Ep14 : អាកូនឃាតករ🔥

1.2K 108 2
                                    

ក្រឡេកមកមើលជុងវ៉ុនឯណេះវិញបន្ទាប់ពីក្រោបពីឈឺគេបានមកជួយ អ៊ំស្រី ធ្វើអាហារបន្ដិចបន្ដួចសម្រាប់ ជេយ៍ និង លីតា លុះបានបន្ដិចសម្លេងឡានដែលបើកដោយ ឆាល កំពុងតែធ្វើដំណើរចូលមកខាងក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ។ បន្ទាប់ពីបញ្ឃប់ម៉ាសុីនឡាន ឆាល ចុះពីលើឡានទាំងប្រញាប់ប្រញាលដើម្បីបើកទ្វាឱ្យចៅហ្វាយនិងស្រីស្នេហ៍របស់គាត់ ជេយ៍ ចុះពីលើឡានជាមួយស្រីស្រស់និងបណ្ដើរគ្នាចូលទៅខាងក្នុង។
" អ្នកប្រុសតូចជួយខ្ញុំបន្ដិចបានឬអត់? តើអាចលើកទឹកនេះយកទៅឱ្យចៅហ្វាយបានទេ? ខ្ញុំកំពុងតែជាប់ដៃ " យូមី ចាក់ទឹករួចរាល់ហើយតែនាងត្រូវមើលសម្លរដែលកំពុងតែចម្អិនទើបសុំឱ្យគេជួយនាង ជុងវ៉ុន គ្រាន់តែឮនាងពឹងជួយយកទឹកឱ្យរាងក្រាស់ក៏រាងស្ទាក់ស្ទើបន្ដិចដែរ តែក៏ព្រមព្រោះយល់ដល់នាង។ រាងតូចបានលើកទឹកត្រជាក់ពីរកែវដើរសំដៅទៅបន្ទប់ទទួលភ្ញៀវ ប៉ុន្ដែមិននឹកស្មានដល់នោះឃើញរាងក្រាស់នឹងស្រីស្នេហ៍អោបថើបគ្នាឡើងស្អិតរមួតនៅលើសាឡុងហាក់ដូចជាមិនខ្មាស់អ្នកណាសោះ។ ជុងវ៉ុន បង្អាក់ដំណើរបន្ដិចពេលឃើញទិដ្ឋភាពនេះ ក៏សម្រួលអារម្មណ៍វិញមុននឹងឈានជើងដើរចូលទៅរាងតូចលើកកែវទឹកដាក់លើតុថ្នមៗមិនបង្កសម្លេងរំខានដល់ពួកគេឡើងតែដែលរាងតូចមិនចាប់អារម្មណ៍នោះគឺកែវភ្នែកដ៏គួរឱ្យខ្លាចរបស់រាងក្រាស់ដែលកំពុងតែសម្លឹងខ្លួន។
" ជេយ៍..... " ស្រីស្រស់ហៅអ្នកម្ខាងទៀតពេលឃើញគេបញ្ចេញកែវភ្នែកដ៏គួរឱ្យខ្លាចទៅកាន់រាងតូច
" អឹមម....បងថាពួកយើងទៅបន្ទប់ល្អជាង នៅទីនេះគួរឱ្យរំខានណាស់ តោះអូនសម្លាញ់! " ជេយ៍ ដកខ្លួនចេញពីការអោបហើយសម្លឹងរាងតូចដែលឈរនៅក្បែរនោះ ជុងវ៉ុន ក៏មិនណយសម្លឹងមុខនាយវិញដោយគ្មានការខ្លាចរអាសូម្បីបន្ដិច ជេយ៍ ញញឹមនិយាយទៅកាន់លីតាដែលជាស្រីស្នេហ៍មុននឹងលើកមុខសម្លក់រាងតូចម្ដងទៀត
" ចា៎ " លីតា យល់ព្រមនឹងសម្ដីរាងក្រាស់ដែលបបួលខ្លួនទៅបន្ទប់ ពួកគេក្រោបពីសាឡុងហើយដើរកៀកកើយគ្នាសំដៅទៅខាងលើដោយមិនខ្វល់ពីក្រសែភ្នែកអ្នកដែលកំពុងឈរមើលឡើយ។
" ហុីយ.... " ជុងវ៉ុន ងើបមុខដកដង្ហើមធំបន្ទាប់ពីពួកគេដើរទៅផុត មានអារម្មណ៍ថាទ្រូងខាងឆ្វេងថប់ណែនដកដង្ហើមស្ទើរតែមិនរួច តើគេអាចទ្រាំនឹងរូបភាពបែបហ្នឹងដល់ពេលណាទៀត?
