EP19 : សុំទោស

1.2K 112 2
                                    

#បន្ទប់ជេយ៍
" អឹម..... " អាការៈចាញ់ជុងវ៉ុនក៏រើម្ដងទៀតបន្ទាប់ពីជេយ៍គេងលក់ ជុងវ៉ុនយកដៃខ្ទប់មាត់ហើយប្រញាប់រត់ទៅបន្ទប់ទឹកយ៉ាងលឿន ចំណែកឯជេយ៍ត្រូវភ្ញាក់ពេលក្បាលរបស់ខ្លួនធ្លាក់ទៅលើពូកទន់ៗ។
     រាងក្រាស់ក្រោកចុះពីលើគ្រែដើរសំដៅទៅបន្ទប់ទឹកបន្ទាប់ពីឮសម្លេងល្វើយៗចេញពីទីនោះនាយដើរទៅដល់ឃើញរាងតូចអោនមុខទើបចូលទៅជួយរឹតខ្នង។
" អ៊ួកៗ....អ៊ួកៗ! ហឹម....អរគុណ " ជុងវ៉ុន ងើបមុខនិយាយពាក្យអរគុណទៅកាន់រាងក្រាស់ដែលបានជួយរឹតខ្នងឱ្យខ្លួនអម្បាញ់មិញ
" អឹម បានធូរខ្លះទេ? " ជេយ៍ ឃើញទឹកមុខរាងតូចស្លេកស្លាំងតាមកញ្ចក់នាយក៏សួរទាំងក្ដីបារម្ភ បើសិនជាជុងវ៉ុនប្រាប់ថាមិនអីនោះ? នាយក៏មិនជឿដែរ
" គឺ....អឹម អ៊ួក....អ៊ួកៗៗ!! ខ្ញុំថា...លោកទៅសម្រាកទៅខ្ញុំមិនអីទេ " មិនទាន់នឹងនិយាយផងរាងតូចក៏ក្អួតយកៗទាំងមិនបានបាយចូលពោះសូម្បីមួយគ្រាប់ ជេយ៍ចាប់ផ្ដើមភ័យពេលឃើញរាងតូចកាន់តែមិនស្រួល ដៃជើងរាងតូចចាប់ផ្ដើមត្រជាក់ឯខ្លួនទន់ស្ទើរតែឈរមិននឹង តែគេនៅថាមិនអីទៀត ពិតជាយ៉ាប់មែន!
" មិនអីយ៉ាងមិច ឯងក្អួតឡើងទន់ខ្លួនហើយនៅថាមិនអីទៀត ចាំយើងនាំទៅសម្រាក " ជេយ៍ ទ្រាំនឹងក្មេងក្បាលរឹងម្នាក់នេះលែងបានហើយក៏ស្ដីឱ្យបន្ដិចទើបលើករាងតូចបី មើលចុះមុខស្លេកឡើងដូចមាន់ស្ងោរហើយនៅបារម្ភពីគេទៀត
" លោកចង់ធ្វើអីដាក់ខ្ញុំចុះទៅ ប្រយ័ត្នរបួសដរណា៎ លោក?? " ជុងវ៉ុន ភ្ញាក់ព្រើតពេលនាយលើកបីខ្លួន ហើយអ្វីដែលធ្វើឱ្យគេកាន់តែភ័យនោះខ្លាចប៉ះដល់របួសនាយ ប៉ុន្ដែនាយហាក់មិនភ័យសោះបែរជាប្រឹងបីរាងតូចទាំងខ្លួនកំពុងឈឺ
" នៅឱ្យស្ងៀម....ហើយហាមនិយាយ ហាមតមាត់ ក្រែងយើងមិនបានប្រាប់? " ជេយ៍ ដាក់រាងតូចឱ្យគេងនៅលើគ្រែថ្នមៗហើយឡើងទៅគេងក្បែររាងតូច។ ជុងវ៉ុនរកប្រកែកតែត្រូវអ្នកម្ខាងទៀតនិយាយកាត់មុន តាមពិតទៅជុងវ៉ុនត្រូវមកមើលថែរាងក្រាស់តែសភាពគេនៅពេលនេះយ៉ាប់ជាងគេទៀត គិតទៅគួរឱ្យអស់សំណើចមែន! ពេលនាយបីខ្លួនមិញនេះសង្ឃឹមថាមិនប៉ះដល់របួសនាយទៅចុះ បើបែបនោះប្រាកដជាពិបាកហើយ។
____________
•តុកៗ តុកៗ//
