EP09 : ស្អប់យើងល្អហើយ

1.2K 121 1
                                    

" ហឹមម.... " សម្លេងក្រហឹមស្អកៗនៅដើមបំពងកបានបន្លឺឡើងបន្ទាប់ពីម្ចាស់សម្លេងបានភ្ញាក់។
" វាអស់តាំងពីស្មាណា មិចក៏យើងមិនដឹង! " ជុងវ៉ុន ចងចិញ្ចើមឆ្ងល់ពេលឃើញដៃរបស់ខ្លួនមានសេរីភាពគ្មានសេរ៉ូមជាប់ដូចកាលពីម្សិលមិញ។ រាងតូចសម្លឹងមើលជុំវិញបន្ទប់ក្រែងរាងក្រាស់នៅទីនេះ គេនឹងបានសួរហើយនឹងអរគុណដែលនាយខំមើលថែពេញមួយយប់ តែនាយមិនបាននៅក្នុងបន្ទប់នេះទេ សង្ស័យតែទៅធ្វើការហើយក៏មិនដឹង ព្រោះនៅសល់មិនប៉ុន្មាននាទីទេម៉ោង7ហើយ រាងតូចចុះពីលើគ្រែដើរសំដៅទៅទូរដាក់កន្សែងហើយដើរបន្ទប់ទឹកបាត់។
______________
•បន្ទប់អាហារ
    បើក្រឡេកមកខាងនេះវិញគឺឃើញមានគូរស្នេហ៍មួយគូរកំពុងតែបញ្ចុកអាហារគ្នាទៅវិញទៅមក ហើយម្នាក់នោះគ្មានអ្នកណាក្រៅពីកម្លោះសង្ហាជេយ៍ដែលជាម្ចាស់ភូមិគ្រឹះមួយនេះឡើយ។ នាងក្រមុំបបូរមាត់ក្រហមរាងតូចស្រឡឹងកំពុងតែអង្គុយលើភ្លៅរាងក្រាស់ នាយលើកដៃម្ខាងអោបចង្កេះនាយក្រមុំជៀសវានាងធ្លាក់។
" មោះអូនបញ្ចុក....ឆ្ងាញ់ទេ? " សារីណា ស្រីស្រស់បបូរមាត់ក្រហមដួសអាហារពីក្នុងចានបញ្ចុករាងក្រាស់ដែលអង្គុយនៅក្រោមខ្លួន(នាងអង្គុយលើភ្លៅ)
" ហ្អឹម! ឆ្ញាញ់....តែអូនឆ្ងាញ់ជាង សឺត!! " រាងក្រាស់ ងក់ក្បាលតបនឹងសំណួររបស់នាងតូចតែក៏ប្រែជាសម្ដីផ្អែមក្រោយពីក្រវាសភ្នែកឃើញរាងតូចកំពុងតែដើរមក នាយញញឹមហើយងើបមុខថើបស្រីស្រស់មួយខ្សឺតបំណងបញ្ឃឺរាងតូច
" អឹម.....ជេយ៍! ក្មេងម្នាក់នេះជាអ្នកណា? " ស្រីក្រមុំញញឹមពេលទទួលបានស្នាមថើបពីរាងក្រាស់ តែស្នាមញញឹមក៏បាត់មួយរំពេចន៍ពេលឃើញរាងតូចដែលឈរសម្លឹងមកពួកគេទាំងទឹកមុខក្រៀមក្រំ
" អរ....ជាអ្នកបម្រើ កុំទៅខ្វល់អី " ជេយ៍ តបទៅកាន់ស្រីក្រមុំទាំងមិនខ្វល់ថារាងតូចមានអារម្មណ៍បែបណាឡើយ ចំណែករាងតូចឮពាក្យនេះចេញពីមាត់នាយបេះដូងគេធ្លាក់ឮសូរតែ.....ក្ដុច!!
" ចា៎ " ស្រីក្រមុំ មើលមុខរាងតូចបន្ដិចមុននឹងបន្តញុំាអាហាររបស់នាង ជុងវ៉ុន ទ្រាំមិនបានក៏ដើរចេញពីនេះ។ មកដល់សួនច្បារខាងក្រោយផ្ទះទឹកភ្នែកដែលខំទប់ក៏ស្រក់ចុះមកដូចជាទឹកទំនប់ គេឈឺ!ឈឺខ្លាំងណាស់ ពេលឃើញនាយនៅជាមួយអ្នកដទៃ ដឹងទេបេះដូងរាងតូចដូចត្រូវគេចាក់មួយពាន់កាំបិតអញ្ចឹង ឬក៏នាយចង់ឃើញរាងតូចដាច់ខ្យល់ស្លាប់សិន ទើបសមចិត្ត?