" អ្នកប្រុសតូច! អ្នកប្រុសតូច!! " ឆាល ដើរចូលមកឃើញរាងតូចឈរធ្មឹងដូចរូបចម្លាក់ក៏អង្រួនៗនឹងហៅរាងតូចមួយដង តែដូចជាគ្មានកម្រើកសោះទើបឆាលព្យាយាមហៅម្ដងទៀត
" បា-បាទ បងហៅខ្ញុំមានការអីឬ? " ជុងវ៉ុន ភ្ញាក់ពេលមានដៃនរណាមិនដឹងមកអង្រួនខ្លួនទើបដកចេញពីការគិតប្រញាប់ងាកមើលក៏ឃើញថាជាឆាលសោះ
" ចៅហ្វាយឱ្យហៅ.... " ឆាល ប្រាប់ពីបំណងដែលខ្លួនមករករាងតូចហើយនាយក៏ចេញទៅបាត់។ ជុងវ៉ុន ក៏ប្រញាប់ឡើងទៅខាងលើសំដៅទៅបន្ទប់រាងក្រាស់ ចម្លែកម្ល៉េះ! ហេតុអីក៏ហៅគេទៅទាំងដែលមុននេះបបួលស្រីស្រស់ឡើងទៅសោះ ហើយថែមទាំងឆ្លៀតឌឺដងផ្លែផ្កាដាក់ខ្លួនទៀត ជុងវ៉ុន ដើរមកដល់មុខបន្ទប់នាយបម្រុងនឹងលើកដៃគោះទ្វាស្រាប់តែម្ចាស់បន្ទប់អនុញ្ញាតឱ្យចូលខាងក្នុង
" ចូលមក " ជុងវ៉ុន ក្រោយពីឮសម្លេងអនុញ្ញាតរបស់ម្ចាស់បន្ទប់រាងតូចក៏រុញទ្វាហើយដើរចូលទៅខាងក្នុងក៏ឃើញរាងក្រាស់កំពុងតែដេកលើពូកមើលទូរសព្ទ (មើលកាមេរ៉ាសុវត្តិភាព បើមិនចឹងនាយធ្វើមិចនឹងដឹងថារាងតូចមក)
" ដោះអាវទៅ " ជេយ៍ ឧទានឡើងធម្មតាឯភ្នែកសម្លឹង ទូរសព្ទហើយនាយមិនខ្វល់ពីអារម្មណ៍អ្នកដែលឈរសម្លឹងមកខ្លួនឡើយ
" បាទ?? " ជុងវ៉ុន បើកភ្នែកធំៗបន្ទាប់ពីឮសម្ដីបីម៉ាត់ចេញពីបបូរមាត់ក្រាស់ ហេតុអីឱ្យគេដោះអាវអញ្ចឹង តើគេចង់ឱ្យខ្លួនធ្វើអី?
" ដោះអាវទៅ....ស្ដាប់មិនបានទេ យ៉ាងមិច? " ជេយ៍ បែរមកសម្លក់រាងតូចដែលឈរធ្វើមុខឆ្ងល់បន្ទាប់ពីឮនាយបញ្ជាឪ្យដោះអាវ
" បាទ រួចហើយ គឺ....! " ជុងវ៉ុន ឮច្បាស់ៗពេញត្រចៀកក៏សម្រេចចិត្តដោះអាវចេញ ឯក្នុងចិត្តវិញខ្មាស់ចង់ស្លាប់ទៅហើយ បើអាចគេចង់តែជ្រែកដីចេញពីទីនេះឱ្យផុតទេ
" ខោផង " ជេយ៍ និយាយសម្លេងត្រជាក់បំផុតតែធ្វើឱ្យអ្នកម្ខាងទៀតភ្ញាក់ផ្អើលខ្លាំង ជាអ្វីទៅគេមិនយល់ទេ? ក្រោយពីដោះអាវហើយឱ្យគេស្រាតខោទៀត តើនាយកំពុងគិតអីឱ្យប្រាកដទៅ?
