EP25 : គ្មានទេសង្សារមានតែប្ដី

1.1K 104 2
                                    

មួយខែកន្លងទៅការព្យាបាលរបស់ជេយ៍ក៏ប្រែជាល្អៗទៅ ទោះបីជានាយមិនទាន់ដើរបានទាំងស្រុង តែអាចកម្រើជើងបានខ្លះដែរ អត្រាដើរវិញបានមានរហូតដល់80% ដូច្នេះធ្វើអោយអ្នកកម្លោះរូបនេះញញឹមស្រស់ព្រោះតែត្រេកអរនឹងដំណឹងមួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃនាយខំប្រឹងហាត់ដើរដោយមានគិលានុបដ្ឋាយិកាចាំជួយ រីឯ ជីមីន ឯណេះវិញក៏មិនខុសពីសាមីខ្លួនគេដែលនាយតូចសប្បាយចិត្តពេលដែលដឹងថាប្អូនជិតត្រឡប់មកដូចដើមវិញ ពិតជាមិនខកបំណងមែនដែលនាំគេមក ទោះបីជាត្រូវលាក់បាំងនឹងម៉ាក់និងគ្រប់គ្នាក៏ដោយ ប៉ុន្ដែនាយតូចធ្វើគ្រប់យ៉ាងក៏ដើម្បីតែសុវត្ថិភាពប្អូន។
" បើអស់កិច្ចការហើយយើងលាទៅសិនហើយ បើមានបញ្ហាអ្វីឬគេមិនស្រួលត្រង់ណាអាចហៅយើងបានគ្រប់ពេលសម្លាញ់ " លោកដុកទ័រសង្ហា ចន ជុងហ្គុក ដែលជាម្ចាស់មន្ទីរពេទ្យហើយក៏ជាដុកទ័រប្រចាំរបស់ជេយ៍ ឈរនិយាយជាមួយជីមីន
" អរគុណឯងហើយអាហ្គុក បើគ្មានឯងពេលនេះប្អូនយើងមិនដឹងទៅជាយ៉ាងណាទេ អរគុណពិតមែន " ជីមីន លើកដៃម្ខាងប៉ះស្មាមិត្តនិងនិយាយពាក្យអរគុណទៅកាន់នាយ ដូចដែលថាបើគ្មាននាយកម្លោះម្នាក់នេះប្អូនប្រាកដជាដើរមិនបានមួយជីវិតហើយ
" មិនអីទេ យ៉ាងណាវាជាតួនាទីយើងស្រាប់ហើយ និយាយចឹងឯងត្រឡប់ទៅកូរ៉េវិញកាល? ឃើញមកយូរហើយតាំងពីជេយ៍មកព្យាបាលទៅទីនេះ " ជុងហ្គុក ញញឹមបញ្ជាក់ថាគេរីករាយនឹងជួយគ្មានគិតគុណស្រ័យអ្វីឡើយ ណាមួយគេជាគ្រូពេទ្យឃើញគេឈឺហើយត្រូវតែជួយ
" យើងមិនប្រាកដទេ បើសិនជាជេយ៍អាចដើរបានពេលណាយើងនឹងនាំគេទៅវិញ យើងមិនចង់លាក់បាំងម៉ាក់ទៀតទេ យើងអាណិតគាត់ណាស់ " ជីមីន ឮសម្ដីរបស់មិត្តហើយមុខក៏ប្រែជាស្រពោននឹកដល់អ្នកម៉ាក់ មួយខែនេះ ស៊ុងហ៊ុន តែងតែតេមកនិយាយជាមួយគេហើយនិយាយពីម៉ាក់ទៀតផង គាត់ក្រៀមក្រំមិនសូវនិយាយស្ដី ហើយសុខភាពក៏កាន់តែខ្សោយធ្វើអោយគេអត់បារម្ភមិនបាន
" ហ្អឹម មិនយូរទេ ជេយ៍នឹងត្រឡប់មកដូចដើមវិញ ឯងកុំបារម្ភអីសម្លាញ់ យើងសន្យានឹងជួយព្យាបាលប្អូនឯង ឥលូវយើងត្រូវទៅពិនិត្យអ្នកជំងឺបន្ដចឹងយើងទៅសិនហើយ " ជុងហ្គុក យកដៃអង្អែលស្មាមិត្តិតិចៗជាការលួងលោមមិនអោយគេគិតច្រើន ហើយនាយកសន្យាដូចគ្នាថានឹងជួយ ជេយ៍ រហូតដល់គេដូចដើមទើប ជីមីន អស់បារម្ភស្នាមញញឹមក៏លេចឡើងម្ដងទៀតនៅលើផ្ទៃមុខប៉ោងៗគួរឱ្យស្រឡាញ់ ជុងហ្គុក ញញឹមតបមុននឹងដើរចេញទៅ។