_______
" ហ្អឹកៗ....ហ្អឹកៗ!! ហេតុអីក៏ធ្វើដាក់ខ្ញុំបែបនេះ? ខ្ញុំស្អប់លោក ផាក ជុងស៊ុង~ មានឮទេ ខ្ញុំស្អប់លោក? " ជុងវ៉ុន យំបណ្ដើរពោលពាក្យស្អប់ទៅកាន់រាងក្រាស់ទាំងអារម្មណ៍ខឹង តែរាងតូចមិនបានដឹងឡើងថាមនុស្សដែលខ្លួនកំពុងតែសំដៅគឺនៅឈរខាងក្រោយខ្នងរបស់ខ្លួន
" ស្អប់យើងល្អហើយ យើងមិនត្រូវការឱ្យឯងមកស្រឡាញ់យើងទេ ចាំទុកណា៎! យ៉ាង ជុងវ៉ុន ដរ៉ាបណាយើងនៅមានជីវិត ឯងគ្មានថ្ងៃរស់បានសុខឡើយ " ជេយ៍ សម្លឹងមុខរាងតូចទាំងទឹកមុខមាំនិងសម្ដីរឹងកំព្រឹសធ្វើឱ្យអ្នកដែលឈរនៅក្បែរនោះខ្លាចមិនហ៊ានសូម្បីតែមើលមុខនាយ ហេតុអីក៏នាយឃោរឃៅដល់ថ្នាក់នេះ?
" អា៎វ...ជេយ៍មកនៅត្រង់នេះសោះអូនខំតែដើររក បងមកធ្វើអីនៅទីនេះ? " ស្រីក្រមុំ ដើរមកដល់ឃើញជេយ៍និងជុងវ៉ុននៅជាមួយគ្នា នាងក៏ចូលមកអោបដៃរាងក្រាស់។ សម្ដីស្រទន់គួរឱ្យចង់ស្ដាប់បានចោទសួររាងក្រាស់ តែទឹកមុខបង្កប់នូវល្បិចពឹសពុលបានសម្លក់រាងតូចដែលមិនហ៊ាប្រឈមមុខនឹងពួកគេ។
" គ្មានអីទេ " បីម៉ាត់យ៉ាងខ្លីចេញពីមាត់រាងក្រាស់ ធម្មតានាយមិនចូលចិត្តអ្នកសួរច្រើនទេជាពិសេសស្រីប្រភេទដូចជានាង ជេយ៍ មានអារម្មណ៍ថាធុញចង់តែរត់ឱ្យផុតពីផែនដី
" ចា៎ " ស្រីក្រមុំអោបដៃរាងក្រាស់ ហើយពួកគេក៏ដើរចេញទៅទាំងគូរ បន្ទាប់ពីពួកគេចេញទៅផុតទឹកភ្នែករាងតូចដែលប្រឹងទប់មុននេះក៏ស្រក់ចុះមកម្ដងទៀត។
     #Skip~
    ក្រោយពេលរាងក្រាស់និងស្រីស្នេហ៍ចេញទៅបាត់រាងតូចឈរយំនៅសួនច្បារម៉ាឆ្អែត ទើបចូលទៅក្នុងផ្ទះវិញទាំងទឹកមុខស្រពោន។
" អ្នកប្រុសតូច!! មិនអីទេហ្ហេស៎! " យូមី ឃើញរាងតូចដើរចូលមកដល់បន្ទប់អាហារក៏សួរ ព្រោះមិញនេះចៅហ្វាយនាងធ្វើរៀងជ្រុលបន្ដិច (មិនបន្ដិចទេច្រើនណាស់បើនៅជិតវៃឱ្យដឹងសខ្មៅម្ដង)
" ....... " ជុងវ៉ុន ងក់ក្បាលចង់ប្រាប់នាងថាខ្លួនមិនអីទេ តែទឹកភ្នែកនិងទឹកមុខហាក់មិនសហការជាមួយគ្នាសោះ មិនប៉ុន្មានផងទឹកភ្នែកជាច្រើនដំណក់ហូរកាត់ថ្ពាល់ប៉ោងៗ
