EP13 : លោកដោះលែងខ្ញុំទៅ?

1.1K 101 0
                                    

  [......]
ជុងវ៉ុន ក្រោកពីគេងទាំងពឺតក្បាលខ្ទោកៗព្រោះកាលពីយប់មិញគេយំខ្លាំងពេកថែមទាំងគេងបានតិចទៀត។ រាងតូចរៀបចំខ្លួនហើយក៏ដើរសំដៅទៅផ្ទះបាយដើម្បីជួយយូមីរៀបចំអាហារពេលព្រឹកសម្រាប់រាងក្រាស់ តាមមើលទឹកមុខរាងតូចមិនសូវល្អប៉ុន្មានទេ ប្រហែលជានៅឈឺតែគេងទ្រាំព្រោះតែចង់ជួយការងារ យូមី និង អ៊ំស្រី មិនចង់ឱ្យអ្នកខ្លះមកស្ដីថាឱ្យគេជាមនុស្សខ្ចិលឡើយ។
" បងស្រីមានអ្វីឱ្យខ្ញុំជួយឬអត់? " ជុងវ៉ុន ដើរមកដល់ឃើញយូមីកំពុងតែរៀបចំចិតបន្លែក៏ចូលមកសួរ យូមី កាលដែលឮសម្លេងខ្សាវៗចេញពីបបូរមាត់ស្លេកស្លាំងរបស់នាយតូចក៏រហ័សងាកទៅរកប្រភពសម្លេងនោះ
" ចា៎មាន តែបងថាអ្នកប្រុសគួរតែទៅសម្រាកល្អជាង មើលចុះទឹកមុខអ្នកប្រុសស្លកស្លាំងណាស់ កុំប្រាប់ឱ្យសោះថាមិនបានគេងកាលពីយប់មិញ " យូមី គ្រាន់តែឮសម្លេងក៏ដឹងទៅហើយថារាងតូចនៅមិនទាន់រឹងមាំគ្រប់មួយរយភាគរយឡើយទើបចង់ឱ្យរាងតូចសម្រាកឱ្យបានច្រើន ចុះបើគេមកជួយនាងទាំងនៅឈឺបែបនេះ បើមិនប្រយ័ត្នធ្វើឱ្យមុតដៃនោះវាកាន់តែមិនល្អថែមល្អទៀត
" ...... " គ្មានការឆ្លើយតប
" អ្នកប្រុសទៅសម្រាកចុះ កុំបារម្ភអីអ៊ំធ្វើពីរនាក់យូមីបាន " អ៊ំស្រី ដែលកំពុងតែញាប់ដៃចម្អិនអាហារក៏បែរមកនិយាយជាមួយរាងតូច
" បាទ " ជុងវ៉ុន ងក់ក្បាលហើយក៏ដើរចេញពីផ្ទះបាយដើម្បីទៅបន្ទប់របស់ខ្លួន ស្រាប់តែពេលនោះមានដៃនរណាមិនដឹងទាញដៃរាងតូចទៅ។
" លោក! លោកលែងខ្ញុំទៅ " ជុងវ៉ុន ឃើញមុខ ជេយ៍ ចំៗក៏ប្រញាប់រើដើម្បីដកខ្លួនចេញពីក្នុងរង្វងដៃរបស់នាយ តែដូចជាគ្មានប្រយោជន៍សោះ
" បើយើងមិនលែងចង់យ៉ាងមិច? " ជេយ៍ សម្លឹងរាងតូចដោយស្នាមញញឹមរបៀបគេជាឈ្នះព្រោះរាងតូចមិនអាចរើចេញពីនាយបានឡើយ
" ....... " គ្មានការឆ្លើយតប
