EP20 : ដោយសារតែកូន

1.2K 119 3
                                    

•នៅលើដងផ្លូវ
ឡានសេរីទំនើបពណ៌ខ្មៅចុងក្រោយបង្អស់កំពុងតែធ្វើដំណើរនៅលើដងផ្លូវដ៏សែនស្ងប់ស្ងាត់ឆ្ពោះទៅភូមិគ្រឹះដ៏ធំស្កឹមស្កៃ។ មួយសន្ទុះឡានក៏បើកមកដល់ភូមិគ្រឹះល្មមតែអ្វីដែលធ្វើឱ្យ ជេយ៍ និងកូនចៅភ្ញាក់គឺមានឡានមួយគ្រឿងទៀតមកឈប់នៅពីមុខភូមិគ្រឹះ ដើរមកដល់បន្ទប់ទទួលភ្ញៀវមានការភ្ញាក់ផ្អើលពេលឃើញមនុស្សជាទីស្រឡាញ់អង្គុយនៅចំពោះមុខ។
" ម៉ាក់?? " ជេយ៍ ត្រូវឈប់មួយកន្លែងពេលឃើញវត្តមានគាត់ព្រមទាំងឧទានសព្វនាមអ្នកជាម្ដាយទាំងទឹកមុខភ្ញាក់ផ្អើល។
/ ផាច់ /
" ហ្អឹក...មានដឹងឬអត់ហេតុអីម៉ាក់ទះកូន? ហេតុអីក៏ធ្វើរឿងល្ងង់ៗបែបនេះ? អ្នកណាបង្រៀនកូន? " លោកស្រីផាក ទះកូនមួយកំផ្លៀងទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ព្រោះតែ ជេយ៍ ក្លាយជាមនុស្សម្នាក់ដែលរស់នៅក្នុងអតីតកាល។ កន្លងមក ជេយ៍ គិតតែពីចងគំនុំហើយតាមសងសឹកដោយមិនគិតពីផលអាក្រក់ដែលកំពុងតែកើតមានឡើយ ឮសម្ដីអ្នកម្ដាយហើយ ជេយ៍ អួលដើមកព្រោះដឹងថាខ្លួនធ្វើខុសខ្លាំងណាស់ជាពិសេសចំពោះ ជុងវ៉ុន ធ្វើបាបសព្វសារពើ។
" កូនសុំទោស " ជេយ៍ ពោលពាក្យសុំទោសទាំងឱនមុខចុះចំណែកឯអ្នកស្រីបានត្រឹមតែឈរមួយកន្លែងមើលកូនប្រុសទាំងអស់សង្ឃឹម តើកូនទី២គាត់ក្លាយទៅជាមនុស្សឃោរឃៅតាំងពីពេលណា ឬតាំងពីពេលដែលដែលគេដឹងក្ដីមក?
