EP05 : មិនយល់?

1.3K 114 2
                                    

នៅលើផ្លូវដ៏សែនស្ងប់ស្ងាត់មានតែសម្លេងខ្យល់បក់ស្លឹកឈើនិងដង្ហើមញាប់ៗរបស់រាងតូចដែលកំពុងតែដើរតាមតាមដងផ្លូវ។ ចេញមកយូរគួរសមដែលតែជុងវ៉ុនមិនដែលស្គាល់ទីនេះឡើយ ទោះជាគេចេញមកម្នាក់ឯងទាំងយប់ក៏គេមិនខ្លាចដែរសំខាន់អោយតែចេញអោយផុតពីកន្លែងដ៏គួរអោយខ្លាចមួយនោះ។
" អូយ៎! ហ្អឹកៗ " ជុងវ៉ុន ដើរសុខៗស្រាប់តែក្រឡាច់ជើងដួលព្រុស~ទៅលើដីដោយឈឺត្រង់កជើងខ្លាំងពេករាងតូចក៏អង្គុយយំប៉ុន្ដែគេមិនចុះចាញ់ឡើយ ទោះជាត្រូវវាលក៏ធ្វើដែលដាច់ខាតមិនត្រូវបោះបង់ដូច្នេះជុងវ៉ុនក្រោកឈរដើរប៉ាក់ៗខ្ចើត។
" ហឹស! កុំសង្ឃឹមថាគេចពីយើងបានអោយសោះ " ជេយ៍ បើកឡានសម្លឹងមើលតាមផ្លូវក្រែងប្រទះនឹងកាយតូច តែនាយបើកមួយសន្ទុះហាក់មិនឃើញសោះធ្វើអោយចិត្តគេកាន់តែក្ដៅទោះយកដុំទឹកកកមួយពាន់ដុំមកស្អំក៏មិនធ្វើអោយនាយត្រជាក់ដែរ។
បន្ទាប់ពីបើកឡានយូរគួរសមនាយក៏ប្រទះឃើញមនុស្សប្រុសម្នាក់រូបរាងតូចច្រឡឹងដូចជាមនុស្សស្រីដើរនៅលើដងផ្លូវនាយក៏បត់ឡានទៅឈប់ក្បែរនោះបើ ពេលចូលទៅជិតកាន់តែច្បាស់ម្នាក់នោះគឺជា ជុងវ៉ុន ដែលនាយកំពុងតែតាមរក ជេយ៍ បើកទ្វាឡានរត់សំដៅរាងតូចដែលព្យាយាមរត់ពេលដឹងថាជានាយ។
" ចង់ទៅណា យ៉ាង ជុងវ៉ុន? " ជេយ៍ ឧទានឈ្មោះអ្នកម្ខាងទៀតដែលកំពុងព្យាយាមរត់ទាំងជើងឈឺ នាយចូលទៅចាប់ដៃរាងតូចជាប់ក៏បញ្ចេញទឹកមុខឡើងគួរឱ្យសម្លក់រាងតូច
" លោកលែងខ្ញុំទៅ?? " ជុងវ៉ុន ភ្ញាក់ព្រើតពេលមានដៃមួយចូលមកជាប់ដៃខ្លួនជាប់ រាងតូចព្យាយាមរើផងសុំឱ្យគេលែងខ្លួនផងតែគិតថាមនុស្សដូច ផាក ជុងស៊ុក ព្រមដោះលែងគេដោយងាយៗឬ?
