EP26 : ខ្ញុំខាំអណ្ដាតខ្លួនឯងអោយស្លាប់

1.1K 105 0
                                    

ពិធីខួបកំណើតក៏បានបញ្ចប់កម្លោះតូចទាំងពីរធ្វើដំណើរត្រឡប់ទៅផ្ទះវិញ វាយប់ពេកហើយសម្រាប់ ស៊ូនូ ព្រោះនាយតូចមិនសូវបើកឡានស្ទាត់ប៉ុន្មានដែរ នៅលើដងផ្លូវដ៏សែនស្ងប់ស្ងាត់មានតែឡានមួយគ្រឿងប៉ុណ្ណោះកំពុងតែធ្វើដំណើរ។ ខណៈពេលនោះស្រាប់តែមានឡានពណ៌ខ្មៅមួយគ្រឿងបើកមកកាត់មុខពួកគេ ស៊ូនូ ប្រញាប់ជាន់ប្រាំងដើម្បីបញ្ឃប់ឡានរបស់ខ្លួនឯង ឡានពេលនាយតូចឈប់ស្រាប់តែមានបុរសពាក់អាវខ្មៅពីរនាក់ចុះមកដើរសំដៅមកទ្វាឡានពួកគេ។
" ស៊ូនូធ្វើយ៉ាងមិចល្អទៅ ពួកគេដើរមកហើយ " ជុងវ៉ុន ឧទានទាំងភ័យស្លន់ស្លោព្រោះតែជនអាវខ្មៅដើរជឹតមកដល់ហើយ រីឯ ស៊ូនូ ឯណេះវិញភ្នែកសម្លឹងពួកនោះតែខួរក្បាលកំពុងតែរកមធ្យោបាយ
" កុំបើកទ្វាឡានអោយសោះ យើង...យើងតេទៅបងជុនទៅ ឯណាទូរសព្ទ? ឃើញហើយ ហ៊ើយ...ជុងវ៉ុន!! " ស៊ូនូ ប្រាប់មិត្តមិនអោយបើកទ្វាឡានចំណែកឯខ្លួនរាវរកទូរសព្ទដែលទុកនៅក្នុងហោប៉ៅខោ ស៊ូនូដកទូរសព្ទបម្រុងចុចទៅលេខណាមជុនស្រាប់តែងាកមកឃើញពួកញេកំពុងតែចាប់ដៃ ជុងវ៉ុន ហើយទាញគេអោយចេញពីឡាន
" អាយ៎!! ស៊ូនូជួយយើងផង លែងយើងទៅ! ស៊ូនូ~ " ជុងវ៉ុន ស្រែកហៅមិត្តដែលអង្គុយធ្វើមុខស្លើតាមសម្លឹងមិត្ត កាលបើឮអ្នកខាងនោះស្រែកអោយជួយគេក៏ប្រញាប់ចុះពីលើឡានដើម្បីទៅតាមមិត្ត តែក៏ត្រូវបុរសម្នាក់កាន់កាំភ្លើងតម្រង់មកខ្លួនទើបនាយតូចឈប់មួយកន្លែងឈរមើលមិត្តដែលត្រូវគេចាប់អោយឡើងឡាន
" ជុងវ៉ុន? អេស៎!ពួកឯងចង់នាំមិត្តទៅណា? ឈប់សិន!!! ធ្វើយ៉ាងមិចល្អទៅ...មែនហើយបងជុន " ស៊ូនូ ខំស្រែកហៅយ៉ាងណាក៏គ្មានប្រយោជន៍ដែរ ព្រោះឡាននោះបើកចេញទៅកាន់តែឆ្ងាយហើយ ស្របពេលនោះនាយតូចក៏នឹកឃើញដល់ ណាមជុន ទើបប្រញាប់ឡើងឡានហើយតេទៅប្រាប់ណាមជុន។
#ផ្ទះលោកយ៉ាង
" បងជុន!! បងជុនហា៎! បើទ្វាអោយនូបន្ដិច បងជុន~ " ស៊ូនូ មកដល់មុខផ្ទះលោកយ៉ាង ក៏ស្រែកហៅ ណាមជុន តែអ្នកនៅខាងក្នុងដូចជាមិនឮសោះទើបនាយតូចស្រែកមួយវាសផ្អើលអស់បីផ្ទះ ស្រាប់តែពេលនោះណាមជុននិងលោកយ៉ាងក៏ចេញមកយ៉ាងលឿន
" ស៊ូនូ...មានរឿងអី? មើលទៅឯងដូចស្លន់ស្លោម្ល៉េះ ចុះឯណាប្អូនបង? " ណាមជុន បើកទ្វាបណ្ដើរសួរទៅនាយតូចដែលឈរនៅចំពោះមុខខ្លួន ក្រែងប្អូនគេទៅជាមួយនាយតូចម្នាក់នេះ ហេតុអីក៏ឃើញតែគេម្នាក់ឯង?
