EP17 : សង្ស័យ

1.1K 100 1
                                    

   នៅក្នុងបន្ទប់ដែលធំទូលាយបង្ហាញឱ្យឃើញមនុស្សពីនាក់កំពុងតែគេង ដោយរាងក្រាស់គេងនៅលើគ្រែហើយរាងតូចគេងអង្គុយលើឥដ្ឋ ឯក្បាលកើយដៃដែលដាក់លើពូកទន់ៗក្បែរដៃរាងក្រាស់។
     " ហឹមម លោក! លោកក្រោកហើយហេ៎ ញុំាទឹកសិនទៅ.... " ជុងវ៉ុន ស្រាប់តែភ្ញាក់ស្របពេល ជេយ៍ បើកភ្នែកយ៉ាងលំបាកទទួលយកពន្លឺព្រះអាទិត្យ រាងតូចប្រញាប់ទៅចាក់ទឹកហើយហុចឱ្យនាយ
    " ចេញទៅ " ជេយ៍ និយាយខ្សាវៗដេញអ្នកម្ខាងទៀតអោយចេញទាំងគេបារម្ភពីនាយសឹងស្លាប់ ឈឺហើយនៅខ្លាំងទៀត!
    " លោកញុំាទឹកសិនទៅ " ជុងវ៉ុន នៅតែហុចទឹកឱ្យនាយធ្វើដូចជាមិនបានឮសម្ដីរាងក្រាស់កំពុងតែដេញខ្លួនអញ្ចឹង
     " យើងប្រាប់ឱ្យចេញទៅ ស្ដាប់មិនបានទេយ៉ាងមិច? " ជេយ៍ ងាកមកសម្លក់រាងតូចបានបន្ដិចទើបយកដៃទៅក្រវាសកែវទឹកដែលរាងតូចកាន់
     " តែ.....អូស៎! ចាំខ្ញុំសម្អាត " ជុងវ៉ុន រកនិយាយស្រាប់តែនាយក្រវាសដៃរហូតធ្វើឱ្យកែវទឹកដែលនៅដៃខ្លួនធ្លាក់ពីលើដៃរាងតូច
     " មិនបាច់ទេ...ឆាប់ចេញទៅ " ជេយ៍ រហ័សប្រកែកហើយក៏គេចមុខចេញ ជុងវ៉ុន សម្លឹងនាយទាំងមិនអស់ចិត្ត ដោយខ្លាចនាយខឹងជាងនេះរាងតូចក៏ដើរចេញពីបន្ទប់ទាំងទឹកភ្នែក។ រាងតូចបិទទ្វាហើយឈរផ្អែកទាំងទឹកមុខសោកសៅ ហេតុអីក៏ដេញ គ្រាន់តែគេបារម្ភក៏ខុសដែរមែនទេ?
     / តុក តុក /
     " ចៅហ្វាយ....មានរឿងអី? មិញខ្ញុំឃើញអ្នកប្រុសតូចឈរយំនៅខាងក្រៅ ឬចៅហ្វាយគិតថាជាលោកណាមជុនជាអ្នកធ្វើ? " ឆាល បើកទ្វាចូលមកឃើញអំបែងកែវនិងទឹកនៅលើឥដ្ឋការ៉ូក៏សួរ ជាពិសេសនៅមានរឿងដែល ជុងវ៉ុន ឈរយំនៅមុខបន្ទប់ទៀត ទើបនាយគិតថាចៅហ្វាយអាចនឹងសង្ស័យបងប្រុសរាងតូចដែលជួលឱ្យមនុស្សមកបាញ់ខ្លួនកាលពីយប់មិញ
      " យើងគ្រាន់តែសង្ស័យប៉ុណ្ណោះ ឯងក៏ឆាប់ទៅស៊ើបមើលទៅ តើដូចយើងសង្ស័យឬអត់? " ជេយ៍ មើលមុខកូនចៅហើយក៏បញ្ជាឱ្យគេទៅស៊ើបមើលតើជាពួកណាឱ្យប្រាកដ
    " បាទ ចឹងខ្ញុំសុំទៅសិនហើយ " ឆាល កាលទទួលបានបញ្ជាពីចៅហ្វាយនាយក៏ប្រញាប់ទៅ តែក៏ត្រូវឈប់ម្ដងទៀតព្រោះតែចៅហ្វាយនៅមានអីផ្ដែផ្ដាំ