" គិតចង់រត់ហ្ហេស៎? កុំសង្ឃឹមមោះទៅជាមួយយើង " ជេយ៍ ព្យាយាមទាញរាងតូចអោយដើរមកតាមខ្លួនទាំងមិនដឹងថារាងតូចកំពុងតែឈឺកជើង ជុងវ៉ុន វិញទ្រាំដើរតាមទាំងកម្លាំងដៃរបស់នាយទាញខ្លួនទៅ
" អូយ៎! ហ្អឹកៗ លែង! ខ្ញុំមិនទៅជាមួយលោកទេ " ជុងវ៉ុន ស្រែកយំប្រាប់នាយថាសាមីខ្លួនគេមិនចង់ទៅជាមួយនាយទេ តែគេមិនខ្វល់គិតតែពីទាញដោយមិនខ្វល់ថាម្នាក់ទៀត ឈឺចាប់ពេញខ្លួនទៅហើយជាពិសេសកជើងធ្វើអោយរាងតូចពិបាកដើរទៅតាមនាយ
" យើងមិនខ្វល់ ឆាប់ឡើង " ជេយ៍ ងាកមកតបរាងតូចចប់ក៏ទាញដៃគេមួយទំហឹងធ្វើអោយ ជុងវ៉ុន ដួលហើយដៃក៏មានសេរីភាព ប៉ុន្ដែក្បាលជង្គងកំពុងតែហូរឈាមដូចជាទឹក ស្របពេលនោះរាងតូចក៏សន្លប់តែក៏មានដៃមួយជួយទ្រក្បាលមិនអោយដួលទៅប៉ះឥដ្ឋ។ ដោយសារតែរបួសចាស់មិនទាន់នឹងជាស្រួលបួលផងក៏មានរបួសថ្មីចូលទៅហើយរួមផ្សំនឹងសុខភាពខ្សោយមិនបានញុំាអីផងធ្វើអោយរាងតូចទ្រាំទ្រមិនបានក៏បណ្ដាលអោយសន្លប់។
#Skip~
" ចៅហ្វាយ អ្នកប្រុស? " យូមី ដែលឈរចាំនៅបន្ទប់ទទួលភ្ញៀវជាមួយអ៊ំស្រីមេផ្ទះដែលជាម៉ាក់នាង ស្រាប់តែឃើញ ជេយ៍ ដើរចូលមកព្រមទាំងបីរាងតូចនៅក្នុងដៃធ្វើអោយនាងភ្ញាក់ផ្អើលជាខ្លាំងតែក៏ធូរទ្រូងដែលនាងបានឃើញរាងតូចមានសុវត្ថិភាពគឺបានន័យថាក្រែងមានគ្រោះថ្នាក់អីមិនល្អកើតឡើងចំពោះគេ
" យូមី ជួយយកក្រអប់ថ្នាំកន្សែងនឹងទឹកទៅបន្ទប់យើងផង " ជេយ៍ មកដល់ក៏ប្រាប់នាងអោយជួយយករបស់ដែលនាយប្រាប់អម្បាញ់មិញទៅខាងលើហើយនាយក៏បីរាងតូចឡើងទៅខាងលើដែលជាបន្ទប់របស់នាយបាត់
" យូមីឆាប់ទៅ " អ៊ំស្រីមេផ្ទះ ឃើញកូនស្រីឈរភ្លឹកក៏ប្រញាប់ប្រាប់អោយកូនទៅការតាមសម្ដីដែលរាងក្រាស់បានបញ្ជាមុនហ្នឹង
" ចា៎ " មីយូ ភ្ញាក់ពីការភ្លឹកក៏ប្រញាប់រត់ចូលទៅផ្ទះបាយដើម្បីទៅយករបស់ដែលចៅហ្វាយត្រូវការ។
•បន្ទប់ជេយ៍
/ ក្រាក /
ទ្វាបន្ទប់បើកដោយ ជេយ៍ ជាអ្នកច្រានទើបនាយដើរទៅក្បែរគ្រែនឹងដាក់រាងតូចថ្នមៗអោយគេគេងនៅលើពូកទន់ៗ។ រាងក្រាស់ដាក់ខ្លួនអង្គុយក្បែរនោះហើយយកដៃអង្អែលក្បាលរាងតូចថ្នមៗ
