EP08 : យកចិត្តទុកដាក់🔥

1.4K 123 0
                                    

    #ភូមិគ្រឹះផាក
    ងាកមករាងតូចដែលកំពុងតែដើរសំដៅទៅផ្ទះបាយទាំងវេទនា ពេលចូលមកដល់ក៏ឃើញអាហារពីរបីមុខនៅលើតុសម្រាប់ខ្លួនតែនៅក្នុងផ្ទះមានសភាពស្ងប់ស្ងាត់មិនឃើញមាននរណាម្នាក់សោះ តើពួកគេទៅណាអស់ហើយ? ក្រែងមុននេះយូមីទៅហៅគេនៅឡើយពេលនេះបាត់ស្រមោលនាងបាត់។
" ធ្វើចឹងល្អឬអត់? ចុះបើគេចាប់បាននោះយើងប្រាកដជាមិនរស់ទេ...ណ្ហើយ! មិនសាកមិនដឹងទេ " ជុងវ៉ុន កាន់ទូរសព្ទនៅលើតុចុចទៅលេងបងប្រុសរបស់ខ្លួន មុនដំបូងរាងតូចក៏ស្ទាក់ស្ទើរដែលតែគិតម្ដងទៀតទើបសម្រេចចិត្តចុចទៅបើគេមិនក្លាហានប្រាកដណាស់គេគ្មានថ្ងៃចេញពីទីនេះបានទេ។
•ទូរសព្ទ
" អាឡូ? អ្នកណា? "
" អាឡូ-បង...អូយ៎! " ជុងវ៉ុន ញញឹមពេលឮសម្លេងបងប្រុសរបស់ខ្លួនមិនទាន់និងហៅបងឱ្យពេញៗមាត់ផង ក៏មានអ្នកណាមិនដឹងក្រឆក់ទូរសព្ទពីខ្លួន
" លោក? " ជុងវ៉ុន ងាកមើលមនុស្សដែលហ៊ានយកទូរសព្ទចេញពីដៃខ្លួនក៏ឈរគាំងនិយាយមិនចេញព្រោះម្នាក់នោះគ្មានអ្នកណាក្រៅពីម្ចាស់ផ្ទះនោះទេ
" ប្រហែសតែបន្ដិចមិនបាន ឬសម្ដីយើងជាខ្យល់? " ជេយ៍ គ្រាន់តែនិយាយចេញមកក៏ធ្វើឱ្យរាងតូចភ័យដែរ បើមិនឱ្យភ័យយ៉ាងមិចបើគេចាប់បានខ្លួនបាននៅនឹងមុខស្រស់ៗបែបនេះ
" មិ-មិនមែនចឹងទេ? " ជុងវ៉ុន និយាយទាំងរដាក់រដុបព្រោះតែខ្លាចកែវភ្នែកនាយសម្លឹងមកខ្លួនប្រៀបដូចជាបិសាចកំពុងតែឃើញឈាមអញ្ចឹង នាយដើរទៅមុខមួយជំហាន ជុងវ៉ុន ថយក្រោមមួយជំហាន។ ជេយ៍ ក៏បោះជំហានទី២ ឯជុងវ៉ុន ក៏ដូចគ្នាតែក៏ត្រូវទាក់នឹងជើងតុរាងតូចរកផ្ងាកក្រោយទៅហើយសំណាងដែល ជេយ៍ ដៃរហ័សស្រវាចាប់ចង្កេះគេជាប់ឯដៃទាំងគូតោងករាងក្រាស់ដើម្បីទប់មិនឱ្យដួលអុកគូទ។ រាងក្រាស់ទម្លាក់បបូរមាត់សន្សឹមៗទៅលើបបូរមាត់ស្ដើង រាងតូចមិនប្រកែកក៏តបស្នាមថើបទៅអ្នកម្ខាងទៀត បបូរមាត់ក្រាស់បឺតជញ្ជក់បបូរមាត់ស្ដើងទាំងអារម្មណ៍រោលរាល ជេយ៍ ទាញកាយតូចដូចសំឡីផ្ដួលទៅលើសាឡុងហើយឡើងទៅទ្របពីលើបន្ទាប់មកពួកគេក៏បង្កាត់ភ្លើងស្នេហ៍...។
