល់អ្វីឡើយ (ចង់សំដៅលើលុយកាកអីហ្នឹង)
     " ពួកខ្ញុំសម្រេចចិត្តច្បាស់ហើយ ហើយសង្ឃឹមថាលោកក៏គោរពតាមពាក្យសម្ដីដែរ បើអស់កិច្ចការពួកយើងសុំលាសិនហើយ លោកប៉ាសូមអញ្ជើញ " ណាមជុន តបឡើងពេលឮជេយ៍និយាយ តើគេអាចប្ដូរចិត្តបានដោយរបៀបណា បើគេព្រមតាំងពីថ្ងៃជួបនាយដំបូងម្ល៉េះ ដោយមិនរង់ចាំអ្នកម្ខាងទៀតនិយាយទាន់ពួកគេក៏ចាកចេញពីទីនេះ
    " ឈប់សិន! សូមឱ្យសំណាងល្អណា....លោកយ៉ាង " មុននឹងពួកគេដើរចេញជេយ៍ឆ្លៀតជូនពរទៀត តែមិនដឹងក្នុងន័យល្អឬអាក្រក់ទេ ព្រោះនិយាយព្រមជាមួយនឹងស្នាមញញឹម។ បន្ទាប់ពីពួគេចេញផុតជេយ៍ក៏ប្រញាប់ទម្លាក់ឯកសារចេញពីដៃហើយប្រញាប់ដោះឡេវអាវធំ។
    " ចៅហ្វាយ...ឈឺរបួសមែនទេ? " ឆាល ឃើញបែបនេះក៏ប្រញាប់ចូលមករកចៅហ្វាយ ព្រោះដឹងថានាយប្រាកដជាឈឺរបួសដោយសារអង្គុយយូរ។ ជេយ៍មិនមានបំណងមកយឺតទេ តែដោយសារនាយទៅមន្ទីរពេទ្យ ដើម្បីឱ្យពេទ្យលាងរបួសនឹងរុំបង់ថ្មីអោយ
    " ហឹម....ទៅវិញទៅ " ជេយ៍ បញ្ជាឱ្យកូនចៅប្រញាប់ជូនខ្លួនទៅវិញហើយនាយនឹងបានសម្រាកផង
" បាទ " ឆាល ឮបញ្ជាចៅហ្វាយឱ្យជូនទៅវិញក៏ប្រញាប់ប្រមូលឯកសារហើយពួកគេក៏ចេញពីទីនេះធ្វើដំណើរត្រឡប់ទៅភូមិគ្រឹះវិញ។
#ភូមិគ្រឹះផាក
មកដល់ភូមិគ្រឹះជេយ៍ក៏ចុះពីលើឡានហើយដើរចូលទៅខាងក្នុង ជុងវ៉ុនឃើញទឹកនឹងដំណើររាងក្រាស់ដូចជាមិនសូវស្រួលក៏ប្រញាប់ចូលទៅគ្រា។ ជេយ៍ មិននិយាយអីហើយក៏ដេញរាងតូចដូចជាព្រឹកមិញដែរ នាយព្រមឱ្យគេគ្រារហូតដល់បន្ទប់ រាងតូចជួយដោះអាវធំឱ្យរាងក្រាស់រួចក៏បម្រុងដើរចេញស្រាប់តែមានដៃមាំក្រាស់ចាប់ដៃខ្លួន។

" លោក....?? " ជុងវ៉ុន រៀងភ្ញាក់បន្ដិចដែលពេលនាយចាប់ដៃ តែគេទុកភាពភ័យខ្លាចនៅមួយលែកទើបបែរទៅសម្លឹងមុខនាយដោយមានចម្ងល់
     " នៅជាមួយយើងសិនបានទេ? " សម្ដីស្រទន់ដែល ជុងវ៉ុន មិនធ្លាប់ទទួលពីនាយ ពេលនេះបានឮពេញៗត្រចៀកធ្វើឱ្យរាងតូចសប្បាយចិត្តមិនតិចដែរ
     " បាទ " ជុងវ៉ុន គ្រាន់តែឮគេសុំខ្លួននៅជាមួយក៏ឆ្លើយយល់ព្រមយ៉ាងលឿន។ រាងតូចទម្លាក់ខ្លួនអង្គុយនៅពូកបន្ទាប់មកជេយ៍ក៏ទម្លាក់ក្បាលគេងលើភ្លូវរាងតូចថ្នមៗ ដំបូងក៏ភ្ញាក់បន្ដិចដែលព្រោះនាយមិនដែលធ្វើបែបនេះពីមុនមកទេ។
     តាំងពីនាយមកពីខាងក្រៅវិញអាការៈដូចជាចម្លែក មិនពាក់មុខយក្ស មិនដេញគេចេញដូចជាព្រឹកមិញ ហើយនិយាយសម្ដីស្រទន់ដាក់ខ្លួនទៀត ពេលនេះជុងវ៉ុនវង្វេងអស់ហើយនិយាយឱ្យចំតាមគំនិតនាយមិនទាន់ទេ។
    សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now