EP21 : អាលោកជេយ៍??

1.1K 122 0
                                    

អ៊ួក~ អ៊ួក~
ព្រឹកថ្ងៃថ្មី ជុងវ៉ុន ភ្ញាក់ឡើងរត់ចូលបន្ទប់ទឹកទាំងព្រឹក ព្រោះតែអាការៈក្អួតចង្អោររើឡើងម្ដងទៀត តែថ្ងៃនេះខុសពីរាល់ដង គឺនាយតូចស្ទើរតែទប់ខ្លួនមិនចង់រួច ដោយសារប្រឹងក្អួតខ្លាំងពេក ឯកម្លាំងក៏កាន់តែខ្សោយៗទៅ។ ទឹកមុខប្រែជាស្លេកស្លាំង គ្មានកម្លាំងកំហែង ចំណែកឯដៃជើងចាប់ផ្ដើមទន់ទើបធ្វើអោយនាយតូចដួលសន្លប់ទៅលើឥដ្ឋ
     / តុក តុក /
     " ជុងវ៉ុន! ជុងវ៉ុន! ក្រោកឬនៅ? " ណាមជុន ដើរមកដល់មុខបន្ទប់ប្អូនក៏គោះទ្វា និងស្រែកហៅប្អូនដើម្បីតាមគេទៅញុំាអាហារពេលព្រឹក នាយចម្លែកចិត្តបន្ដិចពេលដែលគោះទ្វាជាច្រើនដងតែគ្មានអ្នកបើកតែពេលគ្មានសម្លេងឆ្លើយតបមកវិញសោះ ទើបនាយសម្រេចចិត្តបើកទ្វាចូលទៅ។ ចូលមកដល់ខាងក្នុងក៏មិនឃើញជុងវ៉ុនដែរ ទើបណាមជុនដើរទៅមើលបន្ទប់ទឹកក្រែងប្អូនចូលងូតទឹក ពេលដើរមកដល់ស្រាប់តែឃើញជុងវ៉ុនគេងសន្លប់ ណាមជុនក៏សន្ទុះចូលទៅបីប្អូនហើយជូនគេទៅមន្ទីរពេទ្យ។
     #មន្ទីរពេទ្យសេអ៊ូល
     នៅក្នុងបន្ទប់អ្នកជំងឺលោកគ្រូពេទ្យ កំពុងតែពិនិត្យអាការៈរាងតូចយ៉ាងយកចិត្តទុកបំផុត ក្នុងចំណោមគ្រូពេទ្យទាំងនោះក៏មានជីនដែរ។ ណាមជុន និង លោកយ៉ាង ឈររង់ចាំទាំងចិត្តអន្ទះសារ ព្រោះបារម្ភពីរាងតូច ម្នាក់ៗបុណ្យព្រះកុំអោយជុងវ៉ុនកើតអី សង្ឃឹមថាគេនឹងមិនកើតអីធ្ងន់ធ្ងរទៅចុះ។
     / ក្រាក /
" លោកគ្រូពេទ្យ កូនខ្ញុំយ៉ាងមិចហើយ? " លោកយ៉ាង ងើបពីកៅអីយ៉ាងលឿន ពេលឮសម្លេងបើកទ្វា បើគិតមិនខុសទេប្រហែលជាលោកគ្រូពេទ្យចេញមកហើយ គាត់ដើទៅជិតហើយសួរលោកគ្រូពេទ្យពីអាការៈកូន
    " កូនលោកមិនកើតអីធ្ងន់ធ្ងរទេ ហើយអាការៈក្អួតចង្អោរវិលមុខ បណ្ដោលមកពីអ្នកជំងឺកំពុងមានផ្ទៃពោះ "
" មានផ្ទៃពោះ?? "
" បាទ! អ្នកជំងឺមានផ្ទៃពោះ២សប្ដាហ៍ហើយ សុខភាពកូនលោកខ្សោយខ្លាំងណាស់ ខ្ញុំចង់អោយគេសម្រាកនិងញុំាអោយច្រើន បើអស់កិច្ចការខ្ញុំសុំទៅសិនហើយ " លោកគ្រូពេទ្យ ជួយណែនាំគាត់ហើយក៏ចេញទៅបាត់ដោយមានជីនដើរតាមពីក្រោយ ចំណែកឯជីនមិនអាចនិយាយជាមួយ ណាមជុន និង លោកយ៉ាង នៅពេលនេះបានទេ ព្រោះជាម៉ោងធ្វើការ ប្រហែលជាល្ងាចទើបគេទំនេរ។