    " អឹម ហើយកុំភ្លេចមនុស្សដែលបានជួយយើង បើមិនបានគេជីវិតយើងនឹងឯងប្រហែលជាមិនរស់មកដល់ថ្ងៃនេះទេ " ជេយ៍ ក៏និយាយត
     " បាទ ចៅហ្វាយ " ឆាល តបនឹងចៅហ្វាយមុននឹងចាកចេញទៅ ចំណែកឯជេយ៍ពេលកូនចៅចេញទៅផុតនាយក៏ក្រោកហើយដើរទៅបន្ទប់ទឹក។
     #Skip~
     " អ្នកប្រុស!! កើតអីមិចបានភ្នែកក្រហមម្ល៉េះ? " យូមី កំពុងតែរៀបចំបបរនឹងថ្នាំបម្រុងលើកយកទៅឱ្យចៅហ្វាយក៏ឃើញ ជុងវ៉ុន ដើរចូលមកទើបសម្ភាស៍សិនព្រោះនាយចាប់អារម្មណ៍ភ្នែកក្រហមហើយហើមទៀតផង
     " បាទ? គ្មានអីទេ....បងឆាប់លើកអាហារទៅខាងលើទៅ ហើយនៅមានទៀតមិញនេះខ្ញុំមិនប្រយ័ត្នធ្វើឱ្យកែវធ្លាក់បែក បងជួយសម្អាតផង " ជុងវ៉ុន និយាយទៅកាន់យូមីធម្មតាបំផុតព្រោះមិនចង់ឱ្យនាងបារម្ភពីខ្លួន ចំណែកឯយូមីនាងគ្រាន់តែងក់ក្បាលហើយក៏ឡើងទៅខាងលើ មិនមែននាងមិនដឹងថាមានរឿងអីទេតែនាងខ្ចិលដេញដាលសួរច្រើនមើលទៅ ជុងវ៉ុន ក៏មិនចង់និយាយផង។
     " អ្នកប្រុសតូចប្រាកដហើយថាគ្មានអី? តែអ៊ំមើលទៅអ្នកប្រុសដូចជាអីច្រើនជាង អន់ចិត្តឬ? " អ៊ំស្រី ដើរចូលមកជិតរាងតូចតិចគាត់ក៏សួរនិងនិយាយតាមអ្វីដែលគាត់មើលឃើញ
     " ......... " ជុងវ៉ុន ឮសម្ដីអ៊ំស្រីសួរទឹកភ្នែកនាយតូចក៏ចាប់ផ្ដើមស្រក់ រាងតូចងក់ក្បាលបន្ដិចវាមើលទៅដូចឈ្លើយតិចតែគេពិតជានិយាយមិនចេញពិតមែន។ គេខំបារម្ភ! ខំមើលថែនាយសឹងតែមិនបានគេង! តែចុងក្រោយគេបែរជាដេញខ្លួនចេញទៅវិញ ឬគេគ្មានសិទ្ធិសូម្បីតែបារម្ភពីនាយ?
     " បើយំហើយធ្វើឱ្យអារម្មណ៍ប្រសើរឡើងក៏យំចេញមក ហើយអ៊ំនឹងនៅក្បែរចាំផ្ដល់កម្លាំងចិត្តឱ្យអ្នកប្រុសជានិច្ច "
" ហុឹកៗ....អ៊ំស្រី! " ជុងវ៉ុន ចូលទៅអោបអ៊ំស្រីយ៉ាងណែនដោយក្ដីរំភើប តាំងពីគេមកនៅទីនេះក៏មានតែអ៊ំស្រីនិងយូមីដែលចិត្តល្អចំពោះគេចាំនៅក្បែរនឹងនិយាយលើកទឹកចិត្តគេគ្រប់ពេល។
•បន្ទប់ជេយ៍
    " ចៅហ្វាយបបរនឹងថ្នាំខ្ញុំទុកនៅលើតុ បើអស់កិច្ចការខ្ញុំសុំទៅក្រោមសិនហើយ បើចៅហ្វាយត្រូវការអីអាចហៅខ្ញុំបាន " យូមី ចូលមកបោះសម្អាតអំបែងកែវរៀបរយ នាងក៏និយាយដោយមិនឱ្យអ្នកជាចៅហ្វាយតបតអ្វីឡើយ រួចនាងក៏ចេញទៅធ្វើឱ្យរាងក្រាស់ដែលកំពុងតែស្លៀកពាក់ឮហើយហួសចិត្ត តើកូនចៅគេកើតអីបានជាសម្ដីនិយាយមិនស្រទន់ដូចរាល់ដងចឹង?