" ....... " ជេយ៍ មិនមាត់តែប្រើក្រសែភ្នែកគួរឱ្យខ្លាចបាញ់មករាងតូចដែលឈរធ្វើមុខស្អុយ ជុងវ៉ុន ទ្រាំនឹងក្រសែភ្នែកកំណាចរបស់នាយមិនបានក៏ព្រមធ្វើតាមសម្ដីរបស់នាយ។ សម្លៀកបំពាក់នៅលើខ្លួនរាងតូចត្រូវបានជម្រុះចេញដោយស្នាដៃរបស់ខ្លួន រាងតូចឈរអោនមុខទាំងរូបអាត្រាតក្នុងចិត្តខ្មាស់គ្មានពាក្យអ្វីត្រូវថ្លែងឡើយ ហេតុអីក៏បណ្ដោយខ្លួនឱ្យធ្វើបែបនេះ? ទាំងដែលរឿងបែបនេះគឺជាគំនិតឆ្គួតឡប់បំផុត។
ជេយ៍ សម្លឹងរាងកាយតូចច្រឡឹមដោយគ្មានសម្លៀកបំពាក់សម្រាប់បិទបាំងទាំងទឹកមុខពេញចិត្ត នាយទម្លាក់ទូរសព្ទចេញពីដៃហើយក៏ទះពូកថ្នមៗដើម្បីឱ្យរាងតូចឡើងមក។ ជុងវ៉ុន មិនបានប្រកែកក៏ព្រមឡើងទៅអង្គុយក្បែរនាយ រាងក្រាស់ចាប់រាងតូចឱ្យផ្ដួលទៅលើពូកហើយក៏ឡើងទៅទ្របពីលើ នាយសម្លឹងមុខរាងតូចមួយសន្ទុះទើបទម្លាក់បបូរមាត់ខ្លួនដើម្បីគ្រប់គ្រងបបូរមាតូចត់ពណ៍ក្រហមព្រើងៗ ជុងវ៉ុនដេកនៅស្ងៀមនឹងព្រមហើបមាត់ឱ្យអណ្ដាតអ្នកម្ខាងទៀត ចូលលូកលាន់ពេញក្រអូបមាត់របស់ខ្លួន។
    #Skip~
    ព្រឹកព្រលឹមរាងក្រាស់ក្រោកឡើងបើកភ្នែកសន្សឹមៗឃើញផ្ទៃមុខសរលោងនៅចំពោះមុខខ្លួន នាយសម្លឹងមុខរាងតូចដោយក្រសែភ្នែកទន់ភ្លន់ស្នាមញញឹមដែលនៅលើផ្ទៃមុខក៏លេញឡើង បបូរមាត់នាយកម្រើកពេលឃើញបបូរមាត់តូចគួរឱ្យទាក់ទាញ នាយទម្លាក់បបូរមាត់របស់ខ្លួនផ្អឹបនឹងបបូរមាត់តូច។
" ហឹមម!! (យើងឆ្គួតអី! មិចនឹងអាចចិត្តទន់បានទៅ....មិនអាចទេ!) អាកូនឃាតករ..... " ជេយ៍ ឧទានឡើងក្រោយពីថើបមាត់រាងតូចរួច គំនិតរបស់នាយគ្មានថ្ងៃប្រែឡើយទោះជាយ៉ាងណា ជុងវ៉ុន នៅតែជាកូនឃាតករនៅក្នុងកែវភ្នែករបស់នាយដដែល។
ជេយ៍ ក្រោកហើយដើរសំដៅទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួននឹងអាលទៅធ្វើការ គ្រាន់តែរាងក្រាស់ងើបផុតត្របកភ្នែកតូចៗក៏បើកឡើង ទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ សម្ដីដែលនាយនិយាយ (ឃាតករ) ធ្វើឱ្យជុងវ៉ុនឮច្បាស់ៗពេញត្រចៀក តើវាមានន័យយ៉ាងមិចទៅ? គេនៅមិនទាន់យល់ឡើយ តើអាចបកស្រាយឱ្យគេបានយល់ជាងនេះ បានទេ?
សូមរង់ចាំភាគបន្ដ...

ចំណងស្នេហ៍មួយពាន់ល្បិច វគ្គ១ (Complete)Where stories live. Discover now