" អ្នកប្រុស! ខ្ញុំសុំទោស " យូមី ឃើញទឹកភ្នែករាងតូចដែលកំពុងតែហូរគ្នានាងក៏ចូលទៅអោបរាងតូចដើម្បីលួងលោម។ នាងក៏មានចំណែកខុសដែរ មិនគួរណាទៅសួរសំណួរចឹងសោះ មនុស្សកំពុងតែខូចចិត្តបើយើងសួរសំណួរមួយនេះប្រាកដណាស់អ្នកម្ខាងទៀតនឹងតបថាមិនអី!តែតាមពិតផ្ទុយស្រឡះ។
" ហ្អឹកៗ...បងយូមី " ជុងវ៉ុន សង្ងំយំនៅក្នុងរង្វង់ដៃស្រីស្រស់ថែមទាំងឧទានឈ្មោះរបស់នាង
" ចា៎....ខ្ញុំនៅទីនេះហើយ បើអ្នកប្រុសចង់យំក៏យំមកចុះ យំឱ្យឆ្អែតអ្វីៗគ្រប់យ៉ាងនឹងប្រែជាល្អ ហើយខ្ញុំនឹងនៅក្បែរចាំផ្ដល់កម្លាំងចិត្តឱ្យអ្នកប្រុសជានិច្ច " យូមី យកដៃអង្អែលខ្នងរាងតូចតិចដើម្បីឱ្យគេមានអារម្មណ៍ថាធូរស្បើយ
" បងយូមី...ហ្អឹក " ជុងវ៉ុន ក៏លែងពីការអោបហើយឧទានព្រោះនាងម្ដងទៀតទាំងក្ដីរំភើប ទោះជាយ៉ាងណាក៏នៅមានមនុស្សដែលចាំបារម្ភពីខ្លួនដែរ ដូច្នេះគេមិនមានអារម្មណ៍ថាឯកា។
#ក្រុមហ៊ុន ជេយ៍ ផាក
/ ប្រាវ /
" ចង្រៃយ៎! ឯងហ៊ានឱ្យដៃអ្នកដទៃនៅពីក្រោយខ្នងយើងផងហ្ហេស៎! " ជេយ៍ អុកកែវកាហ្វេមួយទំហឹងទៅតាមអារម្មណ៍ដែលនាយខឹង ពេលឃើញរូបភាព ជុងវ៉ុន និង យូមី អោបគ្នានៅក្នុងកាមេរ៉ាសុវត្ថិភាព។
" ចៅហ្វាយ! ដៃ! ដៃ...... " ឆាល ឮសម្លេងចេញពីខាងក្នុងក៏ចូលមកមើលស្រាប់តែឃើញដៃចៅហ្វាយកំពុងតែហូរឈាមតាមម្រាមដៃ នាយក៏បារម្ភពីចៅហ្វាយចង់ចូលទៅមើលតែត្រូវអ្នកម្ខាងទៀតហាម
" កុំមករវល់....ឯងចង់ទៅណាក៏ទៅចុះ " ជេយ៍ មិនត្រូវការជំនួយពីកូនចៅ ព្រោះអារម្មណ៍របស់នាយនៅមិនទាន់ស្ងប់ទើបដេញឱ្យគេទៅវិញ
" តែ.... " ឆាល ចង់ប្រកែកតែក៏មិនបានផលព្រោះរាងក្រាស់និយាយកាត់មុនរហូត មនុស្សយល់តែចិត្តខ្លួនឯង
" ឬឯងចង់ធ្វើខ្មោចយាមនៅទីនេះ? " ជេយ៍ សម្លក់មុខកូនចៅទាំងទឹកមុខកំណាចធ្វើឱ្យឆាលមើលហើយព្រឺសម្បុរ
" បាទ អត់ទេ! ចៅហ្វាយខ្ញុំសុំលាទៅធ្វើសិនហើយទាន " ឆាល ឮសម្ដីចេញពីមាត់រាងក្រាស់ក៏ប្រញាប់ប្រកែកហើយសុំដកខ្លួនចេញក្រែងសុីគ្រាប់សំណង។
  សូមរង់ចាំភាគបន្ដ....

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now