     #ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
     ក្រឡេកមកមើលសម្រស់ទីក្រុងដ៏ស្រស់ស្អាតរបស់ប្រទេសកូរ៉េនាពេលរាត្រីដែលមានភ្លើងពណ៌ចម្រុះនៅតាមអគារដងផ្លូវឯណេះវិញគឺមានមនុស្សជាច្រើនកំពុងតែធ្វើដំណើរនៅលើដងផ្លូវ។
     កម្លោះតូចច្រឡឹងដៃជើងស្រឡូនដូចមនុស្សស្រីឯណេះវិញកំពុងតែរៀបចំខ្លួនស្លៀកពាក់ស្អាតបាតប្រហែលជាចេញទៅខាងក្រៅ ទោះបីជាពោះរាងតូចរាងប៉ោងបន្ដិចតែក៏មិនជាបញ្ហាដែលព្រោះសម្រស់គេនៅតែស្អាត ស្អាតជាងក្រមុំៗមួយចំនួនទៀតផង (ជាពិសេសអ្នកកំពុងតែអាន)។
      " ជម្រាបសួរលោកអ៊ំ ជុងវ៉ុននៅទេ? " ស៊ូនូ ចូលមកដល់ក្នុងផ្ទះក៏ឃើញលោកយ៉ាងអង្គុយនៅលើសាឡុងមើលកាសែតកចូលទៅរាក់ទាក់គាត់
     " បាទ កូនវ៉ុននៅខាងលើ ហើយតែងខ្លួនសង្ហាយ៉ាងនេះបម្រុងទៅណាដែរ? " គាត់រហ័សដកភ្នែកចេញពីកាសែតបែរមករកប្រភពសម្លេងនោះ គាត់ឃើញជា ស៊ូនូ ក៏ប្រែជាញញឹមតបទៅកាន់ក្មេងតូចដែលឈរនៅចំពោះមុខគាត់ មើលចុះថ្ងៃនេះគេតែងខ្លួនស្អាតខុសពីរាល់ដងសង្ស័យតែទៅកម្មវិធីអ្វីមួយហើយ
     " ថ្ងៃនេះខួបកំណើតមិត្តរៀនជំនាន់ជាមួយគ្នា ទើបមកទទួលជុងវ៉ុនទៅជាមួយគ្នា លោកអ៊ំមិនថាអីទេហ្អេ៎? " នាយតូចញញឹមខ្ចិបបំណងចង់សុំគាត់ដើម្បីឱ្យ ជុងវ៉ុន ទៅជាមួយគេ
     " អ៊ំទៅថាអីទៅ តែផ្ញើជួយមើលកូនអ៊ំផង ដាច់ខាតហាមមិនអោយអ៊ំអីផ្ដេតផ្ដាសព្រោះជុងវ៉ុនមិនមែនខ្លួនមួយដូចពីមុនទេ " លោកយ៉ាង សើចនឹងចរិកក្មេងម្នាក់នេះ ធម្មតាចរិកគេកាចឆ្នាស់មិនខ្លាចអ្នកណា តែពេលនៅចំពោះមុខគាត់មានចរិករម្យទុំសម្ដីទន់ភ្លន់មានការគោរពសមជាក្មេងដែលគាត់ទុកចិត្តអោយកូនទៅជាមួយ
     " បាទ ខ្ញុំដឹងហើយអ៊ំប្រុស " ស៊ូនូ តបទាំងស្នាមញញឹម
     " អេស៎! មកហើយហ្អេស៎! ហើយនិយាយគ្នាពីរឿងអីនឹងខ្ញុំសុំស្ដាប់ម្នាក់ទៀតផងបានទេ? " ជុងវ៉ុន ចុះមកដល់ខាងក្រោមកឃើញមិត្តនិងប៉ានិយាយគ្នាអំពីអីមិនដឹងគេស្ដាប់បានតែប្រយោគ ស៊ូនូ អាចុងក្រោយទើបចង់ចូលរួមស្ដាប់ម្នាក់ទៀត តើមានអីនិយាយទៅមិចទឹកមុខស្រស់ម្ល៉េះទាំងមិត្តទាំងប៉ា?