" ពិតមែនហើយ! មិចក៏ក្មួយបងតែម្នាក់ឯង មិនឃើញកូនវ៉ុនអញ្ចឹង មានរឿងអីហ្អេស៎? ក្មួយដកដង្ហើមមួយៗហើយនិយាយប្រាប់អ៊ំតាមសម្រួល អ៊ំនិងណាមជុនចាំស្ដាប់ " គាត់ប្រាប់អោយនាយតូចសម្រួលអារម្មណ៍សិនហើយចាំនិយាយប្រាប់គាត់ ស៊ូនូ ធ្វើតាមសម្ដីគាត់ហើយក៏និយាយប្រាប់រឿងដែល ជុងវ៉ុន ត្រូវគេចាប់ទៅ
" គឺ...ជុងវ៉ុនត្រូវគេចាប់ខ្លួនហើយ ខ្ញុំ~ខ្ញុំសុំទោស " ស៊ូនូ និយាយទាំងមិនហ៊ានមើលមុខពួកគាត់ គេជាអ្នកខុសដែលមើលថែមិត្តមិនបាន ពិតជាចង់សុំទោសទៅពួកគាត់ខ្លាំងណាស់ បើសិនជាអាចអោយពួកនោះជាអ្នកចាប់ខ្លួនល្អជាង
     " មិនមែនជាកំហុសក្មួយទេ កុំបន្ទោសខ្លួនឯងអី ពេលនេះយើងគួរតែរកវិធីតាមរកកូនវ៉ុនល្អជាង កូនគិតយ៉ាងមិច ណាមជុន? " លោកយ៉ាង មិនស្ដីបន្ទោសនាយតូចឡើយព្រោះគាត់យល់ច្បាស់គ្មាននរណាចង់មានរឿងចឹងកើតឡើងទេ ធ្វើមិចបើមានតែមនុស្សស្អប់គុំគួនលើគ្រួសារគាត់បន្ទោសអ្នកក៏មិនកើតព្រោះអ្នកដែលខុសគឺគាត់ ដែលមានសតហរូវជុំទិស គាត់សួរកូនប្រុសច្បងដើម្បីរកវិធីតាមរកកូនពៅគាត់ ណាមជុន ក៏មិនដឹងធ្វើយ៉ាងមិចដូចគ្នាព្រោះងងឹតទាំង៤ទិសតែម្ដង ដោយសារតែ ស៊ូនូ នៅតែគិតថាខ្លួនជាអ្នកខុសទើបខំជួយរកវិធី ដោយនាយតូចផ្ដល់យោបល់អោយ ណាមជុន ទៅប្ដឹងប៉ូលីសហើយនាយតូចក៏ជាមួយោងដែរ ដោយសារគេជាមនុស្សចុងក្រោយដែលនៅជាមួយ ជុងវ៉ុន ហើយឃើញហេតុការណ៍គេចាប់រាងតូចទៅ។
Skip~
ព្រឹកថ្ងៃថ្មីនៅឯបុស្ដិ៍បង្ហាញអោយឃើញនាយតូចមុខប៉ោងៗគួរឱ្យចង់ចាប់ក្រញិចនិងកម្លោះថ្ពាល់ខួចកំពុងតែពិភាក្សាជាមួយប៉ូលីស ស៊ូនូ និយាយរឿងរ៉ាវប្រាប់លោកប៉ូលីសទាំងគ្មានបាត់ចំណុចណាមួយឡើយ។ ក្រោយពីពិភាក្សារួចប៉ូលីសបញ្ជាកូនចៅទៅពិនិត្យកន្លែងនោះហើយសុំគេឆែកកាមេរ៉ានៅតាមផ្លូវដែលរាងតូចបានបើកឆ្លងកាត់កាលពីយប់មិញ។
" ហ្អឹស!! ឯងនិយាយពិតមែន? ខាងនោះមានប្ដឹងប៉ូលីសឬនៅ? "
" ប្ដឹងហើយពេលនេះប៉ូលីសកំពុងតែតាមរក ខ្ញុំសង្ឃឹមថាពួកវាមិនធ្វើអីទៅលើ ជុងវ៉ុន ចុះព្រោះគេមិនមែនខ្លួនមួយទេ "
" មិនមែនខ្លួនមួយ? ឯងចង់បានន័យយ៉ាងមិចស៊ុងហ៊ុន!! ឬជុងវ៉ុនមានកូន?? កុំប្រាប់ណាជាកូន...."