      •បន្ទប់ជេយ៍
    ឆាលដើរមកមុនចៅហ្វាយដើម្បីបើកទ្វាបន្ទប់រង់ចាំ ជេយ៍ ដែលបីរាងតូចនៅក្នុងដៃមកដល់បន្ទប់គេដាក់ ជុងវ៉ុន ឱ្យគេងនៅលើគ្រែហើយដើរទៅរកជំនិត។
" ជួយយកទឹកក្ដៅនឹងថ្នាំលាបឱ្យយើងផង ឱ្យលឿនបំផុត (ថ្នាំលាបនេះហ៎!**) " ជេយ៍ បញ្ជាកូនចៅឱ្យយករបស់ទាំងនេះដើម្បីនាយលាបលើរបួសឱ្យរាងតូចជាពិសេសរបួសដែលទើបតែថ្មីៗនេះ
" បាទ ចៅហ្វាយ " ឆាល ឮចៅហ្វាបញ្ជាគេក៏ប្រញាប់ទៅយករបស់ដែលចៅហ្វាយត្រូវការអម្បាញ់មិញ បើមិនចឹងទេសុីគ្រាប់កាំភ្លើងជំនួសបាយឡូវហើយ។
     #Skip~
    ណាមជុន ចេញពីធ្វើការនាយក៏មិនបានទៅណាដែរ ក្រៅពីមន្ទីរពេទ្យព្រោះថ្ងៃនេះលោកគ្រូពេទ្យអនុញ្ញាតឱ្យ លោកយ៉ាង ចេញពីពេទ្យ។ រាងក្រាស់មកដល់មន្ទីរពេទ្យក៏ជួយរៀបចំសម្ភារៈលោកប៉ាដាក់ក្នុងកាបូបហើយអោយ ជីន ជួយមើលប៉ាតិចឯនាយទៅបើកថ្នាំនិងបង់ថ្លៃមន្ទីរពេទ្យ។ ពួកគេធ្វើដំណើរចេញពីមន្ទីរពេទ្យក៏ត្រឡប់មកភូមិគ្រឹះ ពេលមកដល់ ណាមជុន ក៏ឱ្យប៉ាអង្គុយលើសាឡុង។
" អូនទៅយកទឹកមកអោយ " ជីន ក៏ដើរសំដៅទៅផ្ទះបាយដើម្បីចាក់ទឹកឱ្យអនាគតប៉ាក្មេកនិងអនាគតស្វាមី។ ទៅដល់អ្នកបម្រើក៏ប្រកែកមិនឱ្យគេធ្វើហើយពួកនាងក៏ធ្វើដោយខ្លួនឯង ជីន មានតួនាទីទទួលទឹកពីដៃអ្នកមប្រើហើយដាក់នៅលើតុ។
" លោកពូ...ពិសារទឹកបន្ដិចទៅ " ជីន ក៏ហុចកែវទឹកឱ្យលោកយ៉ាង មើលទៅទឹកមុខគាត់ដូចជាមិនសូវស្រស់សោះ ទីមួយជំងឺ ទីពីរបារម្ភពីកូនប្រុសដែលត្រូវគេចាប់ខ្លួនទៅគ្មានឱ្យដំណឹងសូម្បីបន្ដិច។
" បាទ អរគុណ " លោកយ៉ាង ទទួលទឹកពីដៃអនាគតកូនប្រសារហើយក៏លើកមកពិសារបន្ដិចក៏ទុកវានៅលើតុណាមជុន និង ជីន បានត្រឹមតែអង្គុយមើលមុខគ្នាប៉ុណ្ណោះ ហើយពួកគេសង្ឃឹមថាជំងឺបេះដូងគាត់និងមិនរើឡើងម្ដងទៀតទៅចុះ បើមិនដូច្នេះទេអាចនឹងប៉ះពាល់ដល់ជីវិត។
