EP24 : ឯងគេងយូរពេកហើយ

1K 102 4
                                    

#សហរដ្ឋអាមេរិក
ពេលវេលាពិតជាដើរលឿនមែន ថ្មិចបើកៗកន្លងទៅមួយសប្ដាហ៍បាត់។ ក្រឡេកមកមើលកម្លោះសង្ហាដែលកំពុងតែបណ្ដើរគ្នាទៅកាន់បន្ទប់អ្នកជំងឺដែលត្រូវជាប្អូនរបស់ពួកគេ ទ្វាបានបើកបង្ហាញឱ្យឃើញរាងក្រាស់កំពុងតែគេងលង់លក់នៅលើគ្រែ មួយសប្ដាហ៍ហើយគេនៅមិនទាន់ដឹងខ្លួនទៀត វាយូរពេកហើយ នាយតូចទម្លាក់ខ្លួនអង្គុយនៅលើកៅអីហើយស៊ូកដៃចូលប្រអប់ដៃរបស់ប្អូន។
" ហ្អឹម...ឯងគេងយូរពេកហើយ " ជីមីន សម្លឹងមុខប្អូនដោយក្រសែភ្នែកសោកសៅ ហេតុអីនៅសុខៗគេចាប់ផ្ដើមអស់ទំនុកចិត្តបែបនេះ? ក្រែងលោកដុកទ័រប្រាប់នោះអីប្អូនគេនឹងដឹងខ្លួនមកវិញ តែនេះមួយសប្ដាហ៍ហើយគេនៅមិនទាន់ដឹងខ្លួនទៀត ឬលោកដុកទ័រកំពុងផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយ? យ៉ុនហ្គី យកដៃទៅអង្អែលខ្នងសំណាព្វចិត្តដើម្បីលួងលោមមិនឱ្យគេគិតច្រើន តាមពិតទៅលោកដុកទ័រប្រាប់ថាគេនឹងដឹងខ្លួនតែមិនបានកំណត់ថ្ងៃឡើយទើបនាយតូចយល់ច្រឡំដោយគិតថាលោកដុកទ័រកំពុងតែផ្ដល់ក្ដីសង្ឃឹមឱ្យគេ ឬកំពុងតែកុហកគេ។
     " បង..បងប្រុស!!! " សម្លេងខ្សាវៗស្អកៗបានបន្លឺឡើងធ្វើអោយ ជីមីន ដែលសង្ងំបិទភ្នែកនៅលើប្រអប់ដៃម្ចាស់សម្លេងក៏ប្រញាប់បើកភ្នែកមើលភ្លាម នេះគេជាសម្លេងជេយ៍ឬ? គេមិនបានស្ដាប់ច្រឡំទេហ្អ៎! ដោយសារតែភាពមិនច្បាស់ចង់ដឹងថាជាអ្នកដែលខ្លួនកំពុងតែគិតឬអត់? ជីមីន ក៏ឆាប់បើកភ្នែកហើយសម្លឹងទៅកាន់ប្អូនដែលបើកភ្នែកម៉ក់ៗសម្លឹងមើលខ្លួន
     " ជេយ៍! ឯងដឹងខ្លួនហើយ យ៉ុនប្អូនដឹងខ្លួនហើយ បងឆាប់ទៅតាមគ្រូពេទ្យមក " មិនមែនយល់សុបិន្ដតែជាការពិតជេយ៍ដឹងខ្លួនហើយ អរគុណព្រះជាម្ចាស់ដែលមេត្តា ជីមីនសប្បាយចិត្តរកអ្វីមកប្រៀបពុំបាន នាយចាក់ទឹកឱ្យប្អូនញុំារួចក្រុមលោកដុកទ័រក៏មកដល់ល្មម បន្ទាប់នាយក៏ចេញទៅខាងក្រៅទុកឱ្យពេទ្យពិនិត្យអាការៈរបស់ប្អូន។
មួយសប្ដាហ៍មុន : ថ្ងៃដែលជេយ៍ជួបគ្រោះថ្នាក់ចរាចរណ៍