" ហេតុអីមិនតប ឬក៏ឯងគហើយ? " ជេយ៍ ចាប់ផ្ដើមមួរម៉ៅពេលរាងតូចមិនតបហើយគិតតែពីឱនមុខចុះ តាំងពីនាយលែងធ្វើបាបមកដូចជាបានដៃដល់ហើយឬកន្លងមកនាយថ្នមគេពេក សង្ស័យតែត្រូវប្រើធម៌ក្ដៅវិញហើយទើបក្មេងម្នាក់នេះព្រមស្ដាប់តាមខ្លួន
" លោក...ដោះលែងខ្ញុំទៅ " ជុងវ៉ុន និយាយប៉ុន្មានម៉ាត់ធ្វើឱ្យកម្លោះជេយ៍ក្ដៅស្លឹកត្រចៀកងំ នេះរាងតូចពិតជាហ៊ានណាស់ ហ៊ាននិយាយពាក្យនេះចេញមកដោយមិនខ្លាចថាចម្លើយចេញមកបែបណា
" ហុឹស៎!! កុំសង្ឃឹម " ជេយ៍ និយាយទៅកាន់រាងតូចទាំងទឹកមុខខឹងសម្បាខឹង នាយខ្លាំងរហូតដល់រុញរាងតូចឱ្យខ្ទប់នឹងជញ្ជាំងស្ទើតែបាក់ឆ្អឹងខ្នងជាកំណាត់ៗទៅហើយ។
" អូយ៎....ហ្អឹក!! " ជុងវ៉ុន ទម្លាក់ខ្លួនអង្គុយផ្អែកជញ្ជាំងទាំងទឹកភ្នែក។ គេពិតជាឃោរឃៅណាស់រហូតដល់រាងតូចតាមមិនទាន់ទេ ធ្វើបាបរាងកាយមិនគ្រប់នៅមកធ្វើបាបផ្លូវចិត្តទៀត តើនាយចង់បានអីឱ្យប្រាកដ? កន្លងមកនាយធ្វើបាបខ្លួនមិនទាន់គ្រប់គ្រាន់ទៀតឬមួយចង់ឃើញគេស្លាប់សិនទើបសមពេញចិត្តនាយ។
•បន្ទប់អាហារ
" ជេយ៍!! បងទើបមកពីណា? " លីតា អង្គុយនៅតុអាហារឃើញរាងក្រាស់ដើរចូលមកក៏សួរ
" អរ...គឺបងដើរមើលជុំវិញនេះបន្ដិច តោះឆាប់ញុំាទៅអូនប្រាកដជាឃ្លានហើយ " ជេយ៍ មើលមុខនាងហើយតបទាំងស្នាមញញឹម ចំណែកលីតានាងក៏មិនសួរដេញដោលច្រើនដែរព្រោះខ្លាចជេយ៍ខឹង។
បន្ទាប់ពីចៅហ្វាយនិងស្រីស្នេហ៍របស់គាត់ទៅផុតយូមីក៏ប្រញាប់ចូលទៅខាងក្នុងដើម្បីទៅរកជុងវ៉ុន តើគេយ៉ាងមិចហើយ? ដើរមិនទាន់ដល់បន្ទប់ផងក៏ឃើញ ជុងវ៉ុន គេងនៅលើឥដ្ឋ(កន្លែងជេយ៍ច្រានមិញ)។ យូមី បានហៅអង្គរក្សឱ្យជួយបីរាងតូចទៅក្នុងបន្ទប់របស់គេ បន្ទាប់មកនាងទៅយកទឹកនឹងកន្សែងដើម្បីជូតខ្លួនឱ្យរាងតូច ប្រហែលមួយសន្ទុះទើបជុងវ៉ុនក្រោក។
" អឹម!!ឈឺក្បាលណាស់ បងស្រី?" ជុងវ៉ុន ក្រោកទាំងឈឺក្បាលខ្ទោកៗបន្ទាប់មកក៏ងាកទៅស្ដាំដៃឃើញ យូមី កំពុងតែអង្គុយនៅលើកៅអីសម្លឹងមកខ្លួន
" អ្នកប្រុសយ៉ាងមិចហើយ ឈឺក្បាលខ្លាំងទេ! " យូមី សួរទាំងក្ដីបារម្ភ នាងក៏មិនយល់ពីខ្លួនឯងដែលហេតុអីក៏បារម្ភពីក្មេងម្នាក់នេះម្ល៉េះ?