កន្លងមក ជេយ៍ រស់នៅជាមួយគំនុំការសងសឹកព្យាបាលមិនឱ្យមនុស្សដែលធ្វើអាក្រក់បានរួចខ្លួន តែនាយភ្លេចទៅហើយថាប្រទេសមានច្បាប់មិនមែននាយចង់ធ្វើអ្វីតាមចិត្តនោះទេ។ ច្បាប់ហ្អេ៎...ច្បាប់ដែលឱ្យឃាតកររស់នៅយ៉ាងមានសេចក្ដីសុខមែនទេ? ហើយគេត្រូវរស់នៅក្នុងភាពឈឺចាប់អស់រយៈពេល១៥ឆ្នាំ សម្រាប់គេពិបាកទទួលយកណាស់ព្រោះនាយបានឃើញគេបាញ់សម្លាប់ឪពុកដោយផ្ទាល់ភ្នែក។
" ស៊ុងហ៊ុន ម៉ាក់ល្វើយណាស់ នាំម៉ាក់ទៅលើ " លោកស្រីផាក មើលមុខកូនប្រុសទាំងទឹកភ្នែករលីងរលោងដោយសារតែ ជេយ៍ ព្រមទទួលកំហុសខ្លួនហើយសុំទោសទើបគាត់ហៅកូនប្រុសពៅឱ្យជួយជូនទៅបន្ទប់ ពេលនេះគាត់មានកម្លាំងឡើងទៅខាងលើដោយខ្លួនឯងនោះទេ
"  បាទ ម៉ាក់ " ស៊ុងហ៊ុន មើលមុខបងៗបន្ដិចមុននឹងជូនម៉ាក់ទៅបន្ទប់របស់គាត់ ជីមីន ដកដង្ហើមធំហើយដាក់ខ្លួនអង្គុយចុះទាំងទឹកមុខក្រៀមក្រំហើយអង្គុយយ៉ាងស្ងាត់ស្ងៀមបំផុត
" បងប្រហែលជាស្អប់ខ្ញុំណាស់ហើយ? " ជេយ៍ ឃើញគាត់ស្ថប់ស្ងាត់មិនសូម្បីតែមើលមុខខ្លួនក៏និយាយទៅកាន់បងប្រុសទាំងការអន់ចិត្ត បើគាត់ស្អប់ខ្លួនក៏គ្មានអីចម្លែកដែរ ព្រោះរឿងដែលគេធ្វើសឹងមិនអាចអត់ទោសឱ្យបាន។
" មិចក៏គិតចឹង!បងមិនដែលស្អប់ឯងទេ តែបងស្អប់ខ្លួនដែលមិនហាមបែរជាបណ្ដោយឱ្យឯងធ្វើខុស បងពិតជាអត់បានការមែន? " ជីមីន យកដៃច្រោងសក់និយាយប្រាប់ ជេយ៍ ពីអារម្មណ៍របស់ខ្លួននៅពេលនេះ កន្លងមកគេដឹងគ្រប់យ៉ាងរឿងដែលប្អូនធ្វើតែគេមិនហាមបែរជានៅស្ងៀមមិនអើពើទៅវិញ។
•ណាមជុន និង ជីមីន រាប់អានគ្នាតាំងពីរៀននៅសកលវិទ្យាល័យម្ល៉េះ!ទោះបី ណាមជុន មានអាយុបង ជីមីន តែពួករាប់អានគ្នាដូចជាពួកម៉ាក។ ពេលនេះ ជីមីន មិនដឹងថាមិត្តភាពមួយនេះនៅដដែលឬក៏ប្រែប្រួលទេ ហើយនាយសង្ឃឹមថាគេមិនស្អប់ខ្ពើមខ្លួនទៅចុះ។