" ហេតុអីមានអារម្មណ៍ថាបារម្ភពីក្មេងម្នាក់នេះម្ល៉េះ? "
" ចៅហ្វាយប្រអប់ថ្នាំទឹកនិងកន្សែងទាន " យូមី ចូលមកឃើញសម្មភាពមុននេះធ្វើអោយនាងញញឹមតែក៏បាត់មួយរំពេចន៍ពេលរាងក្រាស់សម្លឹងមុខនាង
" ទុកនៅទីនេះហើយនាងចេញទៅវិញចុះ " ជេយ៍ គ្រាន់តែឮសម្ដីកូនចៅក៏រហ័សដកដៃចេញពីរាងតូចយ៉ាងលឿនហើយបែរទៅបញ្ជាឱ្យនាងទុកត្រង់នេះរួចក៏ចេញទៅចុះ ចំណែកឯនាងក៏តួនាទីដូចគ្នាក៏ចេញទៅវិញដោយមិនភ្លេចមើលក្មេងតូចដែលកំពុងតែគេងនៅលើគ្រែ ជុងវ៉ុន ជាក្មេងស្លូតបូតមិនគួរមកជួបរឿងបែបនេះសោះ។
បន្ទាប់ពីនាងចេញទៅផុត ជេយ៍ ក៏ចូលទៅអង្គុយក្បែររាងតូចហើយយកកន្សែងជ្រលក់ទឹករួចក៏ពូតវាទើបយកទៅកន្សែងនោះជូតលើខ្លួនរាងតូច។ ពេលជូតរួចនាយក៏ប្ដូរសម្លៀកបំពាក់ហើយនិងលាបថ្នាំលើរបួសដែលនាយជាអ្នកបន្សល់ទុកនៅលើខ្លួនរបស់គេ ក្រោយមករាងក្រាស់ក៏យកភួយដណ្ដប់អោយរាងតូចហើយក៏បិទភ្លើងមុននឹងដើរចេញពីបន្ទប់នេះ។ ជេយ៍ ចូលមកដល់បន្ទប់ធ្វើការនាយក៏ចោទសំណួរសួរខ្លួនឯងជាច្រើន ព្រោះពេលនេះនាយហាក់ដូចជាមានអរាម្មណ៍ថាអាណិត បារម្ភ ហើយឈឺត្រង់ទ្រូងខាងឆ្វេងពេលឃើញទឹកភ្នែកនិងទឹកមុខស្រពាប់ស្រពោនក្មេងម្នាក់នេះ តើនាយអាចនឹងស្រឡាញ់រាងតូចទេ?
" អាជេយ៍ ឯងកើតឆ្គួតស្អី?ភ្លេចហើយមែនទេថាឪពុកវាជាបានធ្វើស្អីមកលើគ្រួសារឯងខ្លះ? ហុឹស! អាកូនឃាតករ " ជេយ៍ អង្គុយថាអោយខ្លួននិងរំលឹករឿងដែលនាយប៊ិសនឹងភ្លេចទៅហើយស្របពេលនោះរូបភាពដែលលោកយ៉ាងឈរបាញ់ឪពុកជាទីស្រឡាញ់ក៏ផុតចេញមកកែវភ្នែកស្រទន់ស្អាតគួរអោយចង់សម្លឹងក៏ប្រែជាក្រហមឆ្អិនឆ្អៅទៅវិញ។
#Skip~
" ហ្អឹម រងារ រងារណាស់! " ជុងវ៉ុន គេងសុខៗស្រាប់តែរមួលខ្លួនចូលគ្នាដោយសារតែអាកាសធាតុចុះត្រជាក់នាយតូចនិយាយទាំងមិនទាន់បើកភ្នែកដោយសារតែរបួសនិងសភាពគេនៅពេលនេះគឺធ្វើអោយគេកើតជំងឺគ្រុនក្ដៅ។
" .......... " មួយសន្ទុះសម្លេងខ្សាវៗក៏ស្ងាត់ព្រោះតែម្ចាស់សម្លេងគេងលក់បាត់ទៅហើយ។
•ព្រឹកថ្ងៃថ្មី
