🥀🍂 Back ។ 🍃
Part1
បែកគ្នា? ធ្លាប់ទេនៅសុខៗគេផ្ញេីរពាក្យបែកគ្នាមកកាន់យេីង ទាំងដែលយេីងមិនទាន់បានធ្វេីអ្វីខុស ឬក៏ខ្ញុំធ្វេីអ្វីមួយខុសតែខ្ញុំមិនដឹងខ្លួន? ខ្ញុំធ្វេីចិត្តមិនបានឡេីយ មនុស្សកំពុងពេញស្រឡាញ់មកសុំបែកងាយៗបែបនេះមិនបានឡេីយ ..។ យ៉ាងហោចណាស់គួរតែដឹងពីមូលហេតុជាមុនសិន..។ ។
+ ចន ជុងហ្គុកគេជារួសរាយស្នាមញញឹមជាប់មុខមិនរបេះទៅណា សព្វថ្ងៃរាងក្រាស់រៀននៅសកលវិទ្យាល័យនិស្សិតឆ្នាំទី៣ ផ្នែកទាហានជេីងគោក។ ស្នាមញញឹមរបស់គេក៏បញ្ចប់ស្របពេលដែលបែកគ្នាជាមួយមនុស្សជាទីស្រឡាញ់របស់គេដូចគ្នាហេីយគេក៏ក្លាយទៅជាមនុស្ស មិនសូវនិយាយស្ដី ច្រើន។
( នៅមានអាថ៌កំបាំងជាច្រើនទៀតទាក់ទងនឹងជុងហ្គុកម្នាក់នេះ។ ) គេមានសង្សារជាមនុស្សប្រុស ហេីយរាងក្រាស់ស្រឡាញ់គេម្នាក់នោះខ្លាំងណាស់ នាយតែងតែផ្ដល់ស្នាមញញឹម ទាំងសេចក្តីស្រលាញ់ចំពោះគេម្នាក់នោះមិនដែលនឿយណាយឡេីយ។
រឿងគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ បញ្ចប់! នៅថ្ងៃបុណ្យគ្រឹស្តស្មាស់ សង្សាររបស់គេក៏សុំបែកគ្នាដោយគ្មានប្រាប់ហេតុផលបន្ទិច សូម្បីតែជួបមុខគ្នាក៏មិនបានផង ព្រោះគេផ្ញេីរសបុត្រមកជំនួសការជួបមុខគ្នា ។ នេះសូម្បីមុខជុងហ្គុកក៏គេលែងចង់ជួបហេីយមែនទេ ? ចិត្តអាក្រក់ពេកហេីយ..។ ជុងហ្គុកត្រូវខូចចិត្តគ្រាំគ្រា ស្រវឹងជោករាល់យប់ ។ មិនអស់ចិត្ត ជុងហ្គុកក៏ជិះកង់សំណព្វរបស់ខ្លួនសំដៅទៅផ្ទះ គីម ថេយ៍យ៉ុងដេីម្បីនិយាយគ្នាឲ្យបានច្បាស់លាស់ ។ ប៉ុន្តែផ្ទះថេយ៍យ៉ុងត្រូវចាក់សោរដាក់លក់បាត់ហេីយ នេះមានរឿងអ្វីទៅហេតុអ្វីចាំបាច់រេីផ្ទះ ។
៥ឆ្នាំក្រោយមក ..
ចន ជុងហ្គុកក៏ក្លាយទៅជាទាហានពេញសិទ្ធិនិងចេញធ្វេីការផងដែល។ សព្វថ្ងៃគេត្រូវទទួលបញ្ជាថ្នាក់លេីឲ្យទៅយាមនៅ ព្រំដែនព្រោះពេលនេះមានប្រទេសជិតខាងកំពុងងតែឈ្លានពាន គេត្រូវមកត្រួតពិន្យនៅទីនេះរហូតទាល់តែថ្នាក់លេីដោះស្រាយគ្នារួចរាល់តែបេីមិនរួចរាល់ប្រហែលគេចមិនផុតពីសង្រ្គាមឡេីយ។
បញ្ជាក់បន្ទិចគ្រាន់តែទៅយាមល្បាតប៉ុណ្ណោះមិនទាន់ដល់ដំណាក់កាលសង្រ្គាមឡេីយ តែយូរៗម្ដងក៏មានរឿងទាស់គ្នាជាមួយនឹងសត្រូវដល់ថ្នាក់បាញ់គ្នារងរបួស..
(ជុងហ្គុកអាយុទេីបតែ 24ឆ្នាំពេលនេះ)
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...