" ........ " មិនតបតែងក់ក្បាលបញ្ជាក់ថាឈឺខ្លាំង
" បើចឹងចាំខ្ញុំទៅយកបបរនឹងថ្នាំមកអោយអ្នកប្រុស " យូមី ទទួលដឹងហើយក៏ប្រញាប់ចេញទៅដើម្បីយកបបរដែលនាងបានដាំទុកនឹងថ្នាំឈឺក្បាលឱ្យរាងតូចលេប។ ជុងវ៉ុន ក្រោកអង្គុយនៅលើគ្រែរង់ចាំនាងមក ព្រោះគេពិតជាឃ្លានខ្លាំងណាស់ មិនយូរប៉ុន្មានយូមីក៏មកជាមួយនឹងថាសតូចល្មមដែលមានបបរនឹងទឹកសម្រាប់គេ។
____________
" ហុីយ!! ខ្ញុំអាណិតអ្នកប្រុសណាស់ម៉ែ ហេតុអីបានជាចៅហ្វាយចិត្តអាក្រក់ចំពោះអ្នកប្រុសតូចម្ល៉េះ? អូយ៎!! មិចក៏ម៉ែវៃខ្ញុំ " យូមី ដកដង្ហើមធំព្រមទាំងរអ៊ូង៉ូវៗជិតអ្នកម្ដាយ មិនត្រឹមតែប៉ុណ្ណោះនាងនៅឆ្លៀតថាឱ្យចៅហ្វាយទៀត
" ក៏និយាយស្ដីមិនគួរឱ្យចង់ស្ដាប់នឹងហើយ មិចក៏ថាឱ្យចៅហ្វាយចិត្តអាក្រក់បែបនេះ? បើគាត់ចិត្តអាក្រក់ពិតមែនពួកយើងគ្មានដង្ហើមរស់មកដល់សព្វថ្ងៃនេះទេ!! ម៉ែជឿថាចៅហ្វាយធ្វើព្រោះតែមានហេតុផលរបស់គាត់ " អ៊ំស្រី មិនចង់ឱ្យកូននិយាយពាក្យមិនល្អដាក់ចៅហ្វាយឡើយ ព្រោះ ជេយ៍ គឺជាអ្នកមានគុណដែលបានជួយគាត់និងកូនឱ្យមានជីវិតថ្មីម្ដងទៀត
" សង្ឃឹមថាវាបែបហ្នឹងទៅចុះ " យូមី និយាយដូចជាគ្មានសង្ឃឹមសោះ តើចៅហ្វាយមានហេតុផលអ្វីទៅ ហេតុអីចាំបាច់ដល់ថ្នាក់ធ្វើបាបគ្នាបែបនេះ?
#Skip~
" អ៊ំស្រី! លោកប៉ាយ៉ាងមិចហើយ? " ណាមជុន ទើបតែមកពីធ្វើការក៏ប្រញាប់ឡើងទៅរកលោកប៉ា តែចំពេលអ៊ំស្រីមេផ្ទះចុះមកល្មមទើបសួរ
" ចា៎ លោកម្ចាស់កំពុងតែសម្រាក អ្នកប្រុសធំចង់ចូលទៅមើលគាត់ទេ? " អំស្រី បិទទ្វាបន្ទប់បម្រុងនឹងចុះទៅខាងក្រោមហើយក៏ឃើញ ណាមជុន ឡើងមកល្មមទើបគិតថានាយចង់ទៅមើលលោកប៉ា
" បាទ មិនអីទេ! អោយគាត់សម្រាកសិនចុះ ចាំស្អែកចាំខ្ញុំមកមើលគាត់ម្ដងទៀត ចឹងខ្ញុំសុំទៅសម្រាកសិនហើយ " ណាមជុន ពេលឮគាត់ប្រាប់ថាលោកប៉ាកំពុងសម្រាកទើបមិនចង់ចូលទៅរំខាន ហើយណាមួយនាយក៏រៀងអស់កម្លាំងដែរ
" ចា៎ តែអ្នកប្រុសធំ! អ្នកប្រុសញុំាអីហើយឬនៅ? "
" ខ្ញុំញុំាពីខាងក្រៅរួចហើយ បើចឹងខ្ញុំសុំទៅបន្ទប់សិនហើយ "
" ចា៎ " បន្ទាប់ពីសន្ទនាជាមួយអ៊ំស្រីរួចណាមជុនក៏ដើរសំដៅទៅបន្ទប់របស់ខ្លួន។ ពេលមកដល់បន្ទប់នាយក៏ទម្លាក់ខ្លួនទៅលើពូកទន់ៗ ត្របកភ្នែកចាប់ផ្ដើមបិទដៃមាំក្រាស់ក៏លើកយកទៅគោងលើថ្ងាសដ៏ទូលាយសញ្ចឹងពីរឿងលោកប៉ានឹងប្អូនជាទីស្រឡាញ់។ តាំងពីជុងវ៉ុនត្រូវគេចាប់យកទៅសុខភាពប៉ាក៏កាន់តែចុះខ្សោយ ចំណែកឯណាមជុនពីមួយថ្ងៃទៅមួយថ្ងៃនាយមិនដែលគេងលក់បានស្រួលម្ដងណាឡើយព្រោះតែបារម្ភពីប្អូនតែម្នាក់របស់នាយ។
សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now