សម្លេងគោះទ្វាបន្លឺឡើងជេយ៍ប្រញាប់ចុះពីលើគ្រែដើរទៅបើកទ្វាអោយកូនចៅដែលឈរចាំនៅខាងក្រៅ។ ឆាលឈរនៅមុខបន្ទប់ដោយមានថាសដាក់អាហារមកជាមួយ រាងក្រាស់ទទួលវាពីដៃកូនចៅហើយនិយាយាទៅកាន់គេ:
" ឯងចេញសិនទៅ "
" បាទ " ឆាល យល់ក៏ចេញទៅតាមបញ្ជារបស់ចៅហ្វាយ ហើយគេមិនបានទៅណាឆ្ងាយដែលគឺឈរនៅក្រៅបន្ទប់រង់ចាំចៅហ្វាយហៅ ព្រោះពួកគេមានការងារដែលត្រូវចាត់ការ។
" ជុងវ៉ុន! ក្រោកញុំាអីបន្ដិចទៅ ដើម្បីឱ្យមានកម្លាំង " ជេយ៍ ទម្លាក់ខ្លួនអង្គុយក្បែរជុងវ៉ុនហើយដាស់ឱ្យរាងតូចក្រោកញុំាអី អីយ៉ា!នេះនាយជាលើកទីមួយហើយដែលជេយ៍និយាយញុំាទៅកាន់ជុងវ៉ុន
" ទេ....ខ្ញុំមិនញុំាទេ វាមានក្លិនអាក្រក់ណាស់ " ជុងវ៉ុន ក្រោកអង្គុយហើយយកដៃខ្ទប់ចម្រុះពេលរាងក្រាស់លើកចានបបរមកកាន់តែជិត ដោយឃើញរាងតូចដូចជាចាញ់ក្លិនដល់ថ្នាក់យកដៃទប់ចម្រុះ ទើបជេយ៍សម្រេចចិត្តយកចេញហើយក៏លើទឹកដោះគោមកជំនួស
" បើចឹងញុំាទឹកដោះគោបន្ដិចទៅ វាមិនមានក្លិនអាក្រក់ទេអាចញុំាបាន " ជេយ៍ ហុចទឹកដោះគោឱ្យរាងតូចហើយនៅដឹងទៀតថាវាមិនបង្កឱ្យមានក្លិនដល់រាងតូច ដោយសម្ដីនឹងទឹកមុខដ៏ជឿជាក់របស់នាយរាងតូចក៏ព្រមទទួលពីដៃនាយហើយផឹកវា (គេមិនកុហកយើងទេ វាពិតជាគ្មានក្លិនអាក្រក់ពិតមែន) ពេលរាងតូចកំពុងតែផឹកទឹកដោះគោរាងក្រាស់តាមសម្លឹងមើលមិនព្រិចភ្នែកសោះដូចជាមានអ្វីនៅក្នុងនោះអញ្ចឹង។ រាងតូចញុំាបានពាក់កណ្ដាលក៏ហុចឱ្យរាងក្រាស់វិញ ហើយរាងក្រាស់ក៏ប្រញាប់ទទួលពីដៃរាងតូចយកទៅទុកនៅលើតុ មិនដល់5នាទីផងត្របកភ្នែករាងតូចក៏ទន់ទៅៗ មិនប៉ុន្មានផងរាងតូចក៏គេងលក់នៅលើទ្រូងរាងក្រាស់។
     " សុំទោស....សឺត!! " ជេយ៍ សម្លឹងផ្ទៃមុខសស្អាតគ្មានកន្លែងទាស់ទាំងមានទឹកដក់ក្នុងភ្នែក។ ដៃមាំក្រាស់ចាប់ដៃរាងតូចហើយយកមកផ្អឹបនឹងបបូរមាត់របស់នាយ ទឹកភ្នែកមួយដំណក់បានស្រក់មកលើដៃតូចៗ ហេតុអីស្រាប់តែស្រក់មកបែបនេះ តើនឹងមានអីកើតឡើង? ជេយ៍ក្រសោបមុខរាងតូចថ្នមៗដាក់ឱ្យគេគេងនៅលើគ្រែសិន ទើបនាយងើបឈរពេញកមពស់ហើយលើកបីរាងតូច នាយហៅឆាលឱ្យបើកទ្វាឱ្យហើយក៏បីរាងតូចចុះទៅខាងក្រោម ទោះជាឈឺរបួសប៉ុណ្ណានាយក៏ទ្រាំបីរាងកាយតូចមួយនេះ អាចជាលើកចុងក្រោយរបស់នាយក៏ថាបាន។
#Skip~