       #ភូមិគ្រឹះផាក
    ក្រឡេកមកក្នុងបន្ទប់ដែលធំទូលាយគឺមានរាងតូចដៃជើងតូចៗកំពុងតែគេងនៅលើគ្រែដោយទឹកមុខស្លេកស្លាំង។ ជេយ៍ ចេញពីបន្ទប់ទឹកក៏ដើរសំដៅមករករាងតូចដែលគេងឡើងយូរតាំងពីព្រឹកម៉ោង១០ព្រឹករហូតដល់ម៉ោង៤ល្ងាច ដោយមានចិត្តបារម្ភពីគេខ្លះៗដែរ រាងក្រាស់ក៏ចូលទៅអង្គុយក្បែរហើយយកដៃចាប់ដៃរាងតូចបម្រុងនឹងអង្រួនឱ្យគេភ្ញាក់ស្រាប់តែនាយត្រូវដកដៃយ៉ាងលឿន។
" មិចក៏ដៃក្ដៅម្ល៉េះ?ហុីយ!ខ្លួនក៏ក្ដៅដែរ ឆាល? " ជេយ៍ ស្ទាបក្បាលនិងខ្លួនរាងតូចគឺក្ដៅដូចជាទឹកក្ដៅកំពុងតែពុះជិត១០០អស្សាចឹងក៏ស្រែកហៅឆាលទាំងក្នុងចិត្តភ័យខ្លាចរាងតូចកើតអី។
" បាទ....បាទចៅហ្វាយ! ចៅហ្វាយមានការអីដែលទាន? " ឆាល រត់មកទាំងត្រហេបត្រហបព្រោះតែឮសម្លេងចៅហ្វាយស្រែកហៅខ្លួនឡើងលាន់ឮពេញភូមគ្រឹះ
" ឯងឆាប់ទៅតាមគ្រូពេទ្យមក " ជេយ៍ និយាយប្រាប់កូនចៅពីបំណងដែលហៅគេមក តែគេហាក់ចងចិញ្ចើមឆ្ងល់
" ចៅហ្វាយឈឺហ្ហេស៎? " ឆាល សួរព្រោះមិនបានចាប់អារម្មណ៍អ្នកកំពុងតែគេងញ័រដូចជាកូនសត្វត្រូវទឹកនៅលើគ្រែឡើយ
" មិនមែនយើងទេ គឺនោះ?? " ជេយ៍ ក៏ចង្អុលទៅរាងតូចដែលគងនៅលើគ្រែ ឆាល ក៏យល់ក៏ប្រញាប់ចេញទៅយកលោកគ្រូពេទ្យហើយគាត់ជាគ្រូពេទ្យប្រចាំគ្រួសារត្រកូលផាក។
" ម៉ាក់! ម៉ាក់កុំទៅ.....កូនរងារណាស់ ម៉ាក់!! " រាងតូច ស្រាប់តែមមើលស្រែកហៅម៉ាក់ដែលកំពុងតែដើរចាកចេញពីគេទាំងមិនងាកក្រោយ។ សុបិន្ដមួយនេះធ្វើអោយទឹកភ្នែករាងតូចហូរតាមកន្ទុយភ្នែក ចំណែកឯដៃខ្ញាំពូកស្ទើរតែដាច់រហែកទៅហើយ ជេយ៍ ចូលទៅអោបនិងជាប់ដៃគេដើម្បីឱ្យគេមានអារម្មណ៍ថាកក់ក្ដៅមិនឯការ។