     " មិនបានទេ ព្រោះដល់ពេលត្រូវទៅហើយ តិចយឺតពេលទៅឯង បើចឹងខ្ញុំសុំលាទៅសិនហើយ ជម្រាបលាលោកអ៊ំ " ស៊ូនូ និយាយបីម៉ាត់មុនដំបូងរាងតូចក៏ប្រែទឹកមុខ តែដល់ពេលគេនិយាយចប់ក៏ប្រែជាញញឹមវិញ ព្រោះគេត្រូវប្រញាប់ទៅកម្មវិធី ម៉ោងជិត7ហើយសល់មិនប៉ុន្មាននាទីកម្មវិធីចាប់ផ្ដើមល្មម
     " ប៉ាកូនទៅសិនហើយ កូននឹងប្រញាប់មកវិញប៉ាកុំបារម្ភអី "
     " បាទ មើលថែខ្លួនផង " លោកយ៉ាង ញញឹមដាក់កូនហើយផ្ដាំអោយគេមើលថែខ្លួនឯងផងព្រោះគាត់បារម្ភ លាលោកប៉ារួចហើយពួកគេក៏ប្រញាប់ទៅកុំឱ្យយឺតពេល។
     Skip~
     មកដល់កន្លែងធ្វើកម្មវិធីរាងតូចទាំងពីរកដើរចូលទៅខាងក្នុងដែលមានម្ចាស់កម្មវិធីចាំទទួលម្នាក់នោះគ្មានអ្នកណាឆ្ងាយទេគឺ នីគី ហ្នឹងឯង។ ពួកគេចូលទៅខាងក្នុងដើម្បីរកកន្លែងអង្គុយ មិនទាន់ដាក់ខ្លួនអង្គុយស្រួលបួលផងក៏មានកម្លោះសង្ហាម្នាក់ដើរមកក្បែរពួកគេ ទំនងចង់អូសក្រឡាក្រមុំភូមិរំដួលហ្មង់។
     " សួរស្ដីអូនៗទាំងពីរ មុខមាត់ស្អាតៗដល់ហើយមានសង្សារឬនៅ? " សម្ដីព្រានអ្នកកម្លោះ ជុង ហូស៊ុក (ជេហុប) កំពុងតែបើកប្រតិបត្តិការណ៍ញ៉ែក្មេងៗ នាយមិននិយាយអូសក្រឡាច្រើនទេវាគួរឱ្យធុញ គ្រាន់តែនិយាយសរសើរតែ2-3ម៉ាត់ហើយសួរគេមានសង្សារទៅចប់ហើយរង់ចាំតែចម្លើយអ្នកម្ខាងទៀត
     " គ្មានទេសង្សារមានតែប្ដី " សម្ដីចាក់ទឹកមិនលិចគឺនាងតូចស៊ូនូ ឆ្លើយភាំងចំកណ្ដាលមុខអ្នកម្លោះ
     " ចុះឯណាប្ដីអូនមិចមិនឃើញមកជាមួយ? " ជេហុប មិនភ្ញាក់ផ្អើលរឿងគេមានប្ដីអីនោះគឺនាយនៅតែសួរហើយរកមើលប្ដីរបស់ក្មេងទាំងពីរ ព្រោះបើមានហេតុអីមិនមកជាមួយពួកគេ
     " រវល់ធ្វើការគ្មានពេលទំនេរមកដើរញ៉ែប្រពន្ធគេដូចជាលោកឯងទេ ជុងវ៉ុនហា៎! ប្ដីឯងប្រាប់ថាអោយយើងជួយមើលថែឯងផង ហើយបើមានអាម្នាក់ណាហ៊ានចូលក្បែរឯឯណាគាត់អោយគ្នាបាញ់វាចោលទៅ " ស៊ូនូ តបនឹង ជេហុប រួចក៏បែរទៅមិត្ត តែមិនភ្លេចដៀងភ្នែកទៅកាន់អ្នកកម្លោះដែលអង្គុយធ្វើមុខស្មើ