ពេលក្រុមគ្រូពេទ្យកំពុងតែញាប់ដៃញាប់ជើងជួយសង្រ្គោះ ជេយ៍ ស្រាប់តែចង្វាក់បេះដូងរបស់នាយឈប់ដើរក្រុមគ្រូពេទ្យពិតជាអស់សង្ឃឹមខ្លាំងណាស់ដែលជួយនាយមិនបាន។ លោកដុកទ័រនិងជំនួយការម្នាក់ចេញមកផ្ដល់ដំណឹងដ៏ក្រៀមក្រំដល់គ្រួសាររបស់ជេយ៍ លោកស្រីផាកគ្រាន់តែឮលិខិតមរណៈក៏ដួលសន្លប់ហើយបញ្ចូលទៅបន្ទប់អ្នកជំងឺភ្លាមៗ ខណៈពេលនោះនៅសល់តែ ជីមីន ប៉ុណ្ណោះដែលឈរសម្រក់ទឹកភ្នែកនៅមុខបន្ទប់ ICU លោកដុកទ័របម្រុងនឹងដើរចេញស្រាប់តែអ្នកគ្រូស្អាតម្នាក់មករាយការណ៍ ព្រោះតែចង្វាក់បេះដូងនាយលោតមកវិញលោកដុកទ័រក៏រហ័សចូលទៅខាងក្នុងដើម្បីជួយសង្រ្គោះនាយម្ដងទៀត លោកដុកទ័របន្ដការវះកាត់រហូតទទួលបានជោគជ័យ។
ខណៈពេលគ្រូពេទ្យកំពុងតែជួយសង្រ្គោះជីវិត ជេយ៍ ទូរសព្ទ ជីមីន ក៏រោទ៍ នាយតូចជូតទឹកភ្នែកចេញមុននឹងលើកទទួល។ ប៊ែល តេមកប្រាប់ពីហេតុការណ៍ដែលបានកើតឡើង «ការពិត ជេយ៍ ជួបគ្រោះថ្នាក់ចរាចរណ៍មិនមែនជារឿងចៃដន្យឡើយតែមានមនុស្សប៉ងអាក្រក់លើគេ» និយាយចប់នាយតូចក៏ដាក់ទូរសព្ទចុះហើយទម្លាក់ខ្លួនអង្គុយទឹកភ្នែកដែលខំទប់ក៏ស្រក់មកតក់ៗមិនដាច់សោះ មួយសន្ទុះក្រុមគ្រូពេទ្យក៏ចេញមកវិញ ដើម្បីផ្ដល់ដំណឹងល្អដល់គ្រួសារអ្នកជំងឺ ជេយ៍ រួចផុតពីគ្រោះថ្នាក់ហើយតែ ជើងរបស់គេបានបាក់ ហើយពេលវេលាដឹងមិនបានកំណត់ បើសំណាងល្អគេអាចដឹងខ្លួនយ៉ាងហោចណាស់មួយសប្ដាហ៍ តែបើសំណាងមិនល្អគេអាចក្លាយជាមនុស្សរុក្ខជាតិ។ ជីមីន សម្រេចចិត្តបញ្ចូលប្អូនទៅព្យាបាលនៅសហរដ្ឋអាមេរិកបន្ដ ហើយនៅរួមគំនិតជាមួយលោកដុកទ័របោកប្រាស់គេគ្រប់គ្នាទៀតផងថាជេយ៍ស្លាប់ ប្រសិនបើ ជីហុង ដឹងថាជេយ៍មិនទាន់ស្លាប់គេមិនព្រមឈប់ដោយងាយៗឡើយ សុខចិត្តកុហកគ្រប់គ្នាអោយតែជេយ៍មានសុវត្ថិភាព ហើយចំណែករឿង ហ្វាង ជីហុង ទុកអោយច្បាប់ជាអ្នកដាក់ទោសគេ។
Skip~
ថ្ងៃនេះ ជុងវ៉ុន មានណាត់ជាមួយអ្នកគ្រូពេទ្យដើម្បីមកពិនិត្យសុខភាពនិងបើកថ្នាំបន្ថែម ហើយរាងតូចមិនបានម្នាក់ឯងនោះទេគឺមានស៊ូនូមកជាមួយដែរ ដោយសារណាមជុនរវល់ការងារទើបពឹងស៊ូនូមកជាមួយព្រោះមិនទុកចិត្តឱ្យប្អូនមកម្នាក់ឯងទេខ្លាចមានរឿងមិនល្អកើតឡើង។
" អ្នកគ្រូពេទ្យសុខភាពខ្ញុំនិងកូនយ៉ាងមិចដែរ? "
" ចាស៎ សុខភាពអ្នកប្រុសគ្មានអីគួរឱ្យបារម្ភទេ ចំណែកឯសុខភាពទារកមាំមួនល្អដូចជាអាប៉ាអញ្ចឹង ខ្ញុំបានសរសេរឈ្មោះថ្នាំនៅលើក្រដាសនេះ ដូច្នេះអ្នកប្រុសអាចទៅបានហើយ សូមឱ្យសំណាងល្អ "
" បាទ អរគុណអ្នកគ្រូពេទ្យ "