" បាទ អរគុណ លោកគ្រូពេទ្យ " ណាមជុន អោនក្បាលគោរពលោកគ្រូពេទ្យបន្ដិច មុននឹងចូលទៅមើលប្អូនជាមួយប៉ា។ លោកយ៉ាងអង្គុយនៅលើកៅអីចាប់ដៃកូនគិតពីសម្ដីដែលលោកគ្រូពេទ្យនិយាយមុននេះ ហើយគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលឮថាកូនមានផ្ទៃពោះ គាត់ធ្លាប់តែឃើញតាមពត៌មាន មនុស្សប្រុសអាចមានកូនបាន! ប៉ុន្ដែពេលនេះគាត់បានជួបផ្ទាល់ហើយ ធ្វើអោយគាត់ដឹងថានៅលើលោកគ្មានអ្វីដែលមិនអាចទៅរួចទេ។
នៅតាមដងផ្លូវសម្បូរទៅដោយរថយន្ដធំតូចដែលកំពុងតែធ្វើដំណើរទៅតាមទិសដៅរបស់ខ្លួន។ អ្នកខ្លះកទៅបំពេញការងារ ឯអ្នកខ្លះទៀតទៅសិក្សាឬទៅកន្លែងផ្សេងៗ តែបើក្រឡេកមកមើលជេយ៍ឯណេះវិញ កំពុងតែធ្វើដំណើរទៅផ្ទះដែលជុងវ៉ុនរស់នៅ។ ឡានឈប់នៅក្បែរនោះ អ្នកកម្លោះក៏អើតមើលតាមកញ្ចក់ចង់ដឹងពីសុខទុក្ខម្ចាស់ផ្ទះ តែមើលយូរទៅផ្ទះហាក់ដូចជាស្ងាត់គ្មានមនុស្សនៅសូម្បីមួយនាក់ ឆាលឃើញចៅហ្វាយខំប្រឹងអើតរកមើលម្ចាស់ផ្ទះក៏សួរ។
" ចៅហ្វាយ អោយខ្ញុំចូលទៅមើលឬអត់? "
" មិនបាច់ទេ ទៅក្រុមហ៊ុនទៅ នៅសល់មិនប៉ុន្មាននាទីដល់ម៉ោងប្រជុំហើយ យើងមិនចង់ខកទេ "
" បាទ ចៅហ្វាយ " ឆាល បានឮពេញៗត្រចៀកហើយក៏ប្រញាប់បើកឡានទៅក្រុមហ៊ុនតាមបញ្ជាចៅហ្វាយរបស់ខ្លូន។ ខំមករកគេដល់ផ្ទះព្រោះតែបារម្ភ តែពេលកូនចៅសុំចូលទៅមើលបែរជាបដិសេធ ថែមទាំយកការងារមកបាំងមុខទៀត គិតទៅតាមចៅហ្វាយគេមិនទាន់ពិតមែន។
មិនដល់១០នាទីផង ពួកគេក៏ធ្វើដំណើរមកដល់ក្រុមហ៊ុន ដានីឡា-គ្រុប។ ជេយ៍ ឃើញឆាលរវល់យកឯកសារក៏ចុះទៅបើកទ្វាឡានដោយខ្លួនឯង ដំណើរមួយៗនឹងទឹកមុខស្រពាប់ស្រពោនធ្វើឱ្យបុគ្គលិកដែលកំពុងតែឈរទទួលនាយការព្រួយបារម្ភជាខ្លាំងពេលឃើញចៅហ្វាយក្លាយជាបែបនេះ ឆាលដែលឈរនៅក្បែរឡានឯណេះវិញ ឈរក្រវីក្បាលព្រោះតែអាណិតចៅហ្វាយដែលព្រមបែកទាំងចិត្តនៅស្រឡាញ់។
" ឆាល ត្រៀមឯកសារអោយព្រមផង ថ្ងៃនេះបងមីននិងចូលមកប្រជុំជាមួយយើង "
" បាទ! ចៅ...ចៅហ្វាយ? "
" ហ្អឹម....មានអីចង់និយាយហ្អេស? "
" គឺ....អ្នកប្រុសវ៉ុនឈឺពេលនេះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ "
" អឹម "
" ចៅហ្វាយ?? "
" យ៉ាងមិចទៀតហើយ "
" អ្នកប្រុសវ៉ុន កំពុងតែឈឺណា មិចចៅហ្វាយធ្វើធម្មតា ដូចជាគ្មានបារម្ភសោះអញ្ចឹង "
" ចុះឯងអោយយើងធ្វើយ៉ាងមិច? ចង់អោយយើងចោលការងារហើយទៅមើលគេ....?បានហើយៗឆាប់ទៅធ្វើការងារឯងទៅ បន្ដិចទៀតដល់ពេលប្រជុំហើយ "
" បាទ " ឆាល ដើរចេញទាំងមិនអស់ចិត្ត តើចិត្តចៅហ្វាយគេធ្វើអី? ដូចមិនខ្វល់ពីរាងតូចសោះ ទាំងដែលមុននេះទៅរកគេដល់ផ្ទះ ពេលដែលដឹងថាគេឈឺបែរជាមិនរវល់ទៅវិញ គិតៗទៅពិបាកពីគាត់ពិតមែន?