" អាល្ដិតក្រោបឡើង ក្រោក! នេះនៅមិនក្រោកទៀតហ្ហេស៎? " ជេយ៍ ចូលមកដល់ក្នុងបន្ទប់ខ្លួនស្រែកហៅអ្នកកំពុងគេងអោយក្រោកតែដូចជាគ្មានប្រយោជន៍តតែសោះ ព្រោះមើលទៅរាងតូចដូចជាគេងលក់ស្រួលណាស់ដោយខឹងនឹងរាងតូចមិនព្រមក្រោកតាមសម្ដីខ្លួននាយក៏ដើរទៅក្នុងបន្ទប់ទឹកហើយក៏ចេញមកវិញជាមួយទឹកមួយចាន
/ ឈូរ /
" ខឹកៗ ខឹកៗ " ទឹកមួយចានបានជះចំកណ្ដាលមុខ ជុងវ៉ុន  ធ្វើអោយគេភ្ញាក់ទាំងឈ្លក់ទឹកហើយយកដៃជូតទឹកនៅលើមុខចេញ។ ជុងវ៉ុន ក៏ប្រញាប់ងើបហើយក៏ឃើញបុរសដែលខ្លួនមិនចង់ជួបឈរនៅចំពោះមុខ នេះខ្លួនពិតជាមិនអាចគេចពីគេផុតពិតមែនហ្ហេស៎? រាងតូចក៏ទម្លាក់ទឹកមុខចុះ ព្រោះគេអស់សង្ឃឹម តើពេលណាបានទៅផ្ទះរបស់ខ្លួនវិញ?រាងតូចពិតជាស្អប់ទីនេះណាស់។
" ងើបហើយមិចក៏មិនឆាប់ចេញ នៅនាំតែចង្រៃ " ជេយ៍ និយាយមកធម្មតាតែសម្រាប់ ជុងវ៉ុន គឺពាក្យដែលមើលងាយបំផុត តើយើងអាចទៅថាអីអោយគេបានទៅព្រោះយើងគ្រាន់តែជាកូនឆ្កែមួយក្បាលដែលគេឱ្យធ្វើអីក៏ធ្វើតាមគេប៉ុណ្ណោះ
" ចង់ទៅណា? " ជេយ៍ ងាកមកសួរពេលឃើញរាងតូចរកដើរចេញពីបន្ទប់ខ្លួន  ជុងវ៉ុន ក៏ហួសចិត្តជាខ្លាំងពេលឮសំណួរមួយនេះ តើប្រុសម្នាក់នេះឆ្គួតឬ? មុនដំបូងអោយគេចេញដល់គេចេញក៏សួរថាគេទៅណានេះគេពិតជាមិនយល់ពិតមែន?
" ក៏ចេញពីទីនេះ ក្រែងលោកជាអ្នកដេញខ្ញុំមិនចឹង? " ជុងវ៉ុន ក៏តបតាមការគួរគ្មានលើសលួសសម្ដីបន្ដិចឡើយ ព្រោះខ្លាចម្នាក់ឈរនៅចំពោះមុខគេខឹងច្រលោត
" នេះឯងចង់សងអោយយើងហ្ហេស៎ យ៉ាង ជុងវ៉ុន " ជេយ៍ ឮសម្ដីរាងតូចនិយាយស្រាប់តែប្រតិកម្មតែម្ដង ចំណែកឯ ជុងវ៉ុន ក៏ប្រញាប់ប្រកែកព្រោះគេគ្មានបំណងដូចដែលនាយចោទឡើយ
" ទេ....ខ្ញុំអត់ទេ " ជុងវ៉ុន និយាយមិនហ៊ានមើលមុខនាយនោះទេព្រោះទឹកមុខនាយពេលខឹងគួរអោយខ្លាចជាងខ្មោចទៀត
" ហុឺយ ចេញទៅ " ជេយ៍ ឃើញទឹកមុខដែលរាងតូចខ្លាចខ្លួននាយក៏មិនសួរនាំច្រើនទើបដកដង្ហើមធំមួយដង្ហើមក៏ងាកមុខចេញហើយដេញរាងតូចអោយចេញ ជុងវ៉ុន ឮបែបហ្នឹងក៏រៀងឆ្ងល់ខ្លះដែរ តែក៏មិនហ៊ានសួរទើបប្រញាប់ចេញពីបន្ទប់ពីគេ។
សូមរង់ចាំភាគបន្ដ....

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now