" ជម្រាបលាបាទ " ស៊ូនូ លើកដៃសំពះអ្នកគ្រូពេទ្យស្អាតរួចក៏ចេញទៅតាមមិត្តដែលដើរទៅមុន អ្នកគ្រូពេញញឹមដាក់នាយតូច បន្ទាប់មកគាត់ក៏រៀបចំឯកសារទុក ប៉ុន្ដែមិនទាន់យកទុកផងស្រាប់តែទ្វាបានបើកបង្ហាញឱ្យឃើញអ្នកកម្លោះមុខមាត់សង្ហាវ័យប្រហែលម្ភៃជាងចូលមកទាំងទឹកមុខមាំ នាយកម្លោះដើរទៅទម្លាក់ខ្លួនអង្គុយនៅចំពោះមុខអ្នកគ្រូពេទ្យស្អាតហើយសួរនាំពីអាការៈរាងតូចដែលចេញទៅអម្បាញ់មិញ ហើយម្នាក់នេះគ្មានអ្នកណាក្រៅពី ស៊ុងហ៊ុន ឡើយ។ ពេលជម្រិតសួរអ្នកគ្រូពេទ្យស្អាតហើយនាយក៏ប្រញាប់ចេញទៅវិញដើម្បីផ្ដល់ដំណឹងដល់បងប្រុសធំ ជុងវ៉ុន កំពុងតែពពោះកូនរបស់បងប្រុសគេ ហេតុអីបានជាគេលាក់បាំងមិនព្រមប្រាប់ពួកគេ? ស្របពេលខួរក្បាលគិតពីរឿងរបស់ ជុងវ៉ុន ស្រាប់តែដើរបុកមនុស្សម្នាក់ដែលកំពុងតែឈរ។
" អូយ៎!! ដើរយ៉ាងមិចហ្នឹង? បានជាមកបុកមនុស្សឈរស្ងៀមបែបនេះ? " នាយតូចមុខប៉ោងៗបបូរមាត់ក្រពុំស្រដីឡើងពេលដែលមានមនុស្សម្នាក់ដើរមកបុកខ្លួន ខំឈរឱ្យឆ្ងាយពីផ្លូវគេហើយនៅមានមនុស្សឆ្គួតដើរមកបុគេទៀត គួរឱ្យខឹងមែន!!
" សុំ~សុំទោសផង មិញខ្ញុំប្រញាប់ពេកទើបមិនបានមើល មានត្រូវត្រង់ណាឬអត់? " ស៊ុងហ៊ុន ប្រញាប់ពោលពាក្យសុំទោសដល់ជនរងគ្រោះដែលខ្លួនដើរបុកអម្បាញ់មិញ នាយតាមសម្លឹងមុខក្មេងម្នាក់នេះមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ ពេលដែលពួកគេសម្លឹងមុខគ្នាស្រាប់តែភ្ញាក់រៀងខ្លួន។
     " ឯង? លោក? "
     " ជាលោកឯងសោះ ដើរមិនបើកគ្រាប់ភ្នែកទេយ៉ាងមិច? បានជាដើរបុកមនុស្ស "
     " នែ៎ និយាយឱ្យស្រួលបន្ដិចទៅ ក្មេងអីឈ្លើយម្ល៉េះ? "
     " អៅ ខ្ញុំនិយាយមិនស្រួលត្រង់ណា ប្រាប់មកមើលស្រួលខ្ញុំនិយាយសារថ្មី "
     " ហ៊ើយ! ខ្ចិលនិយាយជាមួយក្មេងឈ្លើយណាស់ ទៅល្អជាង "
     " បងស៊ុងហ៊ុនតើស៎! គាត់មកទីនេះធ្វើអី? អ្នកណាឈឺ? "
     " ធ្វើមិចដឹង បានហើយឆាប់ទៅវិញទៅ យើងឃ្លាន " ស៊ូនូ ធ្វើមុខជូរយកដៃស្ទាបពោះ ដោយសារតែប្រញាប់មករក ជុងវ៉ុន ពេកទើបមិនបានញុំាអាហារពេលព្រឹក នឹកទៅក៏ចង់សើចដែលពេលនិយាយជាមួយអ្នកគ្រូពេទ្យ ស៊ូនូអង្គុយកូរពោះ ក្រូចៗ តែម្ដងសំណាងដែលមិត្តនិងអ្នកគ្រូពេទ្យមិនឮកុំអីមិនដឹងយកមុខទុកណាទេ រាងតូចសើចពេលឃើញមិត្តធ្វើចរិកញិកញក់ដាក់គេ ពួកគេចេញពីមន្ទីរពេទ្យក៏ចូលទៅហាងអាហារមួយកន្លែង ព្រោះមានអ្នកខ្លះរអ៊ូថាឃ្លាន។
     #មន្ទីរពេទ្យ USA
     / រីង រីង /
