Ep11 : រាត្រីសួរស្ដី!!

1.1K 120 2
                                    

     ជេយ៍ ឡើងមកដល់បន្ទប់ភ្លាមក៏ចាប់ផ្ដើមដោះអាវរបស់ខ្លួនបោះទៅក្នុងកន្ទ្រក់ហើយនាយក៏ទាញកន្សែងដើរចូលបន្ទប់ទឹកបាត់ទៅ។ មួយសន្ទុះនាយក៏ចេញពីបន្ទប់ទឹកចំពេលរាងតូចមកល្មម ដោយឃើញរាងក្រាស់ចេញមកគ្មានសម្លៀកបំពាក់ (កុំគិតច្រើននាយរុំកន្សែងត្រឹមចង្កេះ) រាងតូចក៏បែរចេញ។
" គឺ...គឺខ្ញុំមកប្រាប់ថាអាហាររៀបចំរួចហើយ បើគ្មានអីទេខ្ញុំសុំទៅខាងក្រោមសិនហើយ " ជុងវ៉ុន មកប្រាប់នាយតែប៉ុណឹងទេ ទើបចង់ដកខ្លួនទៅវិញមិនចង់រំខានដល់នាយ
" ឈប់!! ចង់ទៅណាយើងមិនទាន់អនុញ្ញាតផង ហឹស៎.... " ជេយ៍ និយាយឱ្យអ្នកម្ខាងទៀតក៏ឈប់ហើយនាយក៏ហុចកន្សែងជូតសក់ឱ្យរាងតូចរួចដើរទៅអង្គុយនៅលើកៅអីមុខតុគ្រឿងសំអាង។ រាងតូចមិនសួរនាំឬនិយាយអ្វីឡើយក៏ចូលទៅទទួលកន្សែងពីនាយហើយចាប់ផ្ដើមជូតសក់ឱ្យនាយថ្នមៗ។
" អួយ៎!! លោកចង់ធ្វើអី? លោក....អឹប " ជុងវ៉ុន ស្រាប់តែភ្ញាក់ពេលដៃរាងក្រាស់ស៊កចូលប្រឡោះចង្កេះខ្លួនហើយចាប់លើករាងតូចអង្គុយលើតុសំអាង។ រាងតូចនិយាយមិនទាន់ចប់ផងក៏ត្រូវបបូរមាត់ក្រាស់គ្រប់គ្រងទៅហើយ ដោយសារតែការថើបយ៉ាងថ្នាក់ថ្នមធ្វើឱ្យរាងតូចទរទន់ទៅតាមព្រមទទួលស្នាមថើបពីនាយ ដៃស្រលូនទន់គួរឱ្យចង់ថ្នាក់ថ្នមបានលើកទៅតោងករាងក្រាស់ទាំងមិនដឹងខ្លួន។
" ........ " ជេយ៍ ដកបបូរមាត់ចេញហើយក៏ដកខ្លួនចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់នឹងបានចុះទៅខាងក្រោមដើម្បីទទួលទានអាហារពេលល្ងាច។ រាងតូចអង្គុយនៅលើតុតាមសម្លឹងផែនខ្នងដ៏សខ្ចីរបស់រាងក្រាស់ ពេលនាយចូលទៅផុតរាងតូចក៏ដើរទៅគ្រែដើម្បីប្រមូលសម្លៀកបំពាក់របស់នាយទុកក្នុងកន្ទ្រក់។
" ស្នាមក្រេម? " ជុងវ៉ុន លើកអាវដៃវែងពណ៌សក៏ឃើញស្នាមក្រេមពណ៌ក្រហមនៅលើ.កអាវរវស់នាយ។ កុំប្រាប់ឱ្យសោះកាលដែលនាយចេញពីផ្ទះតាមពិតទៅរកស្រីនៅខាងក្រៅ? ទឹកភ្នែកជាច្រើនដំណក់ក៏ចាប់ផ្ដើមស្រក់ចុះមកកាត់ថ្ពាល់ប៉ោងៗគួរឱ្យចង់ប៉ះពាល់។
/ ក្រាក /