     បន្ទាប់ពីឆាលចេញទៅផុតទឹកមុខមាំធាំក៏ប្រែជាសោកសៅ ព្រោះតែបារម្ភរាងតូចដែលសម្រាកព្យាបាលនៅមន្ទីរ នាយពិតជាចង់ទៅមើលគេណាស់ តែនាយខ្លាច! ខ្លាចរាងតូចមិនចង់ជួបគេ ហើយកំហុសដែលនាយបានធ្វើទៅលើរាងតូច វាធំរហូតមិនអាចលើកលែងទោសអោយបាន។
​ កន្លងទៅប្រហែលជាកន្លះម៉ោង ជុងវ៉ុនក្រោកឡើងបើកភ្នែកសន្សឹមៗមើលទៅលោកប៉ាដែលអង្គុយនៅក្បែរខ្លួន។
" លោកប៉ា? "
     " កូនវ៉ុន! យ៉ាងមិចហើយមានឈឺត្រង់ណាឬអត់? "
     " បាទ អត់ទេ! លោកប៉ាគ្រូពេទ្យថាយ៉ាងមិចខ្លះ? "
" គ្រូពេទ្យនិយាយថា...កូនមានផ្ទៃពោះ "
" មានផ្ទៃពោះ? លោកប៉ាមានស្ដាប់ច្រឡំឬអត់? " ជុងវ៉ុន ពេលឮលោកនិយាយដូច្នេះនាយតូចក៏សួរបញ្ជាក់ ក្រែងលោកប៉ាស្ដាប់ច្រឡំ ព្រោះគេមិនចង់ជឿថាខ្លួនអាចមានផ្ទៃពោះបានសោះ។ លោកយ៉ាង ក្រវីក្បាលតិចៗបញ្ជាក់ថា គាត់មិនបានស្ដាប់ច្រឡំឡើយ គាត់និយាយគឺជាការពិត ជុងវ៉ុនពិតជាមានកូនពិតមែន។ បន្ទាប់ពីលោកប៉ាបញ្ចាក់យ៉ាងច្បាស់ហើយថាខ្លួនពិតជាមានមែន ជុងវ៉ុនក៏លើកដៃខាងស្ដាំអង្អែលពោះថ្នមៗព្រមជាមួយស្នាមញញឹមនិងក្ដីរំភើប។
" ជុងវ៉ុន...? "
" ស៊ូនូ...មកយ៉ាងមិនបាន? "
" គឺបងជុនតេប្រាប់ គាត់ថាឯងមិនស្រួលខ្លួនសម្រាកនៅមន្ទីរពេទ្យទើបយើងប្រញាប់មកមើល ឯងឈឺអី? "
" គឺ..... "
" ពួកកូននិយាយគ្នាតាមសប្បាយចុះ ប៉ាមានការសុំទៅខាងក្រៅសិនហើយ ស៊ូនូផ្ញើមើលថែជុងវ៉ុនជំនួសប៉ាផង "
" បាទ លោកប៉ា "
លោកយ៉ាងផ្ដាំផ្ញើស៊ូនូរួចក៏ដើរចេញទៅក្រៅ ដើម្បីទុកអោយក្មេងៗគេនិយាយគ្នា ចំណែកឯស៊ូនូអង្គុយសម្លឹងមុខមិត្តធ្វើភ្នែកម៉ក់ៗ រង់ចាំចម្លើយពីអ្នកម្ខាងទៀត។
" យើងមានផ្ទៃពោះ? "
" ហាស? ឯងនិយាយពិតមែនហ្អេស? ហើយចុះអាលោកជេយ៍ស្អីនោះដឹងឬនៅ? "
" គេមិនទាន់ដឹងទេ....អេស៎! មិចក៏ឯងហៅគេបែបនេះ ឬមួយឯងដឹងអស់ហើយ? " ជុងវ៉ុន មិត្តហៅរាងក្រាស់ដូច្នេះក៏សួរ ព្រោះសង្កេតឃើញទឹកមុខស៊ូនូពេលនិយាយដល់ឈ្មោះរាងក្រាស់ដូចជាខឹងគេតាំងពីជាតិណាមកអញ្ចឹង។ ស៊ូនូ គ្រាន់តែងក់ក្បាលបញ្ជាក់ថាគេដឹងរឿងនោះហើយ ដោយសារតែស៊ូនូជាមនុស្សពូកែនិយាយបើសុំអ្វីត្រូវតែបានទើបចាំណាមជុនសួរតតែដឹងរឿងជុងវ៉ុនខ្ទីចគ្មានចន្លោះសូម្បីមួយពាក្យ។
   សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now