" បងគិតមិនខុសទេ បងមីនបងជួយអោយកូនចៅបងជួយរកគេបានទេ ខ្ញុំបារម្ភពួកគេណាស់ ហើយបងកុំទាន់ប្រាប់រឿងនេះអោយបងជេយ៍អី ខ្ញុំខ្លាចគាត់ភ័តភ័យ "
" បងដឹងហើយ ស៊ុងហ៊ុនចាំបងជួយទៅចុះ ឥលូវប៉ុណ្ណឹងបានហើយបងទៅរៀបចំអាហារអោយបងឯងសិន បើបានដំណឹងយ៉ាងនោះបងនឹងតេប្រាប់ឯង " ជីមីន ដាក់ទូរសព្ទហើយដើរចូលទៅខាងក្នុងដើម្បីរៀបចំអាហារដែលខ្លួនធ្វើមកអោយប្អូន គ្រាន់តែចូលមកដល់ខាងក្នុង ជីមីន ឈរស្ងៀមសម្លឹងស្ដាំឆ្វេង ព្រោះតែបាត់ប្អូន នាយចូលទៅមើលក្នុងបន្ទប់ទឹកក៏មិនឃើញ ទាំងដែលមុននេះគេជាមួយខ្លួនសោះគ្រាន់តែគេចេញទៅនិយាយទូរសព្ទមកវិញក៏បាត់ ជេយ៍ តែម្ដង។ ជីមីន ប្រាប់ទៅខាងមន្ទីរពេទ្យអោយគេជួយតាមរកប្អូនប្រុស រកសព្វកន្លែងនៅតែមិនឃើញទើបសម្រេចចិត្តតេទៅ យ៉ុនហ្គី អោយជួយតាមរក ជេយ៍ ចំណែកតាមរក ជុងវ៉ុន នោះនាយតូចបានបញ្ជាកូនចៅខ្លួននៅកូរ៉េអោយជួយតាមរកហើយ។
#ប្រលាន្ដយន្ដហោះ សហរដ្ឋអាមេរិក
នៅប្រលាន្ដយន្ដហោះទីនេះមានទីធ្លាធំសម្បើមណាស់ដើរពីថ្ងៃក៏មិនជុំដែល កម្លោះសង្ហាដែលស្គាល់ជាម្ចាស់ក្រុមហ៊ុន ជេយ៍ ផាក នៅក្នុងឈុតអាវធំសមជាម្ចាស់ CEO និងមានវែនតាសម្រាប់បិទបាំងមុខពាក់កណ្ដាលកំពុងតែធ្វើដំណើរយ៉ាងលឿនសំដៅទៅកន្លែង Check in ។ មនុស្សជាច្រើនមិនបានចាប់អារម្មណ៍លើនាយឡើយព្រោះពួកគេរវល់មើលឯកសាររៀងៗខ្លួនព្រោះខ្លាចខុសឬភ្លេចលិខិតណាមួយទាក់ទងនឹងការធ្វើដំណើរ។ យន្ដហោះដែលនាយជិះកំពុងតែធ្វើដំណើរឆ្ពោះទៅប្រទេសកូរ៉េខាងត្បូង ក្នុងចិត្តនាយនៅមិនស្ងប់ឡើយនឹកដល់មនុស្សជាទីស្រឡាញ់រហូតសុំឱ្យគេមានសុវត្ថិភាពរហូតដល់នាយទៅដល់ទីនោះ។ បើសួរថាជើងនៅឈឺនាយប្រាដកជាឆ្លើយថាឈឺហើយ ប៉ុន្ដែដើម្បីមនុស្សដែលនាយស្រឡាញ់នាយមិនអាចឈរមើលបានទេ គ្រាន់តែឮ ជីមីន និយាយទូរសព្ទជាមួយ ស៊ុងហ៊ុន ទាក់ទងនិង ជុងវ៉ុន រាងក្រាស់កប្រញាប់រត់ចេញពីមន្ទីរពេទ្យទៅភ្លាម។
Skip~
/ ក្រាក /
     សម្លងបើកទ្វាបន្លឺលើងធ្វើអោយក្មេងតូចដែលអង្គុយអោបជង្គងខ្នងផ្អែកជញ្ជាំងមើលទៅតាមពន្លឺដើម្បីមើលមុខមនុស្សដែលចាប់គេមក ទឹកភ្នែកដក់ជាប់នៅលើផែនថ្ពាល់ភាពភ័យខ្លាចនៅតែមាន ប៉ុន្ដែនាយតូចព្យាយាមជម្នះដើម្បីមើលមុខបុរសម្នាក់នោះអោយច្បាស់។
     " លោកជាអ្នកណា? ហ្អឹក...កុំចូលមក " ជុងវ៉ុន ចាប់ផ្ដើមភ័យពេលបុរសចម្លែកមុខដើរសំដៅមករកខ្លួន រាងតូចក្លាហានដល់ថ្នាក់បញ្ជាមនុស្សដូចជាអោយឈប់
     " ហេតុអីយើងចូលទៅមិនបាន? ឯងមានសិទ្ធិអីហាមយើងហាស៎! ក្មេងតូច " នាយអស់សើចបន្ដិចពេលឮសម្ដីរាងតូចបញ្ជាអោយខ្លួនឈប់ តើគេមានសិទ្ធអីដែលបញ្ជាខ្លួននោះ?