    សម្លេងទ្វាបន្ទប់សម្លៀកបំពាក់បានបើករាងតូចក៏ប្រញាប់ក៏ដៃជូតទឹកភ្នែកចេញហើយទម្លាក់អាវចូលក្នុងកន្ទ្រក់រួចយកវាទៅទុកទាំងអោនមុខចុះ ព្រោះខ្លាចរាងក្រាស់ឃើញទឹកភ្នែករបស់ខ្លួន ហើយវាដូចចិត្តពិតមែនគឺរាងក្រាស់មិនបានចាប់អារម្មណ៍រាងតូចឡើយនាយយកទូរសព្ទនៅលើតុរួចក៏ចុះទៅខាងក្រោមបាត់។
" ចៅហ្វាយ...ចុះអ្នកប្រុសវ៉ុន? " ឆាល ដើរមកឃើញតែចៅហ្វាយអង្គុយតែម្នាក់ឯងក៏សួរ  យូមី និង អ៊ំស្រី ក៏ចង់ដឹងដែលមិនហ៊ានសួរ
" នៅខាងលើ..... " ជេយ៍ ទំពាំអាហារអស់ក៏តបនឹងកូនចៅមហាសែនឆ្ងល់ តែនាយមិនបានមើលមុខគេឡើយគិតតៃឈ្ងោកញុំាដូចជាអត់បាយមួយខែមកចឹង
" បាទ តែចៅហ្វាយមិចមិន??" ឆាល រកសួរទៀតតែក៏ត្រូវផ្អាកដោយសារតែកែវភ្នែកគួរឱ្យខ្លាចកំពុងតែសម្លឹងខ្លួន បើមិនងាប់ក៏ពិបាកដែរ យ៉ាប់មែន!មកសួរចំពេលចៅហ្វាយកំពុងឃ្លាន
" អោ....អោយខ្ញុំសុំទោស បើចឹងខ្ញុំសុំទៅមើលជុំវិញផ្ទះសិនហើយ តាមសម្រួលចុះបាទ " ឆាល សើចមិនសមពេលចៅហ្វាយសម្លឹងខ្លួនចំៗបែបហ្នឹង តែមិនទ្វីនាយក៏ប្រញាប់ដកខ្លួនចេញឱ្យលឿនទាន់កំហឹងនាយមិនទាន់ផ្ទុះ
" ........ " ជេយ៍ បន្ដញុំាអាហាររបស់នាយដោយសារដឹងច្បាស់ថាឆាលកំពុងតែគេចពីខ្លួនទើបខ្ចិលរករឿង។ រាងក្រាស់ញុំាអាហារពេលយប់រួចនាយក៏ឡើងទៅបន្ទប់វិញដើម្បីសម្រាក ព្រោះនាយហត់ពេញមួយថ្ងៃ (ហត់ធ្វើការមិនថាទេ ហត់ដោយសារតែឡើងគ្រែជាមួយស្រីសោះ)។
    ជុងវ៉ុនចេញពីបន្ទប់ទឹកក៏ឃើញរាងក្រាស់កំពុងគេង តើនាយមកតាំងពីពេលណា? រាងតូចដើរទៅជិតរាងក្រាស់ហើយយកដៃវែកសក់ដែលធ្លាក់រួចថើបនាយមួយខ្សឺត។
" រាត្រីសួរស្ដី! សឺត.... " ជុងវ៉ុន ថើបកូនប្រុសគេមួយខ្សឺតហើយក៏ដើរទៅបិទភ្លើង។
     •ព្រឹកថ្ងៃថ្មី
    ជុងវ៉ុនក្រោកពីព្រឹកដើម្បីជួយ អ៊ំស្រី និង យូមី ធ្វើអាហារពេលព្រឹកសម្រាប់ ជេយ៍ បន្ទាប់ពីធ្វើរួចរៀបចំដាក់លើតុរួចនាយក៏ចុះមកល្មម ឆាល ដែលឈររង់ចាំចៅហ្វាយក៏រត់មកទទួលកាបូបនឹងអាវក្រៅពីនាយ។ ជេយ៍ ចូលអង្គុយនៅកន្លែងរបស់ខ្លួនហើយក៏ងាកមើលរាងតូចដែលឈរនៅក្បែរនោះ នាយវែកចន្លោះភ្លូវក៏ធ្វើជាសញ្ញាឱ្យ ជុងវ៉ុន បានដឹងពីបំណងរបស់នាយ
" នៅឈរដល់ណាទៀត យើងប្រញាប់ទៅធ្វើការ " ជេយ៍ ក៏ដាច់ចិត្តហៅព្រោះតែរាងតូចនៅឈរអឹមអៀនមិនហ៊ានចូលក្បែរព្រោះតែគេខ្មាស់អ្នកនៅទីនេះ