     ជីមីន អង្គុយនៅលើសាឡុងក្នុងបន្ទប់អ្នកជំងឺស្រាប់តែមានអ្នកទូរសព្ទមកធ្វើអោយជេយ៍ដែលកំពុងតែគេងក៏ភ្ញាក់ នាយគេងបែរទៅម្ខងទៀតទើប ជីមីន មិនដឹងថាប្អូនភ្ញាក់ តាមពិតទៅនាយដឹងពីជំងឺខ្លួនហើយ គេពិតជាខូចចិត្តខ្លាំងណាស់សូម្បីតែមុខបងប្រុសនាយមិនហ៊ានមើលផងភ្នែកយំឡើងក្រហម នាយឈឺទាំងចិត្ត ឈឺទាំងកាយ។ ពេលនេះចង់ត្រឡប់ទៅរកមនុស្សដែលខ្លួនឯងស្រឡាញ់ក៏មិនហ៊ានដែលព្រោះនាយខ្មាស់ ទៅមានន័យអ្វីបើនាយមិនអាចមើលថែគេបានផងឥលូវសូម្បីតែដើរទៅបន្ទប់ទឹកក៏មានអ្នកជួយទប់ដែរ ហេតុអីមិនស្លាប់តែម្ដងទៅរស់នៅនាំតែវេទនា។
     " [....] អាឡូ? " ជីមីន ចុចទទួលហើយក៏និយាយជាមួយ ស៊ុងហ៊ុន នៅខាងក្រៅព្រោះខ្លាចរំខានដល់ ជេយ៍ កំពុងតែសម្រាក
     " គឺខ្ញុំបងមីន បងទំនេរឬអត់? ខ្ញុំមានរឿងសំខាន់ចង់ប្រាប់បងគឺ..... " ស៊ុងហ៊ុន រៀបនឹងនិយាយស្រាប់តែយ៉ុនហ្គីមកដល់កាត់ចង្វាក់
     " មីនអូនមកអង្គុយធ្វើអីនៅខាងក្រៅ មិនចូលទៅមើលជេយ៍ទេហ្ហេស៎? ហេតុអីធ្វើមុខបែបនេះ មិចក៏ទុកឱ្យប្អូននៅម្នាក់ឯង? " យ៉ុនហ្គី ដើរមកដល់ក៏ស្ដីអោយសំណាព្វចិត្តដែលអង្គុយលេងនៅខាងក្រៅ ពេលនេះជេយ៍មានអារម្មណ៍មិនសូវល្អទេហេតុអីក៏ទុកឱ្យគេនៅម្នាក់ឯង
     " អាឡូបងមីន បងមីនបងជេយ៍នៅជាមួយបងមែនទេ? បងមីន!! ខ្ញុំស្ដាប់មិនច្រឡំទេមែនទេ? " ស៊ុងហ៊ុន ស្ងាត់ចាំស្ដាប់យ៉ុនហ្គីស្រាប់តែឮឈ្មោះ ជេយ៍ ធ្វើអោយគេភ្ញាក់ផ្អើលជាខ្លាំងទើបអន្ទះសារ
     " ហ្អឹម...ឯងស្ដាប់មិនច្រឡំគេនៅជាមួយបង ឯងសន្យានឹងបងរឡងមួយបាន? ថាមិនប្រាប់រឿងនេះដល់អ្នកណា សូម្បីតែអ្នកម៉ាក់!! "
     " ហេតុអីទៅបងមីន មានរឿងអីហ្ហេស៎? "
     " គឺ ហ្វាង ជីហុង !! " ជីមីន រៀបរាប់មូលហេតុដែលខ្លួនត្រូវលាក់បាំងគ្រប់គ្នាប្រាប់ដល់ស៊ុងហ៊ុន កាលបើឮបងប្រុសនិយាយបែបនេះគេកាន់តែបារម្ភជាងនេះទៅទៀត តែក៏សប្បាយចិត្តដែលពេលឮថាបងប្រុសមិនទាន់ស្លាប់
     " ខ្ញុំយល់ហើយ ចឹងប៉ុណ្ណឹងបានហើយចាំទំនេរខ្ញុំខលទៅបងពេលខ្ញុំជាប់ណាត់ជាមួយម្ចាស់ភាគហ៊ុន ជម្រាបលាបាទ " ស៊ុងហ៊ុន ដាក់ទូរសព្ទចុះទាំងទឹកមុខញញឹម មិននឹកស្មានបងប្រុសគេនៅរស់សោះ បងមីនលេងមួយក្បាច់ជឿស្ទើរតែមួយប្រទេស ហើយក្នុងនោះក៏មានគេដែរ ដោយសារតែនាយជាប់ណាត់និយាយការងារទើបមិនបានសួរសុខទុក្ខបងប្រុស មិនអីទេចាំនាយទំនេរនឹងតេទៅបងប្រុសម្ដងទៀត។
សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now