     ឡានសេរីទំនើបពណ៌ខ្មៅបើមកឈប់នៅក្បែររបងផ្ទះតូចមួយដែលជាកន្លែងស្នាក់នៅថ្មីរបស់គ្រួសារយ៉ាង ក្រោយពីទ្រព្យសម្បត្តិត្រូវប្រគល់ឱ្យត្រកូលផាក។
" ឆាល..... "
" បាទ ចៅហ្វាយ " ឆាល ចុះពីលើឡានហើយក៏ដើរទៅបើកទ្វាក្រោយបីរាងតូចចេញនឹងទុកគេចោលនៅក្បែររបងផ្ទះ វាមើលទៅអាក្រក់បន្ដិចតែពួកគេក៏គ្មានជម្រើសដែរ ទើបធ្វើបែបហ្នឹង។
" លាហើយ....!! ចេញឡានទៅ " ជេយ៍ បិទភ្នែកនិយាយពាក្យលាតិចៗ ឡានកំពុងតែបញ្ឆេះហើយឆ្ពោះទៅជារឿយៗ ជេយ៍អង្គុយក្នុងឡានមិនហ៊ានសូម្បីតែងាកមើល។ ចំណែកឯជុងវ៉ុនគេងនៅក្បែររបងទាំងទឹកមុខស្លេកស្លាំង ទិដ្ឋភាពនេះដូចម្ដាយយកក្មេងមកបោះបង់អញ្ចឹង!!
     ពេលឡានជេយ៍ទៅផុតឡានតាក់សុីមួយគ្រឿងក៏បើកមកឈប់នៅមុខផ្ទះលោកយ៉ាង គ្រូពេទ្យសង្ហាបង់លុយថ្លៃតាក់សុីរួចក៏បើកទ្វាចុះពីលើឡាន។ ជីនបម្រុងនឹងបើកទ្វាចូលស្រាប់តែឃើញអនាគតប្អូនថ្លៃគេងផ្អែករបងផ្ទះដូចជាក្មេងអនាថា។
" ជុងវ៉ុនតើស៎....ជុងវ៉ុន! ជុងវ៉ុន!! " ជីន ខំប្រឹងហៅយ៉ាងក៏គ្មានសម្លេងឆ្លើយមកវិញដែរ ទើបគេប្រមូលកម្លាំងហើយបីរាងតូចចូលទៅក្នុង។ តាមពិតនៅផ្ទះគ្មានមនុស្សទេព្រោះជីនតាំងចិត្តមកសម្អាត ព្រោះឮថាណាមជុននឹងមករស់នៅថ្ងៃនេះ តែមិនទាន់បានចូលផងក៏ឃើញជុងវ៉ុនមុន អារម្មណ៍ត្រេកអរបូកផ្សំនឹងក្ដីបារម្មណ៍ក៏កើតមានឡើងទើបតេឱ្យណាមជុនប្រញាប់មក។
" ជីន ប្អូនយ៉ាងមិចហើយ? " ណាមជុន ចូលមកដល់បន្ទប់ក៏សួរពីអាការៈប្អូនភ្លាមព្រោះនាយបារម្ភខ្លាំងណាស់ពេលឮជីនប្រាប់ថាជុងវ៉ុនមិនទាន់ដឹងខ្លួន គ្រាន់តែឮថាឃើញជុងវ៉ុននាយនិងប៉ាក៏ប្រញាប់ប្រមូលឥវ៉ាន់រួចក៏មកទីនេះ (ពួកគេប្រមូលវ៉ាន់ចេញពីភូមិគ្រឹះយ៉ាង)
" អូនពិនិត្យហើយ ប្អូនមិនអីទេគ្រាន់តែត្រូវថ្នាំងងុយគេងប៉ុណ្ណោះ បន្ដិចទៀតប្រហែលជាដឹងខ្លួនហើយ បងនឹងប៉ាកុំបារម្ភអី! ខ្ញុំទៅធ្វើម្ហូបសិនប៉ានឹងបងនៅទីនេះហើយ ពេលប្អូនក្រោកនឹងបានឃើញអ្នកទាំងពីរ " ជីន និយាយពីអាការៈរាងតូចឱ្យអ្នកពីរស្ដាប់រួចក៏ដកខ្លួនទៅខាងក្រោមដើម្បីធ្វើអាហារពេលល្ងាច តែទឹកមុខជីនដូចកំពុងតែសង្ស័យអ្វីម្យ៉ាង។
    សូមរង់ចាំភាគបន្ត....

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Kde žijí příběhy. Začni objevovat