" អរគុណដែលបងមិនស្អប់ខ្ពើមប្អូនម្នាក់នេះ បងកុំបន្ទោសខ្លួនឯងអី បងមិនបានខុស! អ្នកដែលខុសគឺជាខ្ញុំទៅវិញទេ " ជេយ៍ ចាប់ផ្ដើមរអៀសខ្លួនពេលបងប្រុសអង្គុយបន្ទោសខ្លួនឯងទាំងដែលការពិតគេជាអ្នកធ្វើខុសសោះ។ ជេយ៍ រំកិលខ្លួនទៅជិតបងប្រុសព្រោះនាយត្រូវការការលោមលួងពីគាត់ ជេយ៍ ដឹងខុស!គ្រប់យ៉ាងហួសពេលទៅហើយព្រោះមនុស្សដែលនាយត្រូវការបំផុតគឺជា ជុងវ៉ុន ។
" ហ្អឹមម ចាត់ទុកថាវាជាមេរៀនថ្មីដែលបង្រៀនយើងមិនឱ្យដើរលើផ្លូវខុស បងគិតថាឯងទៅសម្រាកចុះមើលទៅដូចជាល្វីយណាស់ " ជីមីន ទាញប្អូនមកអោបក្នុងរង្វង់ជួយផ្ដល់កម្លាំងចិត្តនឹងទូន្មានមិនឱ្យគេដើរលើផ្លូវខុសទៀត ព្រោះអ្នកដែលឈឺចាប់គ្មានអ្នកណាក្រៅពីខ្លួនគេនោះទេ។ ជីមីន លើកដៃអង្វែលខ្នងប្អូនថ្នមៗជាការលោមលួងនឹងផ្ដល់ភាពកក់ក្ដៅកុំឱ្យគេមានអារម្មណ៍ថាឯកោ ហើយថែមទាំងដឹងទៀតថាប្អូនមានរបួសដូច្នេះនាយក៏ដេញឱ្យគេទៅសម្រាក។
" បាទ រាត្រីសួរស្ដីបងប្រុស " ជេយ៍ តបព្រមទាំងងក់ក្បាលយល់ស្របតាមសម្ដីបងប្រុសទើបប្រលែងពីអោបហើយក៏ឡើងទៅលើបាត់ ជីមីន នាយក៏ទៅសម្រាកដូចគ្នាព្រោះធ្វើដំណើរមកជាច្រើនម៉ោងក៏រៀងអស់កម្លាំងដែរ។
#Skip~
នៅក្នុងបន្ទប់តូចមួយបង្ហាញឱ្យឃើញរាងតូចកំពុងតែគេងនៅលើគ្រែដោយមានបងប្រុសនឹងលោកប៉ាអង្គុយក្បែររង់ចាំគេដឹងខ្លួន។
" ហ្អឹមម " សម្លេងក្រហឹមនៅដើមបំពងកបានបន្លឺឡើងស្របពេលត្របកភ្នែកតូចៗកំពុងតែបើកទទួលពន្លឺភ្លើងដែលបើកសម្រាប់បំភ្លឺបន្ទប់ទាំងមូល ណាមជុន គ្រាន់តែឃើញប្អូនដឹងខ្លួនក៏ប្រញាប់ងើបពីកៅអីដើរទៅរកប្អូនទាំងក្ដីបារម្ភ
" ជុងវ៉ុន!! ជុងវ៉ុនដឹងខ្លួនហើយ " សម្លេងដែលជុងវ៉ុនខានឮជាច្រើនខែបានបន្លឺឡើងនៅក្បែរត្រចៀករបស់គេ វាជាសម្លេងបងប្រុសឬ? នេះគេស្ដាប់មិនច្រឡំទេហេស៎! រាងតូចងើបអង្គុយហើយសម្លឹងមើលបុរសពីរនាក់ដែលអង្គុយក្បែរខ្លួនក៏ឧទានហៅពួកគាត់
" លោកប៉ា! បងប្រុស " ជុងវ៉ុន គ្រាន់តែឃើញអ្នកទាំងពីរអង្គុយនៅចំពោះមុខខ្លួនក៏ឧទានហៅសព្វនាមពួកគាត់ទាំងក្ដីនឹករលឹក គេពិតជាសប្បាយចិត្តណាស់ដែលបានជួបពួកគាត់ទាំងពីរ អាចប្រាប់គេបានទេថាវាមិនមែនជាសុបិន្ដ?