" ចៅហ្វាយលោកគ្រូពេទ្យមកដល់ហើយទាន " ឆាល ចូលមកប្រាប់ចៅហ្វាយហើយក៏ដើរចេញទៅខាងក្រៅ។ ចំណែកឯជេយ៍ប្រលែងពីការអោបរកដើរចេញស្រាប់តែរាងតូចចាប់នាយជាប់មិនឱ្យទៅ។ ជេយ៍ ក៏គ្មានជម្រើសទើបអង្គុយអោបរាងតូចហើយលោកគ្រូក៏ចូលមកពិនិត្យរាងកាយរាងតូចដែលមានវត្តមានរាងក្រាស់នៅជាមួយដែរ។
" លោកគ្រូពេទ្យ គេកើតអី? " ជេយ៍ ឃើញទឹកមុខលោកគ្រូពេទ្យនាយកចងចិញ្ចើមសួរ ព្រោះនាយបារម្ភពីរាងតូចខ្លាំងណាស់
" គឺអ្នកប្រុសខាងនេះមានសុខភាពខ្សោយខ្លាំងណាស់ ព្រោះតែគាត់មិនបានញុំាអីហើយត្រូវប្រើកម្លាំងច្រើន(What?) រួមនឹងស្នាមរបួសដែលមិនទាន់ជាទើបធ្វើឱ្យគាត់ក្ដៅខ្លួនខ្លាំង " គ្រូពេទ្យ និយាយពីអាការៈ ជុងវ៉ុន ប្រាប់ដល់រាងក្រាស់ដែលកំពុងអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់
" ចឹងខ្ញុំជួយដាក់សេរ៉ូមកម្លាំងនិងឱ្យថ្នាំលេបដើម្បីបញ្ចុះកម្ដៅដល់គាត់ចុះ តើលោកគ្មានបញ្ហាទេ? "
" តាមតែលោកទៅ " ជេយ៍ ក៏យល់ព្រមតាមលោកគ្រូពេទ្យ តើឱ្យនាយមានបញ្ហាយ៉ាងមិចទៅ ពេលដឹងថារាងតូចឈឺនាយភ័យស្ទើរស្លាប់ទៅហើយ មិនថាធ្វើយ៉ាងណាឱ្យតែរាងតូចជានិងត្រឡប់មកដូចដើមនាយក៏គ្មានបញ្ហាដែរ? (ចង់ឱ្យដូចដើមដើម្បីស្រួលធ្វើបាបគេទៀតមែនទេប្រូជេយ៍)។  បន្ទាប់មកលោកគ្រូពេទ្យក៏ដាក់សេរ៉ូមកម្លាំងខណៈលោកចាក់ម្ជុលចូលស្បែករាងតូចក៏ភ្ញាក់ទាំងមិនទាន់អស់ងងុយ ដៃនៅមិនស្ងៀមព្រោះឈឺពេលម្ជុលចាក់ទម្លុះស្បែក ជេយ៍ចាប់ក្បាលរាងតូចមកផ្អឹបនឹងទ្រូងនាយហើយថើបសក់ដើម្បីស្រង់ក្លិនក្រអូបប្រហើរ ដោយសារតែបានការលួងលោមពីរាងក្រាស់អារម្មណ៍ដែលឈឺក៏បាត់មួយរំពេចន៍ សេរ៉ូមក៏ដាក់រួចហើយលោកគ្រូពេទ្យក៏បានផ្សំថ្នាំនិងប្រាប់រាងក្រាស់ជូតខ្លួនឱ្យអ្នកជំងឺឱ្យបានញឹមញាប់ទើបកម្ដៅឆាប់ចុះ។
" អរគុណលោកគ្រូពេទ្យណាស់ដែលអញ្ចើញមក ខ្ញុំសុំទោសដែលមិនបានជូនដំណើរ " ជេយ៍ សុំការអធ្យាស្រ័យពីគ្រូពេទ្យដែលនាយមិនបានជូនដំណើរព្រោះរវល់មើលថែរាងតូច
" បាទ មិនអីទេចឹងខ្ញុំសុំលាទៅសិនហើយលោកជេយ៍ "