" បា...បាទ " ជុងវ៉ុន ឮចឹងក៏ប្រញាប់ដើរទៅអង្គុយលើភ្លូវនាយ ថ្ពាល់រាងតូចឡើងក្រហមដូចជាផ្លែប៉ោមក៏ព្រោះតែគេអៀនដែលមានយូមី អ៊ំស្រី និងឆាល ឈរមើលមកខ្លួននិងរាងក្រាស់។
" នែ៎ យើងហៅឯងមកមិនមែនឱ្យមកអង្គុយហ្វីៗទេ ឆាប់បញ្ចុកមកយើងប្រញាប់ " ជេយ៍ ឃើញរាងតូចអង្គុយស្ងៀមអោនមុខចុះក៏ស្ដីឱ្យ នេះនាយហៅរាងតូចមកដើម្បីបញ្ចុកអាហារឱ្យគេញុំាតែមើលចុះគេបែរជាមកអង្គុយស្ងៀមទៅវិញ
" ហេតុអីចាំបាច់បញ្ចុក? ដៃលោកក៏មិនបានកើតអីឯណា? " ជុងវ៉ុន គ្រាន់តែឮនាយឱ្យបញ្ចុកក៏ងាកមកត ហេតុអីក៏ឱ្យគេបញ្ចុកដៃរបស់នាយក៏មិនបានឈឺឯណាមិនចឹង?
" អញ្ចឹង....តតែដៃឈឺទើបអាចបញ្ចុកបានមែនទេ? ប្រាវ!! " ជេយ៍ មិនច្រលោតនឹងសម្ដីរាងតូចឡើយតែនាយបានសួររាងតូចបញ្ជាក់ ចឹងសម្រេចថាបើដៃមានរបួសឬឈឺ ទើបគេបញ្ចុកបាន? ដោយអឺអើតែម្នាក់ឯងនាយក៏យកកែវទឹកនៅក្បែរនោះមកប្របាច់ធ្វើឱ្យកែវនឹងបែកខ្ទាតពេញហ្នឹង មិនតែប៉ុណ្ណោះឈាមពណ៌ក្រហមឆ្អិនឆ្អៅកំពុងតែហូរជ្រាបម្រាមដៃរបស់នាយ។
" លោក...នេះលោកធ្វើឆ្គួតអី? មើលចុះឈាមហូរច្រើនណាស់ " ជុងវ៉ុន ភ្ញាក់ផ្អើលពេលឃើញនាយធ្វើបែបហ្នឹង តើនាយឆ្គួតស្អីទើបធ្វើបែបនេះ ហុឹម!!មនុស្សដូចជានាយពិបាកយល់មែន?
" ក៏ឯងនិយាយថាបញ្ចុកមិនបានមែនទេ បើដៃមិនកើតអី? ឥឡូវដៃយើងឈឺហើយឯងក៏បញ្ចុកយើងបន្ដិចមក " ជេយ៍ មិនបានខ្វល់នឹងដៃដែលកំពុងតែហូរឈាមឡើយ ទោះយ៉ាងណាក៏ត្រូវតែឱ្យរាងតូចបញ្ចុកអាហារខ្លួនឱ្យតតែបាន
" លោក? " ជុងវ៉ុន បារម្ភពីនាយស្ទើរស្លាប់ទៅហើយនៅមកនិយាយបែបហ្នឹងទៀត
" ឱ្យឆាប់ឡើង!! " ជេយ៍ នៅតែទទូចចង់ឱ្យរាងតូចបញ្ចុកដដែល
" បានៗ...បញ្ចុកក៏បាន តែពេលលោកញុំាហើយត្រូវតែលាងរបួសចេញ យល់ព្រមទេ? " ជុងវ៉ុន តោលតម្រិះក៏ព្រមតាមនាយតែក៏មានល័ក្ខខ័ណ្ឌដូចគ្នា
" ហ្អឹមម " ជេយ៍ ក៏ងក់ក្បាលយល់ព្រមនូវអ្វីដែលរាងតូចបាននិយាយ។ បន្ទាប់ពីនាយញុំាអាហាររួចឈាមក៏កកប្រលាក់ពេញដៃ រាងតូចបានលាងឈាមចេញនឹងលាបថ្នាំលើមុខរបួសហើយក៏រុំបង់សឱ្យដើម្បីការពារកុំឱ្យមានមេធូលីចូល។
សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now