     " ខ្ញុំប្រាប់ហើយកុំអោយចូលមក មិនចឹងខ្ញុំខាំអណ្ដាតខ្លួនឯងអោយស្លាប់ " ជុងវ៉ុន ខំប្រឹងធ្វើមុខមាំហើយជ្រើសពាក្យនេះយកមកគំរាមមិនអោយបុរសម្នាក់នេះចូលមកជិតគេ
     " ហាសហា!! ក៏សាកមើលទៅ អេស៎! យើងឮមកថា ផាក ជុងស៊ុង នៅមិនទាន់ស្លាប់ទេ ឯងមានដឹងទេ? ធ្វើមុខបែបនេះប្រាកដជាឆ្ងល់ហើយ ឯងយករូបអោយក្មេងម្នាក់នេះមើលបន្ដិចទៅ " ជីហុង ឈប់មួយកន្លែងហើយសើច នេះដល់ថ្នាក់ខាំអណ្ដាតខ្លួនឯងស្លាប់ផងហ៎! តែនាយគិតថារាងតូចមិនហ៊ានសម្លាប់ខ្លួនទេបើគេបានដឹងរឿងរបស់ជេយ៍
     " លោក...អាចទៅរួចបានយ៉ាងមិច? ហើយចុះបុណ្យសពនោះជាអ្វី? " ជុងវ៉ុន ឧទានតិចៗតែល្មមអោយអ្នកនៅឈរចំពោះមុខខ្លួនស្ដាប់ឮ
     " ក៏អាជីមីនជាអ្នកធ្វើដើម្បីបន្លំភ្នែកយើងនោះអី យើងប្រាប់ឯងអោយដឹង យើងឈ្មោះ ហ្វាង ជីហុង ជាសត្រូវអាជេយ៍ យើងចាប់ឯងមកដើម្បីអោយវាបង្ហាញខ្លួន ព្រោះយើងពិតជាចង់សម្លាប់វាណាស់ គួរអោយសោកស្ដាយថ្ងៃនោះវាមិនស្លាប់ អាជេយ៍នេះវាពិតជាជីវិតថ្លៃមែន តាមសម្លាប់រាប់មិនភ្លេចនៅតែរួចជីវិតបាន មិនដូចឪរបស់វាសោះ ប៉ាយើងចំណាយតែមួយគ្រាប់ដេកស្កូក "
     " លោកចង់បានន័យយ៉ាងមិច? កុំប្រាប់ថាប៉ារបស់លោកជាអ្នកសម្លាប់លោកអ៊ំផាក? " រាងតូចភ្ញាក់ផ្អើលខ្លាំងមែនទែនពេលសម្ដី ជីហុង និយាយអម្បាញ់មិញ តាមពិតបុរសម្នាក់នេះសោះដែលព្យាយាមតាមសម្លាប់ជេយ៍ មិចក៏គេអាក្រក់ដល់ថ្នាក់នេះ គេទុកជីវិតគេជាអ្វី? ជារបស់លេងឬជារបស់នាយចង់សម្លាប់ពេលណាក៏បាននោះ ឯរឿងលោកអ៊ំផាករាងតូចក៏ភ្ញាក់ផ្អើលមិនតិចដែរ កុំប្រាប់ណាជាលោកហ្វាងដែលសម្លាប់ប៉ាជេយ៍? បើចង់ដឹងមានតែចម្លើយចេញពីមាត់គេប៉ុណ្ណោះ
     " មិនមែន! តែជាប៉ារបស់ឯងទៅវិញទេ សូម្បីតែមិត្តសម្លាញ់ក៏ហ៊ានលើកដៃសម្លាប់ដែរ ប៉ាឯងពិតជាសហាវណាស់ " ជីហុង និយាយទាំងទឹកមុខស្មើ
     " ហ្អឹកៗ...ឈប់និយាយទៅខ្ញុំមិនចង់ឮទេ ហ្អឹក!! " ជុងវ៉ុន ស្រែកមួយអស់សម្លេងដើម្បីបញ្ឃប់មិនអោយគេនិយាយត តែដោយសារកម្លាំងគេខ្សោយទើបធ្វើអោយនាយដូចសន្លប់ ជីហុង រហ័សចូលទៅទ្ររាងតូច កែវភ្នែកដែលសម្លឹង ជុងវ៉ុន បង្កប់នូវអត្ថន័យរាប់ពានដែលគ្មានអ្នកណាស្មានដឹងឡើយ ក្រៅពីគេតែម្នាក់។
     សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now