    " អួយ!! ហ្អឹម " ជេយ៍ បញ្ចេញសម្លេងឈឺចាប់បន្ទាប់ពីលើកដៃដើម្បីពាក់អាវ (កន្លែងនឹង Reader គួរយល់ហើយ មិនបាច់រៀបរាបទេណ៎!) បន្ទាប់ពីពាក់អាវរួចឈាមក៏ជ្រាបនៅលើបង់ដែលរុំលើរបួស រាងក្រាស់មិនចាប់អារម្មណ៍ច្រើនក៏ដើរចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់យ៉ាងប្រងើយ! ក្រឡេកមកកន្លែងគេងគឺស្អាតគ្មានអំបែងកែវឬទឹកប្រលាក់នៅលើឥដ្ឋដូចមុនឡើយ ព្រោះតែនាងចូលមកសម្អាត។ ជេយ៍ដើរទាំងដៃទប់ត្រង់ពោះនាយទម្លាក់ខ្លួនអង្គុយថ្នមៗហើយក៏ចាប់កាន់ស្លាព្រាដើម្បីដួសបបរញុំា ពេលញុំារួចនាយក៏លេបថ្នាំដែល យូមី ត្រៀមឱ្យបន្ទាប់មកនាយទាញទូរសព្ទខលទៅនរណាម្នាក់ក៏មិនដឹង។
    / រីង រីង /
   " សួរស្ដី គីម ណាមជុន និយាយ!! " ណាមជុន អង្គុយនៅតុអាហារឮសម្លេងទូរសព្ទរោទ៍ នាយក៏លើកហើយរាក់ទាក់ទៅអ្នកម្ខាងទៀត
   " សួរស្ដីលោកជុន! " ជេយ៍ កាលដែលបានឮអ្នកម្ខាងទៀតតបក៏គួរសមតាមសុជីវធម៌
    " ជុងស៊ុង?? " ណាមជុន ក៏ភ្ញាក់ពេលដែលជេយ៍ខលមកលេខខ្លួនផ្ទាល់ នាយមិនឆ្ងល់ទេថាគេបានលេខពីណា តែឆ្ងល់ថា...ហេតុអីបានជាគេខលមក ឬមានរឿងអីសំខាន់ទេដឹង?
     " ភ្ញាក់ផ្អើលហេស៎ ដែលខ្ញុំមិនទាន់ស្លាប់! " ជេយ៍ បញ្ចេញស្នាមញញឹមគួរឱ្យខ្លាចនឹងនិយាយពាក្យស្លាប់ទៀតផង
     " លោកនិយាយស្អី? " ណាមជុន ឯណេះក៏មិនយល់នូវអ្វីដែលនាយនិយាយដែរ
    " ខ្ញុំនិយាយអីលោកគួរតែដឹងច្បាស់ហើយ បើចង់ជួបប្អូនសូមកុំលេងវិធីស្មោគរោគឱ្យសោះ " ជេយ៍ និយាយចប់ក៏បិទទូរសព្ទដោយមិនចាំអ្នកម្ខាងទៀតនិយាយទាន់។ តាមនាយសង្កេតនឹងស្ដាប់សម្លេងណាមជុននិយាយ គេដូចជាមិនដឹងអ្វីទេ! ទើបនាយប្រញាប់បិទ។
___________
    " អ្នកណាខលមក ហេតុអីទឹកមុខបងដូចជាតានតឹងម្ល៉េះ? " ជីន ទើបតែដើរចេញពីផ្ទះបាយឃើញទឹកមុខសង្សារមិនសូវល្អក៏សួរ
     " គឺជេយ៍.....គេនិយាយប្លែកៗ ដូចជាបងបុណ្យឱ្យគេស្លាប់អញ្ចឹង " ណាមជុន តបនឹងសំណួរសង្សារហើយថែមទាំងគិតដល់សម្ដីដែលជេយ៍និយាយមុននេះ
     " ចុះបងគិតបែបហ្នឹងឬអត់? " ជីន អង្គុយជិតនាយក្រាស់ហើយសម្លឹងមុខនាយ
     " អត់ទេ....បងសុំតែម្យ៉ាង! ឱ្យតែជុងវ៉ុនមិនអីល្អហើយ មិនដឹងជាពេលនេះប្អូនយ៉ាងមិចហើយ បងនឹកប្អូនណាស់ " ណាមជុន ចាប់ដៃសង្សារជាមួយកែវភ្នែកសោកសៅ។ ជីនក៏ចាប់ដៃនាយវិញជាការដឹងឮ នាយតូចដឹងថានាយកំពុងតែពិបាកចិត្តអ្វីដែលគេជួយបានគឺមានតែផ្ដល់កម្លាំងចិត្តនិងនិយាយលួងលោមប៉ុណ្ណោះ
     " កុំគិតច្រើន! ជុងវ៉ុនជាក្មេងល្អព្រះនឹងតាមថែរក្សា ជឿអូនទៅ " ជីន ញញឹមនឹងនិយាយលួងលោមសង្សារកុំឱ្យគិតច្រើន យ៉ាងណាជុងវ៉ុនត្រូវតែមានសុវត្ថិភាព។
    " អ៊ួក....អ៊ួកៗៗ ហុឹម!! " ??
  សូមរង់ចាំភាគបន្ដ

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now