" បាទ លោកគ្រូពេទ្យ " ជេយ៍ និង លោកគ្រូ លាគ្នារួចក៏បំបែកគ្នា។ ជេយ៍ត្រូវចូលទៅមើលរាងតូចវិញ ឯលោកគ្រូពេទ្យក៏ត្រឡប់ទៅមន្ទីរពេទ្យវិញដោយមានឆាលជាអ្នកជូនដំណើរជំនួសនាយ។
/ តុកៗ តុកៗ /
" ចៅហ្វាយ បបរនិងថ្នាំរបស់អ្នកប្រុសតូច ខ្ញុំទុកនៅត្រង់នេះ បើអស់កិច្ចការខ្ញុំសុំទៅវិញហើយ " យូមី បើកទ្វាចូលមកដើម្បីយកបបរសម្រាប់អ្នកជំងឺ នាងទុកថាសបបរនិងទឹកនៅលើតុរួចនាងក៏ចេញទៅវិញ
" ហ្អឹមម" ជយ៍ ក៏ងក់ក្បាលយូមីក៏ចេញទៅវិញ ពេលនាងចេញផុតរាងក្រាស់ដើរទៅយកបបរដើម្បីមកបញ្ចុករាងតូចដែលកំពុងតែគេងទាំងដៃនៅព្យួរសេរ៉ូម។
" ជុងវ៉ុន....ក្រោកឡើងញុំាបបរបន្ដិចទៅ " ជេយ៍ អង្រួនកាយតូចតិចៗដើម្បីឱ្យគេងើបមកញុំាអីហើយនឹងបានលេបថ្នាំ
" ហ្អឹម " រាងតូច ក្រោកអង្គុយហើយយកដៃញីភ្នែកហើយសម្លឹងមុខរាងក្រាស់ដែលអង្គុយនៅក្បែរខ្លួន អ្វីដែលធ្វើឱ្យគេឆ្ងល់គឺរាងក្រាស់អង្គុយដួសបបរហើយផ្លុំ
" ហឹស ហាមាត់! " ជេយ៍ បម្រុងបញ្ចុករាងតូចតែគេមិនព្រមហាមាត់ញុំាបែរជាប្រកែក
" ខ្ញុំញុំាខ្លួនឯងបាន កុំឱ្យពិបាកដល់លោកអី " ជុងវ៉ុន ឧទានព្រមទាំងរកលូកដៃយកចានបបរពីដៃរាងក្រាស់ តែវាមិនងាយព្រោះរាងក្រាស់មិនព្រមឱ្យហើយយកចានបបរនោះទុកលើតុ
" ហាមាត់! (រាងតូចក្រវីក្បាលមិនព្រមញុំា) មិនញុំាហ្ហេស៎! ក៏បាន.... " ជេយ៍ ខ្នាញ់និងរាងតូចដែលក្បាលរឹងមិនព្រមហាមាត់ញុំាបបរដែលនាយខំបញ្ចុកក៏ប្រើបក្បាច់ថ្មី នាយយកបបរដាក់ចូលមាត់ខ្លួនឯងមួយស្លាបព្រាហើយក៏ចាប់រាងតូចមកថើប
" អឹប....ហ្អឹម!! " ជុងវ៉ុន យកដៃគក់ខ្នងរាងក្រាស់តិចៗពេលគេចាប់ខ្លួនថើប។ ជេយ៍បញ្ចូលបបរដែលនៅក្នុងមាត់របស់ខ្លួនទៅឱ្យរាងតូចរួចនាយក៏ដកមាត់ចេញ ហើយក៏ធ្វើបែនោះម្ដងទៀតតែរាងតូចក៏ហាម ហើយព្រមញុំាបបរដែលនាយបញ្ចុក។
សូមរង់ចាំភាគបន្ដ....

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now