" ហឹម ជុងវ៉ុនរបស់ប៉ា! ប៉ានឹកកូនណាស់ " លោកយ៉ាង ធូរចិត្តពេលដែលឃើញកូនប្រុសជាទីស្រឡាញ់ដឹងខ្លួន គាត់ចូលទៅក្រសោបកូនជាប់នៅក្នុងរង្វង់ដៃទាំងក្ដីរំភើបគាត់ពិតជាសប្បាយចិត្តណាស់ដែលបានជួបកូនម្ដងទៀត
" កូនក៏នឹកប៉ាដូចគ្នា....បងដែរ បងជុន!! " ជុងវ៉ុន និយាយទាំងមានទឹកថ្លាៗកំពុងតែហូរកាត់ថ្ពាល់ប៉ោងៗគួរឱ្យចង់ចាប់ថើប។ ពួកគេទាំងបីក៏អោបគ្នាដោយក្ដីនឹករលឹក រាងតូចស្ថិតក្នុងរង្វង់ដៃពួកគាត់ទាំងពីរដែលមាននាមជាលោកប៉ានឹងបងប្រុសធ្វើឱ្យគេកាន់តែមានអារម្មណ៍ថាកក់ក្ដៅហើយសុវត្ថិភាព តើគេខានអោបពួកគាត់យូរប៉ុណ្ណាហើយ? ប្រហែលជាយូរណាស់ហើយ តាំងតែពី.....?? គិតដល់ត្រឹមនេះទឹកមុខដែលញញឹមប្រែជាស្រងូតស្រងាត់ ជុងវ៉ុន ប្រលែងពីអោបឯទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ម្ដងទៀុត។
" បងប្រុស ខ្ញុំមកទីនេះដោយរបៀបណា? " ជុងវ៉ុន បោះគំនិតអម្បាញ់មិញចោលក៏សួររកមូលហេតុដែលខ្លួនមកនៅទីនេះ។ ណាមជុន ងាកមើលមុខប៉ាតិចមុននឹងនិយាយរឿងគ្រប់យ៉ាងឱ្យប្អូនស្ដាប់ ជុងវ៉ុន កាលបើដឹងឮហើយនាយតូចក៏មានអារម្មណ៍ថាខុស។
" ដោយសារតែកូន ប៉ានឹងបងប្រុសក៏មិនមកលំបាកចឹងដែរ? " ជុងវ៉ុន ឱនមុខចុះហើយបន្ទោសខ្លួនឯងដែលធ្វើឱ្យប៉ានិងបងប្រុសត្រូវមករស់នៅផ្ទះតូចមួយទាំងដែលពីមុនពួកគាត់រស់នៅភូមិគ្រឹះដ៏ធំស្កឹមស្កៃមានអ្នកបម្រើស្ដាំឆ្វេងឯលុយចាយមួយជីវិតក៏មិនអស់ដែរ គេមិននឹកស្មានថាគ្រួសារមកក្រលំបាកដោយសារតែខ្លួនសោះ។
" ឱ្យតែបានកូនមកវិញ ប៉ាព្រមធ្វើគ្រប់យ៉ាងហើយក៏មិនដែលស្ដាយក្រោយដែរ ទ្រព្យគ្រាន់តែជារបស់ក្រៅខ្លួនយើងអាចរកវាពេលណាក៏បាន សម្រាប់ប៉ា ជុងវ៉ុន មានតែម្នាក់គត់គឺកំពុងតែអង្គុយនៅចំពោះមុខប៉ា ចាប់ពីថ្ងៃនេះទៅប៉ាសន្យាថានឹងការពារមិនឱ្យអ្នកណាមកធ្វើបាបកូនរបស់ប៉ាបាននោះទេ " លោកយ៉ាង កាន់ដៃកូនជាប់ព្រមទាំងនិយាយការពិតចេញពីចិត្តប្រាប់ដល់កូនប្រុសបណ្ដូលចិត្ត ពាក្យដែលគាត់និយាយចេញមកអម្បាញ់មិញពិតជាជ្រួលជ្រាបខ្លាំងណាស់ ជុងវ៉ុន បញ្ចេញស្នាមញញឹមមុនជ្រុបមុខទៅផ្អឹបនឹងទ្រូងដ៏សែនកក់ក្ដៅរបស់លោកប៉ា។ ណាមជុន ពិតជាសប្បាយចិត្តណាស់ដែលបានឃើញស្នាមញញឹមប្អូនប្រុសម្ដងទៀត ណាមជុន ក៏ចូលទៅអោបប្អូននឹងប៉ាទាំងស្នាមញញឹម។
សូមរង់ចាំភាគបន្ដ....

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now