     " ស៊ូនូ....និយាយស្អី? អោយខ្ញុំសុំទោសចំពោះមិត្តខ្ញុំផងដែលនិយាយស្ដីមិនសមរម្យ សង្ឃឹមថាបងមិនប្រកាន់ទេ " ជុងវ៉ុន ធ្វើមុខក្រញ៉ូវដាក់មិត្តបន្ដិចព្រោះមិនពេញចិត្តសម្ដីដែល ស៊ូនូ និយាយទៅកាន់អ្នកដែលមានអាយុចាស់ជាងខ្លួន ទោះគាត់ចូលមកក្នុងបំណងអីក៏ដោយ យើងមិនគួរនិយាយពាក្យអសរោះទៅកាន់គាត់ទេ
     " បាទ មិនអីទេ គឺបងជាបងប្រុសនីគីទើបចង់មករាក់ទាក់បន្ដិច តែមិននឹកស្មានថាប្អូនខាងនេះកាចដល់ម្លឹងសោះ ហាសហា!! " ជេហុប ដឹងពីចរិកឆ្នាស់ឆ្នើមនាយតូចហើយ ក៏ឈប់លលេងជាមួយហើយព្រមប្រាប់ការពិតដែលគេជាបងប្រុសរបស់ នីគី ហើយគេនេះណាមិនគិតសាញ៉ូមិត្តទេគិតតែពីសើចចាំមើលមិនរួចខ្លួនបស់ឆីនូទេ
     " អូស៎!! នីគីមិចមិនប្រាប់ថាជាបងរបស់ឯង? " ស៊ូនូ ឮដូច្នេះកងាកទៅសម្លក់ នីគី ធ្វើអោយអ្នកម្ខាងទៀតភ័យមិនស្ទើរទេ
     " បងពីរបងមិនសួរ ហើយមិញនេះបងលេងសុទ្ធតែហៅគាត់អាម្នាក់ណាពេញៗមាត់តែម្ដង ឡូយខ្លាំងណាស់ប៊ីៗ "
     " អាក្មេងកំហូច ចាំមើលដឹងគ្នាមិនខាន... អឹម!!បងប្រុសគឺ.... " ស៊ូនូ ទប់កំហឹងមួយដុំសិនចាំគិតគូរតាមក្រោយ ឥលូវបែរមករកប្រុសសង្ហាវិញដើម្បីសុំទោសគាត់ ព្រោះមុននេះគេមិនដឹងថាជាបង នីគី បើដឹងណាគេមិននិយាយពាក្យទាំងអស់នេះទេ
     " បងមិនប្រកាន់ទេ អឹម...សង្សាបងចាំបងនៅខាងនោះ តាមសប្បាយទៅណាកុំក្រែងចិត្តអី " ជេហុប ក៏កាត់សម្ដី ស៊ូនូ ព្រោះដឹងថាគេចង់សុំទោសតែនាយមិនប្រកាន់ទេ ណាមួយគេក៏ចូលចិត្តដែលក្មេងឆ្នាស់ចេះការពារមិត្ត មានមិត្តដូចជាគេមិនបាច់ភ័យខ្លាចថាមានអ្នកធ្វើបាបទេ
     " បាទ " ជុងវ៉ុន ឃើញមិត្តអង្គុយនៅស្ងៀមក៏តបទៅគាត់ នីគី អង្គុយសើចពេលឃើញមិត្តដែលមានអាយុបងគេពីរឆ្នាំធ្វើភ្នែកឡេងឡង់។
     សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now